-
ក្នុងកិច្ចប្រជុំ AICHR និង SEANWFZ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ពីផលវិបាកនៃស្ថានភាព មនុស្សធម៌ និងសិទ្ធិមនុស្សដែលជនស៊ីវិលកម្ពុជាកំពុងប្រឈម ដោយសារបានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន

ភ្នំពេញ៖ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ (SEANWFZ) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ពីផលវិបាកនៃស្ថានភាព មនុស្សធម៌ និងសិទ្ធិមនុស្សដែលជនស៊ីវិលកម្ពុជាកំពុងប្រឈម ដោយសារបានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំថា ជនស៊ីវិលច្រើនជាង ២០.០០០នាក់ បន្តរស់នៅក្នុងជម្រកបណ្តោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរា និងជនងាយរងគ្រោះផ្សេងទៀតខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីរាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហការីអាស៊ានគាំទ្រការរអំពាវនាវឱ្យពួកគាត់វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់ នៅដូចធម្មតាវិញ ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានពលរដ្ឋចំនួន ២០.២៨១នាក់ ទៀត ក្នុងនោះស្ត្រី១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ ពីភូមិករ និងផ្ទះសំបែងត្រូវបានយោធាថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូល ជាធរមាន។ ព្រោះតែអំពើឈ្លានពាន និងការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ…
-
លោក ឆាំង យុ៖ លោក ស៊ីហាស័ក្តិ ភួងកេតកែវ ខ្វះនូវវិជ្ជាជីវៈ និងឥរិយាបថដែលស័ក្តិសមជាថ្នាក់ដឹកនាំមកពីប្រទេសអភិវឌ្ឍន៍ ដូចជាប្រទេសថៃ

ប្រតិកម្មឆ្លើយតបរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ចំពោះការប្រើប្រាស់ជម្រើសស្របច្បាប់របស់កម្ពុជា ក្នុងការបង្ខំឱ្យមានដំណោះស្រាយលើជម្លោះព្រំដែនសមុទ្រនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បានធ្វើឱ្យកិត្យានុភាពរបស់ប្រទេសថៃធ្លាក់ចុះ ក្នុងនាមជាប្រទេសដែលគោរពច្បាប់។ គួរកត់សម្គាល់ថា ប្រទេសថៃនៅតែបន្តរក្សាកងកម្លាំងប្រដាប់អាវុធនៅលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដែលនេះគឺជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងច្បាប់អន្តរជាតិ។ ដូច្នេះ នៅពេលដែលរដ្ឋាភិបាលថៃចេញមុខបង្ហាញក្តីខឹងសម្បារចំពោះសកម្មភាពស្របច្បាប់របស់ប្រទេសកម្ពុជា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ គឺរឹតតែឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ថា ប្រទេសថៃយល់ព្រមអនុវត្តតាមច្បាប់អន្តរជាតិ តែក្នុងករណីណាដែលផ្តល់ផលប្រយោជន៍ដល់គោលដៅនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ ការប្រតិកម្មនេះមិនមែនជាឥរិយាបថត្រឹមត្រូវរបស់ប្រទេសអភិវឌ្ឍន៍ ឬមានភាពចាស់ទុំនោះឡើយ។ ដោយ៖ ឆាំង យុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦
-
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ

ឆ្លើយតបទៅនឹងការលើកឡើងកាលពីពេលថ្មីៗនេះ របស់លោកឧបនាយករដ្ឋមន្ត្រី សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ទាក់ទងនឹងការចរចាជាប់គាំងលើបញ្ហាព្រំដែនគោកកម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមធ្វើសេចក្តីថ្លែងការណ៍ដូច ខាងក្រោម៖ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានអះអាងនៅទីក្រុងប៉េកាំង ក្នុង សប្តាហ៍នេះថា ការដែលកម្ពុជាសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន “បិទទ្វារ” ចំពោះការចរចាលើព្រំដែនគោក។ នេះមិនមែនជាការពិតទាល់តែសោះ។ ព្រំដែនសមុទ្រ និងព្រំដែនគោកត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ផ្សេងគ្នា និងយន្តការ ទ្វេភាគីផ្សេងគ្នា។ កម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រតែ មួយគត់៕ដោយ៖ពលជ័យ
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Ferdinand R. Marcos, Jr., ប្រធានាធិបតីហ្វីលីពីនដែលបានរៀបចំកិច្ចប្រជុំត្រីភាគីកម្ពុជា-ថៃ-ហ្វីលីពីនកាលពីខែឧសភាកន្លងទៅ នៅកោះសេប៊ូ ក្នុងន័យស្វែងរកដំណោះស្រាយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងបានអបអរសាទរដល់ប្រទេសហ្វីលីពីនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងខែកក្កដានេះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕ ដោយ៖ពលជ័យ
-
ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីចិនបានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង និងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់។ ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទររដ្ឋាភិបាលចិនចំពោះជោគជ័យនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ចំពោះការបន្តគាំទ្រ និងផ្ដល់ជំនួយ ដែលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។…
-
កម្ពុជាបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងវេទិកាជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ

ដោយមានការសម្របសម្រួលពីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) គណៈប្រតិភូកម្ពុជាមកពីក្រសួងផែនការ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួម និងថ្លែងក្នុង “វេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព” (High-Level Political Forum – HLPF) និង “កិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អ.ស.ប. (ECOSOC)” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។ ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃកិច្ចប្រជុំកម្រិតខ្ពស់ខាងលើ ឯកឧត្តម ប៉ាន សុបណ្ឌិត រដ្ឋលេខាធិការក្រសួងផែនការ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ ដោយសង្កត់ធ្ងន់លើការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ជាឧបករណ៍ដ៏សំខាន់ក្នុងការពន្លឿនការសម្រេចបាននូវ SDGs ឯកឧត្តមបានអំពាវនាវឱ្យមានការលើកកម្ពស់ការអប់រំ SDGs ក្នុងចំណោមកុមារ និងយុវជន ដើម្បីជួយកសាងអនាគតប្រកបដោយចីរភាព ព្រមទាំងជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីដោះស្រាយគម្លាតហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ។ ទន្ទឹមនេះ នៅក្នុងសម័យប្រជុំស្តីពី “ទស្សនៈថ្នាក់តំបន់លើការអនុវត្ត SDGs” នៃកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អ.ស.ប.…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ដំណើរទស្សនកិច្ចនៅចិន សម្តេចធិបតីជួបជាមួយតំណាងក្រុមហ៊ុនវិនិយោគធំៗរបស់ចិនជាច្រើន

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនវិនិយោគធំៗរបស់ចិនជាច្រើនបានចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាបន្តបន្ទាប់គ្នា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ក្រុមហ៊ុនធំៗទាំងនោះមានជំនាញខាងបញ្ញាសិប្បនិម្មិត, ផលិតសម្ភារៈអនាម័យ និងវាយណភ័ណ្ឌ, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេឡិចត្រូនិក ក្រុមហ៊ុនវិនិយោគលើវិស័យកសិឧស្សាហកម្ម, វិស្វកម្ម ពាណិជ្ជកម្មអន្តរជាតិ និងក្រុមហ៊ុនដែលមានជំនាញផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏គ្រោងជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាការងារជាមួយឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន និងចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទស្តីពី«បញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦» នៅទីក្រុងសៀងហៃ។ អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា ទស្សនកិច្ចការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិនពេលនេះ គូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជានិងចិនក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចនេះក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី៕ដោយ៖ពលជ័យ
-
សហរដ្ឋអាម៉េរិកទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាសម្រេចបានក្នុងការប្រយុទ្ធប្រឆាំង Online Scams

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោកស្រី Aleksandra Zittle ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា រវាងសមត្ថកិច្ចអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានចែករំលែកពីបទពិសោធន៍ និងលទ្ធផលនៃយុទ្ធនាការបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជន ក្នុងរយៈពេលកន្លងមក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យុទ្ធនាការបោសសម្អាតនេះ នឹងបន្តអនុវត្តយ៉ាងជាប់លាប់ ហើយកម្ពុជានឹងបន្តអនុវត្តនីតិវិធីយ៉ាងតឹងរ៉ឺងទៅលើមេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកផ្តល់មធ្យោបាយ គប់គិតតាមច្បាប់ជាធរមាន សំដៅលុបបំបាត់ និងបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកើតឡើងជាថ្មី។ កម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ស្មោះត្រង់ ជឿជាក់ ប្រកបដោយទំនុកចិត្ត ជាមួយភាគីមិត្ត ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដ៏ស្មុគស្មាញនិងប្រទាក់ក្រឡាគ្នានេះ។ ជាកិច្ចឆ្លើយតប លោកស្រី Aleksandra Zittle បានសម្តែងការកោតសរសើរ និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង យន្តការ…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ឆ្នាំ២០២៦នេះ គឺជាឆ្នាំដ៏មានអត្ថន័យវិសេសវិសាលបំផុតសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង ដោយកម្ពុជាមានកិត្តិយសក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងនៅកម្ពុជា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី២៣៦ នៃទិវាបុណ្យជាតិបារាំង នៅនិវេសនដ្ឋានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង នៅរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្នាំ២០២៦នេះ គឺជាឆ្នាំដ៏មានអត្ថន័យវិសេសវិសាលបំផុតសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង ដោយកម្ពុជាមានកិត្តិយស និងសេចក្តីសោមនស្សក្រៃលែងក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចថា ក្នុងឆ្នាំនេះដែរ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងដ៏សំខាន់សម្រាប់សហគមន៍ហ្រ្វង់កូហ្វូនី ដែលមានសមាជិក៩០ប្រទេស ផ្សារភ្ជាប់គ្នាតាមរយៈការប្រើប្រាស់ភាសាបារាំង គុណតម្លៃរួមនៃសាមគ្គីភាព ការបើកទូលាយ កិច្ចសន្ទនា ភាពចម្រុះនៃវប្បធម៌ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេសកម្ពុជា
-
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ចប់អាណត្តិ៖ កម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយ

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះភាពរីកចម្រើនជាលំដាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី អាល្លឺម៉ង់-កម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការ និងការគាំទ្រដ៏កក់ក្តៅ ចំពោះរូបឯកឧត្តម ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ បន្ថែមលើនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យជាច្រេីន ជាពិសេសទំនាក់ទំនងនយោបាយ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច នៃគណៈប្រតិភូនៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ, ឯកឧត្តមបានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ និងកម្ពុជា គឺជាដៃគូពិភាក្សាដ៏បើកចំហ និងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក និងបានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីនេះ នឹងនៅតែបន្តពូនជ្រំឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសរំលេចថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម, វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម,និងជាពិសេស វិស័យទេសចរណ៍ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយ។ ជាការឆ្លើយតប,…