Category: Politico 360

  • គ្រាប់បែកចង្កោមមិនស្គាល់បទឈប់បាញ់ទេ៖ គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃដែលបាញ់ស្រោចមកលើទឹកដីកម្ពុជា អាចបន្តសម្លាប់ និងគំរាមកំហែងប្រជាពលរដ្ឋជាច្រើនឆ្នាំទៅមុខ

    គ្រាប់បែកចង្កោមមិនស្គាល់បទឈប់បាញ់ទេ៖ គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃដែលបាញ់ស្រោចមកលើទឹកដីកម្ពុជា អាចបន្តសម្លាប់ និងគំរាមកំហែងប្រជាពលរដ្ឋជាច្រើនឆ្នាំទៅមុខ

    បើយោងតាម ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានជម្រាបលោក Alain Aeschlimann ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិនៃទីស្នាក់ការកណ្តាល ICRC ថា លទ្ធផលស្រាវជ្រាវដែលទើបបញ្ចប់នៅភូមិចំនួន ៣៣៥ បានបង្ហាញពីទំហំដ៏ធ្ងន់ធ្ងរនៃការបំពុលដោយសំណល់យុទ្ធភណ្ឌរបស់យោធាថៃ។ តំបន់រងផលប៉ះពាល់ចំនួន ៥,៣៤៨ ពហុកោណ ត្រូវបានកំណត់លើផ្ទៃដីសរុប ៣,៨៧២ គីឡូម៉ែត្រការ៉េ ក្នុងនោះតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមមានរហូតដល់ ៣,៨៥៨ ពហុកោណ គ្របដណ្តប់ផ្ទៃដីជិត ២,៧០០ គីឡូម៉ែត្រការ៉េ។ តួលេខទាំងនេះមិនមែនគ្រាន់តែជាស្ថិតិទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីទំហំគ្រោះថ្នាក់ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរស់នៅជាមួយជារៀងរាល់ថ្ងៃ។ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ថា គ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ដែលមិនទាន់ផ្ទុះ ដែលយោធាថៃបានបាញ់ អាចមានចំនួនប្រមាណពី៦លានទៅ៧លានគ្រាប់ រាយប៉ាយនៅតាមភូមិឋាន ស្រែចម្ការ និងដីកសិកម្មរបស់ប្រជាពលរដ្ឋ។ នេះមានន័យថា គ្រោះថ្នាក់មិនបានបញ្ចប់ជាមួយការបញ្ចប់ការបាញ់ប្រហារនោះទេ។ គ្រាប់មិនទាន់ផ្ទុះអាចបន្តសម្លាប់ បង្ករបួស និងរារាំងប្រជាពលរដ្ឋពីការវិលត្រឡប់ទៅផ្ទះ ការបង្កបង្កើនផល និងការរស់នៅប្រកបដោយសុវត្ថិភាព។ ទំហំនេះត្រូវបានប្រៀបធៀបថា អាចធំជាងករណីសង្គ្រាមលីបង់-អ៊ីស្រាអែល ឆ្នាំ២០០៦ ដែលមានការប៉ាន់ប្រមាណគ្រាប់បែកចង្កោមមិនទាន់ផ្ទុះប្រមាណ១លានគ្រាប់។…

  • កុងតឺន័រ និងលួសបន្លា មិនមែនជាខ្សែបន្ទាត់ព្រំដែនទេ ហើយកម្លាំងយោធាមិនអាចកែប្រែព្រំដែនអន្តរជាតិបានឡើយ

    កុងតឺន័រ និងលួសបន្លា មិនមែនជាខ្សែបន្ទាត់ព្រំដែនទេ ហើយកម្លាំងយោធាមិនអាចកែប្រែព្រំដែនអន្តរជាតិបានឡើយ

    សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាចំនួនពីរលើកក្នុងឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយមានប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០ នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងភូមិដ្ឋានរបស់ខ្លួន ដើម្បីគេចចេញពីគ្រោះថ្នាក់នៃសង្គ្រាម។ រហូតមកដល់ពេលនេះ ទោះបីបទឈប់បាញ់បានចូលជាធរមានជាង ៧ ខែហើយក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០ ០០០ នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ ក្នុងចំណោមពួកគេ មាន ស្ត្រី ១០ ០១៣ នាក់ និងកុមារ ៦ ០៦៦ នាក់ ដែលកំពុងបន្តរស់នៅក្នុងជំរុំជនភៀសសឹក និងទីជម្រកបណ្តោះអាសន្ន។ នៅពីក្រោយតួលេខទាំងនេះ គឺជាជីវិតមនុស្សពិតប្រាកដ។ គឺជាម្តាយដែលមិនអាចនាំកូនត្រឡប់ទៅផ្ទះបាន។ គឺជាកុមារដែលមិនអាចត្រឡប់ទៅសាលារៀនរបស់ខ្លួនបាន។ គឺជាគ្រួសារដែលបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ មុខរបរ និងជីវភាពប្រចាំថ្ងៃ។ នេះមិនមែនគ្រាន់តែជាបញ្ហាតួលេខទេ ប៉ុន្តែជាបញ្ហាសិទ្ធិមនុស្ស មនុស្សធម៌ និងការទទួលខុសត្រូវ។ស្ត្រី និងកុមារគឺជាក្រុមដែលត្រូវទទួលបានការការពារជាពិសេសក្រោមគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ប៉ុន្តែសំណួរដែលត្រូវឆ្លើយនៅពេលនេះគឺ៖ ហេតុអ្វីបានជាស្ត្រី និងកុមារកម្ពុជារាប់ពាន់នាក់ទាំងនេះ នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ? មូលហេតុគឺដោយសារនៅតំបន់មួយចំនួន យោធាថៃបានដាក់កុងតឺន័រ រាយលួសបន្លា បិទផ្លូវចូលទៅកាន់ភូមិដ្ឋាន ខណៈផ្ទះសម្បែង…

  • នៅពេលអ្នកដែលពូកែភូតកុហកបំផុតនិយាយពី «វិជ្ជាជីវៈ» និង «ការគោរពច្បាប់»ឱ្យគេស្តាប់

    នៅពេលអ្នកដែលពូកែភូតកុហកបំផុតនិយាយពី «វិជ្ជាជីវៈ» និង «ការគោរពច្បាប់»ឱ្យគេស្តាប់

    ពាក្យទំនៀមខ្មែរពោលថា «ភូតច្រើន ចាញ់អាត្មា»។ ការភូតកុហក ការបដិសេធ និងការបង្វែរការពិតម្តងហើយម្តងទៀត មិនអាចធ្វើឱ្យអំពើខុសក្លាយជាត្រឹមត្រូវបានឡើយ។ ផ្ទុយទៅវិញ វាកាន់តែបង្ហាញថា អ្នកនិយាយមិនមានអ្វីជាអំណះអំណាងក្រៅពីការទន្ទេញពាក្យស្រស់ស្អាតដូចជា «វិជ្ជាជីវៈ» «ភាពចាំបាច់» «សមាមាត្រ» និង «ការគោរពច្បាប់អន្តរជាតិ» ខណៈសកម្មភាពជាក់ស្តែងវិញផ្ទុយស្រឡះពីពាក្យដែលបានប្រកាស។ នេះហើយជាអ្វីដែលខ្មែរយើងហៅថា «មាត់ជាទេវតា ចិត្តជាទេវទត្ត»៖ មាត់និយាយពីច្បាប់ ប៉ុន្តែសកម្មភាពរំលោភច្បាប់; មាត់និយាយពីវិជ្ជាជីវៈ ប៉ុន្តែអំពើដែលបានប្រព្រឹត្តបន្សល់ទុកការស្លាប់ ការរងរបួស ការបំផ្លិចបំផ្លាញ និងការបង្ខំឱ្យជនស៊ីវិលរាប់សែននាក់ចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។ ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយយកផែនទីឯកតោភាគីដែលគូសដោយខ្លួនឯងមកធ្វើជាមូលដ្ឋាន យោធាថៃបានបើកការវាយប្រហារមុនមកលើកម្ពុជា ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធធំទាំងពីរលើក គឺថ្ងៃទី២៤ ខែកក្កដា និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កាលបរិច្ឆេទទាំងនេះមិនអាចលុបចេញពីកំណត់ត្រាប្រវត្តិសាស្ត្រ និងការចងចាំរបស់ប្រជាជនកម្ពុជាបានឡើយ។ អ្វីដែលកាន់តែធ្ងន់ធ្ងរ គឺផលវិបាកនៃការវាយប្រហារបានធ្លាក់ទៅលើទីតាំងស៊ីវិលជាច្រើន៖ វត្តអារាម ប្រាង្គប្រាសាទ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងៗ។ ផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនថែមទាំងត្រូវបានបំផ្លិចបំផ្លាញ និងឈូសកម្ទេច បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់។ដូច្នេះ សំណួរដែលយោធាថៃត្រូវឆ្លើយមិនមែនថា តើខ្លួនអាចប្រើពាក្យ «វិជ្ជាជីវៈ»…

  • អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍

    អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍

    ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាស់តឿន និងលើកទឹកចិត្តដល់យុវជនឱ្យបន្តរក្សាភាពរឹងមាំទាំងផ្នែកស្មារតី និងការគិតគូរ រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមចំណែកការពារសន្តិភាព ស្ថិរភាពសង្គម និងទប់ទល់ឱ្យបានដាច់ខាតទៅនឹងរាល់ការវាយប្រហារតាមរយៈសង្គ្រាមសតិអារម្មណ៍ពីសំណាក់ក្រុមអគតិផ្សេងៗ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ នៅវិទ្យាល័យបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម ចាន់ សុភាព អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ អ្នកសារព័ត៌មាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជិត៥០០នាក់។ ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់យុវជន និងសិស្សានុសិស្សឱ្យស្រឡាញ់សន្តិភាព ការពារការពិត និងប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសពាក់ព័ន្ធនឹងរឿងព្រំដែនជាមួយប្រទេសថៃ ដោយត្រូវចេះជ្រើសរើសប្រភពព័ត៌មានផ្លូវការ ដែលមានប្រភពច្បាស់លាស់ចេញពីស្ថាប័នរដ្ឋ និងសារព័ត៌មានដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមបានចែករំលែកនូវគោលការណ៍ការពារខ្លួនដ៏មានប្រសិទ្ធភាពគឺ «៣ កុំ ១ ការពារ» ដល់សិស្សានុសិស្ស៖…

  • អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មក្លៀវក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក-សមុទ្រ និងការពារសិទ្ធិពលរដ្ឋភៀសសឹក

    អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មក្លៀវក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក-សមុទ្រ និងការពារសិទ្ធិពលរដ្ឋភៀសសឹក

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងសកម្មក្លៀវក្លាដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ និងការពារសិទ្ធិពលរដ្ឋភៀសសឹក តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ។ ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជូនឡើងវិញពីសកម្មភាព និងជំហររបស់រាជរដ្ឋាភិបាល ដូចតទៅ៖ទី១. អំពីព្រំដែនសមុទ្រ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ ការសម្រេចចិត្តបែបនេះដោយសារតែអស់រយៈពេលជាង២៥ឆ្នាំមកហើយ ដែលកម្ពុជានិងថៃមានក្របខណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា នោះគឺអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001 ដែលឆ្លុះបញ្ចំាងពីការយល់ឃើញរួមគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយព្រំដែនសមុទ្រនិងអភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ប៉ុន្តែ គួរឱ្យសោកស្តាយ ភាគីថៃបានសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះជាឯកតោភាគីបើទោះបីជាកម្ពុជាបានស្នើដោយទទូចឱ្យភាគីថៃពិចារណាឡើងវិញយ៉ាងណាក៏ដោយ។ ការណ៍នេះមានន័យថា MoU 2001 ដែលជាក្របខណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា មិនអាចប្រើប្រាស់ទៀតបានឡើយ។ ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាន និងដែលអាចអនុវត្តទៅបាន។ នេះជាការពន្យល់ហេតុផលយ៉ាងច្បាស់លាស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចបន្តថា អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ…

  • ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតជាឱសថដ៏ស័ក្តិសិទ្ធដើម្បីបន្សាបព័ត៌មានក្លែងក្លាយ

    ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតជាឱសថដ៏ស័ក្តិសិទ្ធដើម្បីបន្សាបព័ត៌មានក្លែងក្លាយ

