Category: Politico 360

  • អ្នកនាំពាក្យ៖ សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា សន្តិភាពបានផ្ដល់ឱកាសមាសឱ្យប្រទេសយើងអាចស្តារ និងកសាងជាតិឡើងវិញ

    អ្នកនាំពាក្យ៖ សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា សន្តិភាពបានផ្ដល់ឱកាសមាសឱ្យប្រទេសយើងអាចស្តារ និងកសាងជាតិឡើងវិញ

    ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ថ្ងៃទី២១ ខែកញ្ញានេះ គឺជា «ទិវាសន្តិភាពអន្តរជាតិ» ដែលក្នុងឆ្នាំ២០២៦នេះប្រារព្ធឡើងក្រោមប្រធានបទ «វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។ ក្នុងសារឧទ្ទិសចំពោះទិវាដ៏វិសេសវិសាលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងចូលរួមដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិដើម្បីកាត់បន្ថយភាពតានតឹង និងដើម្បីកសាងទំនុកចិត្ត ឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែន ក៏ដូចជាការរួមរស់ប្រកបដោយភាពសុខដុមរមនារវាងប្រជាជននៃប្រទេសជិតខាងទាំងពីរ។អ្នកនាំពាក្យបានបន្តថា សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃសន្តិភាព ការគោរពអធិបតេយ្យ និងការដោះស្រាយវិវាទដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិដើម្បីភាពសុខសាន្តរបស់ប្រជាជន និងសូមឱ្យកម្លាំងសាមគ្គីភាពរបស់យើងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការជួយពង្រឹងសន្តិភាព។ ក្នុងឱកាស «ទិវាសន្តិភាពអន្ដរជាតិ» នេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធគ្រប់រូបដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ក្នុងការការពារជាតិមាតុភូមិ និងសុខសន្តិភាពជូនប្រជាជននៅគ្រប់ដំណាក់កាល និងសូមអរគុណចំពោះស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគាំទ្របុព្វហេតុដ៏ឧត្ដុង្គឧត្តមនេះ។ សម្តេចធិបតីបានគូសបញ្ជាក់ថា បទពិសោធប្រវត្តិសាស្ត្រដ៏ជូរចត់ និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្នបានបង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានឡើយ ប្រសិនបើខ្វះឆន្ទៈនយោបាយពិតប្រាកដ និងខ្វះការអនុវត្តជាក់ស្ដែងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់។ ដើម្បីឱ្យសន្តិភាពអាចចាក់ឫសយ៉ាងជ្រៅ មានភាពរឹងមាំនិងចីរភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពអធិបតេយ្យ ការលុបបំបាត់វប្បធម៌ប្រើប្រាស់កម្លាំង និងការអនុវត្តកាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់…

  • សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់លោកសាស្រ្តាចារ្យ Surachart Bamrunsuk ក្រោមចំណងជើងថា ស្កប់ចិត្ត តែនៅមិនឈ្នះ!

    សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់លោកសាស្រ្តាចារ្យ Surachart Bamrunsuk ក្រោមចំណងជើងថា ស្កប់ចិត្ត តែនៅមិនឈ្នះ!

    សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា ថ្ងៃនេះ ខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោកសាស្រ្តាចារ្យ Surachart Bamrunsuk (សុរ៉ាឆាត បាំរុងសុខ) នៅក្នុងកាសែតម៉ាទិឈុនប្រចាំសប្តាហ៍ (matichon Weekly) ក្រោមចំណងជើងថា ស្កប់ចិត្ត តែនៅមិនឈ្នះ! ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោកនោះទេ សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារ អត្ថបទរៀបរាប់ទាំងស្រុង៖ ស្កប់ចិត្ត តែនៅមិនឈ្នះ! ប្រធានបទជម្លោះរវាងប្រទេសថៃ និងកម្ពុជា នៅតែជាបញ្ហាដែលប្រជាជនក្នុងសង្គមថៃផ្តល់ការចាប់អារម្មណ៍ និងតាមដានយ៉ាងខ្លាំង ជាពិសេសនៅតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ព្រោះថាបញ្ហានេះគឺជារឿងដែលអាចដុះខាត់ និងលក់បាននៅតាមសាធារណៈ។ ហើយប្រធានបទក្តៅនាពេលនេះ គឺនៅជាមួយជម្លោះវិវាទព្រំដែនសមុទ្រ។ នៅក្នុងវេទិកាប្រជុំគណៈកម្មការផ្សះផ្សារដោយបង្ខំ(Compulsory Conciliation)នូវជម្លោះសមុទ្រ រវាងថៃ និងកម្ពុជា ដែលអាចហៅកាត់ថា «UNCLOS ថៃ-កម្ពុជា» លើកទី១ បានចាប់ផ្តើមឡើងនៅថ្ងៃទី១៤ ដល់ទី១៦ ខែកញ្ញា នៅសិង្ហបុរី បានធ្វើឱ្យវេទិកាប្រជុំនេះក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង។ មូលហេតុគឺដោយសាររឿងនេះគឺជាបញ្ហាសំខាន់មួយរបស់អាស៊ាន ហើយទស្សនៈរបស់គណៈកម្មការឈុតនេះនឹងមានអត្ថន័យសំខាន់ខ្លាំងចំពោះការដោះស្រាយបញ្ហាសមុទ្ររវាងថៃ និងកម្ពុជា ទោះបីជាមានការនិយាយលួងចិត្តខ្លួនឯងនៅភាគីថៃជានិច្ចថា…

  • ឯកឧត្តម នេត្រ ភក្ត្រា ៖ សន្និសីទ ICCOS-2026 កម្ពុជាធ្វើម្ចាស់ផ្ទះ គឺជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលនៅក្នុងការប្រយុទ្ធប្រឆាំង Online Scams

    ឯកឧត្តម នេត្រ ភក្ត្រា ៖ សន្និសីទ ICCOS-2026 កម្ពុជាធ្វើម្ចាស់ផ្ទះ គឺជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលនៅក្នុងការប្រយុទ្ធប្រឆាំង Online Scams

    ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ យើងក៏ចេញពីប្រទេសដែលរងគ្រោះ ហើយយើងប្រឈមនិងបញ្ហានឹងចាត់វិធានការក៏ជាគំរូមួយដែលអាចចែករំលែកទៅបណ្តាប្រទេសផ្សេងៗថា តើក្នុងរយៈពេលខ្លីដែលឈានទៅ​ដល់ការ​បង្ក្រាបបទល្មើសដ៏ច្រើន និងឈានទៅ​ដល់ការធ្វើអព្យាក្រឹត្យភាពនៃបញ្ហាទាំងអស់នេះនឹងការបំបែក និងកម្ទេចចោលនូវបណ្តាញឧក្រិដ្ឋកម្មថា តើយើងបានដាក់នៅវិធានការអ្វីខ្លះ? នេះ​ហើយដែលជាឱកាសចែករំលែកបទពិសោធន៍របស់យើង ហើយក៏ជាឱកាសមួយបង្ហាញទៅ​ដល់ពិភពលោកថា កម្ពុជាអត់មានលាក់បាំងបញ្ហាហ្នឹងទេ ហើយកម្ពុជាមិនមានផល​ប្រយោជន៍អំពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ហើយចង់បង្ហាញថា អ្វីដែលកើតឡើងនៅប្រទេសកម្ពុជា គឺជាការដែលកម្ពុជារងគ្រោះ ហើយកម្ពុជាត្រូវការស្តារមុខមាត់ខ្លួនវិញ កម្ពុជាត្រូវការទាមទារនៅកិត្តិយសរបស់ខ្លួនវិញ តាមរយៈអ្វីដែលយើងបង្ហាញពីការខិតខំប្រឹងប្រែងនិងបង្ហាញឲ្យពិភពលោកឃើញនេះឯង។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ទៀតថា “យើងរីករាយ​នៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រទេសជិតខាងរបស់យើងបានធ្វើការផ្សព្វផ្សាយ ខ្ញុំបានឃើញឱ្យតែមានបញ្ហាទាក់ទងជាមួយនឹងស្គេម គឺតែងតែផ្សព្វផ្សាយ ហើយរួមទាំង​ការដែលឈ្លានពានទឹកដីកម្ពុជា គ្រប់គ្រងទឹកដីកម្ពុជាដោយខុសច្បាប់ ហើយគេបានរៀបចំនៅដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធា អ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលនៅប្រទេសរបស់គេនោះមកទីតាំងនោះហើយធ្វើបង្ហាញពីអ្វីដែលជារូបភាពនៅកន្លែងនោះ។ យើងមិនដឹងថា តើអ្វីវាកើតឡើងពិតប្រាកដ ពីព្រោះទីតាំងនោះគេបានវាយគ្រប់គ្រងដោយខុសច្បាប់។ អំពីការចូលតឹកដីកម្ពុជាដោយខុសច្បាប់ ព្រោះតំបន់អូរស្មាច់គឺជាទឹកដីរបស់កម្ពុជា។ គេបានប្រើប្រាស់លេសរឿងការបង្ក្រាបស្គេម ដើម្បីបិទបាំងនៅមូលហេតុពិតប្រាកដនៃការឈ្លានពានទឹកដីកម្ពុជា”។ ​កម្ពុជាក៏បានបង្ហាញំពីការតវ៉ាយ៉ាងខ្លាំងក្លាចំពោះការរំលោភបំពានមកលើអធិបតេយ្យភាពជាតិកម្ពុជា។ គេមិនអាចយកច្បាប់របស់ថៃមកអនុវត្តនៅលើទឹកដីកម្ពុជាបានទេ។ បើសិនជាមានបញ្ហាពាក់ព័ន្ធជាមួយនឹងបទល្មើសនេះ វាចាំបាច់ត្រូវការសហការគ្នា។ ប៉ុន្តែមិនមែនយកនៅកម្លាំងមកគ្រប់គ្រងវ៉ៃឈ្លានពានហើយគ្រប់គ្រងដោយខុសច្បាប់ ហើយតែងតែផ្សព្វផ្សាយសម្អុយឈ្មោះរបស់កម្ពុជាទេ។ យើងត្រូវការភាពស្មោះត្រង់ត្រូវការសហការដោយស្មោះសរ។ ហើយអ្វីដែលយើងបានបង្ហាញនៅនេះ គឺកម្ពុជាបើកជំហរ​នៅក្នុងការសហការនៅក្នុងការបង្ក្រាប ប៉ុន្តែយើងមិនបានទាញផលចំណេញពីអ្វីដូចដែលគេបានធ្វើមកលើប្រទេសកម្ពុជាក្នុងការឈ្លានពានកម្ពុជាហើយ ក៏ប៉ុន្តែយកនៅបញ្ហាស្គេមនេះមកបិទបាំងដើម្បីគ្រប់​គ្រងទឹកដីកម្ពុជាដោយខុសច្បាប់៕ដោយ៖ពលជ័យរូបថត៖…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាប្តេជ្ញាខ្ពស់នៅក្នុងការបង្ក្រាបនិងលុបបំបាត់ចោលនូវឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាប្តេជ្ញាខ្ពស់នៅក្នុងការបង្ក្រាបនិងលុបបំបាត់ចោលនូវឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានអំពីការត្រៀមលក្ខណៈរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ប្រទេសកម្ពុជា គឺជាប្រទេសទី១ ដែលមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ដូចជា ភូមា គឺមានច្បាប់នេះបន្ទាប់ពីកម្ពុជា។ ការគិតគូរនេះ គឺជាការគិតគូរគ្រប់ជ្រុងជ្រោយទាំងវិធានការជាក់ស្តែងក្នុងការទប់ស្កាត់ និងបង្ក្រាបនៅបទល្មើស និងរៀបចំយន្តការច្បាស់លាស់ និងមានឧបករណ៍ច្បាប់នៅក្នុងការគ្រប់គ្រងកិច្ចការងារនេះ ហើយបានបង្ហាញពីការតាំងចិត្តខ្ពស់របស់រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺមានភាពជាក់លាក់ច្បាស់លាស់ និងមានការប្តេជ្ញាខ្ពស់នៅក្នុងការបង្ក្រាប និងលុបបំបាត់ចោលនៅឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា “ម៉ោងនេះ គឺយើងអាចនិយាយដោយមោទនភាពចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងសមត្ថកិច្ចរបស់យើងបានធ្វើ គឺការបង្ក្រាបការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានយ៉ាងច្រើន ហើយដែលយើងត្រូវបន្តបេសកកម្មបន្ថែមទៀត គឺការប្រមូលកម្លាំងគ្នាមិនមែនត្រឹមតែប្រទេសកម្ពុជាទេ គឺបណ្តាប្រទេសនានានៅលើសកលលោក និងសហគមន៍អន្តរជាតិចូលរួមគ្នា ហេតុនេះហើយបានជាយើងត្រូវរៀបចំនៅសន្និសីទអន្តរជាតិរយៈពេល២ថ្ងៃ រំពឹងថានឹងមានការជជែកវែកញែកនិងរកដំណោះស្រាយមួយដើម្បីឱ្យពិភពលោក ជាពិសេសប្រជាជនកម្ពុជា ប្រជាជននៅទូទាំងតំបន់ និងនៅលើពិភពលោក គឺទទួលបានសុវត្ថិភាព”។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា នៅក្នុងក្របខណ្ឌរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺក្រសួងព័ត៌មានសម្របសម្រួលជាមួយគណៈកម្មការ នៅក្នុងនាមអនុគណៈកម្មការនឹងរៀបចំការចុះទៅទស្សនកិច្ចផ្ទាល់នៅទីតាំងកន្លែងបង្ក្រាបស្គេម គឺនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល។ ទីតាំងដែលសង្ស័យមានការប្រព្រឹត្តនៅបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោយពីបង្ក្រាប…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល​បញ្ជាក់ពីកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន

    អ្នកនាំពាក្យរាជរដ្ឋាភិបាល​បញ្ជាក់ពីកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល​បញ្ជាក់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាជាថ្មីទៀត ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធថៃ ដែលបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ កម្ពុជាចាត់ទុកសកម្មភាពនេះថា ជាការរំលោភ​បំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់និងខណ្ឌសីមា ដោយផែនទីខ្នាត ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា សកម្មភាពទាំងនេះក៏រំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងប្រទេសទាំងពីរស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក និងរំលោភលើសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តវាស់វែងនិងបោះបង្គោល​ព្រំដែនឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់​ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ កម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពទាំងនេះ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ និងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកដើម្បីសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងជំហានឆ្ពោះទៅស្តារសន្តិភាព ស្ថិរភាពនិងទំនាក់ទំនង​ភាពជាអ្នកជិតខាងល្អ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា…

  • ឆ្លើយតបទៅនឹងចចាមអារ៉ាម៖ អគ្គទីប្រឹក្សាស្ថានទូតចិនអះអាងថា​ ទំនាក់ទំនងចិននិងកម្ពុជាមិនមានការធ្លាក់ចុះនោះទេ

    ឆ្លើយតបទៅនឹងចចាមអារ៉ាម៖ អគ្គទីប្រឹក្សាស្ថានទូតចិនអះអាងថា​ ទំនាក់ទំនងចិននិងកម្ពុជាមិនមានការធ្លាក់ចុះនោះទេ

