-
តុលាការសម្រេចបើកការស៊ើបសួរលើមេដឹកនាំបាតុកម្មខុសច្បាប់ និងបក្ខពួកនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ ចំនួន៩នាក់ រួមទាំងបក្ខពួកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ររបស់លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។
-
អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី គ្មានភាពក្លាហាន និងឆន្ទៈនយោបាយគ្រប់គ្រាន់ក្នុងការរកអ្នកបន្តវេនដូចគណបក្សប្រជាជនកម្ពុជាឡើយ

រហូតមកដល់ពេលនេះ ពលរដ្ឋខ្មែរអាចសន្មតបានជាផ្លូវការថា អ្នកនយោបាយចាញចាស់វស្សា សម រង្ស៊ី គ្មានភាពក្លាហានទទួលខុសត្រូវចំពោះសម្តីដែលខ្លួនបាននិយាយ ហើយក៏មិនហ៊ានទទួលយកការភ្នាល់របស់លោក ហ៊ុន ម៉ាណែត អ្នកនយោបាយបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងគ្មានឆន្ទៈនយោបាយគ្រប់គ្រាប់ក្នុងការការរកអ្នកបន្តវេនដូចដែលខ្លួនស្រែកក្តែងៗនោះទេ។ ចរិតនយោបាយមាន់សម្លនេះពិតជាស័ក្តិសមបំផុតដែល សម រង្ស៊ី ត្រូវទទួលបាននូវរហស្សនាមថ្មី «អ្នកនយោបាយក្របីចាស់» នៅឆ្នាំថ្មីឆ្នាំ២០២២នេះ បន្ថែមទៅលើរហស្សនាមដែលមានពីមុនដូចជា «អ្នកនយោបាយអង្ករកំប៉ុង អ្នកនយោបាយមាន់ត្រចៀកស អ្នកនយោបាយចាញ់ចាស់វស្សា អ្នកនយោបាយកូនខ្នុរ»ជាដើម។
-
ប៉ូលិសបញ្ជូនខ្លួនមេដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ ទៅតុលាការ

សមត្ថកិច្ចបានបញ្ជូនខ្លួនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ចំនួន៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ ដើម្បីឱ្យព្រះរាជអាជ្ញា និងចៅក្រមធ្វើការសាកសួរតាមនីតិវិធី។ មេដឹកនាំបាតុកម្មខុសច្បាប់ទាំង៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីពួកគេបានដឹកនាំបាតុកម្មខុសច្បាប់ និងបានបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
-
អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សនយោបាយពីរ

លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS ថា កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតទម្រង់១១០២ សម្រាប់ការបោះឆ្នោតកន្លងមក គឺភ្នាក់ងារគណបក្សនយោបាយនឹងទទួលបាននៅការិយាល័យរាប់សន្លឹកឆ្នោតនៅពេលបញ្ចប់ការរាប់សន្លឹកឆ្នោត។ ប៉ុន្តែដោយសារមានបញ្ហាមួយចំនួនទាក់ទងនឹងការចម្លងឡើងវិញច្រើនលើកច្រើនសារ វាធ្វើឱ្យមានបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងការស្រង់តួលេខខុសផង ហើយការច្រឡំគណបក្សនយោបាយទទួលបានសំឡេងឆ្នោតផង។ ដូច្នេះហើយដើម្បីចៀសវាងនៅកំហុសខុសឆ្គងនេះ បទបញ្ជានីតិវិធីសម្រាប់ការរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោតត្រូវបានកាត់បន្ថយ ការចម្លងទម្រង់១១០២ គឺកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតនេះ មកនៅត្រឹម ៣ច្បាប់ ដោយមួយច្បាប់ត្រូវបានរក្សាទុកនៅក្នុងកញ្ចប់សុវត្ថិភាព “ក” ហើយសុវត្ថិភាព “ក” នេះនឹងផ្ញើទៅដល់គ.ជ.ប។ មួយច្បាប់ទៀតត្រូវផ្ញើនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងមួយច្បាប់ទៀតបិទផ្សាយនៅមុខការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
-
អ្នកវិភាគចៅចាក់ស្មុក៖ បាតុកម្មដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក ដើរហួសបន្ទាត់ក្រហមនៃការទាមទារសិទ្ធិការងារ និងអត្ថប្រយោជន៍របស់អតីតបុគ្គលិកកម្មករ