    «នៅក្នុងសង្គមបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្ន ប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានសម្បូរបែបនិងលឿនរហ័ស។ ប៉ុន្តែ ក្នុងចំណោមព័ត៌មានដែលពួកគាត់ទទួលភាគច្រើនជាព័ត៌មានមិនពិត ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬព័ត៌មានបំផ្លើសបំភ្លៃ ដែលធ្វើឱ្យមហាជនយល់ច្រឡំ»។ នេះជាការកត់សម្គាល់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅក្នុងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញធ្វើជាអធិបតីនិងដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) និងដោយមានវត្តមានចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ រួមនឹងមន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ សរុបជាង ៤០០នាក់។ ក្នុងបរិបទនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចាត់ទុកការឆ្លើយតបឱ្យបានលឿនរហ័ស ដោយបង្ហាញព័ត៌មានពិតដល់សាធារណជន គឺជាការចាំបាច់ដែលត្រូវធ្វើ ដើម្បីកុំឱ្យមហាជនយល់ច្រឡំ។ ឯកឧត្តម ប៉ែន បូណា បន្តថា អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការងារបុរេសកម្ម ពោលគឺ ការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដើម្បីបម្រើសេចក្តីត្រូវការរបស់ពួកគេ។ នៅពេលដែលពលរដ្ឋទទួលបានព័ត៌មានគ្រប់គ្រាន់ និងបានយល់ពីការងាររបស់សមត្ថកិច្ចអាជ្ញាធរ ដែលខិតខំធ្វើគ្រប់យ៉ាងដើម្បីបម្រើពួកគាត់ នោះព័ត៌មានមិនពិត ឬព័ត៌មានមិនគ្រប់ជ្រុងជ្រោយ នឹងគ្មានឥទ្ធិពលលើសតិអារម្មណ៍របស់ពួកគាត់ឡើយ។ និយាយតាមបែបផ្សេង ការផ្សព្វផ្សាយព័ត៌មានដោយសកម្មភាពបុរេសកម្ម…

  • សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធ

    សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធ

    ការពិតមិនអាចលុបបំបាត់បានដោយសេចក្តីថ្លែងការណ៍បដិសេធណាមួយឡើយ ព្រោះភស្តុតាងជាក់ស្តែងនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ នៅលើទឹកដីកម្ពុជា នៅតែបន្តនិយាយដោយខ្លួនឯង។ រណ្តៅគ្រាប់បែកដែលបន្សល់ទុកក្រោយការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំង F-16 និង Gripen, សំណល់គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌផ្សេងៗ, ស្លាកស្នាមនៃការខូចខាតលើប្រាង្គប្រាសាទបុរាណខ្មែរ រួមទាំងប្រាសាទព្រះវិហារ និងប្រាសាទតាក្របី, ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលត្រូវបានបំផ្លិចបំផ្លាញ, ក៏ដូចជាការស្លាប់ និងរបួសរបស់ជនស៊ីវិល គឺជាសាក្សីស្ងៀមស្ងាត់ដែលមិនអាចកែប្រែដោយវោហារសាស្ត្រណាមួយបានឡើយ។ លើសពីនេះ រូបភាព និងឯកសារដែលកត់ត្រាសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ ការដាក់តុងតឺន័រ ការរាយលួសបន្លា ការបិទផ្លូវ និងការបង្កើតស្ថានភាព fait accompli នៅតំបន់ដែលមានវិវាទ បន្តបង្ហាញពីផលវិបាកដែលនៅសេសសល់ក្រោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ គេអាចបដិសេធរឿរ៉ាវផ្សេងៗ ប៉ុន្តែរណ្តៅគ្រាប់បែកមិនអាចត្រូវបានបដិសេធបានឡើយ។ ការឃោសនាអាចកែប្រែរឿងរ៉ាវ ប៉ុន្តែមិនអាចកែប្រែស្លាកស្នាមនៃការបំផ្លិចបំផ្លាញបានទេ។​ សេចក្តីថ្លែងការណ៍អាចបង្វែរការយកចិត្តទុកដាក់ ប៉ុន្តែមិនអាចធ្វើឱ្យជនរងគ្រោះរស់ឡើងវិញ ឬធ្វើឱ្យផ្ទះដែលត្រូវបានបំផ្លាញត្រឡប់មកដូចដើមបានឡើយ។ ភស្តុតាងទាំងនេះត្រូវតែត្រូវបានរក្សាទុក កត់ត្រា ផ្ទៀងផ្ទាត់ និងបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ដើម្បីឱ្យការពិតត្រូវបានការពារ ការទទួលខុសត្រូវត្រូវបានធានា និងដើម្បីកុំឱ្យការប្រើកម្លាំងបង្កើតការពិតថ្មីនៅលើដី ក្លាយជាមធ្យោបាយជំនួសច្បាប់អន្តរជាតិ។ ការពិតមិនត្រូវការសំឡេងខ្លាំងដើម្បីឈ្នះទេ។ ភស្តុតាងគ្រប់គ្រាន់ ពិភពលោកនឹងវិនិច្ឆ័យ។អត្ថបទ៖ ឯកឧត្តម នេត្រ ភក្ត្រា

