Category: Politico 360

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាបន្តអំពាវនាវឱ្យថៃអនុវត្តឱ្យបានពេញលេញទៅលើសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយដែលមានលក្ខណៈយូរអង្វែង

    រដ្ឋមន្ត្រីការបរទេសកម្ពុជាបន្តអំពាវនាវឱ្យថៃអនុវត្តឱ្យបានពេញលេញទៅលើសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយដែលមានលក្ខណៈយូរអង្វែង

    នៅចំពោះមុខបណ្ដាអង្គទូតដែលបានអញ្ជើញចូលរួមក្នុងពិធីទិវាអាស៊ានខួបលើកទី៥៨ នៃការបង្កើតអាស៊ាននៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបន្តអំពាវនាវឱ្យថៃអនុវត្តឲ្យបានពេញលេញប្រសិទ្ធភាព ហើយនិងអនុវត្តភ្លាមៗទៅនឹងសេចក្តីប្រកាសរួមរវាងកម្ពុជាថៃកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងទាំងស្រុង ដើម្បីឈានទៅរកដំណោះស្រាយមួយដែលមានលក្ខណៈយូរអង្វែង និងរស់នៅជាមួយគ្នាដោយសុខសន្តិភាព។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ទៀតថា មានតែដំណោះស្រាយដោយសន្តិភាពវិធីយុអង្វែងទេដែលអាចធ្វើឲ្យប្រជាជនទាំងពីរអាចរស់នៅជាមួយគ្នាដោយសុភមង្គលបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កម្ពុជាមានមោទនភាពណាដែលបានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ និងជាសមាជិកសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ីអាគ្នេយ៍។ កម្ពុជាមិនត្រឹមតែអនុវត្តយ៉ាងភ្ជាប់ខ្ជួនទៅលើឯកសារធម្មនុញ្ញអាស៊ាននិងឯកសារកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ គឺបានគោរពទាំងស្រុងទៅលើឯកសារសំខាន់ទាំងពីរនេះ គឺមានតែដំណោះស្រាយដោយសន្តិវិធីយុអង្វែងទេ ដែលអាចធ្វើឱ្យប្រជាជនទាំងពីរអាចរស់នៅជាមួយគ្នាបានមានសុភមង្គល៕ដោយ៖ពលជ័យ

  • ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់កំពុងរង់ចាំថ្ងៃត្រឡប់ទៅសាលារៀន

    ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់កំពុងរង់ចាំថ្ងៃត្រឡប់ទៅសាលារៀន

    ក្នុងចំណោមពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០​ ០០០នាក់រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ២លើក កាលពីឆ្នាំ២០២៥ នៅមានពលរដ្ឋភៀសសឹកចំនួន ២០,០០០ នាក់ទៀត ដែលនៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០ នាក់ ដែលមិនត្រឹមតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ កុមារទាំងនេះកំពុងបាត់បង់ការអប់រំ សុវត្ថិភាព និងការរស់នៅក្នុងសហគមន៍របស់ខ្លួន ដោយសារស្ថានភាពនៅតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលកម្ពុជាអះអាងថា កងកម្លាំងថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់។ «នេះមិនមែនគ្រាន់តែជាបញ្ហាព្រំដែនទៀតទេ។ នេះគឺជាបញ្ហាមនុស្សធម៌ និងសិទ្ធិមនុស្សដែលសហគមន៍អន្តរជាតិមិនគួរមើលរំលង។» ក្រោយបទឈប់បាញ់ ពលរដ្ឋស៊ីវិលគួរតែអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនដោយ សុវត្ថិភាព ស្ម័គ្រចិត្ត និងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែជាក់ស្តែង ភូមិដែលពួកគេបានរស់នៅអស់ជាច្រើនជំនាន់ ត្រូវបានហ៊ុមព័ទ្ធដោយលួសបន្លា និងទូកុងតឺន័រ ផ្លូវចេញចូលត្រូវបានរាំងខ្ទប់ ហើយផ្ទះសម្បែងមួយចំនួនត្រូវបានបំផ្លាញ។ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏បានរងការខូចខាត និងបំផ្លិចបំផ្លាញផងដែរ។ តើបទឈប់បាញ់មានន័យអ្វី បើកុមារ ៦,០០០ នាក់នៅតែមិនអាចត្រឡប់ទៅសាលារៀន? តើសន្តិភាពមានន័យអ្វី បើពលរដ្ឋជាង ២០,០០០ នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះ? ហើយតើការគោរពច្បាប់អន្តរជាតិមានន័យអ្វី បើជនស៊ីវិលនៅតែត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួន?ការកំណត់ខ្សែបន្ទាត់ព្រំដែន គឺជាបញ្ហាដែលកម្ពុជា និងថៃត្រូវដោះស្រាយដោយសន្តិវិធី…

  • ក្រសួងយុត្តិធម៌ច្រានចោលទាំងស្រុងនូវការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន

    ក្រសួងយុត្តិធម៌ច្រានចោលទាំងស្រុងនូវការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានច្រានចោលទាំងស្រុងនូវការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន ថា «សហការីរបស់លោក រ៉ុង ឈុន យកលិខិតមកដាក់ជូនក្រសួងយុត្តិធម៌ ប៉ុន្តែត្រូវបានមន្ត្រីរដ្ឋបាលបដិសេធមិនទទួល»។ ការឡើងនេះ គឺជាការមិនពិត និងជាការភូតកុហកសាធារណជនទាំងស្រុង ហើយសូមស្នើឱ្យក្រុមរបស់លោក រ៉ុង ឈុន ប្តូរចេញនូវទម្លាប់ដែលមិនល្អ ក្នុងការនិយាយភូតកុហក ឬបំភ្លៃការពិត ដើម្បីបំភាន់សាធារណមតិ, បំពុលបរិយាកាសសង្គម ឬធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ព័ត៌មាន។ ឯកឧត្តម ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ ក្នុងនាមជាស្ថាប័នសាធារណៈរបស់រដ្ឋ ជានិច្ចកាលតែងតែបើកទ្វារស្វាគមន៍ និងទទួលរាល់ពាក្យបណ្ដឹង ឬពាក្យសុំអន្តរាគមន៍នានារបស់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ដោយពុំមានការរើសអើងណាមួយឡើយ។ រាល់ពាក្យបណ្តឹង ឬពាក្យសុំអន្តរាគមន៍ទាំងនោះ តែងទទួលបាននូវការពិនិត្យ និងចាត់ការទៅតាមនីតិវិធីរដ្ឋបាលប្រកបដោយការយកចិត្តទុកដាក់ ហើយក្រសួងយុត្តិធម៌ តែងធ្វើការឆ្លើយតប និងដោះស្រាយក្នុងក្របខណ្ឌសមត្ថកិច្ចតាមច្បាប់របស់ក្រសួង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីជំនាញ។ ទាក់ទងនឹងករណីខាងលើនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ជាថ្មីថា លិខិតស្នើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ដែលបានដាក់មកក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ គឺត្រូវបានទទួលយក និងកំពុងស្ថិតក្នុង…

  • ឯកអគ្គរដ្ឋទូតចិន៖ យើងតែងតែនៅជាមួយជនភៀសសឹក ដើម្បីកែលម្អលក្ខខណ្ឌរស់នៅរបស់ជនភៀសសឹករហូតដល់ពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ

    ឯកអគ្គរដ្ឋទូតចិន៖ យើងតែងតែនៅជាមួយជនភៀសសឹក ដើម្បីកែលម្អលក្ខខណ្ឌរស់នៅរបស់ជនភៀសសឹករហូតដល់ពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ

    ភ្នំពេញ៖ ឯកឧត្តម Wang wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយជូនជនភៀសឹកនៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម (បាក់កាំ) ភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ ឯកអគ្គរដ្ឋទូតចិនបានសរសេរនៅលើបណ្តាញសង្គមថា ៖ “ថ្ងៃនេះ ខ្ញុំនិងសហការីមកដល់មណ្ឌលសុវត្ថិភាពជនភៀសសឹកខេត្តព្រះវិហារជាលើកទី២ ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក។ យើងតែងតែនៅជាមួយជនភៀសសឹក ហើយនឹងបន្តផ្តល់ការគាំទ្រនិងជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីកែលម្អលក្ខខណ្ឌរស់នៅរបស់ជនភៀសសឹករហូតដល់ពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ”។ ឯកឧត្តម Wang wenbin ឯកអគ្គរដ្ឋទូតចិនបានអះអាងថា ៖ “ភាគីចិនតែងតែឈរនៅជាមួយប្រជាពលរដ្ឋភៀសសឹក ភាគីចិននឹងបន្តការគាំទ្រដែលអាចធ្វើទៅបានដើម្បីកែលំអរស្ថានភាពស្នាក់នៅរបស់ជនភៀសសឹកនៅខេត្តព្រះវិហារ។ ដរាបណាជនភៀសសឹកនៅខេត្តព្រះវិហារមិនទាន់ត្រគប់ទៅផ្ទះខ្លួនជំនួយរបស់ចិនមិនឈប់ទេ។ ភាពលំបាកគឺជារឿងបណ្តោះអាសន្នប៉ុណ្ណោះទេ ជនជាតិខ្មែរគឺជាជនជាតិដ៏អស្ចារ្យហើយមានការប្តេជ្ញាចិត្តនិងសមត្ថភាពគ្រប់គ្រាន់ដើម្បីយកជ័យជំនះគ្រប់ភាពលំបាកនិងបញ្ហាប្រឈមមុខនានា។ ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជានឹងរក្សានិន្នាការសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រកបដោយសន្តិភាព”។ គួរបញ្ជាក់បន្ថែមថា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដូចខាងក្រោម៖ ១-ស្ថានភាពពលរដ្ឋភៀសសឹក៖ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី និងប្រជាជន

    អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកិច្ចការពារបូរណភាពទឹកដី និងប្រជាជន

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ពិភពលោកបានឃើញច្បាស់នូវអំពើឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ ដែលបានរារាំងជនស៊ីវិលភៀសសឹកខ្មែរ២ម៉ឺននាក់ទៀតមិនឱ្យវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយ។ ជាក់ស្តែង លោក Toms Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានបង្ហាញអារម្មណ៍ក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំងពេលបានឃើញទិដ្ឋភាពជនភៀសសឹកកម្ពុជានៅតាមព្រំដែន។ លោកបានទទួលព័ត៌មានពីជនរងគ្រោះផ្ទាល់ដែលរៀបរាប់ពីការទម្លាក់គ្រាប់បែក និងអារម្មណ៍ខ្លោចផ្សារបស់ពួកគេពេលឃើញផ្ទះសម្បែងរបស់ខ្លួនត្រូវបានគ្រឿងចក្រឈូសឆាយបំផ្លាញរាបដល់ដី។ លោកក៏បានឃើញរបាំងបន្លាលួស និងទូរកុងតឺន័រដែលយោធាថៃបានដាក់រារាំងមិនឱ្យជនភៀសសឹកវិលទៅផ្ទះសម្បែងពួកគេវិញ និងបានឃើញផ្ទះដែលមានស្នាមធ្លុះធ្លាយ ដោយសារគ្រាប់កាំភ្លើង ឃ្លាំងស្តុកទំនិញដែលបានខូចខាត និងក៏បានឃើញគ្រាប់ផ្លោងមិនទាន់ផ្ទុះទៀតផង។ អ្នកនាំពាក្យបន្តថា អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបញ្ជាក់ថា យោងតាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ និងប្រកបមុខរបរចិញ្ចឹមជីវិតដោយសុវត្ថិភាពនិងគ្មានការរារាំង ហើយចំណុចនេះក៏មានចែងក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជានិងថៃដែរ។ ដូច្នេះ វាជាការចាំបាច់ណាស់ដែលប្រទេសថៃនិងកម្ពុជាត្រូវធ្វើការរួមគ្នាដើម្បីពន្លឿនការវិលត្រឡប់ទៅផ្ទះវិញជូនប្រជាពលរដ្ឋទាំងនោះពីព្រោះពួកគេត្រូវការវិលត្រឡប់ទៅផ្ទះវិញ ហើយពួកគេស័ក្តិសមនឹងវិលត្រឡប់ទៅផ្ទះរបស់ខ្លួនឯងវិញបាន។ លោក Toms Andrew បញ្ជាក់ថា លោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះនេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ សភានៃបណ្តាប្រទេសនិយាយភាសាបារាំង (APF) បានចេញសេចក្តីសម្រេចមួយដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។ សភាប្រើភាសាបារាំង (APF) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋស៊ីវិល និងរបាយការណ៍នានាស្តីពីការរំលោភលើបទឈប់បាញ់…

  • លោកជំទាវ អ៊ាត សោភា និងអ្នករាយការណ៍ពិសេស UN ផ្លាស់ប្តូរយោបល់​អំពីវឌ្ឍនភាព និងបញ្ហាប្រឈមផ្នែក សិទ្ធិ មនុស្សនៅកម្ពុជា រួមទាំងទុក្ខលំបាក​របស់ជនភៀសសឹក នៅ ព្រំដែនកម្ពុជា-ថៃ

    លោកជំទាវ អ៊ាត សោភា និងអ្នករាយការណ៍ពិសេស UN ផ្លាស់ប្តូរយោបល់​អំពីវឌ្ឍនភាព និងបញ្ហាប្រឈមផ្នែក សិទ្ធិ មនុស្សនៅកម្ពុជា រួមទាំងទុក្ខលំបាក​របស់ជនភៀសសឹក នៅ ព្រំដែនកម្ពុជា-ថៃ

    លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៦  បានជួបជាមួយលោក Thomas Andrews អ្នករាយ​ការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជា  និងបានផ្លាស់ប្តូរយោបល់​អំពីវឌ្ឍនភាព និងបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងទុក្ខលំបាក​របស់ជនភៀសសឹកនៅព្រំដែនកម្ពុជា–ថៃ។ លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិត​ខំលើកកម្ពស់សិទ្ធិមនុស្សលើគ្រប់ទិដ្ឋភាពដែលរួមមានសិទ្ធិស៊ីវិល និង​នយោបាយ  សេដ្ឋកិច្ច  សង្គមកិច្ច និងវប្បធម៌ និងវាយតម្លៃ​ខ្ពស់ចំពោះ​តួនាទីស្ថាបនារបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣។ ភាគីទាំងពីរប្តេជ្ញាបន្តកិច្ចសន្ទនាដោយបើកចំហ ពង្រឹងកិច្ចសហប្រតិ​បត្តិការដើម្បីកែលម្អកង្វះខាត និងលើកកម្ពស់ការគោរព និងការពារសិទ្ធិ​មនុស្សនៅកម្ពុជា៕ ដោយ៖ពលជ័យ

  • ក្មេងស្រីជនជាតិសិង្ហបុរី៖ ចាប់តាំងពីមកដល់រាជធានីភ្នំពេញ ខ្លួនពុំត្រូវបាននរណាម្នាក់បង្ខាំង ធ្វើទារុណកម្ម ឬគំរាមកំហែងអ្វីឡើយ

    ក្មេងស្រីជនជាតិសិង្ហបុរី៖ ចាប់តាំងពីមកដល់រាជធានីភ្នំពេញ ខ្លួនពុំត្រូវបាននរណាម្នាក់បង្ខាំង ធ្វើទារុណកម្ម ឬគំរាមកំហែងអ្វីឡើយ

    ភ្នំពេញ៖ ក្មេងស្រីជនជាតិសិង្ហបុរី បានអះអាងថា ចាប់តាំងពីមកដល់រាជធានីភ្នំពេញ ខ្លួនពុំត្រូវបាននរណាម្នាក់បង្ខាំង ធ្វើទារុណកម្ម ឬគំរាមកំហែងអ្វីឡើយ។ ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា គឺធ្វើឡើងដោយឆន្ទៈខ្លួនឯងផ្ទាល់ ក្នុងគោលបំណងស្វែងរកការងារធ្វើ ដោយគ្មានការបង្ខិតបង្ខំពីភាគីទីបីឡើយ។ ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងចម្លើយបកស្រាយរបស់ភាគីពាក់ព័ន្ធ សមត្ថកិច្ចបានសន្និដ្ឋានថា នារីរូបនេះចាកចេញពីផ្ទះដោយសារការមិនពេញចិត្ត និងសម្ពាធនៃការរឹតបន្តឹងខ្លាំងពេកពីឪពុកម្តាយ។ សមត្ថកិច្ចកម្ពុជាបានច្រានចោលការសង្ស័យជុំវិញករណីជួញដូរមនុស្ស ឬការបោកប្រាស់លើនារីជនជាតិសិង្ហបុរីម្នាក់ដែលបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដោយបញ្ជាក់ថា នេះជាការចាកចេញពីផ្ទះដោយស្ម័គ្រចិត្ត ដើម្បីស្វែងរកការងារធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ដោយសារតែមានសម្ពាធ និងការរឹតបន្តឹងខ្លាំងពីសំណាក់គ្រួសារ។ ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីក្រុមគ្រួសារបានស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច ដោយសារបាត់កូនស្រី និងព្រួយបារម្ភថា នាងអាចរងគ្រោះដោយសារការចាប់ជម្រិត ឬការឆបោកជួញដូរមនុស្ស។ យោងតាមចម្លើយសារភាពពីភាគីពាក់ព័ន្ធបានឱ្យដឹងថា នារីនោះមានឈ្មោះ SITI AISHAH SIREGAR BINTE SAHAT SIREGAR (ហៅ EVE) ជាជនជាតិសិង្ហបុរី។ រូបនាងបានធ្វើដំណើរចាកចេញពីប្រទេសសិង្ហបុរី នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមជើងហោះហើររបស់ក្រុមហ៊ុន Emirates លេខ EK-348 និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅវេលាម៉ោង ១៦:០០នាទី ថ្ងៃដដែល។ ‎មុនពេលធ្វើដំណើរមកដល់…