    ភ្នំពេញ៖ ឆ្លើយតបទៅនឹងចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយ លោក Jiang Nan អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជា បានអះអាងថា ទំនាក់ទំនងរវាងប្រទេសចិននិងកម្ពុជា គឺមិនមានការធ្លាក់ចុះដូចពាក្យចចាមអារ៉ាមដែលបានផ្សព្វផ្សាយនោះទេ។ ការអះអាងនេះ នៅក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ លោក Jiang Nan អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជាបានថ្លែងបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមិនពិតបានវិវវត្តន៍លឿនតាមរយៈបច្ចេកវិទ្យាថ្មី ហើយឆ្លងទៅតាមព្រំដែន ចិនគាំទ្រយ៉ាងសកម្មកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ការប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាការប្តេជ្ញាចិត្តមួយសំខាន់នៅក្នុងប្រទេសកម្ពុជា និងបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌមេគង្គ-ឡានឆាង។ អគ្គទីប្រឹក្សាស្ថានទូតស្ថានចិនបានបញ្ជាក់យ៉ាងដូច្នេះថា “ស្ថានទូតសាធារណប្រជាមានិតចិនប្រចាំកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយបំបាក់នូវទំនាក់ទំនងរវាងកម្ពុជា និងចិនថា មានការធ្លាក់ចុះ។ សារព័ត៌មានក៏យកខ្លឹមសាររបស់ថ្នាក់ដឹកនាំកម្ពុជាទៅបំភ្លែងខុសពីការពិត។ ហើយក្រសួងក៏បានលើកឡើងនៅក្នុងវិចារណកថា ដើម្បីជាជាការមិនពិតដែលលើកឡើងអំពីទំនាក់ទំនងប្រទេសចិន និងកម្ពុជា មានការធ្លាក់ចុះ។ ហើយស្ថានទូតក៏ប្រើប្រាស់គណនីហ្វេសប៊ុកដើម្បីបញ្ជាក់បំភ្លឺយ៉ាងច្បាស់លាស់អំពីទំនាក់ទនងកម្ពុជា និងចិនផងដែរ។ លោក Jiang Nan បានសង្កត់ធ្ងន់ថា ដរាបណាយើងសហការគ្នាយើងនឹងធ្វើការកាត់បន្ថយទប់ស្កាត់បានគត់មត់ទៅលើព័ត៌មានក្លែងក្លាយ ហើយវានឹងជាការជួយពង្រឹងទៅដល់កិច្ចសហប្រតិបត្តិការចិននិងកម្ពុជា៕ដោយ៖ពលជ័យរូបថត៖ ខឹម សុវណ្ណារ៉ា

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការដោះស្រាយសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ តាមរយៈយន្តការផ្សះផ្សាដោយបង្ខំក្រោមក្របខ័ណ្ឌ UNCLOS

    អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការដោះស្រាយសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ តាមរយៈយន្តការផ្សះផ្សាដោយបង្ខំក្រោមក្របខ័ណ្ឌ UNCLOS

