Category: Politico 360

  • ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម

    ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម

    អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១០:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានចំនួន ២៩៥គ្រួសារ។ សូមជម្រាបជូនថា រហូតមកទល់ពេលនេះ ជនភៀសសឹកទាំងអស់នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយទេ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ…

  • អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ប្រជាពលរដ្ឋប្រុងប្រយ័ត្នជាងមុនខ្លាំង ដោយមិនងាយធ្លាក់ក្នុងអន្ទាក់នៃការផ្សព្វផ្សាយបែបបំពុល ញុះញង់ បែបប្រឌិត កាឡៃការពិតនោះទេ

    អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ប្រជាពលរដ្ឋប្រុងប្រយ័ត្នជាងមុនខ្លាំង ដោយមិនងាយធ្លាក់ក្នុងអន្ទាក់នៃការផ្សព្វផ្សាយបែបបំពុល ញុះញង់ បែបប្រឌិត កាឡៃការពិតនោះទេ

    អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងប្រុងប្រយ័ត្នជាងមុនខ្លាំង ដោយមិនងាយធ្លាក់ក្នុងអន្ទាក់នៃការផ្សព្វផ្សាយបែបបំពុល ញុះញង់ បែបប្រឌិត កាឡៃការពិតនោះទេ ក្រោយពេលក្រសួងព័ត៌មានបានដឹកនាំអនុវត្តន៍យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ “នេះជាបន្តបន្ទាប់រហូតមក»។ យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” បានជោគជ័យក្នុងការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ជាពិសេសយុវវ័យ ឱ្យចេះត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការមុននឹងចែករំលែក។ សកម្មភាពនេះ បានជំរុញឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមកាន់តែមានការប្រុងប្រយ័ត្ន និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយព័ត៌មាន។ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ ដល់សិស្សានុសិស្សប្រមាណជាង៦០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បន្ទាប់ពីក្រសួងបានអនុវត្តយុទ្ធនាការជំហានទី១ រួចមក ពេលនេះកំពុងឈានចូលដល់ជំហានទី២ ដែលកំពុងដំណើរការយ៉ាងសកម្មនៅតាមរាជធានី-ខេត្តទូទាំងប្រទេស។ យុទ្ធនាការនេះទទួលបានការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ជាពិសេស ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមច្រើនជាងគេ បានបង្កើនការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះបានរួមចំណែកលើកកម្ពស់អក្ខរកម្មព័ត៌មានដល់សាធារណជន ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម មិនឱ្យបន្តរាលដាលដល់ក្រុមគ្រួសារ និងសហគមន៍ទៀតឡើយ។ ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា…

  • ប្រធានាធិបតីបារាំងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជានាពេលខាងមុខនេះ

    ប្រធានាធិបតីបារាំងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជានាពេលខាងមុខនេះ

    ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Nicolas Forissier រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេសនៃ សាធារណរដ្ឋបារាំង និងគណៈប្រតិភូបារាំង នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សា និងរំពឹងទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និង ឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត និងប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំ កំពូលអង្គការហ្វ្រង់កូហ្វូនី (Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ នឹងប្រព្រឹត្ត ទៅដោយជោគជ័យ និងឆ្លុះបញ្ចាំងពីតួនាទីដ៏សកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី នៅក្នុងសហគមន៍ប្រើប្រាស់ភាសាបារាំង។ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ដែលមានប្រវត្តិយូរអង្វែង និងបាន រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព ការកសាងឡើងវិញ…

  • ជប៉ុននឹងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពព្រំដែនកម្ពុជា-ថៃ

    ជប៉ុននឹងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពព្រំដែនកម្ពុជា-ថៃ

    ឯកឧត្តម អឺអិណុ អាត្សឹស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាល ជប៉ុននឹងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយបានសម្តែងនូវឆន្ទៈ និងការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះព្រំដែនដោយ សន្តិវិធី និងការស្តារទំនាក់ទំនងកម្ពុជា-ថៃ ឡើងវិញ។ ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះឯកឧត្តម ឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ និងបានកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់ឯកឧត្តម ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ដែលសម្រេចបានក្នុង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងអាណត្តិរបស់ឯកឧត្តមឯកអគ្គរាជទូត ហើយបានវាយតម្លៃ ខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់ឯកឧត្តម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើច្រើនវិស័យ រួមទាំងការចុះហត្ថលេខាលើគម្រោងជាច្រើនក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសរសើរអំពីតួនាទីសកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការសម្រប សម្រួលការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាពិសេសជោគជ័យនៃ ដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្តេចមហាបវរធិបតី…

  • អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃដោយសន្តិវិធី

    អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃដោយសន្តិវិធី

    ភ្នំពេញ៖ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលធ្លាប់មានសង្គ្រាម ក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍ និងគោរពចំពោះបទពិសោធន៍ និងការដឹកនាំរបស់សម្តេចតេជោចំពោះការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនិងថៃដោយសន្តិវិធី។ ការកោតសរសើរបានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងជំនួប សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនៅកម្ពុជា គឺជាផ្នែកនៃការរឹតចំណងមិត្តភាពរវាទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី និងកិច្ចសហប្រតិបត្តិការនៃកងទ័ពនិងកងទ័ពរវាងប្រទេសទាំងពីរ។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានបង្ហាញអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី ហើយទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ ក៏បានបង្ហាញយ៉ាងច្បាស់ថាប្រទេសកម្ពុជានិងម៉ាឡេស៊ីមានទំនាក់ទំនងដ៏ល្អរវាងគ្នានិងគ្នា។ ហើយជាពិសេសនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរ។ សម្តេចតេជោបានសម្តែងការពេញចិត្តចំពោះការលើកឡើងរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីដែលបានលើកឡើងពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី។ ដោយសម្តេចតេជោបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ កម្ពុជានិងម៉ាឡេស៊ីមានទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយគ្នា។ ហើយជាពិសេសបន្ទាប់ពីវត្តមាននៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅកម្ពុជាកាលពីពេលកន្លងទៅបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី កាន់តែមានភាពរីកចំរើនបន្ថែមទៀត។ ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចប្រទេសទាំងពីរក៏មានការរីកចំរើននិងមានការកើនឡើងផងដែរ។ ហើយទំនាក់ទំនងក្នុងវិស័យការពារជាតិរវាងកងទ័ពនិងកងទ័ពរវាងកម្ពុជា និងម៉ាឡេស៊ីក៏មានការរីកចំរើនគួរឲ្យកត់សម្គាល់ផងដែរ។ សម្តេចតេជោក៏បានចែករំលែកស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ផងដែរ ដោយសម្តេចបានបញ្ជាក់នៅគោលជំហររបស់កម្ពុជានៅក្នុងការដោះស្រាយព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើការដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានលើកឡើងដោយកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន…

  • អ្នកនាំពាក្យក្រសួងព័ត៌មាន៖ បណ្តាញសង្គម Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅកម្ពុជាឡើយ

    អ្នកនាំពាក្យក្រសួងព័ត៌មាន៖ បណ្តាញសង្គម Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅកម្ពុជាឡើយ

    “បណ្តាញសង្គមដូចជា Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅកម្ពុជាឡើយ។ ផ្ទុយទៅវិញ ស្ថាប័នសារព័ត៌មានផ្លូវការនីមួយៗសុទ្ធតែមានយន្តការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ និងការទទួលខុសត្រូវខ្ពស់ មុននឹងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន”។ នេះជាការបញ្ចាក់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានក្នុងពិធី​ផ្សព្វ​ផ្សាយ​យុទ្ធនាការ ‘និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ’ ជំហានទី២ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនចរិយាវង្ស ក្រុងកែប កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា បណ្តាញសង្គម Facebook និង TikTok គឺជាវេទិកាដែលសាធារណជនអាចបង្កើតឡើងបានយ៉ាងងាយស្រួល ដើម្បីបម្រើដល់ការកម្សាន្ត ការធ្វើអាជីវកម្ម ការផ្សព្វផ្សាយផលិតផល និងការចែករំលែកព័ត៌មានផ្សេងៗ។ មួយវិទៀតការប្រើប្រាស់បណ្តាញសង្គមនេះ ដោយខ្វះការពិចារណា អាចបង្កជាភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។ « Facebook និង TikTokនេះ អ្នកណាក៏បង្កើតបានដែរ។ ឥឡូវប្រជាពលរដ្ឋរបស់យើងមានជាង ១៧ លាននាក់ ក្នុងហ្នឹងមានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមសកម្មជាង ១៥ លាននាក់ ។ អ៊ីចឹងសរុបទាំងអស់ជាង ១៥ លាន ហើយក្នុងហ្នឹងប្រជាពលរដ្ឋវ័យក្មេងរបស់យើង…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់អំពីការតវ៉ាជាថ្មីទៀតចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់អំពីការតវ៉ាជាថ្មីទៀតចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន

    ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងនិងជាផ្លូវការ​ចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។ ការតវ៉ានេះបានធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ នៅចន្លោះថ្ងៃទី៥-៧ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើសកម្មភាពជីកដីលើកទំនប់ និងរាយបន្លាលួស តាមទិសពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ​។ បន្ទាប់មក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃក៏បានរំលោភចូលក្នុងទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស នៅតំបន់បង្គោលព្រំដែនលេខ ២២ ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាដូចដែលបានកំណត់ និងខណ្ឌសីមាតាមផែនទីខ្នាត ១/​២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។ សកម្មភាពទាំងនេះ ក៏ជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងប្រទេសទាំងពីរស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រម​ទាំងបំពានលើចំណុចទី២និងចំណុចទី៦…