  • កម្ពុជាអំពាវនាវឱ្យថៃឈប់បង្កើតលេសដើម្បីពន្យារពេលនៃដំណើរការខ័ណ្ឌសីមាព្រំដែនគោកតទៅទៀត

    កម្ពុជាអំពាវនាវឱ្យថៃឈប់បង្កើតលេសដើម្បីពន្យារពេលនៃដំណើរការខ័ណ្ឌសីមាព្រំដែនគោកតទៅទៀត

    ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់អំពីកិច្ចការងារដែលរាជរដ្ឋាភិបាលកំពុងធ្វើយ៉ាងសកម្មដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយសារការបំពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីកងយោធាថៃ និងអំពាវនាវឱ្យថៃឈប់បង្កើតលេសដើម្បីពន្យារពេលនៃដំណើរការខ័ណ្ឌសីមាព្រំដែនគោកតទៅទៀត។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ ដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយ បានផ្ញើកំណត់ទូតចំនួន១០លើកហើយទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។ ចំណែកឯកំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជាមានរហូតដល់ ៥៩ លើក បើគិតចាប់តាំងពីការវាយប្រហាររបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ការតវ៉ានេះគឺធ្វើឡើងចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលខ្លួនកាន់កាប់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។ ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការតវ៉ាជាផ្លូវការនេះមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជាចំពោះការរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះ គឺជាឯកសារដែលមានតម្លៃគតិយុត្តិ មិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមាន។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ានៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃបានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយ ពីព្រោះការតវ៉ានេះ គឺជាភស្តុតាងផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាបូរណភាពទឹកដីតាមយន្តការច្បាប់អន្តរជាតិ។ រីឯសំណើររបស់កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង គឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧…

  • អ្នករាយការណ៍ពិសេស អ.ស.ប បំភ្លឺជុំវិញការតវ៉ារបស់ថៃរឿងតួលេខជនភៀសខ្លួនកម្ពុជា ៦៥ម៉ឺននាក់

    អ្នករាយការណ៍ពិសេស អ.ស.ប បំភ្លឺជុំវិញការតវ៉ារបស់ថៃរឿងតួលេខជនភៀសខ្លួនកម្ពុជា ៦៥ម៉ឺននាក់

    ភ្នំពេញ៖ នៅថ្ងៃនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្សព្វផ្សាយនូវខ្លឹមសារសម្រាយទាំងស្រុងជាភាសាខ្មែរនៃសេចក្តី​ថ្លែងការណ៍​ឆ្លើយតបរបស់លោក ថូម៉ាស់ អាន់ឌ្រូស(Thomas Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប,UN) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពាក់ព័ន្ធនឹងប្រតិកម្មរបស់រដ្ឋាភិបាលថៃ លើរបាយការណ៍បេសកកម្មរបស់​លោកនាពេលថ្មីៗនេះ។ សេចក្តីថ្លែងការណ៍របស់​លោក Thomas Andrews បានសម្តែងសេចក្តីរីករាយ និងស្វាគមន៍ចំពោះមតិយោបល់ជុំវិញ​សេចក្តីថ្លែង​ការណ៍របស់លោក ពិសេសពីភាគីរដ្ឋាភិបាលថៃ។ លោកបានបញ្ជាក់ថា លោកបានផ្ញើសេចក្តីព្រាងផ្នែកខ្លះនៃ​សេចក្តីថ្លែងការណ៍​ទាក់ទងនឹងជម្លោះព្រំដែន និងការផ្លាស់ទីលំនៅរបស់ប្រជាជនកម្ពុជា ជូនទៅរដ្ឋាភិបាលថៃចំនួន២ថ្ងៃ មុនការចេញផ្សាយផ្លូវការ។ ទោះជាមិនបានទទួលការឆ្លើយតបមុនពេលចេញផ្សាយក៏ដោយ ក៏លោកនៅតែបើកចំហចិត្តក្នុងការពិភាក្សាផ្លាស់ប្តូរទស្សនៈ​ជាមួយភាគីថៃជានិច្ច។ ទាក់ទិននឹងករណីដែលមន្ត្រីថៃបានជំទាស់ជាសាធារណៈ លើតួលេខប្រជាជន​កម្ពុជា​ប្រមាណ ៦៥០,០០០នាក់ ដែលត្រូវបាន​ផ្លាស់ទីលំនៅដោយសារជម្លោះ ព្រមទាំងការអះអាងថាអ្នកខ្លះបានរស់នៅលើទឹក​ដីថៃនោះ លោកអ្នករាយការណ៍ពិសេស​បានបំភ្លឺថា ប្រភពតួលេខប្រជាជន ៦៥០,០០០ នាក់នេះ គឺត្រូវបានដកស្រង់ចេញពីរបាយការណ៍ផ្លូវការ​របស់អង្គការសហ​ប្រជាជាតិ។ ចំពោះគោលជំហរនៃការលើកឡើងអំពីប្រជាជនផ្លាស់ទីលំនៅ គឺផ្អែកលើក្តីបារម្ភផ្នែកសិទ្ធិមនុស្សសុទ្ធសាធ ដោយមិន​ពាក់ព័ន្ធ ឬគិតគូរលើការទាមទារទឹកដីដែលមានជម្លោះនោះឡើយ។ លោក ថូម៉ាស់ អាន់ឌ្រូស បានបន្ថែមថា នៅខែមុខ លោកនឹងរៀបចំបញ្ចប់របាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេលរៀបចំនេះ លោកនឹងទាក់ទងទៅ​រដ្ឋាភិបាល​ថៃម្តងទៀត ដោយសង្ឃឹមថានឹងមានជំនួបពិភាក្សាជាមួយមន្ត្រីថៃ ដើម្បីស្វែងយល់ពីទស្សនៈរបស់ពួកគេ មុនពេលរបាយការណ៍​ចុងក្រោយត្រូវបានបោះពុម្ពផ្សាយ។ ចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ លោកបានគូសបញ្ជាក់ថា ការដោះស្រាយជម្លោះព្រំដែនឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាបន្តអំពាវនាវឱ្យថៃអនុវត្តឱ្យបានពេញលេញទៅលើសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយដែលមានលក្ខណៈយូរអង្វែង

    រដ្ឋមន្ត្រីការបរទេសកម្ពុជាបន្តអំពាវនាវឱ្យថៃអនុវត្តឱ្យបានពេញលេញទៅលើសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយដែលមានលក្ខណៈយូរអង្វែង

    នៅចំពោះមុខបណ្ដាអង្គទូតដែលបានអញ្ជើញចូលរួមក្នុងពិធីទិវាអាស៊ានខួបលើកទី៥៨ នៃការបង្កើតអាស៊ាននៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបន្តអំពាវនាវឱ្យថៃអនុវត្តឲ្យបានពេញលេញប្រសិទ្ធភាព ហើយនិងអនុវត្តភ្លាមៗទៅនឹងសេចក្តីប្រកាសរួមរវាងកម្ពុជាថៃកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងទាំងស្រុង ដើម្បីឈានទៅរកដំណោះស្រាយមួយដែលមានលក្ខណៈយូរអង្វែង និងរស់នៅជាមួយគ្នាដោយសុខសន្តិភាព។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ទៀតថា មានតែដំណោះស្រាយដោយសន្តិភាពវិធីយុអង្វែងទេដែលអាចធ្វើឲ្យប្រជាជនទាំងពីរអាចរស់នៅជាមួយគ្នាដោយសុភមង្គលបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កម្ពុជាមានមោទនភាពណាដែលបានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ និងជាសមាជិកសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ីអាគ្នេយ៍។ កម្ពុជាមិនត្រឹមតែអនុវត្តយ៉ាងភ្ជាប់ខ្ជួនទៅលើឯកសារធម្មនុញ្ញអាស៊ាននិងឯកសារកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ គឺបានគោរពទាំងស្រុងទៅលើឯកសារសំខាន់ទាំងពីរនេះ គឺមានតែដំណោះស្រាយដោយសន្តិវិធីយុអង្វែងទេ ដែលអាចធ្វើឱ្យប្រជាជនទាំងពីរអាចរស់នៅជាមួយគ្នាបានមានសុភមង្គល៕ដោយ៖ពលជ័យ