Category: Politico 360

  • សម្តេច​តេ​ជោ ហ៊ុន សែន ដាក់សំណើ​បួន​ចំណុច​ទៅកាន់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង​

    សម្តេច​តេ​ជោ ហ៊ុន សែន ដាក់សំណើ​បួន​ចំណុច​ទៅកាន់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង​

    សំណើ​ចំនួន​បួន​ចំណុច ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​អាស៊ាន​ដាក់ ទៅកាន់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​និង​ជា​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​ដើម្បី​ជា​គន្លឹះ​ឈានទៅ​ដោះស្រាយ​ជម្លោះផ្ទៃក្នុង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​កំពុងតែ​កើតមាន​។

  • សម្ដេចក្រឡាហោម ស ខេង៖ ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីទទួលខុសត្រូវការរៀបចំការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល

    សម្ដេចក្រឡាហោម ស ខេង៖ ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីទទួលខុសត្រូវការរៀបចំការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន គឺមិនមែនជារឿងចៃដន្យនោះទេ ដ្បិតក្រសួងមហាផ្ទៃបានយកចិត្តទុកចំពោះការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការស៊ីវិល តាំងពីពេលបង្កើតក្រសួងមហាផ្ទៃឆ្នាំ១៩៩៣មកម្ល៉េះ។ ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន គឺដើម្បីទទួលខុសត្រូវការរៀបចំការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល។

  • រដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នឹងជួយជំរុញប្រទេសដទៃឱ្យគាំទ្រកម្ពុជាចំពោះបេក្ខភាពជាសមាជិកសង្កេតការណ៍របស់អង្គការកិច្ចសហប្រតិបត្តិការឥស្លាម

    រដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នឹងជួយជំរុញប្រទេសដទៃឱ្យគាំទ្រកម្ពុជាចំពោះបេក្ខភាពជាសមាជិកសង្កេតការណ៍របស់អង្គការកិច្ចសហប្រតិបត្តិការឥស្លាម

    ឯកឧត្តម Nasser BOURITA រដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុកនៃព្រះរាជាណាចក្រម៉ារ៉ុក នឹងជួយជំរុញប្រទេសដទៃឱ្យគាំទ្រកម្ពុជា ចំពោះបេក្ខភាពកម្ពុជាជាសមាជិកសង្កេតការណ៍របស់អង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC) និងបានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ និងបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ម៉ារ៉ុក ក្នុងការធ្វើជាស្ពានតភា្ជប់រវាងកម្ពុជា និងតំបន់អាហ្រ្វិក និងមជ្ឈិមបូព៌ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ក៏ដូចជា ជាមួយបណ្តាប្រទេសអាស៊ាន។

  • គិតត្រឹមថ្ងៃទី២៥ ខែមករានេះ មានមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៧នាក់ ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ

    គិតត្រឹមថ្ងៃទី២៥ ខែមករានេះ មានមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៧នាក់ ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ

    មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៧នាក់ហើយ ដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ។ ដោយក្នុងចំណោម២៧នាក់នោះ មានអ្នកខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯង និងខ្លះបានចូលរួមធ្វើនយោបាយជាមួយគណបក្សដែលបង្កើតថ្មី។ ថ្មីៗកន្លងមកនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យយត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញឱ្យលោក ប្រាក់ យីកាន អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។

  • ឯកអគ្គរាជទូត​ជប៉ុន​បង្ហាញ​នូវ​ការ​បេ្ត​ជ្ញា​បន្ត​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ​រវាង​កម្ពុ​ជា និង​ជប៉ុន

    ឯកអគ្គរាជទូត​ជប៉ុន​បង្ហាញ​នូវ​ការ​បេ្ត​ជ្ញា​បន្ត​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ​រវាង​កម្ពុ​ជា និង​ជប៉ុន

    ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ( Mikami Masahiro ) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​នូវ​ការ​បេ្ត​ជ្ញា​បន្ត​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ទោះបីជា​មានការ​រំខាន​ដោយសារ​កត្តា​ជំងឺ​កូ​វីដ​-១៩ យ៉ាងណា​ក៏ដោយ​។ ឯកអគ្គរាជទូតរូបនេះក៏បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ជោគជ័យ ជាពិសេស​ការចូលរួម​យ៉ាង​សស្រោកសស្រាំ​ពី​សំណាក់​កងទ័ពជើងគោកនៃ​កងយោធពល​ខេមរភូមិន្ទ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជាមេបញ្ជាការ​។

  • រដ្ឋមន្ត្រីការបរទេស​ទី​ម័​រ​ខាងកើត​នឹង​អញ្ជើញមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​នៅ​កម្ពុជា​ថ្ងៃស្អែក​

    រដ្ឋមន្ត្រីការបរទេស​ទី​ម័​រ​ខាងកើត​នឹង​អញ្ជើញមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​នៅ​កម្ពុជា​ថ្ងៃស្អែក​

    លោកជំទាវ​បណ្ឌិត អា​ដាល់​ជី​ហ្សា អាល់​ប៊ែ​រ​ទីណា ហ្សា​វី​យេ រៃ​យ៍ ម៉ា​កណូ រដ្ឋមន្ត្រីការបរទេស​ និងសហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត​នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងមាន​ជំនួប​ទ្វេភាគី​ជាមួយឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បី​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​ទំនាក់ទំនង និង​កិច្ច​សហ​​ប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​បញ្ហា​តំបន់​និង​អន្តរជាតិ​ដែលជា​ផលប្រយោជន៍​ និង​ក្តីបារម្ភ​រួម​ ព្រមទាំង​សំណើសុំ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ខាងកើតផងដែរ​។

  • អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចេញ​លិខិត​កោះហៅ​បុគ្គល​ចំនួន១១​នាក់ ឱ្យចូល​ខ្លួន​បំភ្លឺ​ពាក់​ព័​ន្ធសំណុំរឿង​មួយចំនួន

    អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចេញ​លិខិត​កោះហៅ​បុគ្គល​ចំនួន១១​នាក់ ឱ្យចូល​ខ្លួន​បំភ្លឺ​ពាក់​ព័​ន្ធសំណុំរឿង​មួយចំនួន

    អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​.) បានចេញ​លិខិត​កោះហៅ​បុគ្គល​ចំនួន១១​រូប ​ឱ្យចូល​ខ្លួន​បំភ្លឺ​នៅអង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​លើក​ទី​២ នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២២ខាងមុខនេះ​ ពាក់ព័ន្ធ​នឹងសំណុំរឿងប្រឆាំង​នឹង​អ្នករាជការ​សាធារណៈមាន​ស្ថាន​ទ​ម្ង​ង​ន់​ទោស ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និងប្រើប្រាស់​ឯក​ស​សារ​ក្លែង និង​សមគំនិត​ក្នុងការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​។ អ​.​ប​.​ព​.​បាន​បញ្ជាក់ថា​ ក្នុងករណី​ដែល​សាមីខ្លួន​នៅតែ​គេចវេស​មិនចូលខ្លួន​ឆ្លើយបំភ្លឺ​តាម​កាលបរិច្ឆេទ ដែល​បានកំណត់​ក្នុង​លិខិត​កោះហៅ​នេះ​ទេ​អ​.​ប​.​ព​.​នឹង​ចេញ​លិខិត​បញ្ជា​ឱ្យចូល​ខ្លួន ដែល​អនុញ្ញាតឱ្យ​មន្ដ្រីនគរបាល​យុត្តិធម៌​ប្រើប្រាស់​កម្លាំង​សាធារណៈ ដើម្បី​បង្ខំ​ឱ្យចូល​បង្ហាញខ្លួន​។

  • ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

    ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ីកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី អំពីដំណើរទស្សនកិច្ចការងាររបស់សម្តេចទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី៧៨ ខែមករា ឆ្នាំ២០២២ ថា បានធ្វើឡើងក្នុងគោលបំណងជំរុញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច(5PC) ឱ្យដំណើរការទៅមុខ។ សម្តេចយល់ឃើញថា អ្វីដែលមីយ៉ាន់ម៉ាត្រូវការជាចាំបាច់គឺ ដំណោះស្រាយនយោបាយមួយដែលមានលក្ខណៈពេញលេញ និងយូរអង្វែង។

  • ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្តេចតេជោសម្រេចចិត្តដ៏ត្រឹមត្រូវដាក់ចេញនូវវិធានការទប់ស្កាត់ ការព្យាបាល និងការចាក់វ៉ាក់សាំង រហូតអាចអាចសង្គ្រោះអាយុជីវិតប្រជាជនជាង១១ម៉ឺននាក់ ពីមាត់ជ្រោះមរណៈ

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្តេចតេជោសម្រេចចិត្តដ៏ត្រឹមត្រូវដាក់ចេញនូវវិធានការទប់ស្កាត់ ការព្យាបាល និងការចាក់វ៉ាក់សាំង រហូតអាចអាចសង្គ្រោះអាយុជីវិតប្រជាជនជាង១១ម៉ឺននាក់ ពីមាត់ជ្រោះមរណៈ

    ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ បានបញ្ជាក់ថា ពិតណាស់ នៅចំពោះមុខការរាតត្បាតនៃជំងឺកូវីដ-១៩ ជាង០២ ឆ្នាំកន្លងមកនេះ យើងមានករណីឆ្លងជាង១២ម៉ឺននាក់ ហើយករណីស្លាប់ជាង៣ពាន់នាក់ ប៉ុន្តែនៅចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការសម្រេចចិត្តដ៏ច្បាស់លាស់ និងត្រឹមត្រូវ ដាក់ចេញនូវវិធានការគ្រប់បែបយ៉ាងប្រកបដោយប្រសិទ្ធភាព ទាំងការទប់ស្កាត់ ការព្យាបាល និងការចាក់វ៉ាក់សាំង រហូតអាចអាចសង្គ្រោះអាយុជីវិតប្រជាជនយើងចាស់ក្មេងបានជាង១១ ម៉ឺននាក់ ពីមាត់ជ្រោះមរណៈ។

  • ឯកឧត្តម ហ៊ុន ម៉ាណែត៖ គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យរបស់បក្សប្រជាជនកម្ពុជា

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យរបស់បក្សប្រជាជនកម្ពុជា

    ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ បានបញ្ជាក់ថា គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យរបស់បក្សប្រជាជនកម្ពុជា ដូច្នេះទោះក្នុងរូបភាពជាក្រុម ឬជាបុគ្គល យើងត្រូវបន្តធ្វើអំពើល្អបម្រើប្រជាជន ស្មោះត្រង់ជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ រួមទាំងការយកចិត្តទុកដាក់លើសុខទុក្ខ និងការជួយសម្រួលដោះស្រាយការលំបាកជូនអតីតយុទ្ធជន ដើម្បីជាការតបស្នងសងគុណចំពោះពលិកម្មដែលពួកគាត់បានបំពេញក្នុងបុព្វហេតុជាតិ មាតុភូមិ។