-
អ្នកនាំពាក្យស្ថានទូតអាមេរិកបញ្ជាក់ថា ស្ដង់ដារសញ្ញាបត្ររបស់សាលាអាម៉េរិកមិនមានការបែងចែកស្ដង់ដារកម្រិតអ្វីទេ!

-
តុលាការសម្រេចឃុំខ្លួនមេដឹកនាំបាតុកម្មមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងម្នាក់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ

តុលាការបានសម្រេចឃុំខ្លួនមេខ្លោងដឹកនាំបាតុកម្មខុសច្បាប់ចំនួន២នាក់ និងម្នាក់ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ មេខ្លោងដឹកនាំបាតុកម្មខុសច្បាប់ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាតុលាការនៅកន្លែងផ្សេងគ្នា ដោយក្នុងនោះមេខ្លោងឈ្មោះ ឈឹម ស៊ីថរ ចាប់ខ្លួននៅពេលដឹកនាំធ្វើបាតុកម្ម កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ។ មេខ្លោងដែលចាប់ខ្លួនមានដូចជា ឈ្មោះ ឈឹម ស៊ីថរ ខណៈកំពុងដឹកនាំបាតុកម្មខុសច្បាប់, សុខ ណារិទ្ធ និង សុខ គង្គា ពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។
-
អ្នកវិភាគចៅចាក់ស្មុក៖ សូមកុំចាញ់បោកឧបាយកលនយោបាយ ដែលនាំទៅដល់ការបំផ្លាញសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងស្ថិរភាព និងសន្តិសុខសង្គម ដោយប្រើសិទ្ធិទាមទារខុសច្បាប់ និងបំពានសិទ្ធិអ្នកដទៃ

ការពិតបានបង្ហាញច្បាស់ជុំវិញហេតុផលពិតនៅពីក្រោយបាតុកម្មរៀបចំនិងដឹកនាំដោយសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួកនោះគឺពួកគេធ្លាប់បានប្ដេជ្ញាថា នឹងកម្ទេចណាហ្គាវើលដ៍ចោលតែម្ដង មុនខ្លួនដើរចេញពីកន្លែងធ្វើការមួយនេះ។ ក្រៅពីគ្រោងកម្ទេចណាហ្គាវើលដ៍ហើយនោះ ក្រុមចលនាញុះញង់ខុសច្បាប់របស់ ឈឹម ស៊ីថរ ក៏មានផែនការបំផ្លាញការបោះឆ្នោតជាតិឆ្នាំ២០២៣ផងដែរ។ បុគ្គល ឈឹម ស៊ីថរ ដែលជាមនុស្សម្នាក់ស្និទ្ធនឹងលោកស្រី មូរសុខហួរ ដែលជាក្រុមឧក្រិដ្ឋជនក្បត់ជាតិ ហើយកំពុងរត់គេចខ្លួនទៅក្រៅប្រទេស ពីការតាមចាប់ថែមទៀតផង។ នេះគឺជារូបភាពពិតនៅពីក្រោយការញុះញង់ប្រមូលមនុស្សមកធ្វើបាតុកម្មរបស់បុគ្គលឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក ដែលជ្រកក្រោមស្លាកតវ៉ាសិទ្ធិការងារ និងការពារអត្ថប្រយោជន៍បុគ្គលិកកម្មករ។
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅមីយ៉ាន់ម៉ា ពីថ្ងៃទី៧-៨ ខែមករានេះ

តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា ៖ កម្ពុជាបានទទួលការគំរាមកំហែងជាច្រើនទាក់ទងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា

ទាក់ទងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅប្រទេសមីយ៉ាន់ម៉ារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ខាងមុខនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាបានទទួលការគំរាមកំហែងជាច្រើន ដូចជា ការដាក់គ្រាប់បែកបង្កៃពីរគ្រាប់នៅក្បែរស្ថានទូតកម្ពុជា ការគំរាមកំហែងតាមហ្វេសប៊ុក និងប្រជាជនមីយ៉ាន់ម៉ាមួយចំនួនជេរកម្ពុជា។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងវគ្គសំណួរចម្លើយនៃ “បាឋកថាអាស៊ានលើកទី២៣៖ ភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា” កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។
-
ប្រធានាធិបតីឥណ្ឌូនេស៊ីគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២

ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម ចូកូ វីដូដូ បានបញ្ជាក់សាជាថ្មីម្តងទៀតនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ឥណ្ឌូនេស៊ី ចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ និងជឿជាក់ថា ជោគជ័យរបស់កម្ពុជា នឹងរួមចំណែកដល់ជោគជ័យរបស់ឥណ្ឌូនេស៊ីក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។
-
ប៉ូលិសចាប់ខ្លួនមេដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍

មេខ្លោងដឹកនាំបាតុកម្មខុសច្បាប់ចំនួនបីនាក់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ ខណៈដែលកំពុងតែដឹកនាំបាតុកម្មខុសច្បាប់នៅមុខស្ថានទូតអូស្ត្រាលី។ មេខ្លោងដែលត្រូវចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ក្នុងពេលជននេះកំពុងដឹកនាំធ្វើបាតុកម្មដោយខុសច្បាប់។ ចំណែកឈ្មោះ សុខ ណារិទ្ធ និង ឈ្មោះ សុខ គង្គា ត្រូវបានចាប់ខ្លួននៅកន្លែងផ្សេង ពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ រាជធានីភ្នំពេញ។
-
កម្ពុជាគឺជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២!ក្រោមមូលបទ៖“អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា

-
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់អំពីដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា

-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កត្តាសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយនិងការរីកចម្រើនផ្នែក សង្គម-សេដ្ឋកិច្ច កើតមានដោយកម្រនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ សន្តិភាព សំដៅដល់បរិយាកាសគ្រប់ដណ្តប់ក្រោមម្លប់ ឯកភាពជាតិ និងបូរណភាពទឹកដី ដែលផ្តល់នូវសិទ្ធិអំណាច និងសេរីភាពជូនប្រជាពលរដ្ឋ ក្នុងការរស់រានមានជីវិត ទទួលបានការអប់រំ និងប្រកបរបររកទទួលទានដោយសេចក្តីសុខ មានភាពសុខសាន្ត និងគ្មានការព្រួយបារម្ភ ឬការភ័យខ្លាចអំពើអសន្តិសុខនិងសង្គ្រាម។ទាំងនេះគឺជាសិទ្ធិអំណាចនិងជាសុភមង្គលដែលប្រជាជនកម្ពុជាស្រេកឃ្លានទន្ទឹងសុបិន្តចង់បានជាង៥០០ឆ្នាំមកហើយ។ដូច្នេះយើងត្រូវបន្តខិតខំរួបរួមគ្នាថែរក្សានូវអំណោយពរជ័យដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត។