Category: Politico 360

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធី

    រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធី

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការប្រទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ដំណាក់កាលសំខាន់មួយត្រូវបានសម្រេចហើយ ជាមួយនឹងការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ទៀតថា ការតែងតាំងនេះបានបំពេញកិច្ចរួចរាល់សម្រាប់ការបង្កើតគណៈកម្មការផ្សះផ្សា និងបានកំណត់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យគណៈកម្មាការនេះចាប់ផ្តើមដំណើរការងាររបស់ខ្លួន។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធី ហើយនឹងបន្តផ្តល់ទំនុកចិត្តលើដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ៕ដោយ៖ពលជ័យ

  • ឯកឧត្តម ប៉ែន បូណា៖ «ទាល់តែមានមនុស្សពូកែច្រើនទើបប្រទេសរីកចម្រើនខ្លាំង»

    ឯកឧត្តម ប៉ែន បូណា៖ «ទាល់តែមានមនុស្សពូកែច្រើនទើបប្រទេសរីកចម្រើនខ្លាំង»

    ភ្នំពេញ៖« ដើម្បីកសាងប្រទេសមួយឱ្យរឹងមាំ និងរីកចម្រើនខ្លាំង ទាល់តែកសាងមូលធនមនុស្សខ្លាំងពូកែឱ្យបានច្រើន»។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតីនិងជាវាគ្មិនក្នុងបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា «នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះ មុំទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ពោលគឺជាមនុស្សដែលមានចំណេះជំនាញពិតប្រាកដ ពោរពេញដោយសមត្ថភាព ខ្លាំងពូកែ និងមានទាំងជំនាញទន់ សីលធម៌ល្អ សុខភាពរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងមានមនសិការស្នេហាជាតិខ្ពស់»។ ឯកឧត្តម ប៉ែន បូណា បន្តថា បន្ទាប់ពីមូលធនមនុស្ស គឺកត្តាសេដ្ឋកិច្ច ដែលជាមុំទី២នៃយុទ្ធសាស្ត្របញ្ចកោណ ពីព្រោះប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំ និងមានឥទ្ធិពល ទាល់តែមានសេដ្ឋកិច្ចខ្លាំង។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានជំរុញលើកទឹកចិត្តឱ្យយុវជនខិតខំរៀនសូត្រនិងចាប់យកឱកាសដែលរាជរដ្ឋាភិបាលផ្តល់ជូនដើម្បីក្លាយខ្លួនជាមូលធនមនុស្សដែលខ្លាំងពូកែនិងជាធនធានដ៏មានតម្លៃរបស់ប្រទេសជាតិទៅថ្ងៃអនាគតស្របតាមមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា បន្តថា ការចូលរួមរបស់យុវជនពិតជាមានសារសំខាន់ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ សូមបញ្ជាក់ថា បាឋកថានេះ បានធ្វើឡើងនៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៣ ខែសីហា…

  • AOT៖ កែវភ្នែកនៃការពិត ដើម្បីការពារបទឈប់បាញ់ និងសន្តិភាព

    AOT៖ កែវភ្នែកនៃការពិត ដើម្បីការពារបទឈប់បាញ់ និងសន្តិភាព

    បទឈប់បាញ់មិនអាចការពារខ្លួនឯងបាននោះទេ! បើគ្មានការឃ្លាំមើល និងការផ្ទៀងផ្ទាត់ បទឈប់បាញ់អាចនៅសល់ត្រឹមតែជាការប្តេជ្ញាចិត្តលើក្រដាសប៉ុណ្ណោះ។ នេះហើយជាមូលហេតុដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) មានភាពចាំបាច់ក្នុងការរក្សាសន្តិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅក្នុងស្ថានភាពព្រំដែនដែលមានភាពរសើប ឧបទ្ទវហេតុតូចមួយអាចក្លាយជាការចោទប្រកាន់ ការចោទប្រកាន់អាចបង្កើតភាពតានតឹង ហើយភាពតានតឹងអាចនាំទៅរកការប្រឈមមុខប្រដាប់អាវុធជាថ្មី។ AOT មានតួនាទីកាត់ផ្តាច់ខ្សែសង្វាក់គ្រោះថ្នាក់នេះ តាមរយៈការចុះសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អង្គហេតុពីទីតាំងជាក់ស្តែង។ នៅពេលមានការអះអាងផ្ទុយគ្នា សន្តិភាពមិនអាចពឹងផ្អែកលើពាក្យរបស់ភាគីណាមួយបានទេ។ សន្តិភាពត្រូវការអង្គហេតុដែលអាចផ្ទៀងផ្ទាត់បាន។ AOT ផ្តល់នូវ «កែវភ្នែកអព្យាក្រឹតនៅលើដី» ដែលជួយបំបែកអង្គហេតុចេញពីការអះអាង កាត់បន្ថយការយល់ច្រឡំ ទប់ស្កាត់ការគណនាខុស និងបង្កើនគណនេយ្យភាពចំពោះការអនុវត្តបទឈប់បាញ់។ សំខាន់ជាងនេះ AOT មិនមែនគ្រាន់តែចុះទៅកត់ត្រាអ្វីដែលបានកើតឡើងទេ។ វត្តមានរបស់ AOT គឺជាយន្តការបង្ការ។ នៅពេលសកម្មភាពនៅលើដីអាចត្រូវបានសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ វាជួយបង្កើនការប្រុងប្រយ័ត្ន ការអត់ធ្មត់ និងការទទួលខុសត្រូវរបស់គ្រប់ភាគី។ ហេតុនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់ AOT និងការពង្រឹងតួនាទីរបស់ក្រុមនេះ ដើម្បីអាចចូលទៅដល់ទីតាំងពាក់ព័ន្ធបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ការផ្ទៀងផ្ទាត់ដែលមិនអាចទៅដល់ទីតាំង គឺជាការផ្ទៀងផ្ទាត់មិនពេញលេញ; បទឈប់បាញ់ដែលគ្មានការផ្ទៀងផ្ទាត់ប្រកបដោយប្រសិទ្ធភាព គឺជាបទឈប់បាញ់ដែលនៅតែងាយរងគ្រោះ។ នេះមិនមែនជាបញ្ហាថា AOT ឈរនៅខាងអ្នកណាទេ។ AOT ត្រូវឈរនៅខាងអង្គហេតុ…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល​បញ្ជាក់អំពីវឌ្ឍនភាពនៃច្បាប់ស្តីពីកាតព្វកិច្ចយោធា

    អ្នកនាំពាក្យរាជរដ្ឋាភិបាល​បញ្ជាក់អំពីវឌ្ឍនភាពនៃច្បាប់ស្តីពីកាតព្វកិច្ចយោធា

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានរាជរដ្ឋាភិបាលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២៦ នេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែសីហា។ អនុក្រឹត្យនេះបានកំណត់ច្បាស់លាស់នូវលក្ខខណ្ឌ និងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការពន្យារពេល អំពីប្រាក់ឧបត្ថម្ភ និងគោលរបបផ្សេងៗ ការលើកទឹកចិត្ត ព្រមទាំងបែបបទ និងនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាឱ្យចូលបម្រើការងារ ឬបន្តការសិក្សាឡើងវិញដើម្បីធានាថា ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រព្រឹត្តទៅប្រកប​ដោយ​តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ អ្នកនាំពាក្យបានបន្តថា អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៧ ដល់២៥ឆ្នាំ សម្រាប់ការធ្វើជំរឿន និងពី១៨ ដល់ ២៥ឆ្នាំ សម្រាប់ការបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ។ ការជ្រើសរើសប្រជាពលរដ្ឋឱ្យចូលបំពេញកាតព្វកិច្ចយោធា​ត្រូវអនុវត្តតាមរយៈការស្ម័គ្រចិត្ត និងតាមរយៈការចាប់ឆ្នោត។ ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសត្រូវទទួលបានការអញ្ជើញដោយផ្ទាល់ដល់សាម៉ីខ្លួនទៅតាមចំនួនតម្រូវការប្រចាំឆ្នាំ។ ប្រជាពលរដ្ឋដែលជាសិស្ស និស្សិត ដែលកំពុងសិក្សា ជនអន្តោប្រវេសន៍ការងារ ឬមន្ត្រីរាជការដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស អាចទទួលបានការអនុញ្ញាតឱ្យពន្យារពេល១ឆ្នាំម្តងៗចំនួន ៤ដង។ រយៈពេលនៃការពន្យារពេលត្រូវបូកបន្ថែមទៅលើអាយុដែល​ត្រូវបំពេញកាតព្វកិច្ចយោធា ដោយសាម៉ីខ្លួនត្រូវដាក់ពាក្យសុំពន្យារពេលដោយបញ្ជាក់មូលហេតុ និងមានការបញ្ជាក់ពីក្រសួង ឬស្ថាប័នមានសមត្ថកិច្ច។ ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា…

  • សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

    សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណា​ចក្រកម្ពុជា បានរំលឹកពីគោលការណ៍ស្នូ​លក្នុងការបម្រើរាស្ត្រ ដោយបានផ្តាំផ្ញើដល់អភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទិសស្លោក «មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ» ដោយមិនត្រូវគិតថា «តើក្នុងតួនាទីនេះ ខ្ញុំទទួលបានអ្វីខ្លះ» នោះឡើយ ប៉ុន្តែត្រូវគិតថា «តើខ្ញុំបានកសាងស្នាដៃ និងសមិទ្ធផលអ្វីខ្លះបន្សល់ទុកជូនជាតិ និងប្រជាជន»។ការលើកឡើងរបស់សម្តេចធិបតីក្នុងពិធីសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង​នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់របស់ខេត្តស្ទឹងត្រែង ដែលបានសហការគ្នាជិតស្និទ្ធ ក្នុងការបំពេញការងារ និងជំរុញការអភិវឌ្ឍខេត្តស្ទឹងត្រែងយ៉ាងឆាប់រហ័ស។ ព្រមជាមួយគ្នានោះ, សម្ដេចធិបតីបានសម្តែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ និងរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិប្រកបដោយស្ថិរភាព, សន្តិសុខ និងបរិស្ថានល្អ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់សិស្សានុសិស្ស និងមាតាបិតាដែលបានខិតខំប្រឹងប្រែង និងជ្រោមជ្រែងកូនៗក្នុងដំណើរការនៃការសិក្សា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព, វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានឈរជើងការពារទឹកដីនៅតាមព្រំដែន, ចូលរួមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, គាំទ្រការបោះបង្គោលព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងកងវិស្វកម្មដែលបានខិតខំកសាងផ្លូវក្រវាត់ព្រំដែន។ ជាមួយគ្នានេះ,…

  • អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការកើនឡើងនៃព័ត៌មានមិនពិត ពិសេសប្រភពពីក្រៅប្រទេស និងចរាចរណ៍ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ទាមទារឱ្យយើងគ្រប់គ្នាប្រុងប្រយ័ត្នឱ្យបានខ្ពស់

    អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការកើនឡើងនៃព័ត៌មានមិនពិត ពិសេសប្រភពពីក្រៅប្រទេស និងចរាចរណ៍ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ទាមទារឱ្យយើងគ្រប់គ្នាប្រុងប្រយ័ត្នឱ្យបានខ្ពស់

    អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមិនត្រឹម​តែអាចបង្កភាពវឹកវរក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់​សន្តិ​​សុខព័ត៌​មាន ទំនុកចិត្តសាធារណៈ និងព្យសនកម្មដែលមិនអាចនឹក​ស្មានដល់។ ការពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ និងការបង្កើនស្មារតីប្រុងប្រយ័ត្នរៀងៗខ្លួន គឺជាវិធានការការពារ​ដ៏មានប្រសិទ្ធភាពប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ប្រភេទ។ «រួមគ្នាប្រកាន់ខ្ជាប់ឥរិយាបថល្អពេលប្រើបណ្តាញសង្គម ដោយម្នាក់ៗពង្រឹងការទទួលខុសត្រូវ គឺយើងត្រូវប្រុងប្រយ័ត្ន និងសូមផ្ទៀងផ្ទាត់៖-ពិនិត្យប្រភពដើម៖ សូមផ្ទៀងផ្ទាត់ថាតើព័ត៌មានចេញពីស្ថាប័នផ្លូវការ ប្រភពព័ត៌មានដែលមានអាជ្ញាបណ្ណ ឬអ្នកជំនាញច្បាស់លាស់ ឬវាគ្រាន់តែជាគណនីបន្លំ/មិនមានអត្តសញ្ញាណ។-កុំប្រញាប់ចែករំលែក៖ ជៀសវាងការ Share ភ្លាមៗដោយគ្រាន់តែអានចំណងជើងដែលមានលក្ខណៈទាក់ទាញ។ ត្រូវចំណាយបន្តិចដើម្បីអានខ្លឹមសារទាំងមូល និងពិចារណាលើហេតុផលមុននឹងសម្រេចចិត្ត។-ផ្ទៀងផ្ទាត់កាលបរិច្ឆេទ និងរូបភាព៖ ព័ត៌មានចាស់ៗ រូបភាព ឬវីដេអូកាត់ត/ខុសបរិបទ ជារឿយៗត្រូវបានគេយកមកបង្ហោះឡើងវិញដើម្បីបង្វែរដាន ឬបង្កការភ័យខ្លាច។-ប្រៀបធៀបប្រភពច្រើន៖ ពិនិត្យមើលថាតើមានស្ថាប័នព័ត៌មានផ្សេងទៀតដែលយើងទុកចិត្តបាន បានរាយការណ៍អំពីប្រធានបទដូចគ្នានេះដែរឬទេ។-កុំរំជើបរំជួលតាមអារម្មណ៍៖ ព័ត៌មានក្លែងក្លាយភាគច្រើនត្រូវបានបង្កើតឡើងដើម្បីបង្កើតភាពភ័យខ្លាច អារម្មណ៍ខឹងសម្បារ ឬភ្ញាក់ផ្អើលខ្លាំង។ បើយើងជួបព័ត៌មានបែបនេះ ឬស្រដៀងគ្នាដែលជំរុញប្រតិកម្មអារម្មណ៍ សូមផ្អាកបន្តិចសិន ហើយផ្ទៀងផ្ទាត់ជាមុន។» អ្នកនាំពាក្យបានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការ​ប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានបង្ហាញពីទំនោរ​(trend) ធ្លាក់ចុះនៃព័ត៌មានក្លែងក្លាយ ពីខែឧសភា (ដែលខែឧសភានេះ ជាពេលដែលក្រសួងបានចាប់ផ្តើមយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២) ដល់កក្កដា ២០២៦—គឺសង្កេតឃើញនិន្នា​ការ​ធ្លាក់ចុះនៃករណីព័ត៌មានក្លែងក្លាយ។ សរុបករណីដែលបានកត់ត្រា៖ ៥៨៣ ករណី ក្នុងខែឧសភា បានថយចុះមកត្រឹម ៤៨៥ ករណី ក្នុងខែមិថុនា…

  • ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុងដោយការឈ្លាន​ពានរ​​បស់យោធាថៃ

    ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុងដោយការឈ្លាន​ពានរ​​បស់យោធាថៃ

    នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុង ហើយប្រជាជនសរុបចំនួន ៥១១នាក់ (ស្រីចំនួន ២៦៨នាក់) នៅមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន ដែលស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះ​បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ សូមគូសបញ្ជាក់ផងដែរថា លំនៅឋានដែលរងផលប៉ះពាល់ទាំងស្រុងនោះ គឺសុទ្ធសឹងតែជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដែលកំពុងរស់នៅ ហើយត្រូវបានកងកម្លាំងយោធាថៃវាយប្រហារលើទីតាំងនេះតាមរយៈការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង F-16 និងការបាញ់ផ្លោងអាវុធធុនធ្ងន់ជាច្រើនប្រភេទ កាលពីខែធ្នូ ឆ្នាំ២០២៥។ ការវាយប្រហារទាំងនេះ បានបណ្តាលឱ្យមានការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរូបមិនអាចត្រឡប់មករស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងភូមិឋានរបស់ពួកគេវិញដោយសុវត្ថិភាពបាននៅឡើយទេ។កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព…

  • អគ្គនាយកស៊ីម៉ាក៖ ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស​ និងបង្វែរសាច់រឿងពិត​ប្រឌិតរឿងថ្មី​ ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន!

    អគ្គនាយកស៊ីម៉ាក៖ ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស​ និងបង្វែរសាច់រឿងពិត​ប្រឌិតរឿងថ្មី​ ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន!

    ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក បានសរសេរនៅលើបណ្ដាញសង្គមនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះថា អស់ឆ្ងល់ហ្នង! ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស​ និងបង្វែរសាច់រឿងពិត​ប្រឌិតរឿងថ្មី​ ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន!​ ក្នុងគោលបំណងមួលបង្កាច់កម្ពុជានូវតួលេខជនភៀសសឹកចំនួនជាង​ ៦៥០.០០០នាក់នៃរបាយការណ៍អង្គការសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិលើកឡើង​!។ អគ្គនាយកស៊ីម៉ាកបានបញ្ជាក់ថា​ តំបន់ស៊ីវិលជាក្រុង និងភូមិចំនួន៣៤៩ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម​ ការទម្លាក់គ្រាប់បែក​និងគ្រាប់យុទ្ធភណ្ឌទូទៅ​ គឺមានចំនួន៩១​.៤១១គ្រួសារ​ គិតជាមនុស្សរាយមានចំនួន៣៦៤.៩៨៤នាក់​! បច្ចុប្បន្ននេះអង្គភាពCMACបានបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានរួចរាល់ហើយបានចំនួន៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង៣.៨០០​គីឡូម៉ែត្រក្រឡា!! តួលេខនេះមិនគិតចំនួនក្រុង​ ភូមិឋាន​ និងចំនួនប្រជាជន​ ដែលបានរត់បោះបង់ចោលដោយសារការភ័យខ្លាចនៃសង្គ្រាមហើយរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ! ភស្តុតាងក្រៅពីជនរងគ្រោះ​ នៅមានប្រាង្គប្រាសាទបុរាណខ្មែរ​ ផ្ទះសំបែងប្រជាពលរដ្ឋ​ សាលារៀន​ មន្ទីរពេទ្យ​ វត្តអារាម​ អគារតូចធំ​….រាប់ម៉ឺនខ្នងដែលរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលឃោរឃៅ​ដោយការបាញ់ផ្លោងគ្រាប់បែកចង្កោម​ ការទម្លាក់គ្រាប់បែក​ និងអាវុធ/សារធាតុគីមី​ កំពុងតែឈរទន្ទឹងរង់ចាំយ៉ាងសង្វេក”រកយុត្តិធម៌”! ។ដោយ៖ពលជ័យ

  • អ្នកនាំពាក្យ៖ កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែន

    អ្នកនាំពាក្យ៖ កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែន

    ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការតវ៉ាយ៉ាងខ្លាំងរបស់កម្ពុជាប្រឆាំងនឹងការរំលោភបំពានរបស់កងកម្លាំងថៃ និងជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី ស្របតាមការចង់បានរបស់សហគមន៍អន្តរជាតិ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានបន្តសាងសង់លេណដ្ឋានយោធាថ្មី ដោយរំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លើសពីនេះ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃ បានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣។ សកម្មភាពទាំងនេះ គឺជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ប្រទេសថៃ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។ អ្នកនាំពាក្យបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការរំលោភបំពានជាបន្តបន្ទាប់និងកាន់តែខ្លាំងឡើងរបស់កងកម្លាំងប្រដាប់អាវុធថៃ ហើយសូមបញ្ជាក់ជាថ្មីនូវជំហរដ៏មុតមាំថា តំបន់ដែលបានរៀបរាប់ខាងលើនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន ១/២០០.០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម ដោយអនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពដែលបានរៀបរាប់ខាងលើ គឺជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងប្រទេសទាំងពីរ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០…

  • សម្តេចតេជោបង្ហាញចំណាប់អារម្មណ៍លើអត្ថបទអ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»

    សម្តេចតេជោបង្ហាញចំណាប់អារម្មណ៍លើអត្ថបទអ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»

    នៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញចំណាប់អារម្មណ៍លើអត្ថបទអ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។ សម្តេចតេជោ បានលើកឡើងក្នុងខ្លឹមសារយ៉ាងដូច្នេះថា៖ ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Suphalak Ganjanakhundee អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោកនោះទេ សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារ អត្ថបទរៀបរាប់ទាំងស្រុង៖ «មនុស្សធម៌ខ្វះការអាណិតអាសូរ»ផ្សាយលើគណនី Facebook : ประชาไท Prachatai.com:ថ្ងៃទី១០ ខែសីហា ២០២៦ភាពច្របូកច្របល់រវាងគោលការណ៍ «មនុស្សធម៌» និង «អធិបតេយ្យភាព» បានធ្វើឱ្យក្រសួងការបរទេសថៃរុញជម្លោះជាមួយកម្ពុជាចូលទៅកាន់វេទិកាអន្តរជាតិម្តងទៀត ដោយបានចេញថ្លែងការណ៍ឆ្លើយតបទៅកាន់លោក Tom Andrews អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ការឆ្លើយតបនេះបានប្រើប្រាស់ខ្លឹមសារ និងព័ត៌មានដែលមិនស៊ីសង្វាក់គ្នា និងមិនសមហេតុផល រហូតបង្កជាការបារម្ភថា «អាចក្លាយជាចំណុចខ្សោយចោទជា បញ្ហាដល់ជំហរការទូត និងកិច្ចការអន្តរជាតិរបស់ថៃខ្លួនឯង» ដូចខាងក្រោម៖ការអះអាងរបស់ថៃ៖ ចំពោះករណីដែលអ្នករាយការណ៍ពិសេសអះអាងថា មានជនភៀសខ្លួនកម្ពុជា…