Category: Politico 360

  • លោក ញឹក ប៊ុនឆៃ រម្លឹកពីការបែកបាក់មេដឹកនាំបក្សប្រឆាំង និងហ៊្វុនស៊ិនប៉ិច ដល់អ្នកគាំទ្រ

    លោក ញឹក ប៊ុនឆៃ រម្លឹកពីការបែកបាក់មេដឹកនាំបក្សប្រឆាំង និងហ៊្វុនស៊ិនប៉ិច ដល់អ្នកគាំទ្រ

    លោក ញឹក ប៊ុនឆៃ បានបន្តថា ផ្ទៃក្នុងរបស់អតីតមេដឹកនាំបក្សប្រឆាំងកំពុងតែបែកបាក់រវាងក្រុមលោកកឹម សុខា និងលោក សម រង្ស៊ី ដោយវ៉ៃប្រហារហែកហួរគ្នាតាមបណ្តាញសង្គម។ ការបែកបាក់នេះ គឺមកដល់ពេលនេះលោក កឹម សុខា និងលោក សម រង្ស៊ី មិនមែនជាមនុស្សតែមួយទៀតទេ ពីព្រោះមនុស្សរបស់អតីតមេដឹកនាំបក្សប្រឆាំងទាំងពីររូបនេះ បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងបានបង្កើតគណបក្សនយោបាយ

  • AVD Ep04: Outcomes of the ASEAN Foreign Ministers’ Retreat (AMM Retreat) on 16- 17 February 2022 

    AVD Ep04: Outcomes of the ASEAN Foreign Ministers’ Retreat (AMM Retreat) on 16- 17 February 2022 

    This year, Cambodia starts holding a chairing position of the Association of Southeast Asian Nations (ASEAN) with commitments to boosting unity and addressing contemporary issues both regionally and internationally.

  • សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន

    សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន

    រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែនរួមមាន៖ ១)រដ្ឋមន្ត្រីការបរទេសអាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន។ យើងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឲ្យកាន់តែធ្ងន់ធ្ងរ កាត់បន្ថយភាពតានតឹង

  • ឯកឧត្តម ហ៊ុន ម៉ានី៖ «ដំបូន្មានរបស់ចាស់ទុំ ប្រៀបដូចជាទឹកអម្រឹត» 

    ឯកឧត្តម ហ៊ុន ម៉ានី៖ «ដំបូន្មានរបស់ចាស់ទុំ ប្រៀបដូចជាទឹកអម្រឹត» 

    នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែកុម្ភៈនេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានសរសេរខ្លឹមសារដ៏មានអត្ថន័យថា “ឆ្លងកាត់បទពិសោធន៍ផ្ទាល់ក្នុងការបំពេញការងារជាមួយអ៊ំ ពូ មីង ជាកម្មាភិបាលគណបក្សប្រជាជនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងដោយមានការអប់រំ បណ្តុះបណ្តាល ណែនាំពីប្រមុខថ្នាក់ដឹកនាំ ខ្ញុំអាចបញ្ជាក់បានថា កម្មាភិបាលវ័យក្មេងរបស់គណបក្សប្រជាជនទាំងអស់ ពិតជាបានយល់ច្បាស់ពីគុណតម្លៃនៃការចេះគោរពចាស់ទុំ និងការរួមបំពេញការងារជាមួយគ្នាដោយមិនមានប្រកាន់វ័យ”

  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម និងសេវាកម្មផ្សេងៗ ជួយគាំទ្រនិងចូលរួមការងារធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម និងសេវាកម្មផ្សេងៗ ជួយគាំទ្រនិងចូលរួមការងារធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម អាជីវកម្មលក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ សូមជួយគាំទ្រនិងចូលរួមការងារធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដោយរីករាយ ព្រមទាំងផ្តល់ព័ត៌មានតាមសំណួរសម្ភាសន៍ដល់មន្ត្រីធ្វើជំរឿនសេដ្ឋកិច្ចឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ ជាក់លាក់ និងទាន់ពេលវេលា ដើម្បីជាប្រយោជន៍ដល់រាជរដ្ឋាភិបាល សម្រាប់រៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន។

  • ក្រសួងការបរទេសកម្ពុជា បញ្ជាក់ពីស្ថានភាពប្រជាពលរដ្ឋខ្មែរចំនួន២៣នាក់ ដែលកំពុងរស់នៅអ៊ុយក្រែន

    ក្រសួងការបរទេសកម្ពុជា បញ្ជាក់ពីស្ថានភាពប្រជាពលរដ្ឋខ្មែរចំនួន២៣នាក់ ដែលកំពុងរស់នៅអ៊ុយក្រែន

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា បន្ថែមលើព័ត៌មានដែលបានជម្រាបជូនកាលពីថ្ងៃទី២៥ ខែកុម្ភ: និងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: សូមជម្រាបជូនថា ដោយមានការសម្របសម្រួលរបស់ “សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្សី” លោកបានជួបសន្ទនាដោយផ្ទាល់តាមប្រព័ន្ធតេលេក្រាមជាមួយពលរដ្ឋខ្មែរយើងម្នាក់ដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ហើយទទួបានព័ត៌មានថា បច្ចុប្បន្ន មានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ចំនួន២៣នាក់ដែលកំពង់រស់នៅជាមួយគ្រួសាររបស់ពួកគេ នៅ Kharkov ចំនួន៧នាក់ នៅតំបន់ Kyiv ១១នាក់ និងនៅ Odessa ៥នាក់។ ពួកគាត់ទាំងអស់គ្នាមានទំនាក់ទំនងជាមួយគ្នាជាប់ជាប្រចាំតាមក្រុមតេលេក្រាម។

  • លោកបណ្ឌិត គិន ភា៖ រុស្ស៊ីវាយចូលអ៊ុយក្រែននៅពេលនេះ គឺមានទម្ងន់គ្រប់គ្រាន់សម្រាប់ការចរចា

    លោកបណ្ឌិត គិន ភា៖ រុស្ស៊ីវាយចូលអ៊ុយក្រែននៅពេលនេះ គឺមានទម្ងន់គ្រប់គ្រាន់សម្រាប់ការចរចា

    ស្ថានការណ៍នៅប្រទេសអ៊ុយក្រែនកាន់តែមានភាពតានតឹងខ្លាំងឡើងៗ និងសង្គ្រាមក៏បានផ្ទុះឡើងពេញបន្ទុកដោយការវាយលុករបស់សហព័ន្ធរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន គឺហាក់ដូចជាបានធ្វើឡើងតាមគ្រប់មធ្យោបាយទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ តាមបណ្តោយព្រំដែនរបស់អ៊ុយក្រែនដែលជាប់ជាមួយរុស្ស៊ី គឺកងទ័ពរុស្ស៊ីកំពុងវាយលុកសម្រុកចូលអ៊ុយក្រែន។ អ្នកវិភាគបានលើកឡើងថា រុស្ស៊ីវាយចូលអ៊ុយក្រែននៅពេលនេះ គឺមានទម្ងន់គ្រប់គ្រាន់សម្រាប់ការចរចាជាមួយនឹងអង្គការណាតូ ជាមួយនឹងសហរដ្ឋអាមេរិក ជាមួយនឹងអ៊ុយក្រែន ហើយរុស្ស៊ីនឹងចាកចេញពីអ៊ុយក្រែនវិញដោយមិនដៃទទេនោះទេ។

  • ប្រធាន គ.ជ.ប ជួបជាមួយអតីតអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ជប៉ុន

    ប្រធាន គ.ជ.ប ជួបជាមួយអតីតអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ជប៉ុន

    ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបសវនាការជាមួយប្រតិភូមកពីប្រទេសជប៉ុន លោក ឈីមីហ៊្សូ ដៃស៊ូខេ ( Shimizu Daisuke) អតីតអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ជប៉ុន ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអប់រំអ្នកបោះឆ្នោត នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅបន្ទប់សវនាការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

  • អ្នកនាំពាក្យក្រសួងការបរទេស៖ ពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែនឡើយ

    អ្នកនាំពាក្យក្រសួងការបរទេស៖ ពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែនឡើយ

    អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានឱ្យដឹងនៅមុននេះបន្តិចថា ដោយកម្ពុជាពុំមានស្ថានទូតប្រចាំនៅប្រទេសអ៊ុយក្រែន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឱ្យស្ថានទូតកម្ពុជាប្រចាំនៅរុស្សីស្វែងរកព័ត៌មានថា តើមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែនឬទេ? ហើយប្រសិនបើមាន សូមឱ្យយកចិត្តទុកដាក់អំពីករណីសុវត្ថិភាពរបស់ពួកគេ ហើយរាយការណ៍ជូនក្រសួងបានទាន់ពេលវេលា ដើម្បីមានវិធានការ។

  • អគ្គលេខាធិការ គ.ជ.ប ៖ ចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតចំនួន៤ 

    អគ្គលេខាធិការ គ.ជ.ប ៖ ចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតចំនួន៤ 

    ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ក្នុងរយៈពេលចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតចំនួន៤ ទៅតាមការកំណត់នៃច្បាប់ ដែលរួមមាន៖ ១.ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ២.ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ៣.ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងទី៤.ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ លើកទី៤ ឆ្នាំ២០២៤។