-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីវឌ្ឍនភាពនៃច្បាប់ស្តីពីកាតព្វកិច្ចយោធា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានរាជរដ្ឋាភិបាលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែសីហា។ អនុក្រឹត្យនេះបានកំណត់ច្បាស់លាស់នូវលក្ខខណ្ឌ និងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការពន្យារពេល អំពីប្រាក់ឧបត្ថម្ភ និងគោលរបបផ្សេងៗ ការលើកទឹកចិត្ត ព្រមទាំងបែបបទ និងនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាឱ្យចូលបម្រើការងារ ឬបន្តការសិក្សាឡើងវិញដើម្បីធានាថា ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រព្រឹត្តទៅប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ អ្នកនាំពាក្យបានបន្តថា អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៧ ដល់២៥ឆ្នាំ សម្រាប់ការធ្វើជំរឿន និងពី១៨ ដល់ ២៥ឆ្នាំ សម្រាប់ការបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ។ ការជ្រើសរើសប្រជាពលរដ្ឋឱ្យចូលបំពេញកាតព្វកិច្ចយោធាត្រូវអនុវត្តតាមរយៈការស្ម័គ្រចិត្ត និងតាមរយៈការចាប់ឆ្នោត។ ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើសត្រូវទទួលបានការអញ្ជើញដោយផ្ទាល់ដល់សាម៉ីខ្លួនទៅតាមចំនួនតម្រូវការប្រចាំឆ្នាំ។ ប្រជាពលរដ្ឋដែលជាសិស្ស និស្សិត ដែលកំពុងសិក្សា ជនអន្តោប្រវេសន៍ការងារ ឬមន្ត្រីរាជការដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស អាចទទួលបានការអនុញ្ញាតឱ្យពន្យារពេល១ឆ្នាំម្តងៗចំនួន ៤ដង។ រយៈពេលនៃការពន្យារពេលត្រូវបូកបន្ថែមទៅលើអាយុដែលត្រូវបំពេញកាតព្វកិច្ចយោធា ដោយសាម៉ីខ្លួនត្រូវដាក់ពាក្យសុំពន្យារពេលដោយបញ្ជាក់មូលហេតុ និងមានការបញ្ជាក់ពីក្រសួង ឬស្ថាប័នមានសមត្ថកិច្ច។ ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា…
-
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកពីគោលការណ៍ស្នូលក្នុងការបម្រើរាស្ត្រ ដោយបានផ្តាំផ្ញើដល់អភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទិសស្លោក «មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ» ដោយមិនត្រូវគិតថា «តើក្នុងតួនាទីនេះ ខ្ញុំទទួលបានអ្វីខ្លះ» នោះឡើយ ប៉ុន្តែត្រូវគិតថា «តើខ្ញុំបានកសាងស្នាដៃ និងសមិទ្ធផលអ្វីខ្លះបន្សល់ទុកជូនជាតិ និងប្រជាជន»។ការលើកឡើងរបស់សម្តេចធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់របស់ខេត្តស្ទឹងត្រែង ដែលបានសហការគ្នាជិតស្និទ្ធ ក្នុងការបំពេញការងារ និងជំរុញការអភិវឌ្ឍខេត្តស្ទឹងត្រែងយ៉ាងឆាប់រហ័ស។ ព្រមជាមួយគ្នានោះ, សម្ដេចធិបតីបានសម្តែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ និងរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិប្រកបដោយស្ថិរភាព, សន្តិសុខ និងបរិស្ថានល្អ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់សិស្សានុសិស្ស និងមាតាបិតាដែលបានខិតខំប្រឹងប្រែង និងជ្រោមជ្រែងកូនៗក្នុងដំណើរការនៃការសិក្សា។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព, វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានឈរជើងការពារទឹកដីនៅតាមព្រំដែន, ចូលរួមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, គាំទ្រការបោះបង្គោលព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងកងវិស្វកម្មដែលបានខិតខំកសាងផ្លូវក្រវាត់ព្រំដែន។ ជាមួយគ្នានេះ,…
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការកើនឡើងនៃព័ត៌មានមិនពិត ពិសេសប្រភពពីក្រៅប្រទេស និងចរាចរណ៍ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ទាមទារឱ្យយើងគ្រប់គ្នាប្រុងប្រយ័ត្នឱ្យបានខ្ពស់