  • អ្នករាយការណ៍ពិសេស UN រំជួលចិត្តនៅពេលស្តាប់ការរៀបរាប់របស់ជនភៀសសឹកកម្ពុជាអំពីស្ថានភាពគួរឱ្យភ័យរន្ធត់នៅពេលភូមិឋានរបស់ពួកគាត់ត្រូវរងការទម្លាក់គ្រាប់បែក

    អ្នករាយការណ៍ពិសេស UN រំជួលចិត្តនៅពេលស្តាប់ការរៀបរាប់របស់ជនភៀសសឹកកម្ពុជាអំពីស្ថានភាពគួរឱ្យភ័យរន្ធត់នៅពេលភូមិឋានរបស់ពួកគាត់ត្រូវរងការទម្លាក់គ្រាប់បែក

    លោក ថម អែនឌ្រូស អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានបញ្ជាក់ថា អ្វីដែលធ្វើឱ្យខ្ញុំរំជួលចិត្តបំផុតនោះ គឺខ្ញុំបានជួបសន្ទនាជាមួយគ្រួសាររងគ្រោះ ដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីការបាត់បង់របស់ពួកគេ ក្នុងនោះស្ត្រីជាម្តាយជាច្រើនរូបបានរៀបរាប់អំពីស្ថានភាពគួរឱ្យភ័យរន្ធត់នៅពេលភូមិឋានរបស់ពួកគាត់ត្រូវរងការទម្លាក់គ្រាប់បែក និងអារម្មណ៍ខ្លោចផ្សាពេលឃើញផ្ទះសម្បែងរបស់ខ្លួន ត្រូវបានគ្រឿងចក្រឈូសឆាយបំផ្លាញរាបដល់ដី។ ការបញ្ជាក់នេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ អ្នករាយការណ៍ពិសេសបានបន្តថា លោកបានធ្វើដំណើរទៅកាន់ព្រំដែន ដើម្បីមើលឱ្យឃើញផ្ទាល់ភ្នែកនូវផលប៉ះពាល់នៃជម្លោះ និង ដើម្បីជួបជាមួយប្រជាពលរដ្ឋរងគ្រោះ។ បន្ទាប់ពីបានជួបពិភាក្សាជាមួយអភិបាលខេត្តបន្ទាយមានជ័យ និងទទួលបានការបកស្រាយយ៉ាងសព្វជ្រុងជ្រោយរួចមក ខ្ញុំបានទៅទស្សនកិច្ចជុំរុំជាលំនៅ បណ្តោះអាសន្នដែលបានរៀបចំសាងសង់ដោយអាជ្ញាធរកម្ពុជា ហើយបានសង្កេតមើលសកម្មភាពរបស់កុមារៗដែលកំពុងឈរតម្រង់ជួររង់ចាំទទួលអាហារពេលព្រឹកពីកម្មវិធីផ្តល់អាហាររបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP)។ លោក ថម អែនឌ្រូស បានបញ្ជាក់ថា អ្វីដែលធ្វើឱ្យខ្ញុំរំជួលចិត្តបំផុតនោះ គឺខ្ញុំបានជួបសន្ទនាជាមួយគ្រួសាររងគ្រោះ ដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីការបាត់បង់របស់ពួកគេ ក្នុងនោះស្ត្រីជាម្តាយជាច្រើនរូបបានរៀបរាប់អំពីស្ថានភាពគួរឱ្យភ័យរន្ធត់នៅពេលភូមិឋានរបស់ពួកគាត់ត្រូវរងការទម្លាក់គ្រាប់បែក និងអារម្មណ៍ខ្លោចផ្សាពេលឃើញផ្ទះសម្បែងរបស់ខ្លួន ត្រូវបានគ្រឿងចក្រឈូសឆាយបំផ្លាញរាបដល់ដី។ ប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ ៦៥០ ០០០ នាក់ ត្រូវបានភៀសសឹកនៅតាមតំបន់ព្រំដែន កាលពីចុងឆ្នាំកន្លងទៅ ហើយក្នុងនោះ ប្រជាជនជាង ២០ ០០០ នាក់ នៅតែមិនទាន់អាចវិលត្រឡប់ ទៅវិញបាននៅឡើយ។ ខ្ញុំបាននិយាយជាមួយប្រជាពលរដ្ឋស៊ីវិល ហើយពួកគាត់បានប្រាប់ខ្ញុំថា ពួក គាត់មិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបានទេ ដោយសារតែភូមិ និងទីប្រជុំជននានាដែលពួកគាត់ ធ្លាប់រស់…

