-
ឯកឧត្តម ហ៊ុន ម៉ានី ស្នើឱ្យថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សទាំងអស់បន្តជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា

-
លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាមនៅកម្ពុជា

-
រដ្ឋមន្រ្តីការបរទេសកម្ពុជាជម្រាបតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបអំពីផែនការរបស់កម្ពុជាដើម្បីដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានជម្រាបជូនឯកឧត្តមតំណាងជាន់ខ្ពស់គណៈកម្មការអឺរ៉ុបអំពីការរៀបចំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសស្តីពីមីយ៉ានម៉ា និងសំណើគំនិតផ្តួចផ្តើមចំនួនពីរ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាជាសកម្មភាពតាមដានបន្តពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់មីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមមាន ការបង្កើតយន្តការមួយដែលមានសមាសភាពមកពី អាស៊ានTroikaនិងអគ្គលេខាធិការអាស៊ានដើម្បីសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច(5PC)និងកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិភាក្សាអំពីមធ្យោបាយចែកចាយជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា។
-
ក្រសួងការបរទេសកម្ពុជាសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សូមសម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ (Kayah State) រវាងយោធា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ។ អំពើហិង្សាដែលនៅតែបន្តកើតមាននេះ កំពុងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។
-
បន្ទាប់ពីផ្ទុះរឿងក្នុងគណបក្សហ៊្វុនស៊ិនប៉ិច៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឱ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឱ្យធ្វើការសម្របសម្រួលធ្វើសមាជជ្រើសរើសក្បាលម៉ាស៊ីន

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្ស ដើម្បីធ្វើសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ ការស្នើនេះបានធ្វើឡើងខណៈពេលដែលក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច គឺក្រុមលោកសាយ ហាក់ លោក ហេង ចន្ថា និង លោកផាន់ សិទ្ធី និងក្រុមលោក ឆឹង ចំរើន និងលោក អាំង សំបូរ គ្រោងនឹងរៀបចំធ្វើសមាជជ្រើសរើសប្រធានគណបក្សថ្មីជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ។
-
ក្រសួងមហាផ្ទៃស្នើសុំរាជរដ្ឋាភិបាលដើម្បីឱ្យក្រសួងការបរទេសកម្ពុជា ប្រាប់ទៅកុងស៊ុលកម្ពុជាទាំងអស់កុំឱ្យឈ្មោះ GENSER JARED MATTHEW ចូលមកកម្ពុជា

ក្រសួងមហាផ្ទៃបានស្នើសុំរាជរដ្ឋាភិបាលដើម្បីឱ្យក្រសួងការបរទេសកម្ពុជាប្រាប់ទៅកុងស៊ុលកម្ពុជាប្រចាំនៅក្រៅប្រទេសទាំងអស់ កុំឱ្យជនជាតិអាមេរិកឈ្មោះ GENSER JARED MATTHEW ចូលមកកម្ពុជាជារៀងរហូត។ ជននេះបានបន្លំខ្លួនធ្វើជាមេធាវីអន្តរជាតិការពារឱ្យជនជាប់ចោទឈ្មោះ សេង ធារី និងបានចូលមកជ្រៀតជ្រែកយុត្តាធិការកម្ពុជា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀល ថ្ងៃទី២០ ខែមករានេះថា ឈ្មោះ GENSER JARED MATTHEW កាន់លិខិតឆ្លងដែនទេសចរចូលមកកម្ពុជា ហើយបានប្រើប្រាស់តួនាទីរបស់ខ្លួនជាមេធាវីអន្តរជាតិ និងបានគំរាមកំហែងលើតុលាការកម្ពុជាថែមទៀតផង។
-
រដ្ឋមន្ត្រីការបរទេសវៀតណាមបញ្ជាក់ពីការគំាទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន និងAIPA នៅឆ្នាំ២០២២

រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺនបានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យនៅក្នុងឋានៈជាប្រធានអាស៊ាន ( ASEAN) និងAIPA នៅឆ្នាំ២០២២នេះ ហើយភាគីវៀតណាមគំាទ្របេសកកម្មដ៏ឧត្តុង្គឧត្តមរបស់កម្ពុជានេះ។ ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភានារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។
-
ប្រមុខការពារជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន និងការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសងការពារជាតិ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលកងទ័ពជើងទឹកបាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍក្នុងការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្នុងគោលដៅអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបំពាក់យុទ្ធោបកណ៍ទំនើបៗ ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
-
រដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១៩-២០ ខែមករា

ភ្នំពេញៈឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅ ព្រះរាជាណា ចក្រកម្ពុជា ពីថ្ងៃទី ១៩-២០ ខែមករា ឆ្នាំ២០២២ ។ទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
-
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី : គ្មានប្រទេសណាមួយមានកម្មសិទ្ធិផ្តាច់មុខលើលក្ខណៈវិនិច្ឆ័យនៃលទ្ធិប្រជាធិបតេយ្យនោះទេ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងថា លក្ខណៈពិសេសនៃអារ្យធម៌មិនខុសគ្នាពីលក្ខណៈពិសេសនៃប្រជាធិបតេយ្យនោះទេ។ ក្នុងពិភពលោកយើងនេះអារ្យធម៌មានលក្ខណៈសម្បូរបែបនិងពិពិធភាពហើយប្រជាធិបតេយ្យក៏ដូច្នោះដែរ។ប្រជាធិបតេយ្យមិនមែនជាផលិតផលដែលមានគំរូឬរូបសណ្ឋានតែមួយសម្រាប់ប្រទេសនានាជុំវិញពិភពលោកនោះទេ។មានវិធីជាច្រើនដើម្បីធ្វើឱ្យប្រជាធិបតេយ្យទទួលជោគជ័យ ហើយមិនអាចមានគំរូប្រជាធិបតេយ្យណាមួយ ដែលអាចយកទៅអនុវត្តនៅគ្រប់ប្រទេសបាននោះទេ។