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមិនត្រឹមតែអាចបង្កភាពវឹកវរក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សន្តិសុខព័ត៌មាន ទំនុកចិត្តសាធារណៈ និងព្យសនកម្មដែលមិនអាចនឹកស្មានដល់។ ការពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ និងការបង្កើនស្មារតីប្រុងប្រយ័ត្នរៀងៗខ្លួន គឺជាវិធានការការពារដ៏មានប្រសិទ្ធភាពប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ប្រភេទ។ «រួមគ្នាប្រកាន់ខ្ជាប់ឥរិយាបថល្អពេលប្រើបណ្តាញសង្គម ដោយម្នាក់ៗពង្រឹងការទទួលខុសត្រូវ គឺយើងត្រូវប្រុងប្រយ័ត្ន និងសូមផ្ទៀងផ្ទាត់៖-ពិនិត្យប្រភពដើម៖ សូមផ្ទៀងផ្ទាត់ថាតើព័ត៌មានចេញពីស្ថាប័នផ្លូវការ ប្រភពព័ត៌មានដែលមានអាជ្ញាបណ្ណ ឬអ្នកជំនាញច្បាស់លាស់ ឬវាគ្រាន់តែជាគណនីបន្លំ/មិនមានអត្តសញ្ញាណ។-កុំប្រញាប់ចែករំលែក៖ ជៀសវាងការ Share ភ្លាមៗដោយគ្រាន់តែអានចំណងជើងដែលមានលក្ខណៈទាក់ទាញ។ ត្រូវចំណាយបន្តិចដើម្បីអានខ្លឹមសារទាំងមូល និងពិចារណាលើហេតុផលមុននឹងសម្រេចចិត្ត។-ផ្ទៀងផ្ទាត់កាលបរិច្ឆេទ និងរូបភាព៖ ព័ត៌មានចាស់ៗ រូបភាព ឬវីដេអូកាត់ត/ខុសបរិបទ ជារឿយៗត្រូវបានគេយកមកបង្ហោះឡើងវិញដើម្បីបង្វែរដាន ឬបង្កការភ័យខ្លាច។-ប្រៀបធៀបប្រភពច្រើន៖ ពិនិត្យមើលថាតើមានស្ថាប័នព័ត៌មានផ្សេងទៀតដែលយើងទុកចិត្តបាន បានរាយការណ៍អំពីប្រធានបទដូចគ្នានេះដែរឬទេ។-កុំរំជើបរំជួលតាមអារម្មណ៍៖ ព័ត៌មានក្លែងក្លាយភាគច្រើនត្រូវបានបង្កើតឡើងដើម្បីបង្កើតភាពភ័យខ្លាច អារម្មណ៍ខឹងសម្បារ ឬភ្ញាក់ផ្អើលខ្លាំង។ បើយើងជួបព័ត៌មានបែបនេះ ឬស្រដៀងគ្នាដែលជំរុញប្រតិកម្មអារម្មណ៍ សូមផ្អាកបន្តិចសិន ហើយផ្ទៀងផ្ទាត់ជាមុន។» អ្នកនាំពាក្យបានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានបង្ហាញពីទំនោរ(trend) ធ្លាក់ចុះនៃព័ត៌មានក្លែងក្លាយ ពីខែឧសភា (ដែលខែឧសភានេះ ជាពេលដែលក្រសួងបានចាប់ផ្តើមយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២) ដល់កក្កដា ២០២៦—គឺសង្កេតឃើញនិន្នាការធ្លាក់ចុះនៃករណីព័ត៌មានក្លែងក្លាយ។ សរុបករណីដែលបានកត់ត្រា៖ ៥៨៣ ករណី ក្នុងខែឧសភា បានថយចុះមកត្រឹម ៤៨៥ ករណី ក្នុងខែមិថុនា…
-
ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុងដោយការឈ្លានពានរបស់យោធាថៃ

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន១១៤ខ្នង រងផលប៉ះពាល់ទាំងស្រុង ហើយប្រជាជនសរុបចំនួន ៥១១នាក់ (ស្រីចំនួន ២៦៨នាក់) នៅមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន ដែលស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ សូមគូសបញ្ជាក់ផងដែរថា លំនៅឋានដែលរងផលប៉ះពាល់ទាំងស្រុងនោះ គឺសុទ្ធសឹងតែជាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដែលកំពុងរស់នៅ ហើយត្រូវបានកងកម្លាំងយោធាថៃវាយប្រហារលើទីតាំងនេះតាមរយៈការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង F-16 និងការបាញ់ផ្លោងអាវុធធុនធ្ងន់ជាច្រើនប្រភេទ កាលពីខែធ្នូ ឆ្នាំ២០២៥។ ការវាយប្រហារទាំងនេះ បានបណ្តាលឱ្យមានការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរូបមិនអាចត្រឡប់មករស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅក្នុងភូមិឋានរបស់ពួកគេវិញដោយសុវត្ថិភាពបាននៅឡើយទេ។កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព…
-
អគ្គនាយកស៊ីម៉ាក៖ ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស និងបង្វែរសាច់រឿងពិតប្រឌិតរឿងថ្មី ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន!