  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ជូនអ្នករាយការណ៍ពិសេសអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Online Scam

    រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ជូនអ្នករាយការណ៍ពិសេសអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Online Scam

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់ជូនលោក Thomas Andrew អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលត្រូវបានចាត់ទុកជាអាទិភាពចម្បងមួយ។ ការបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅក្នុងជំនួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសនាទីស្តីការក្រសួងនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងជំនួប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Thomas Andrews និងសហការី ដែលបានអញ្ជើញមកកាន់ក្រសួងយុត្តិធម៌ និងបានថ្លែងអំណរគុណលោកដែលបានអញ្ជើញចុះទៅត្រួតពិនិត្យមើលស្ថានភាពជនភៀសសឹកខ្មែរនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិក៏បានពិភាក្សាលើកិច្ចការមួយចំនួនទៀតដូចជា ភាពចង្អៀតណែនក្នុងពន្ធនាគារ យុត្តិធម៌អនីតិជន បញ្ហាគ្រឿងញៀន ដំណើរការវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធវិស័យយុត្តិធម៌ និងលំហនៃការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក Thomas Andrews បានបញ្ជាក់អំពីការប្តេជ្ញាចិត្តបន្តសហការគ្នាដោយស្មោះត្រង់ តាមរយៈកិច្ចសន្ទនា និងការចែករំលែកព័ត៌មានទៅវិញទៅមក ដើម្បីរួមគ្នាជួយដល់ប្រជាជនកម្ពុជា។ ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស សមត្ថកិច្ច បានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយ​បានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងបទល្មើស​អនឡាញ​សរុបចំនួន ២៦៨ សំណុំរឿង ទៅកាន់តុលាការ ក្នុងរយៈ​ពេលគិតចាប់​ពីខែកក្កដា ឆ្នាំ២០២៥ ហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ។ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានបញ្ជាក់ថា…

  • អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងស្មារតីស្ថាបនា

    អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងស្មារតីស្ថាបនា

    នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ, លោក Thomas Andrews បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងបើកចំហ និងប្រកបដោយការយោគយល់គ្នា។ លោក​ Thomas Andrews បានជម្រាប​ជូន​សម្តេច​ធិបតី​ថា​ ក្នុង​ដំណេីរបំពេញបេសកកម្មការងារនេះ​ លោកបានជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់, តំណាងក្រសួងស្ថាប័ន, អង្គការសង្គមស៊ីវិល​ និងបានបំពេញទស្សនកិច្ចនៅជំរុំជនភៀសសឹក​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក Thomas Andrews បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះ ​និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ បន្ថែមលើនេះ, លោកក៏បានកោតសរសើរចំពោះកម្ពុជា ដែលបានទទួលយកលិខិតូបករណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន ៨ លើ ៩ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជា ក្នុងស្មារតីស្ថាបនា ដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ។ ជាការឆ្លើយតប, សម្តេចធិបតី បានអបអរសាទរចំពោះលោក Thomas…