  • ឯកឧត្តម ទេព អស្នារិទ្ធ៖ បញ្ឈប់ការចែកចាយព័ត៌មានមិនពិត ដើម្បីសង្គមមានរបៀបរៀបរយ

    ឯកឧត្តម ទេព អស្នារិទ្ធ៖ បញ្ឈប់ការចែកចាយព័ត៌មានមិនពិត ដើម្បីសង្គមមានរបៀបរៀបរយ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់សាធារណជន ជាពិសេសយុវជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់មុននឹងចែករំលែកព័ត៌មានលើបណ្តាញសង្គម ហើយបញ្ជប់ការចែកចាយព័ត៌មានមិនពិត ដើម្បីចៀសវាងការបង្កភាពច្របូកច្របល់ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ក្នុងពិធីអនុវត្តន៍ផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ក្រុងកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដែលការចូលរួមពីលោក ស្រី គឹម ចន្នី អភិបាលរងនៃគណ:អភិបាលខេត្តកែប តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រួអ្នកគ្រូសិស្សានុសិស្សប្រមាណ១,០០០នាក់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា ការប្រើប្រាស់បណ្តាញសង្គមដោយខ្វះការពិចារណា អាចបង្កជាភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមបានបញ្ជាក់ ក្រសួងព័ត៌មានបានរកឃើញព័ត៌មានក្លែងក្លាយប្រមាណ ៤,០០០ ករណីកាលពីឆ្នាំ២០២៥។ ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០២៦ ករណីនេះមានចំនួនជាង ២,០០០ ករណី ដែលបង្ហាញពីការកើនឡើងជិត ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវមានការទទួលខុសត្រូវខ្ពស់លើរាល់ការបញ្ចេញមតិ និងការចែកចាយបន្ត ដោយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីរួមគ្នាកសាងបរិយាកាសសង្គមមួយដែលមានសុវត្ថិភាព…

  • អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី៖ ម៉ាឡេស៊ីនៅតែបន្តសហការ និងឃ្លាំងមើលចំពោះការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី

    អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី៖ ម៉ាឡេស៊ីនៅតែបន្តសហការ និងឃ្លាំងមើលចំពោះការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានបញ្ជាក់ថា ម៉ាឡេស៊ីនៅតែបន្តចូលរួមយ៉ាងសកម្មនៅក្នុងការងារក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តសហការនិងឃ្លាំងមើលបន្ថែមចំពោះការអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរកម្ពុជា-ថៃ ឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះភាគីកម្ពុជា ដែលបានប្តេជ្ញាចិត្តនៅក្នុងការអង្គុយចុះដើម្បីពិភាក្សាគ្នាជាមួយភាគីថៃ តាមរយៈយន្តការដែលមានស្រាប់ ដូចជា GBC និងJBC សំដៅដោះស្រាយបញ្ហាដោយសន្តិវិធី។ ហើយសង្ឃឹមថាកម្ពុជាថៃនឹងអាចដោះស្រាយគ្នាបានតាមរយៈវេទិកា និងកិច្ចប្រជុំ ADMM និង ADMM-Plus។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានាពេលនេះ គឺមានគោលដៅចម្បងមួយដើម្បីជួបជាមួយឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពយើងទាំងពីរ។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានជម្រាបផងដែរ…

  • អាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់ខ្លួនក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ

    អាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់ខ្លួនក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ

    លោកស្រី Aleksandra Zittle ភារធារីស្ដីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់ និងការចូលរួមរបស់ សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ការបញ្ជាក់នេះ ក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោកស្រី Zittle ក្នុងឱកាសដែលលោកស្រីបានមកបំពេញបេសកកម្មការទូតនៅកម្ពុជាជាលើកទីពីរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកស្រី Zittle អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លោកស្រី Aleksandra Zittle បានកត់សម្គាល់នូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆាប់រហ័សរបស់កម្ពុជា បើធៀបជាមួយបេសកកម្មការទូតពីមុនរបស់លោកស្រីនៅកម្ពុជា និងបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ព្រមទាំងបានបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់ និងការចូលរួមរបស់ សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ភាគីទាំងពីរបានបញ្ជាក់ការប្ដេជ្ញាចិត្តសាជាថ្មីក្នុងការពង្រឹងភាពជាដៃគូយូរអង្វែងរវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដើម្បីជាផលប្រយោជន៍ទៅវិញទៅមក៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេសកម្ពុជា