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ កាលនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសថា គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)បានបញ្ចប់កិច្ចប្រជុំលើកទី១របស់ខ្លួនជាមួយប្រទេសកម្ពុជានិងថៃ នៅប្រទេសសិង្ហបុរី។ ក្នុងអំឡុងពេលកិច្ចប្រជុំ កម្ពុជានិងថៃបានចុះហត្ថលេខាលើលក្ខខណ្ឌនៃការតែងតាំងគណៈកម្មការ និងបានសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា។ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មការផ្សះផ្សាដែលបានអនុវត្តវិធីសាស្ត្រដ៏ហ្មត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ។ គណៈកម្មការផ្សះផ្សានឹងបន្តទទួលបានទំនុកចិត្ត និងការគាំទ្រពេញទំហឹងពីកម្ពុជា ហើយគណៈកម្មការផ្សះផ្សាក៏នឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ទៀតជាមួយកម្ពុជានិងថៃក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមដោយស្ថាបនា និងដោយសុឆន្ទៈ ក្នុងគោលបំណងឈានទៅរកដំណោះស្រាយដោយយុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់ដែនសមុទ្ររវាងភាគីទាំងពីរ រួមទាំងការអភិវឌ្ឍធនធានថាមពលនៅក្នុងតំបន់ដែលមានការទាមទារត្រួតគ្នាដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី ហើយកម្ពុជាចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ និងមានទំនុកចិត្តពេញលេញលើដំណើរការផ្សះផ្សានេះ។ ក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំកាលពីថ្ងៃទី១៥ ខែកញ្ញា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា បានគូសបញ្ជាក់ច្បាស់ៗថា៖ «គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺការសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃសម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។ ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រនិងទាំងការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាថ្មីនៅថ្ងៃនេះថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ ប៉ុន្តែជាកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចៀសទុក្ខវេទនារបស់ប្រជាពលរដ្ឋ ដោយងាកទៅប្រើយន្តការច្បាប់អន្តរជាតិ និងការទូតជំនួសវិញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា សម្តេចប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា មានការបាត់បង់ការគ្រប់គ្រងទីតាំងមួយចំនួនក្រោយការប្រយុទ្ធគ្នាក៏ពិតមែន ក៏ប៉ុន្តែ មិនមែនមានន័យថា រាជរដ្ឋាភិបាលបានប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលា ដោយមិនបានធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយ។ ចំណែកឯវីរៈកងទ័ពជួរមុខរបស់យើងក៏នៅតែបន្តឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន និងតស៊ូយ៉ាងស្វិតស្វាញបំផុតដោយមិនស្តាយជីវិត។ អ្នកនាំពាក្យបានបន្តថា សម្តេចធិបតីបានសង្កត់ធ្ងន់ទៀតថា ការប្រើប្រាស់យន្តការអន្តរជាតិ UNCLOS ដើម្បីដោះស្រាយវិវាទដែនសមុទ្រ គឺជាការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយមានភាគីអន្តរជាតិជួយសម្របសម្រួល។ ដែនសមុទ្រក៏រាជរដ្ឋាភិបាលការពារ រីឯដែនគោកក៏ការពារ ដោយមិនដែលធ្វេសប្រហែសមួយវិនាទីណាឡើយ។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយសម្តេចអំពាវនាវឱ្យប្រជាពលរដ្ឋ មានជំនឿលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាបូរណភាពទឹកដី និងការពារប្រជាពលរដ្ឋ។ ការលើកឡើងពីបញ្ហានេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ ហ្លួងម៉ែ ក្នុងរាជធានីភ្នំពេញ និងក្នុងខណៈដែលគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS កំពុងបន្តកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅឯប្រទេសសិង្ហបុរី៕ដោយ៖ពលជ័យ

  • កម្ពុជា​អំពាវ​នាវ​ឱ្យសហគមន៍អន្តរជាតិ និង​ដៃគូ ផ្តល់ការគាំទ្រ​ដល់​ការ​បោសសម្អាត​គ្រាប់បែកចង្កោមស៊េរី M​ ដែលត្រូវ​បានប្រើប្រាស់ដោយថៃ​នៅ​កម្ពុជា​

    កម្ពុជា​អំពាវ​នាវ​ឱ្យសហគមន៍អន្តរជាតិ និង​ដៃគូ ផ្តល់ការគាំទ្រ​ដល់​ការ​បោសសម្អាត​គ្រាប់បែកចង្កោមស៊េរី M​ ដែលត្រូវ​បានប្រើប្រាស់ដោយថៃ​នៅ​កម្ពុជា​

    កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍ ដែលមានបទពិសោធន៍ និងជំនាញ បន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ដើម្បីចូលរួមដោះស្រាយផលប៉ះពាល់ និងបោសសម្អាត គ្រាប់បែកចង្កោមស៊េរី M ដែលត្រូវបានរកឃើញថ្មីនៅលើទឹកដីកម្ពុជា។ តាមលទ្ធផលស្រាវជ្រាវ និងការងារបច្ចេកទេសរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កូនគ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ត្រូវបានកំណត់អត្តសញ្ញាណថា ជាប្រភេទកូនគ្រាប់បែកចង្កោមស៊េរី M ដែលបានរកឃើញថ្មីនៅកម្ពុជា និងត្រូវបានបន្សល់ទុកក្នុងអំឡុងជម្លោះតាមព្រំដែនកម្ពុជា–ថៃ ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ គ្រាប់បែកចង្កោមស៊េរី M ទាំងនេះ បង្កហានិភ័យខ្ពស់ និងគ្រោះថ្នាក់ដល់អាយុជីវិត ដោយអាចផ្ទុះគ្រប់ពេលវេលា ជាពិសេសបង្កការគំរាមកំហែងដល់កុមារ និងប្រជាពលរដ្ឋដែលរស់នៅ ឬប្រកបរបរនៅតំបន់រងផលប៉ះពាល់។ រហូតមកដល់ពេលនេះ កូនគ្រាប់បែកចង្កោមស៊េរី M ដែល​មិន​ទាន់​ផ្ទះសល់​ពី​ជម្លោះ​ បានបង្កឱ្យប្រជាពលរដ្ឋកម្ពុជាចំនួន ១០នាក់ រងគ្រោះថ្នាក់។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយគណៈប្រតិភូកម្ពុជា ក្នុងព្រឹត្តិការណ៍អមស្តីពី «From Evidence to Action: Advancing Cluster Munition Remnant…

  • បណ្ឌិត គិន ភា៖ ជម្រើសទាំង៣របស់កម្ពុជា គឺបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាដែនទឹកជាមួយថៃ ដោយផ្អែកលើយន្តការច្បាប់អន្តរជាតិ យន្តការផ្សះផ្សា

    បណ្ឌិត គិន ភា៖ ជម្រើសទាំង៣របស់កម្ពុជា គឺបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាដែនទឹកជាមួយថៃ ដោយផ្អែកលើយន្តការច្បាប់អន្តរជាតិ យន្តការផ្សះផ្សា

    ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ជម្រើសទាំង៣ ដែលភាគីកម្ពុជាតាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា បានស្នើឡើងនៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ គឺបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដែនទឹករវាងកម្ពុជា និងថៃ ដោយផ្អែកលើយន្តការច្បាប់អន្តរជាតិ យន្តការផ្សះផ្សា។ ហើយជម្រើសទី៣ ចុងក្រោយដែលភាគីបានស្នើ គឺសុំឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ មានន័យថា កម្ពុជាតែងតែប្រាថ្នាចង់បានដំណោះស្រាយមួយដោយសន្តិវិធី ហើយមានសហគមន៍អន្តរជាតិជួយធ្វើសាក្សីជួយដឹងឮ។ ត្បិតដោយសារកន្លងមកភាគីថៃតែងតែក្រឡិចក្រឡុច តែងតែអនុវត្តផ្ទុយ ឬក៏ជួនកាលលុបចោលជាឯកតោភាគីនៅកិច្ចព្រមព្រៀង ឬក៏ MOU ជាមួយនឹងប្រទេសកម្ពុជា។ ដូច្នេះការស្នើឡើងរបស់កម្ពុជា ក៏ជាការស្នើឡើងដែលយើងរៀនសូត្រពីមេរៀនកន្លងមកនេះ ដែលភាគីថៃបានលុបចោលជាឯកតោភាគីនៅ MOU ឆ្នាំ២០០១ ដែលជា MOU មួយដែលជាមូលដ្ឋានច្បាប់ ជាមូលដ្ឋានគតិយុត្តិតែមួយគត់ដែលភាគីទាំងពីរមាន ហើយថៃបានលុបចោលជាឯកតោភាគី។ ដូច្នេះការធ្វើឲ្យមានភាគីទី៣ ឬក៏យន្តការផ្សះផ្សាដោយចាប់បង្ខំជាសាក្សីនេះ គឺដើម្បីធ្វើឲ្យថៃកុំចេះតែគេចវេសពីការទទួលខុសត្រូវ កុំចេះតែអនុវត្តផ្ទុយនៅអ្វីដែលខ្លួនបានចុះហត្ថលេខាកិច្ចព្រមព្រៀង ឬក៏ MOU ជាដើម។ បណ្ឌិត គិន ភា…