-
សម្តេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញចុះត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឱ្យការងារបណ្តុះបណ្តាលហ្វឹកហ្វឺន និងការងារជំនាញមួយចំនួនទៀត នៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
-
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី កោតសរសើរចំពោះសុច្ឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ឯកឧត្ដមបណ្ឌិត វីវៀន បាឡាក់គ្រីស្ហ្សណាន់ បានកោតសរសើរចំពោះសុច្ឆន្ទៈរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រ និងការត្រៀមខ្លួនរបស់សិង្ហបុរីក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច (5PC) ដែលផ្សារភ្ជាប់ទៅនឹងការថែរក្សា និងលើកកម្ពស់ទំនុកចិត្ត និងភាពពាក់ព័ន្ធរបស់អាស៊ាន។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ អ្នកនយោបាយខ្លះពុំត្រឹមតែពុំបានជួយប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងទេ តែថែមទាំងអំពាវនាវឱ្យបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មលើកម្ពុជាថែមទៀត

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលបានលើកមកបញ្ជាក់ដោយរំលឹកឱ្យប្រជាពលរដ្ឋធ្វើការកត់សម្គាល់ថា ក្នុងអំឡុងពេលកូវីដ-១៩ ដែលប្រទេសកម្ពុជាបានជួបប្រទះ មានអ្នកនយោបាយមួយចំនួនមិនត្រឹមតែមិនបានស្នើសុំឱ្យបរទេសជួយផ្តល់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនខ្លួនឯងនោះទេ គឺថែមទាំងបានស្នើសុំឱ្យបរទេសធ្វើបាបកម្ពុជាទៅវិញ ដែលធ្វើឱ្យប្រជាពលរដ្ឋដែលកំពុងតែរងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ-១៩ ហើយនោះកាន់តែរងផលប៉ះពាល់បន្ថែមទៀត។
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អំពាវនាវដល់ជនរួមជាតិទំាងអស់ ទៅចាក់វ៉ាក់សំាងដូសជំរុញឱ្យបានគ្រប់ៗគ្នា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិទំាងអស់ ទៅចាក់វ៉ាក់សំាងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារជំងឺកូវីដ-១៩ ពិសេសទប់ស្កាត់វីរុសបំប្លែងថ្មី អូមីក្រុង កុំឱ្យឆ្លងរីករាលដាលក្នុងសង្គមជាតិ។ ទោះបីបងប្អូនជនរួមជាតិ បានចាក់វ៉ាក់សំាងដូសជំរុញលើកទី៣ និងលើកទី៤ហើយយ៉ាងណាក្តី សូមបន្តអនុវត្តវិធានការសុខាភិបាល “បីការពារ បីកុំ” ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទើបអាចទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះរីក រាលដាលនៅក្នុងសង្គមជាតិបានសាជាថ្មីបាន។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោបានស្រោចស្រង់ជីវិតរបស់ពលរដ្ឋកម្ពុជាបានចំនួនបីដងធំៗ

ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានរំលឹកថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា បានស្រោចស្រង់ជីវិតរបស់ពលរដ្ឋកម្ពុជាបានចំនួនបីដងធំៗរួចមកហើយ រួមមាន ទីមួយ ការរំដោះប្រជាពលរដ្ឋចេញពីការសម្លាប់រង្គាលរបស់របបប៉ុល ពត។ ទីពីរ ការជួយពលរដ្ឋឱ្យចាកចេញពីសង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខែ្មរ តាមរយៈការបង្កើតនូវនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងទូទាំងប្រទេស ដោយនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស និងទីបី ការយកឈ្នះលើសមរភូមិកូវីដ-១៩ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋជាច្រើនក្នុងរយៈពេលដ៏ខ្លី ដោយសម្តេចតេជោ បានធ្វើការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវតាមរយៈការពិចារណាវិនិច្ឆ័យ និងសម្រេចអារកាត់រហ័សទាន់ពេលវេលា
-
អ្នកវិភាគចៅចាក់ស្មុក៖ អ្វីៗដែលសេង ធារី ធ្វើគ្រាន់តែជាការសម្តែងដើម្បីស្វែងរកប្រជាប្រិយភាពផ្ទាល់ខ្លួនប៉ុណ្ណោះ, ចរិតពិតជក់ស៊ីហ្គា មិនមែនអប្សរាដ៏ល្វត់ល្វន់តំណាងជាតិខ្មែរឡើយ

ពលរដ្ឋខ្មែរខ្លះអាចនឹងបានឃើញរូបភាពនារីម្នាក់កោរសក់ និងស្លៀកសម្លៀកបំពាក់អប្សរាដើរពេញថ្នល់ និយាយធ្វើឫកមិនសមជានារីខ្មែរ វៀចមុខវៀចមាត់ធ្វើជានិយាយសូវច្បាស់ត្រូវបានបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក នារីម្នាក់នេះមាន ឈ្មោះ សេង ធារី ប្អូនស្រីរបស់លោក សេង ម៉ារឌី ជាអតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ សេង ធារី នេះត្រូវបានគេដឹងថាបានធ្វើអង្គការប្រហារដើម្បីផ្តួលរំលំគេឯង ដណ្តើមតំណែងប្រធានអង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមកាលដែលមានលោកស្រី ជា វណ្ណាត ជាប្រធាន និងក្រោយមកគឺ លោក វី ហ៊ុយ កាលពីអំឡុងឆ្នាំ២០០៩។ ក្រោយមកក៏បិទអង្គការនេះចោលទៅបង្កើតអង្គការថ្មី តែមិនបានប៉ុន្មានក៏អស់ជំនួយដោយសារតែម្ចាស់ជំនួយលែងទុកចិត្ត ផ្តាច់ជំនួយ ធ្វើឱ្យ សេង ធារី គ្មានការងារធ្វើ និងលះបង់អ្នកសម្តែងជំងឺតួឯកជាជនរងគ្រោះនៃរបបខ្មែរក្រហម។
-
សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះសិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស

-
អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៥-១៩ ខែមករា

ឯកឧត្តម លឹម ចុកហ៊ុយ អគ្គលេខាធិការ អាស៊ាន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។
-
ឯកឧត្តម ស ថេត ណែនាំដល់ប្រជាពលដ្ឋកុំជឿការបំពុល ញុះញង់ ដែលអាចបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ

ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ បានណែនាំដល់ប្រជាពលដ្ឋទាំងអស់ និងសមាជិកអតីតគណបក្សប្រឆាំងដែលមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា សូមកុំជឿការបំពុល កុំជឿការញុះញង់ ដែលអាចបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន១១៤នាក់ ដែលបានចាកចេញពីអតីតគណបក្សប្រឆាំងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ។
-
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី បានឯកភាពគ្នាទាក់ទងបញ្ហានៅមីយ៉ាន់ម៉ា គឺទុកឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំដើម្បីពិនិត្យមើលការងារបន្តទៀត ពិសេសការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលនៅក្នុងស្ថានភាពកាលៈទេសៈនេះ គឺដើម្បីជួយដល់មីយ៉ាន់ម៉ា ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។