-
តំបន់អូរស្មាច់ស្ថិតក្រោមអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា៖ រាល់ទង្វើចូលមកដោយគ្មានការអនុញ្ញាត និងការបង្កើតព័ត៌មានមិនពិត គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

ក្រសួងព័ត៌មានសូមតវ៉ាយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានម្ដងហើយម្ដងទៀតរបស់ភាគីថៃ ដែលថ្មីៗនេះបាននាំអ្នកសារព័ត៌មានបរទេស (រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ABC) ចូលមកកាន់តំបន់អូរស្មាច់ ដែលជាទឹកដីស្ថិតក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។ ទង្វើបំពានដែលភាគីថៃនេះត្រូវបានធ្វើឡើងដោយគ្មានការជូនដំណឹង ឬទទួលបានការអនុញ្ញាតជាមុនពីអាជ្ញាធរកម្ពុជាក្នុងតំបន់នោះឡើយ។ តំបន់អូរស្មាច់ គឺជាដែនដីអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ យោងតាមច្បាប់អន្តរជាតិនិង ធម្មនុញ្ញអង្គការសហប្រជាជាតិ (មាត្រា ២ វាក្យខណ្ឌទី ៤) រដ្ឋទាំងអស់ត្រូវមានកាតព្វកិច្ចគោរពបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋដទៃ។ ទង្វើរបស់យោធាថៃក្នុងការនាំជនបរទេស និងអ្នកសារព័ត៌មានចូលមកកាន់តំបន់នេះ គឺជារំលោភបំពានដោយផ្ទាល់ទៅលើអធិបតេយ្យភាពជាតិរបស់កម្ពុជា។ ភាគីថៃមិនមានសិទ្ធិ ឬយុត្តាធិការណាមួយក្នុងការធ្វើសកម្មភាពយោធា ឬនាំអ្នកសារព័ត៌មានមកធ្វើសេចក្តីរាយការណ៍នៅលើទឹកដីកម្ពុជាឡើយ។ រាល់ការផ្សព្វផ្សាយព័ត៌មានដែលកើតចេញពីសកម្មភាពខុសច្បាប់ខាងលើ គឺជាព័ត៌មានដែលត្រូវបានរៀបចំឡើងដោយមានចេតនានយោបាយច្បាស់លាស់ពីភាគីថៃ ដើម្បីបង្កើតជារូបភាពអវិជ្ជមាន និងបង្កាច់បង្ខូចកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។ យើងសូមបដិសេធទាំងស្រុងនូវរាល់ខ្លឹមសារ ប្រភពព័ត៌មាន និងរបាយការណ៍ទាំងឡាយណាដែលរៀបចំ និងផលិតឡើងចេញពីសកម្មភាពបំពានទាំងនេះ។ កម្ពុជា និងថៃ មានយន្តការព្រំដែនទ្វេភាគីជាច្រើន។ ការចូលមកកាន់តំបន់នេះដោយឯកតោភាគី និងដោយគ្មានការអនុញ្ញាតជាមុនដោយអាជ្ញាធរកម្ពុជា ដែលឈរជើងនៅក្នុងតំបន់នោះ មិនត្រឹមតែជាទង្វើផ្ទុយនឹងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានយ៉ាងធ្ងន់ធ្ងរលើពិធីសារការទូត និងទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរទៀតផង។ កម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បានចេញកំណត់ទូតតវ៉ាយ៉ាងដាច់អហង្ការរួចមកហើយនាពេលកន្លងទៅចំពោះការនាំអ្នកសារព័ត៌មាន ព្រមទាំងអនុព័ន្ធយោធា ចូលមកកាន់តំបន់អូរស្មាច់នេះ។ កម្ពុជានៅតែបន្តប្រកាន់ជំហររឹងមាំនេះដដែល និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវទង្វើបំពានដែលគ្មានការទទួលខុសត្រូវនេះ។ កម្ពុជាខិតខំរក្សាទំនាក់ទំនងល្អជាអ្នកជិតខាង ប៉ុន្តែមិនអនុញ្ញាតឱ្យមានការរំលោភបំពានលើបូរណភាពទឹកដី និងការប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាឧបករណ៍ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ ក្រសួងព័ត៌មាន សូមអំពាវនាវដល់សហគមន៍អន្តរជាតិ និងសាធារណជន មេត្តាពិភាក្សា និងពិចារណាឱ្យបានល្អិតល្អន់លើសភាពការណ៍ដែលបាននិងកំពុងកើតឡើង លើទឹកដីរបស់កម្ពុជានេះ ដោយផ្អែកលើមូលដ្ឋាននៃការពិត និងច្បាប់អន្តរជាតិ ជៀសវាងការធ្លាក់ក្នុងឧបាយកលនៃការបង្កើតស្ថានភាព និងប្រឌិតព័ត៌មានដែលរៀបចំដោយភាគីថៃនៅលើទឹកដីកម្ពុជាដោយខុសច្បាប់៕
-
រដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវ ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាចែករំលែកបទពិសោធបង្ក្រាប Online Scams

ឯកឧត្តមឧត្តមសេនីយ៍ឯក វ៉ាន់ថន កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមានប្រសាសន៍ស្នើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញ ជួយសហការចែករំលែកបទពិសោធអំពីការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្ពុជាដល់មន្ត្រីជំនាញនៃក្រសួងសន្តិសុខសាធារណៈឡាវ។ ការស្នើសុំនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងមហាផ្ទៃរៀបចំធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ឯកភាព និងគាំទ្រពេញទំហឹងចំពោះសំណើនេះ ដ្បិតក្រសួងមហាផ្ទៃកម្ពុជា ក៏មានបំណងឈានទៅបង្កើតយន្តការសហប្រតិបត្តិការប្រចាំការមួយ ក្នុងក្របខណ្ឌមន្ត្រីជំនាញអនុវត្តច្បាប់កម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធ ពាក់ព័ន្ធការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបទល្មើសមានការប្រទាក់ក្រឡា ទាំងជាមួយប្រទេសក្បែរខាង និងនៅលើពិភពលោក។ ឯកឧត្តមឧត្តមសេនីយ៍ឯក រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានមានប្រសាសន៍លើកទឹកចិត្ត ប្រកបដោយអំណរសាទរ ជូនរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងនាមសេនាធិការស្នូល ដែលបាននិងកំពុងបន្តបោសសម្អាតបទល្មើសមួយនេះ យ៉ាងសកម្ម និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ឯកឧត្តមក៏បានចែករំលែកព័ត៌មានបន្ថែមថា នៅប្រទេសឡាវបច្ចុប្បន្ន ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានព្យាយាមពួនសម្ងំប្រព្រឹត្តបទល្មើសនៅតាមទីតាំងតូចៗក្នុងសហគមន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ត្រង់ចំណុចនេះ…
-
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំង Online Scam

គំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ប្រចាំការ ផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្ដល់ការគាំទ្រប្រកបដោយទំនុកចិត្តខ្ពស់។ គំនិតផ្ដួចផ្ដើម និងការបញ្ជាក់គាំទ្រនេះ បានធ្វើឡើងក្នុងឱកាស ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ច ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី៣០ ខែមិថុនានេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី យន្តការមន្ត្រីប្រចាំការត្រីភាគីនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានដល់គ្នាទៅវិញទៅមក ឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសភាពការណ៍នៃការប្រឈមបទល្មើសជាអាទិ៍ ការផ្លាស់ប្ដូរទិន្នន័យជនបរទេសធ្លាប់ប្រព្រឹត្ត ឬពាក់ព័ន្ធនឹងបទល្មើសដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅហាមចូលប្រទេសនីមួយៗ…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងរយៈពេល៧៥ឆ្នាំ គណបក្សប្រជាជនកម្ពុជាដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងទទួលបានគាំទ្រ និងជំនឿទុកចិត្តយ៉ាងមុតមាំពីប្រជាពលរដ្ឋ

ភ្នំពេញ៖ ខួបអនុស្សាវរីយ៍ទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៦) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមថា ៖ ក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលពោរពេញដោយបទពិសោធ ភាពចាស់ទុំ និងសមត្ថភាពខ្ពស់បំផុត ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងវិបុលភាព ព្រមទាំងទទួលបាននូវការគាំទ្រ និងជំនឿទុកចិត្តយ៉ាងមុតមាំពីប្រជាពលរដ្ឋ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា ដែលប្រសូតចេញពីចលនាតស៊ូប្រមូលផ្តុំកម្លាំងស្នេហាជាតិ បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជន រួមសុខរួមទុក្ខគ្រប់កាលៈទេសៈ ហ៊ានពុះពារជម្នះគ្រប់ឧបសគ្គដោយមិនរួញរា ដើម្បីសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រដ៏មានតម្លៃកាត់ថ្លៃពុំបាន ជូនជាតិ មាតុភូមិ និងប្រជាជន ជាពិសេសការរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងឈានឆ្ពោះទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ក្នុងការស្តារ និងអភិវឌ្ឍកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា…
-
សម្តេចតេជោ៖ ទោះបីត្រូវទទួលរងឥទ្ធិពលអវិជ្ជមានពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ និងឥទ្ធិពលពីសង្គ្រាមឈ្លានពានរបស់ថៃក្តី ក៏ប្រទេសជាតិយើងនៅតែបន្តឈានទៅមុខនៅលើមាគ៌ាអភិវឌ្ឍន៍

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ ទោះបីត្រូវទទួលរងឥទ្ធិពលអវិជ្ជមានពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ និងឥទ្ធិពលពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាក្តី ក៏ប្រទេសជាតិយើងនៅតែបន្តឈានទៅមុខនៅលើមាគ៌ាអភិវឌ្ឍន៍។ ជាក់ស្តែង យើងរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលំនឹងនៃជីវភាពរបស់ប្រជាជន។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។ សម្តេចតេជោបានបញ្ជាក់ទៀតថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបាន កំណើន ៤,២% , សន្តិសុខស្បៀងមានភាពរឹងមាំ, ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការនាំចេញមានកំណើនគួរឱ្យកត់សម្គាល់ ឯចំណូលសារពើពន្ធក៏មានកំណើនផងដែរ។ យើងបានប្រឹងប្រែងប្រែក្លាយការលំបាកឱ្យទៅជាឱកាសក្នុងការពង្រឹងពង្រីកខ្លួន ដោយការខិតខំពង្រីកផលិតកម្មក្នុងស្រុក លើកស្ទួយការប្រើប្រាស់ផលិតផលជាតិ និងការខិតខំប្រមូលចំណូលពន្ធជាដើម។ តាមរយៈនេះ បានឆ្លុះបញ្ចាំងអំពីភាពធន់របស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍបន្ត និងការឆ្លើយតបទៅនឹងការប្រែប្រួលថ្មីៗខាងមុខទៀត។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ចំពោះបងប្អូនភៀសសឹកដោយសង្គ្រាមឈ្លានពានបានវិលទៅកាន់ផ្ទះសម្បែង និងប្រកបមុខរបរខ្លួនវិញ ឯបងប្អូនភៀសសឹកមួយចំនួនដែលមិនទាន់អាចវិលទៅភូមិស្ថានផ្ទះសម្បែងរបស់ខ្លួន ដែលត្រូវកងទ័ពថៃប្រើប្រាស់កម្លាំងកាន់កាប់ ដោយខុសច្បាប់នោះ រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងជួយឧបត្ថម្ភដល់ការរស់នៅ រង់ចាំទម្រាំបងប្អូនអាចវិលត្រឡប់ទៅកាន់ភូមិឋានខ្លួនវិញបាន។ ព្រមជាមួយនោះ យើងបានខិតខំធ្វើឱ្យសហគមន៍អន្តរជាតិបានយល់ ដឹងការពិត ហើយគាំទ្រជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី និងផ្អែកលើច្បាប់។…
-
សម្តេចតេជោ៖ ក្នុងកាលៈទេសៈប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះប្រល័យពូជសាសន៍ គណបក្សប្រជាជនបានដឹកនាំប្រជាជនក្រោកឈរតស៊ូប្រយុទ្ធផ្ដួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦នេះ ជាថ្ងៃគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ និងមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំង អាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីពេលបដិសន្ធិ គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ក្នុងកាលៈទេសៈប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត បានបង្កឡើង គណបក្សបានដឹកនាំប្រជាជនក្រោកឈរតស៊ូប្រយុទ្ធផ្ដួល រំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧មករា ឆ្នាំ ១៩៧៩ ដែលបាន សង្គ្រោះជាតិឱ្យរស់ឡើងវិញទាន់ពេលវេលា។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។ សម្តេចតេជោ បានបន្តថា បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់…
-
សម្តេចតេជោ៖ មានតែការរួបរួមគ្នាធ្វើឱ្យកម្ពុជាមានកម្លាំងខ្លាំង ទាំងខាងសេដ្ឋកិច្ច យោធា និងនយោបាយ ទើបយើងអាចការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងអត្តសញ្ញាណរបស់ជាតិបាន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការពិតជាក់ស្តែងរយៈពេលជាង៤៧ឆ្នាំ មកនេះ បានបង្ហាញថា មិនថាស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពណាឡើយ គណបក្សប្រជាជនកម្ពុជាតែងតែឈរយ៉ាងរឹងមាំលើជំហររបស់ខ្លួន និងរក្សាខ្ជាប់នូវភាពត្រឹមត្រូវខាងនយោបាយ។ ជាមួយគ្នានេះ ការផ្សារភ្ជាប់រវាងគណបក្សជាមួយប្រជាជនបានចាក់គ្រឹះនៅក្នុងដំណើរជាតិ គ្មានអ្វីអាចមកបំផ្លាញបានឡើយ ហើយដែលជាកត្តាសារវន្តនៃរាល់ជ័យជម្នះរបស់ជាតិ។ ប្រាកដណាស់ថា លើមាគ៌ាឆ្ពោះទៅមុខ យើងនៅតែត្រូវប្រឈមជាមួយការលំបាក និងឧបសគ្គធំៗជាច្រើនទៀត ដែលបណ្តាលមកពីកត្តាខាងក្នុងផង និងពីកត្តាខាងក្រៅផង ជាពិសេសពីកត្តាខាងក្រៅដែលយើងមិនអាចប៉ាន់ស្មានបាន។ ការបញ្ជាក់របស់សម្តេចតេជោ ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។ សម្តេចតេជោបានបញ្ជាក់ទៀតថា ម្យ៉ាងទៀត មេរៀនដែលយើងទទួលបានពីសភាពការណ៍ឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ នេះ បានបញ្ជាក់ឱ្យយើងយល់ច្បាស់ថា មានតែការរួបរួមគ្នាខិតខំធ្វើឱ្យកម្ពុជាមានកម្លាំងខ្លាំង ទាំងខាងសេដ្ឋកិច្ច ទាំងខាងយោធា និងនយោបាយ ប៉ុណ្ណោះ ទើបយើងអាចការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងអត្តសញ្ញាណរបស់ជាតិបាន។ ដោយសម្តេចតេជោបានសង្កត់ធ្ងន់ថា គ្មានអ្នកណាផ្តល់សន្តិភាពមកឱ្យយើងទេ សន្តិភាពកើតឡើងពីការប្រឹងប្រែងរបស់យើង និងត្រូវតែការពារឱ្យបានជា ដាច់ខាត ដោយកម្លាំងរបស់យើង៕ដោយ៖ពលជ័យ
-
សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជាប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពឱ្យស្ថិតស្ថេរ គង់វង្ស

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ជាមួយនឹងការរំឭកខួបទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា ប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពឱ្យស្ថិតស្ថេរ គង់វង្ស បន្តខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនខ្លាំងក្លា ពង្រឹងយុត្តិធម៌ សមធម៌ និងសមភាពក្នុង សង្គម និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែប្រសើរឡើង។ គណបក្សប្រកាន់ខ្ជាប់គោលនយោបាយការ បរទេសរបស់ខ្លួន ក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងទាំងអស់ ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីផងគ្នា ស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីធានានូវ សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការស្ថិតស្ថេរយូរអង្វែងរវាងប្រជាជាតិជិតខាងភូមិផងរបងជាមួយ។ សម្តេចតេជោបានបន្តថា គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងការប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ទាំងព្រំដែនគោក និងព្រំដែនសមុទ្រជាមួយប្រទេសថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍។ កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនណាមួយដែលបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង ការកាន់កាប់ ឬការទាមទារទឹកដីជាឯកតោភាគីនោះឡើយ ហើយកម្ពុជាក៏មិនទទួលយកការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពនៃទឹកដីកម្ពុជា តាមរយៈការបង្កើតនូវអ្វីដែលបានកើតឡើងរួចហើយនៅលើទីកន្លែងនោះ។ ក្នុងន័យនេះ យើងអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ជាមួយនេះ…
-
នយោបាយឈ្នះ-ឈ្នះ នាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ

ញូវយ៉ក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ – ថ្លែងនៅក្នុងសម័យប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការកសាងសន្តិភាពដើម្បីអបអរសាទរខួបលើកទី២០ នៃការពិនិត្យឡើងវិញនូវនិម្មាបនកម្មកសាងសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានសង្កត់ធ្ងន់លើនយោបាយឈ្នះ-ឈ្នះ ដែលនាំឱ្យកម្ពុជាសម្រេចបានការផ្សះផ្សាជាតិ ការរំសាយអាវុធ និងការធ្វើសមាហរណកម្មឡើងវិញ ដោយបញ្ចប់ជម្លោះរាប់ទសវត្សរ៍ ហើយសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តមក៏បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋាភិបាល អ.ស.ប. ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ដែលបានរួមចំណែកដល់សមិទ្ធផលដែលកម្ពុជាសម្រេចបានសព្វថ្ងៃ។ ទន្ទឹមនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមក្នុងការកសាងសន្តិភាពកាន់តែមានភាពស្មុគស្មាញ រួមមាន ជម្លោះប្រដាប់អាវុធ ការប្រែប្រួលអាកាសធាតុ វិបត្តិសេដ្ឋកិច្ច និងការកើនឡើងនៃបច្ចេកវិទ្យា ដែលទាមទារឱ្យមានភាពជាដៃគូប្រកបដោយបរិយាបន្ន ស្របគ្នាជាមួយនឹងអាទិភាពជាតិ៕ដោយ៖ពលជ័យ
-
កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ

ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជា ចំពោះការកើនឡើងគួរឱ្យតក់ស្លុតនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកុមារក្នុងជម្លោះប្រដាប់អាវុធ ហើយបានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញនៃកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ដើម្បីការពារកុមារ។ ថ្លែងនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបានមានប្រសាសន៍ថា កុមារជាង៦៤០០នាក់នៅកម្ពុជានៅតែបន្តភៀសសឹក ហើយកម្ពុជាគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារការអប់រំ រួមទាំងតាមរយៈគំនិតផ្តួចផ្តើមដូចជា “សាលារៀនបណ្ដោះអាសន្ននៅជំរំ” របស់កម្ពុជា ដែលរៀបចំសម្រាប់កុមារភៀសសឹក និងសារៈសំខាន់នៃការធានាឱ្យបាននូវជំនួយមនុស្សធម៌ដែលយកចិត្តទុកដាក់ចំពោះកុមារ ដែលផ្តល់ជូនកុមាររងផលប៉ះពាល់។ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា កម្ពុជានៅតែប្តេជ្ញាធ្វើការជាមួយដៃគូទាំងអស់ ដើម្បីធានាថាកុមារគ្រប់រូបអាចរស់នៅ សិក្សា និងរីកចម្រើន ដោយគ្មានអំពើហិង្សា និងការភ័យខ្លាច៕ដោយ៖ពលជ័យ