-
គ.ជ.ប អនុម័តលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២

-
អតីតតំណាងរាស្ត្របក្សប្រឆាំងជូនពរគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឮកខួបទី៤៣ នៃទិវាជ័យជម្នះ ៧មករា

-
AVIVoice Ep54: លទ្ធភាពក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ារបស់ប្រធានអាស៊ានឆ្នាំ២០២២

-
AVIVoice Ep53: កាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា

កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាការចាប់ផ្ដើមដ៏ធំមួយរបស់កម្ពុជាក្នុងការជម្រុញការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសដើម្បីសម្រេចបាននូវគោលដៅធំរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
-
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ មីន អោង ឡាំង

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។
-
រឿងសញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិ៖ សាកលវិទ្យាល័យ WestPoint បញ្ជាក់ថាគ្មានការចេញសញ្ញាបត្រពីរខុសគ្នាទេ

មន្ត្រីជំនាញផ្នែកកិច្ចការសាធារណផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៃបណ្ឌិតសភាយោធា West Point លោក Francis J DeMaron Jr. បានបញ្ជាក់ថា តម្លៃសញ្ញាបត្រនៅបណ្ឌិតសភាយោធាអាមេរិក West Point គ្មានការបែងចែកឬភាពខុសគ្នារវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ ហើយលោកសង្ឃឹមថាការបញ្ជាក់លើកនេះ នឹងបញ្ចប់ភាពចម្រូងចម្រាសនៃតម្លៃសញ្ញាបត្រសាលារបស់លោកផងដែរ។ ការបញ្ជាក់របស់បណ្ឌិតសភាយោធាអាមេរិកនៅពេលនេះអាចចាត់ទុកជាការបញ្ចប់នូវការលើកឡើងដោយគ្មានអំណះអំណាងរបស់ទណ្ឌិត សម រង្ស៊ី កាលពីកន្លងទៅដែលបានវាយប្រហារមកលើតម្លៃសញ្ញាបត្ររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ថាជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់។
-
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាបដិសេធនូវការលើកឡើងរបស់អ្នករាយការណ៍ពិសេសពាក់ព័ន្ធការអនុវត្តច្បាប់ទៅលើសកម្មភាពកូដកម្មខុសច្បាប់

ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុងនូវការលើកឡើងដោយគ្មានទំនួលខុសត្រូវ និងបង្កការភ័ន្តច្រឡំ ផ្អែកលើព័ត៌មានជ្រើសរើសតែមួយជ្រុង និងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវរបស់អ្នករាយការណ៍ពិសេសចំនួនបួនរូប ពាក់ព័ន្ធការអនុវត្តច្បាប់ទៅលើសកម្មភាពកូដកម្មខុសច្បាប់ដែលបានអូសបន្លាយជាច្រើនសប្ដាហ៍នៅកម្ពុជា។
-
គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងធ្វើសមាជនៅពាក់កណ្តាលខែមករា ដើម្បីជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធាន

គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងធ្វើសមាជនៅពាក់កណ្តាលខែមករា ឆ្នាំ២០២២នេះ ដើម្បីបោះឆ្នោតជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះរាជបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ខណៈដែលក្រុមលោក សាយ ហាក់ លោក ហេង ចន្ថា លោកផាន់ សិទ្ធី លោក ញ៉េប ប៊ុនជិន អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ក៏គ្រោងនឹងធ្វើសមាជដូចគ្នាដែរ ដើម្បីជ្រើសតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។
-
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ៖ «ថ្ងៃ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ»

ឯកឧត្តមបណ្ឌិត គិន ភា បានបញ្ជាក់ថា “សម្រាប់ខ្ញុំ “ថ្ងៃ៧ មករា” ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជាក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០។ ថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកណាដែលបដិសេធ “៧មករា” គឺអ្នកនោះបដិសេធការរស់រានមានជីវិតរបស់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន។ អ្នកដែលកើតមុនឆ្នាំ១៩៧៩ ទាំងអស់ គឺសុទ្ធតែបានយកកំណើតជាថ្មី នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ខ្ញុំបានកើតមុនរបបខ្មែរក្រហម ហើយក្លាយជាកុមារនៅក្នុងរបបខ្មែរក្រហម ក្រោយមកជាកុមារ និងជាយុវជននៅក្នុងសម័យក្រោយរំដោះ ៧ មករា ដូច្នេះ ខ្ញុំគឺជាសាក្សីម្នាក់ដែលបានឃើញការរីកចម្រើន និងការអភិវឌ្ឍប្រទេសកម្ពុជា។
-
ក្រុមអ្នកនាំពាក្យ គ.ជ.ប បំភ្លឺលើការបំពេញ និងប្រើប្រាស់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតរបស់គណៈកម្មការការិយាល័យបោះឆ្នោត

កន្លងមកថ្មីៗនេះ មានការបារម្ភរបស់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត អំពីការមិនអាចធានាបាននូវការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រសិនបើភ្នាក់ងារគណបក្សនយោបាយដែលបានចូលរួមតាមដានសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត មិនអាចទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅការិយាល័យបោះឆ្នោត ហើយការវេចខ្ចប់កញ្ចប់សុវត្ថិភាព “ក“ ធ្វើឡើងដោយមិនត្រឹមត្រូវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។