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក បានសរសេរនៅលើបណ្ដាញសង្គមនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះថា អស់ឆ្ងល់ហ្នង! ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស និងបង្វែរសាច់រឿងពិតប្រឌិតរឿងថ្មី ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន! ក្នុងគោលបំណងមួលបង្កាច់កម្ពុជានូវតួលេខជនភៀសសឹកចំនួនជាង ៦៥០.០០០នាក់នៃរបាយការណ៍អង្គការសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិលើកឡើង!។ អគ្គនាយកស៊ីម៉ាកបានបញ្ជាក់ថា តំបន់ស៊ីវិលជាក្រុង និងភូមិចំនួន៣៤៩ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែកនិងគ្រាប់យុទ្ធភណ្ឌទូទៅ គឺមានចំនួន៩១.៤១១គ្រួសារ គិតជាមនុស្សរាយមានចំនួន៣៦៤.៩៨៤នាក់! បច្ចុប្បន្ននេះអង្គភាពCMACបានបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានរួចរាល់ហើយបានចំនួន៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង៣.៨០០គីឡូម៉ែត្រក្រឡា!! តួលេខនេះមិនគិតចំនួនក្រុង ភូមិឋាន និងចំនួនប្រជាជន ដែលបានរត់បោះបង់ចោលដោយសារការភ័យខ្លាចនៃសង្គ្រាមហើយរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ! ភស្តុតាងក្រៅពីជនរងគ្រោះ នៅមានប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម អគារតូចធំ….រាប់ម៉ឺនខ្នងដែលរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលឃោរឃៅដោយការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងអាវុធ/សារធាតុគីមី កំពុងតែឈរទន្ទឹងរង់ចាំយ៉ាងសង្វេក”រកយុត្តិធម៌”! ។ដោយ៖ពលជ័យ
-
អ្នកនាំពាក្យ៖ កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែន

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការតវ៉ាយ៉ាងខ្លាំងរបស់កម្ពុជាប្រឆាំងនឹងការរំលោភបំពានរបស់កងកម្លាំងថៃ និងជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី ស្របតាមការចង់បានរបស់សហគមន៍អន្តរជាតិ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានបន្តសាងសង់លេណដ្ឋានយោធាថ្មី ដោយរំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លើសពីនេះ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃ បានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣។ សកម្មភាពទាំងនេះ គឺជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ប្រទេសថៃ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។ អ្នកនាំពាក្យបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការរំលោភបំពានជាបន្តបន្ទាប់និងកាន់តែខ្លាំងឡើងរបស់កងកម្លាំងប្រដាប់អាវុធថៃ ហើយសូមបញ្ជាក់ជាថ្មីនូវជំហរដ៏មុតមាំថា តំបន់ដែលបានរៀបរាប់ខាងលើនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន ១/២០០.០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម ដោយអនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពដែលបានរៀបរាប់ខាងលើ គឺជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងប្រទេសទាំងពីរ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០…
-
សម្តេចតេជោបង្ហាញចំណាប់អារម្មណ៍លើអត្ថបទអ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»

នៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញចំណាប់អារម្មណ៍លើអត្ថបទអ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។ សម្តេចតេជោ បានលើកឡើងក្នុងខ្លឹមសារយ៉ាងដូច្នេះថា៖ ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Suphalak Ganjanakhundee អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោកនោះទេ សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារ អត្ថបទរៀបរាប់ទាំងស្រុង៖ «មនុស្សធម៌ខ្វះការអាណិតអាសូរ»ផ្សាយលើគណនី Facebook : ประชาไท Prachatai.com:ថ្ងៃទី១០ ខែសីហា ២០២៦ភាពច្របូកច្របល់រវាងគោលការណ៍ «មនុស្សធម៌» និង «អធិបតេយ្យភាព» បានធ្វើឱ្យក្រសួងការបរទេសថៃរុញជម្លោះជាមួយកម្ពុជាចូលទៅកាន់វេទិកាអន្តរជាតិម្តងទៀត ដោយបានចេញថ្លែងការណ៍ឆ្លើយតបទៅកាន់លោក Tom Andrews អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ការឆ្លើយតបនេះបានប្រើប្រាស់ខ្លឹមសារ និងព័ត៌មានដែលមិនស៊ីសង្វាក់គ្នា និងមិនសមហេតុផល រហូតបង្កជាការបារម្ភថា «អាចក្លាយជាចំណុចខ្សោយចោទជា បញ្ហាដល់ជំហរការទូត និងកិច្ចការអន្តរជាតិរបស់ថៃខ្លួនឯង» ដូចខាងក្រោម៖ការអះអាងរបស់ថៃ៖ ចំពោះករណីដែលអ្នករាយការណ៍ពិសេសអះអាងថា មានជនភៀសខ្លួនកម្ពុជា…
-
គ្រាប់បែកចង្កោមមិនស្គាល់បទឈប់បាញ់ទេ៖ គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃដែលបាញ់ស្រោចមកលើទឹកដីកម្ពុជា អាចបន្តសម្លាប់ និងគំរាមកំហែងប្រជាពលរដ្ឋជាច្រើនឆ្នាំទៅមុខ

បើយោងតាម ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានជម្រាបលោក Alain Aeschlimann ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិនៃទីស្នាក់ការកណ្តាល ICRC ថា លទ្ធផលស្រាវជ្រាវដែលទើបបញ្ចប់នៅភូមិចំនួន ៣៣៥ បានបង្ហាញពីទំហំដ៏ធ្ងន់ធ្ងរនៃការបំពុលដោយសំណល់យុទ្ធភណ្ឌរបស់យោធាថៃ។ តំបន់រងផលប៉ះពាល់ចំនួន ៥,៣៤៨ ពហុកោណ ត្រូវបានកំណត់លើផ្ទៃដីសរុប ៣,៨៧២ គីឡូម៉ែត្រការ៉េ ក្នុងនោះតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមមានរហូតដល់ ៣,៨៥៨ ពហុកោណ គ្របដណ្តប់ផ្ទៃដីជិត ២,៧០០ គីឡូម៉ែត្រការ៉េ។ តួលេខទាំងនេះមិនមែនគ្រាន់តែជាស្ថិតិទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីទំហំគ្រោះថ្នាក់ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរស់នៅជាមួយជារៀងរាល់ថ្ងៃ។ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ថា គ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ដែលមិនទាន់ផ្ទុះ ដែលយោធាថៃបានបាញ់ អាចមានចំនួនប្រមាណពី៦លានទៅ៧លានគ្រាប់ រាយប៉ាយនៅតាមភូមិឋាន ស្រែចម្ការ និងដីកសិកម្មរបស់ប្រជាពលរដ្ឋ។ នេះមានន័យថា គ្រោះថ្នាក់មិនបានបញ្ចប់ជាមួយការបញ្ចប់ការបាញ់ប្រហារនោះទេ។ គ្រាប់មិនទាន់ផ្ទុះអាចបន្តសម្លាប់ បង្ករបួស និងរារាំងប្រជាពលរដ្ឋពីការវិលត្រឡប់ទៅផ្ទះ ការបង្កបង្កើនផល និងការរស់នៅប្រកបដោយសុវត្ថិភាព។ ទំហំនេះត្រូវបានប្រៀបធៀបថា អាចធំជាងករណីសង្គ្រាមលីបង់-អ៊ីស្រាអែល ឆ្នាំ២០០៦ ដែលមានការប៉ាន់ប្រមាណគ្រាប់បែកចង្កោមមិនទាន់ផ្ទុះប្រមាណ១លានគ្រាប់។…
-
កុងតឺន័រ និងលួសបន្លា មិនមែនជាខ្សែបន្ទាត់ព្រំដែនទេ ហើយកម្លាំងយោធាមិនអាចកែប្រែព្រំដែនអន្តរជាតិបានឡើយ

សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាចំនួនពីរលើកក្នុងឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយមានប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០ នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងភូមិដ្ឋានរបស់ខ្លួន ដើម្បីគេចចេញពីគ្រោះថ្នាក់នៃសង្គ្រាម។ រហូតមកដល់ពេលនេះ ទោះបីបទឈប់បាញ់បានចូលជាធរមានជាង ៧ ខែហើយក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០ ០០០ នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ ក្នុងចំណោមពួកគេ មាន ស្ត្រី ១០ ០១៣ នាក់ និងកុមារ ៦ ០៦៦ នាក់ ដែលកំពុងបន្តរស់នៅក្នុងជំរុំជនភៀសសឹក និងទីជម្រកបណ្តោះអាសន្ន។ នៅពីក្រោយតួលេខទាំងនេះ គឺជាជីវិតមនុស្សពិតប្រាកដ។ គឺជាម្តាយដែលមិនអាចនាំកូនត្រឡប់ទៅផ្ទះបាន។ គឺជាកុមារដែលមិនអាចត្រឡប់ទៅសាលារៀនរបស់ខ្លួនបាន។ គឺជាគ្រួសារដែលបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ មុខរបរ និងជីវភាពប្រចាំថ្ងៃ។ នេះមិនមែនគ្រាន់តែជាបញ្ហាតួលេខទេ ប៉ុន្តែជាបញ្ហាសិទ្ធិមនុស្ស មនុស្សធម៌ និងការទទួលខុសត្រូវ។ស្ត្រី និងកុមារគឺជាក្រុមដែលត្រូវទទួលបានការការពារជាពិសេសក្រោមគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ប៉ុន្តែសំណួរដែលត្រូវឆ្លើយនៅពេលនេះគឺ៖ ហេតុអ្វីបានជាស្ត្រី និងកុមារកម្ពុជារាប់ពាន់នាក់ទាំងនេះ នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ? មូលហេតុគឺដោយសារនៅតំបន់មួយចំនួន យោធាថៃបានដាក់កុងតឺន័រ រាយលួសបន្លា បិទផ្លូវចូលទៅកាន់ភូមិដ្ឋាន ខណៈផ្ទះសម្បែង…
-
នៅពេលអ្នកដែលពូកែភូតកុហកបំផុតនិយាយពី «វិជ្ជាជីវៈ» និង «ការគោរពច្បាប់»ឱ្យគេស្តាប់

ពាក្យទំនៀមខ្មែរពោលថា «ភូតច្រើន ចាញ់អាត្មា»។ ការភូតកុហក ការបដិសេធ និងការបង្វែរការពិតម្តងហើយម្តងទៀត មិនអាចធ្វើឱ្យអំពើខុសក្លាយជាត្រឹមត្រូវបានឡើយ។ ផ្ទុយទៅវិញ វាកាន់តែបង្ហាញថា អ្នកនិយាយមិនមានអ្វីជាអំណះអំណាងក្រៅពីការទន្ទេញពាក្យស្រស់ស្អាតដូចជា «វិជ្ជាជីវៈ» «ភាពចាំបាច់» «សមាមាត្រ» និង «ការគោរពច្បាប់អន្តរជាតិ» ខណៈសកម្មភាពជាក់ស្តែងវិញផ្ទុយស្រឡះពីពាក្យដែលបានប្រកាស។ នេះហើយជាអ្វីដែលខ្មែរយើងហៅថា «មាត់ជាទេវតា ចិត្តជាទេវទត្ត»៖ មាត់និយាយពីច្បាប់ ប៉ុន្តែសកម្មភាពរំលោភច្បាប់; មាត់និយាយពីវិជ្ជាជីវៈ ប៉ុន្តែអំពើដែលបានប្រព្រឹត្តបន្សល់ទុកការស្លាប់ ការរងរបួស ការបំផ្លិចបំផ្លាញ និងការបង្ខំឱ្យជនស៊ីវិលរាប់សែននាក់ចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។ ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយយកផែនទីឯកតោភាគីដែលគូសដោយខ្លួនឯងមកធ្វើជាមូលដ្ឋាន យោធាថៃបានបើកការវាយប្រហារមុនមកលើកម្ពុជា ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធធំទាំងពីរលើក គឺថ្ងៃទី២៤ ខែកក្កដា និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កាលបរិច្ឆេទទាំងនេះមិនអាចលុបចេញពីកំណត់ត្រាប្រវត្តិសាស្ត្រ និងការចងចាំរបស់ប្រជាជនកម្ពុជាបានឡើយ។ អ្វីដែលកាន់តែធ្ងន់ធ្ងរ គឺផលវិបាកនៃការវាយប្រហារបានធ្លាក់ទៅលើទីតាំងស៊ីវិលជាច្រើន៖ វត្តអារាម ប្រាង្គប្រាសាទ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងៗ។ ផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនថែមទាំងត្រូវបានបំផ្លិចបំផ្លាញ និងឈូសកម្ទេច បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់។ដូច្នេះ សំណួរដែលយោធាថៃត្រូវឆ្លើយមិនមែនថា តើខ្លួនអាចប្រើពាក្យ «វិជ្ជាជីវៈ»…