-
ប្រមុខរងកងទ័ព៖ ជាតិត្រូវការកងទ័ពដើម្បីភាពរឹងមាំ ឯកងទ័ពវិញ ត្រូវការជាតិមួយដែលរឹងមាំ!

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ជាតិ និងកងទ័ពត្រូវការគ្នាទៅវិញទៅមក។ ជាតិត្រូវការកងទ័ពដើម្បីភាពរឹងមាំ ឯកងទ័ពវិញ ក៏ត្រូវការជាតិមួយដែលរឹងមាំ ដែលជាឱកាសដើម្បីកសាង និងអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យកាន់តែខ្លាំងក្លា និងពេញលេញ អាចទទួលរ៉ាប់រងភារកិច្ចដែលកាន់តែស្មុគស្មាញប្រែប្រួលទៅតាមការអភិវវឌ្ឍសង្គម-សេដ្ឋកិច្ច និងភាពជឿនលឿននៃបច្ចេកវិទ្យា។ ជាពិសេសការវិវត្តប្រែប្រួលដ៏ឆាប់រហ័សនៃសភាពការណ៍សន្តិសុខអន្តរជាតិ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ស្ថានការណ៍ជំងឺកូវីដ-១៩ គឺជាសោកនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុល ពត

ស្ថានការណ៍ជំងឺកូវីដ-១៩ គឺជាសោកនាដកម្មមួយប្រៀបបានទៅនឹងស្ថានភាពក្នុងរបបប៉ុល ពត ដែលប្រជាជាតិកម្ពុជាធ្លាប់បានឆ្លងកាត់ដ៏សែនសង្វេគ ព្រោះបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ហើយក្រុមគ្រួសារពុំអាចរៀបចំពិធីបុណ្យសពតាមប្រពៃណីសាសនា បានទាន់ពេលវេលាឡើយ។ នេះជាការបញ្ជាក់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការអគារស្នាក់នៅរបស់ផ្នែកសឹករងបសេដ្ឋ និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។
-
មនុស្សជំនិតលោកកឹម សុខា ចំអកឱ្យទណ្ឌិត សម រង្ស៊ី តាំងខ្លួនឯងជា «គង់ហ៊ាន» ខណៈដែលសារធាតុនិងចរិតធម្មជាតិរបស់ខ្លួនជាមនុស្សកំសាកញី

-
អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី ជាកូនអុកត្រីស្អុយនយោបាយ ធ្វើសកម្មភាពប្រៀបដូចខ្មោចលង

អ្នកនយោបាយចាញ់ចាស់វស្សា សម រង្ស៊ី ដែលអស់ទាំងបក្ស និងកំពុងរត់ចោលទោសជាង១០០ឆ្នាំក្នុងសំណុំរឿងព្រហ្មទណ្ឌ និងសំណុំរឿងបរិហាករ្តិ៍ផ្សេងទៀត គ្មានតម្លៃ សម្រាប់កម្ពុជាឡើយ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់ដែលជនចង្រៃជាតិរូបនេះត្រូវបង់សងចំពោះជាតិនិង ប្រជាជនកម្ពុជានូវរាល់ទង្វើក្បត់ជាតិ ក្បត់ប្រជាជន និងការធ្វើបទឧបឃាតរដ្ឋប្រហាររលូតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លង ទៅរួមនឹងទោសទណ្ឌជេរប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរផងដែរ។ សន្លឹកបៀរនយោបាយដែលទណ្ឌិតនេះ ធ្លាប់លេងក៏លេងអស់ហើយ និងចាញ់បោសគូថខោក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ និងបានក្លាយពីអ្នកនយោបាយមានបក្សទៅជាអ្នកនយោបាយគ្មានបក្ស និងរត់ចោលស្រុក។
-
លោក ញឹក ប៊ុនឆៃ អំពាវនាវដល់អ្នកនយោបាយ-អ្នកវិភាគ សូមឱ្យគិតពីការសាមគ្គីគ្នាជាធ្លុងមួយ ចៀសវាងការញុះញង់ វាយប្រហារគ្នា

មេដឹកនាំគណបក្សខ្មែររួបរួមជាតិ បានអំពាវនាវដល់អ្នកនយោបាយ និងអ្នកវិភាគមួយចំនួន សូមធ្វើយ៉ាងណាការចៀសវាងការធ្វើឱ្យមានការញុះញង់ វាយប្រហារគ្នា ពីព្រោះការវិភាគរបស់អ្នកវិភាគមួយចំនួន គឺខុសពីការពិតទាំងស្រុងទាក់ទងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា។ លោកបានបញ្ជាក់ថា បំណងរបស់សម្តេចតេជោចង់យកបទពិសោធន៍ដែលសម្តេចមាន យកទៅចូលរួមជួយដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា ធ្វើយ៉ាងណាឱ្យបានសុខសន្តិភាព និងមានស្ថិរភាពឡើងវិញនៅមីយ៉ាន់ម៉ា។
-
អនុរដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស ប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២

អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោកជំទាវ អាម៉ាន់ដា មីលលីង (Amanda Milling) បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបានទន្ទឹងដល់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស ជាពិសេសលើផែនការសកម្មភាពអាស៊ាន-ចក្រភពអង់គ្លេស សម្រាប់ឆ្នាំ២០២២-២០២៦។
-
រដ្ឋមន្ត្រីការបរទេសជប៉ុនកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយមីយ៉ាន់ម៉ា

-
លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងឥណ្ឌា

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា និងបញ្ហា តំបន់ដែលជាកង្វល់ និងផលប្រយោជន៍រួម។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធ្វើការឲ្យកាន់តែជិតស្និទ្ធសំដៅបន្តពង្រឹងទំនាក់ទំនង ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែរឹងមាំ
-
អ្នកវិភាគចៅចាក់ស្មុក៖ មីយ៉ាន់ម៉ាមានសំណាងជាងកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ៧០, ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅមីយ៉ាន់ម៉ាដើម្បីបុព្វហេតុសន្តិភាព និងការបង្រួបបង្រួមជាតិ

ក្រៅពីការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋមីយ៉ាន់ម៉ាស្រឡាញ់សន្តិភាព ពេលនេះប្រទេសមួយចំនួនរួមនឹងបណ្តាឥស្សរជននយោបាយបរទេសបានបង្ហាញពីការគាំទ្ររបស់ខ្លួនយ៉ាងពេញទំហឹងចំពោះកម្ពុជាដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ដែលបានផ្តួចផ្តើមធ្វើកិច្ចការងារដ៏លំបាកក្នុងបុព្វហេតុសុខសន្តិភាព និងការបង្រួបបង្រួមជាតិរបស់ប្រទេសមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសថៃបានចេញមកផ្ញើសារអបអរសាទរមុនគេទៅកាន់សមភាគីខ្លួនគឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយនៅថ្ងៃបន្តបន្ទាប់មានរដ្ឋាភិបាលនៃប្រទេសចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា
-
ជំនួបរដ្ឋមន្ត្រីការបរទេសកម្ពុជា-អនុរដ្ឋមន្រ្តីការបរទេសអង់គ្លេសផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស

នៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងអនុរដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេស គឺភាគីទាំងពីរបានលើកឡើងពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការចាប់យកឱកាសដើម្បីការស្តារឡើងវិញឱ្យកាន់តែប្រសើរ បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស។ល។ ភាគីទាំងពីរក៏បានផ្តោតលើការពង្រឹងកិច្ចសហការទ្វេភាគីរវាងកម្ពុជា-អង់គ្លេសផងដែរ។