ចរិតនៃការប្រើប្រាស់រូបភាពតវ៉ាដើម្បីដុតកំហឹងសាធារណជន និងការប្រើប្រាស់វិធីសាស្ត្រធ្វើជនរងគ្រោះតូបនីយកម្មលើការរំលោភបំពានច្បាប់របស់ក្រុមជនអគតិមួយចំនួនជ្រកក្រោមស្លាកសហជីព និងអង្គការសង្គម ស៊ីវិលក្នុងព្រឹត្តិការណ៍បាតុកម្មខុសច្បាប់របស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើល៍ ដើម្បីបុព្វហេតុបដិវត្តន៍ពណ៌ត្រូវបានបកអាក្រាតបន្ថែម ក្រោយបុគ្គល៩នាក់ ដែលជាជនសកម្ម និងសមាជិកនៃសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួនដោយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ។
-
មេបក្សខ្មែររួបរួមជាតិ ៖ ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ានឹងទទួលបានជោគជ័យ

មេដឹកនាំប្រធានគណបក្សខ្មែររួបរួមជាតិ បានសម្តែងការជឿជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅមីយ៉ាន់ម៉ា (ភូមា) នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ នឹងទទួលបានជោគជ័យ ពីព្រោះសម្តេចមានបទពិសោធន៍ច្រើន ហើយនៅពេលដែលប្រទេសកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន ជាឱកាសមួយដែលអាចជជែករិះរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។
-
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីការចាប់ខ្លួនបុគ្គលចំនួន០៩រូប ពីបទបានរៀបចំបាតុកម្មដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើល

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៩.០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលបានធ្វើការចាប់ឃាត់ខ្លួនបុគ្គលចំនួន០៩រូប ពីបទបានរៀបចំបាតុកម្មដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មុននឹងអនុវត្តវិធានការច្បាប់ចាប់ឃាត់ខ្លួនមេដឹកនាំបាតុកម្មទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវច្រើនលើកច្រើនសាឱ្យពួកគេបញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់ សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប៉ុន្តែពួកមេដឹកនាំបាតុកម្មមិនស្ដាប់តាមការអំពាវនាវរបស់អាជ្ញាធរ ហើយបន្តអូសបន្លាយបាតុកម្មអស់រយៈពេល១៣ថ្ងៃមកហើយ។
-
ករណីបំផ្ទុះគ្រាប់បែកនៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា មិនបណ្តាលឱ្យមន្ត្រីស្ថានទូតណាម្នាក់រងរបួសនោះទេ

មានករណីបំផ្ទុះគ្រាប់បែកនៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនបណ្តាលឱ្យមន្ត្រីស្ថានទូតកម្ពុជាណាម្នាក់រងរបួសនោះទេ។ ចំណែកអាជ្ញាធរមីយ៉ាន់ម៉ា បានពង្រឹងសន្តិសុខកាន់តែខ្លាំងឡើង គឺទាំងស្ថានទូត និងផ្ទះមន្ត្រីទូតកម្ពុជាស្នាក់នៅទាំងអស់។ ការបំផ្ទុះគ្រាប់បែកនេះ បានធ្វើឡើងខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គ្រោងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៧-៨ មករា ឆ្នាំ២០២២ ខាងមុខនេះនេះ តបតាមការអញ្ជើញរបស់លោកប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
-
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពាវនាវឱ្យកងទ័ពត្រូវប្តូរផ្ដាច់ការពាររាជានិយម រាជបល្ល័ង្ក ព្រះមហាក្សត្រ

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់ ចូលរួមប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្រូវប្តូរផ្ដាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឱ្យខានតែបាន។ ការប៉ុនប៉ងផ្ដួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ។
-
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ផ្តល់ព័ត៌មានដល់អង្គទូតស្តីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បង្ហាញពីការខិតខំប្រឹងប្រែងលើកកម្ពស់ស្មារតីអាស៊ានជាគ្រួសាររួបរួមគ្នាតែមួយដែលមានសមាជិកដប់ប្រទេសប្រកបដោយស្មារតីរឹងមាំ «ទាំងអស់រួមគ្នា» ក្នុងការធ្វើសកម្មភាពរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមគ្នា ដើម្បីរួមចំណែកប្រកបដោយការស្ថាបនាបន្ថែមទៀតដល់ការថែរក្សា និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។