-
ក្រសួងការបរទេសបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចលើកទីមួយនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ក្នុងរយៈពេល២៥ឆ្នាំ

តបតាមការអញ្ជើញរបស់លោកជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាទស្សនកិច្ចលើកទីមួយក្នុងរយៈពេល ២៥ ឆ្នាំ បន្ទាប់ពីការផ្លាស់ប្តូរដំណើរទស្សនកិច្ចចុងក្រោយនៅក្នុងខែមករា ឆ្នាំ១៩៩៧ដើម្បីជំរុញទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
-
កម្ពុជាបញ្ជាក់ប្រាប់អាល្លឺម៉ង់ អំពីការត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ

ឯកឧត្តម ប្រាក់ សុខុន បានជម្រាបលោកជំទាវ ANNALENA BAERBOCK ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអាល្លឺម៉ង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួល អាកាសធាតុ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អាល្លឺម៉ង់ក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្ត្រជាតិបន្សាំនឹងការប្រែប្រួលអាកាសធាតុ (National Adaptation Plan) ដោយសហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ)។
-
អាល្លឺម៉ង់បញ្ជាក់ពីការគាំទ្រកម្ពុជាលើដំណើរការជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា

មន្រ្តីការទូតជាន់ខ្ពស់នៃប្រទេសអាល្លឺម៉ង់បានបង្ហាញនូវការគាំទ្រកម្ពុជាជាប្រធានអាស៊ាននិង បេសកជនពិសេស នៃប្រធានអាស៊ានដែលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺក្នុងការស្វែងរកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌និងការបង្កើតបរិយាកាស អំណោយផល។
-
AVD Ep03: Cambodia’s ASEAN Chairmanship 2022: AEC Pilla

-
ព្រះមហាក្សត្រ ស្តេចប្រោសព្រះរាជសវនាការជូននាយករដ្ឋមន្រ្តីម៉ាឡេស៊ី

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូនឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីនយ៉ាកុប (Dato’ Sri Ismail Sabri Bin Yaakob) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នារសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចដ៏ឧត្តុង្គឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា។
-
គ.ជ.ប បើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើឯកសារសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប។
-
សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសវនាការជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយឯកឧត្តម ដាតូ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Dato’ Sri Ismail Sabri Bin YAAKOB) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងនាមប្រជាជនកម្ពុជា និងព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
-
រដ្ឋមន្ត្រីការបរទេសម្ពុជា៖ កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួននោះទេ !

ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបញ្ជាក់ក្នុងកិច្ចប្រជុំតុមូល ស្ដីពី «សន្ដិសុខ និងការការពារជាតិនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២ថា”កម្ពុជាប្រកាន់នូវនយោបាយអព្យាក្រឹត្យអចិន្ដ្រៃយ៍។ រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួននោះទេ ហើយក៏មិនអនុញ្ញាតឱ្យកម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួនទៅក្រៅប្រទេសនោះដែរ លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះគឺបេសសកកម្មរក្សាសន្ដិភាព។ ចំណែក រាម គឺជាមូលដ្ឋានជើងទឹកដ៏តូចមួយ ហ៊ុមព័ទ្ធទៅដោយសណ្ឋាគារ និងតំបន់ទេស។
-
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់កម្ពុជាហើយ

ដូចអ្វីដែលបានគ្រោងទុក ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់កម្ពុជាហើយនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។
-
ប្រមុខការទូតកម្ពុជា៖ការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងគោលបំណងការពារជាតិ
