Category: Politico 360

  • កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)

    កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)

    នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Bakytzhan Sagintayev ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​​ (EEC) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សដែលបានជួបពិភាក្សាការងារជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តី​ និងបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) និងកម្ពុជា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាព EAEU ជាពិសេសលើវិស័យពាណិជ្ជកម្ម។ ជាមួយគ្នានេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អសម្រាប់ភាគីទាំងពីរពិនិត្យ​ និងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)​ ជាមួយគ្នា។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជា មិនមែនសំដៅតែលើទីផ្សារកម្ពុជាដាច់ដោយឡែកនោះទេ ប៉ុន្តែកម្ពុជាគឺជាច្រកទ្វារដ៏សំខាន់ឆ្ពោះទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀង FTA ទ្វេភាគីនានាដែលកម្ពុជាមានស្រាប់, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ដូចជាទីផ្សារអាស៊ានជាដើម។…

  • កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

    កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត

    នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Vladimir Putin ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីរុស្ស៊ី បានថ្លែងថា កម្ពុជាគឺជាមិត្ត និងជាដៃគូយូរអង្វែង។ ខណៈឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរុស្ស៊ី-កម្ពុជា ឯកឧត្តមប្រធានាធិបតីក៏បានសម្តែងការស្វាគមន៍សកម្មភាពរួមនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះផងដែរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែផ្តល់អាទិភាពខ្ពស់លើការបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា។ ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្នុងរយៈពេល៧ទសវត្សរ៍កន្លងមកនេះ កម្ពុជាតែងផ្ដល់តម្លៃខ្ពស់ដល់មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរុស្ស៊ី ដោយផ្អែកលើការជឿទុកចិត្តខាងនយោបាយ, ការគាំទ្រនិងគោរពគ្នាទៅវិញទៅមក, និង ផលប្រយោជន៍រួម។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់អតីតសហភាពសូវៀត ដែលបានផ្ដល់ជំនួយនិងការគាំទ្រ នានាដល់ប្រទេសកម្ពុជា ក្នុងគ្រាលំបាករបស់កម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានបន្តរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ បន្ថែមលើនេះ, សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើលើគ្រប់វិស័យ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តពង្រឹង…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់គោលជំហរ៤ចំណុច នៅក្នុងជំនួបក្រៅផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃក្នុងការដោះស្រាយបញ្ហាព្រំដែន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់គោលជំហរ៤ចំណុច នៅក្នុងជំនួបក្រៅផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃក្នុងការដោះស្រាយបញ្ហាព្រំដែន

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានបញ្ជាក់ថា សម្តេចបានឆ្លៀតជជែកគ្នា​ក្រៅផ្លូវការជាមួយឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។ សម្តេចបានគូសបញ្ជាក់ថា ខ្ញុំបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះ ស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបានលើកឡើងនូវ​ចំណុច៤ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ តាមរយៈបណ្តាញសង្គមនៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ខ្ញុំបានឆ្លៀត​ជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។ ខ្ញុំបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ៖១. កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ។២. ពាក់ព័ន្ធនឹងព្រំដែនសមុទ្រ គឺសូមភាគីទាំងពីរបន្តដោះស្រាយតាមរយៈយន្តការ Compulsory Conciliation ក្រោម UNCLOS ដែលបាននិងកំពុងដំណើរការ។៣. ពាក់ព័ន្ធនឹងព្រំដែនគោក កម្ពុជាមកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុនែ្តកម្ពុជាជំរុញអោយភាគីថៃរៀបចំតែងតាំងប្រធានJBC ថៃ និងជំរុញអោយចាប់ផ្តើមដំណើរការចុះវាស់វែងនិងខ័ណ្ឌសីមាព្រំដែនអោយបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ ២៧ ធ្នូ ២០២៥ ចំណុចទី៣ ដែលភាគីទាំងពីរបានចុះហត្ថលេខា។៤. ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក…

  • ប្រមុខការទូតចិន ចូលក្រាបថ្វាយព្រះពរ ព្រះមហាក្សត្រ និងសម្តេចម៉ែ

    ប្រមុខការទូតចិន ចូលក្រាបថ្វាយព្រះពរ ព្រះមហាក្សត្រ និងសម្តេចម៉ែ

    នៅវេលាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនាការជូន ឯកឧត្តម Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេស នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ក្នុងនាមលោកប្រធានាធិបតី Xi Jinping។ ឯកឧត្តម Wang Yi បាននាំនូវការសួរសុខទុក្ខ និងជូនពរពីលោកប្រធានាធិបតី Xi Jinping និងលោកជំទាវ Peng Liyuan ក្នុងឱកាសខួបចម្រេីនព្រះជន្មវស្សាគម្រប់៩០ព្រះវស្សា និងចំពោះការព្យាបាលព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ព្រមទាំងបានបញ្ជាក់ថា មិត្តភាពរវាងចិន និងកម្ពុជា ត្រូវបានបង្កើតឡើងដោយព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងមេដឹកនាំចិនជំនាន់មុនៗ។ ឆ្នាំនេះគឺជាខួបលើកទី៧០ នៃដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចព្រះនរោត្តម សីហនុ មកកាន់ប្រទេសចិន។ អស់រយៈពេល៧០ឆ្នាំមកហើយ ដោយមិនគិតពីការប្រែប្រួលនៃទេសភាពអន្តរជាតិ ប្រទេសចិន និងកម្ពុជាតែងតែប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក…

  • ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក

    ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក

    នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយក្រុមការងារក្រសួងការពារជាតិ រួមជាមួយឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនអាចវិលត្រលប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំណុចទីបី នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)…

  • កម្ពុជាបញ្ជាក់ប្រាប់ LMLECC ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់

    កម្ពុជាបញ្ជាក់ប្រាប់ LMLECC ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់

    ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក You Xiaowen អគ្គលេខាធិការនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ ‎ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីឆន្ទៈនយោបាយយ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតឱ្យដល់ឬសគល់នូវបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមសន្តិបណ្ឌិត ក៏បានលើកឡើងពី វិធានការ យន្តការ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ ជាពិសេស យន្តការ គ.ប.ឆ.ប និងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានសារៈសំខាន់ក្នុងការធានាប្រសិទ្ធភាព ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន ទាំងមេក្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធនានា ក៏ដូចជាបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកកើតឡើងវិញនៅកម្ពុជា។ទន្ទឹមនោះ ឯកឧត្តមសន្តិបណ្ឌិតបានលើកឡើងពីទស្សនវិស័យ និងជំហានបន្ទាប់ក្នុងការងារបោសសម្អាត និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប និងចាត់វិធានការចំពោះបណ្តាញក្រុមឧក្រិដ្ឋជនឆបោក លាងសម្អាតប្រាក់ ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធដទៃទៀត ឱ្យមានប្រសិទ្ធភាព។…

  • ឯកឧត្តម ហ៊ី សោភា ៖ ក្រុមប្រឹក្សាធម្មនុញ្ញរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ និងការធានាដល់គោលការណ៍គ្រឹះធំៗរបស់ជាតិ

    ឯកឧត្តម ហ៊ី សោភា ៖ ក្រុមប្រឹក្សាធម្មនុញ្ញរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ និងការធានាដល់គោលការណ៍គ្រឹះធំៗរបស់ជាតិ

    ភ្នំពេញ៖ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងឋានៈជាស្ថាប័ន កំពូល ឯករាជ្យ និងអព្យាក្រឹត្យ បានបំពេញសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលមានចរិតជាយុត្តិសាស្ត្រទាក់ទងនឹងគោលការណ៍ច្បាប់ ដោយបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ ជាក់ស្តែង រួមមាន(១)ការការពារសិទ្ធិសេរីភាពជាសារវន្ត (២) ការធានាការគោរពគោលការណ៍នីតិរដ្ឋ (៣) ការធានាដល់គោលការណ៍គ្រឹះធំៗរបស់ជាតិ។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរទិវាខួបកំណើតគម្រប់ ២៨ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ (១៥ មិថុនា ១៩៩៨-១៥ មិថុនា ២០២៦)នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តម ហ៊ី សោភា បានបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរទិវាខួបកំណើតគម្រប់២៨ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ (១៥ មិថុនា ១៩៩៨-១៥ មិថុនា ២០២៦)និងការបំពាក់គ្រឿងឥស្សរិយយស នាថ្ងៃនេះ គឺដើម្បីបង្ហាញនូវជំហានវឌ្ឍនភាពតាមដំណាក់កាលនីមួយៗ គួរឲ្យកត់សម្គាល់នូវសមិទ្ធផល និងស្នាដៃទាំងឡាយ ក្នុងការកសាង និងអភិវឌ្ឍស្ថាប័នឱ្យមានកិត្យានុភាពរបស់ស្ថាប័នកំពូលមានសមត្ថកិច្ចធានាការពារការគោរព​រដ្ឋធម្មនុញ្ញ ដែលជាគ្រឹះនៃការកសាងនីតិរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ សមិទ្ធផលសម្រេចបានទាំងអស់នេះ អាស្រ័យដោយមានការចូលរួម និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដ និងការទទួលខុសត្រូវខ្ពស់របស់ប្រធាន សមាជិក…

  • UNAIDS វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងភាពជាអ្នកដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ

    UNAIDS វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងភាពជាអ្នកដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ

    លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, អឺរ៉ុបខាងកើត, និងអាស៊ីកណ្តាល​ នៃកម្មវិធី​សហប្រជាជាតិ​រួម​គ្នាស្តីពីមេរោគ​អេដស៍​/ជំងឺ​អេដស៍ (UNAIDS)បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការពង្រឹងវិស័យសុខាភិបាល។ ការវាយតម្លៃនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។ ជាមួយគ្នានេះ, លោកនាយកប្រចាំតំបន់ ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និង ភាពជាអ្នកដឹកនាំ​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ ពិសេសការដាក់ចេញ​​ និងការអនុវត្តនូវក្របខណ្ឌគោលនយោបាយជាតិស្តីពីគាំពារសង្គម។ បន្ថែមពីនេះ, លោកនាយកប្រចាំតំបន់បានសម្ដែងនូវការអបអរសាទរដល់កម្ពុជាចំពោះភាពជោគជ័យ នៃការសម្រេចបាននូវគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥​ ​(៩៥% នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នក​ដែលដឹងស្ថានភាព​ផ្ទុកមេរោគអេដស៍បានទទួល​ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង​៩៥% ​នៃអ្នកដែល​បាន​​​ទទួលការព្យា​បាល​ដោយឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍កម្រិតទាប)​ ដែលឆ្ពោះទៅរក​ការ​បញ្ចប់ជំងឺ​អេដស៍​ ដែលជាបញ្ហាគំរាម​កំហែងចំពោះសុខភាព​សាធារណៈ​នៅឆ្នាំ២០៣០​។ លោកនាយកប្រចាំតំបន់បាន​គូសបញ្ជាក់បន្ថែមថា​ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេស៧ ក្នុង​ពិភពលោក​ និងជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលអាចសម្រេចបានគោលដៅសកលនេះយ៉ាងត្រចះត្រចង់​ និងបានលើកទឹកចិត្តឱ្យកម្ពុជាចែករំលែកបទពិសោធន៍ជោគជ័យ​​ ទៅកាន់បណ្ដាប្រទេសក្នុង​ពិភពលោក​។ លោកនាយកប្រចាំតំបន់ក៏បានគូសបញ្ជាក់ថា UNAIDS នៅតែបន្តផ្ដល់នូវការគាំទ្រ ក៏ដូចជាសហការជាមួយកម្ពុជា…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាសម្តែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី

    រដ្ឋមន្ត្រីការបរទេសកម្ពុជាសម្តែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង​ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះឯកឧត្តម Mesut Özcan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា និងសម្តែងការពេញចិត្តយ៉ាងជ្រាលជ្រៅដល់សន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងតួកគីយ៉េ គ្របដណ្តប់លើវិស័យជាច្រើន។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាក្រសួង/ស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាផងដែរ។ ភាគីទាំងពីរក៏បានស្វាគមន៍លទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី៤ រវាងក្រសួងការបរទេសទាំងពីរដែលបានរៀបចំឡើងកាលពីខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ។ជាចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូន ឯកឧត្តមឯកអគ្គរដ្ឋទូតផងដែរ៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស

  • កម្ពុជា-ចក្រភពអង់គ្លេស ឯកភាព​លើការ​ធ្វើ​ពិពិធកម្មនៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ

    កម្ពុជា-ចក្រភពអង់គ្លេស ឯកភាព​លើការ​ធ្វើ​ពិពិធកម្មនៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោកជំទាវ Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកជំទាវអនុរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចក្រភពអង់គ្លេស។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះភាពជាដៃគូដ៏ជិតស្និទ្ធរវាងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ នៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការចូលរួមចំណែកក្នុងការទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើនពីចក្រភពអង់គ្លេសមកកាន់កម្ពុជា។​ ជាមួយនេះ, លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើពិពិធកម្មទំនាក់ទំនងរបស់​អង់គ្លេស​ តាមរយៈការបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីពង្រីកការតភ្ជាប់ និងចែករំលែកបទពិសោធល្អៗ និងឧត្តមានុវត្តន៍របស់ចក្រភពអង់គ្លេសជាមួយប្រទេស​នៅក្នុងតំបន់។ ជាការឆ្លើយតប, សម្ដេចធិបតីក៏បានកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់ចក្រភពអង់គ្លេស ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការគាំទ្រលើសកម្មភាពបោសសម្អាតមីនមនុស្សធម៌ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្ដេចមានប្រសាសន៍ថា ការធ្វើពិពិធកម្មគឺជាការតភ្ជាប់ដ៏ល្អប្រសើរមួយ ដែលជួយពង្រីកទីផ្សារ និងដៃគូពាណិជ្ជកម្មរបស់ប្រទេសនីមួយៗឱ្យកាន់តែទូលំទូលាយ។​ សម្ដេចធិបតីបានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងចក្រភពអង់គ្លេស ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា ផងដែរ ជាពិសេសក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សម្ដេចធិបតី…