-
ព្រះមហាក្សត្រកោតសរសើរសម្តេចតេជោ និងសម្តេចធិបតី រួមសុខរួមទុក្ខជាមួយប្រជាជន និងវីរយុទ្ធជនដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះរាជបន្ទូលកោតសសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្រ និងគោលនយោបាយកំណែទម្រង់មុតស្រួច ធ្វើឱ្យសមិទ្ធផលនឹកស្មានដល់ជាច្រើនលេចចេញជារូបរាងឡើង និងធ្វើឱ្យប្រទេសជាតិផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ ក្រោមម្លប់សុខសន្តិភាព ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ព្រះរាជបន្ទូលបែបនេះបានធ្វើឡើងនាឱកាសដែលព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ។ ទន្ទឹមនឹងនោះ ព្រះករុណាព្រះមហាក្សត្រ ក៏មានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ ដែលបានរួមសុខរួមទុក្ខប្រជាជន និងវីរយុទ្ធជនក្នុងការបំពេញការងារទាំងយប់ទាំងថ្ងៃដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនដោយគ្មានពេលសម្រាកក្នុងពេលប្រទេសជាតិទទួលរងការរំលោភបំពាននិងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេស។ ព្រះអង្គក៏បានកោតស្ញប់ស្ញែងចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានតស៊ូប្រយុទ្ធ ដើម្បីការពារជាតិ ការពារទឹកដី និងប្រជាជន និងបានកោតសសើរប្រជាជនទូទាំងប្រទេសដែលបានរួបរួមជាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានតស៊ូប្រយុទ្ធគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ ការទូត យោធា និងសមរភូមិច្បាប់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនរបស់យើង៕ដោយ៖ពលជ័យ
-
រដ្ឋសភាអនុម័តជាផ្លូវការលើ «វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដើម្បីពង្រឹងប្រសិទ្ធភាពរដ្ឋបាលមូលដ្ឋាន និងគោរពឆន្ទៈពលរដ្ឋជាម្ចាស់ឆ្នោត

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តជាផ្លូវការដោយឯកឆន្ទ ១១០ លើ ១១០ សំឡេង លើវិសោធនកម្មមាត្រា ៣៣, ៣៤, ៣៥ និង ៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ការអនុម័តនេះ សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។ ការធ្វើវិសោធនកម្មនេះ ផ្តល់នូវរូបមន្ត និងយន្តការថ្មីច្បាស់លាស់ក្នុងការបែងចែកមុខតំណែង មេឃុំ/ចៅសង្កាត់ និងជំទប់/ចៅសង្កាត់រង ដោយផ្អែកលើលទ្ធផលឆ្នោតជាក់ស្តែងពីប្រជាពលរដ្ឋ ធានានូវភាពឯកភាព និងប្រសិទ្ធភាពដឹកនាំរដ្ឋបាលមូលដ្ឋាន ព្រមទាំងជំរុញការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅរដ្ឋសភាជាតិ ពិនិត្យ សិក្សាលើ សេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ រាជរដ្ឋាភិបាល បានបញ្ជាក់ថា ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដែលប្រកាសឱ្យប្រើកាលពីឆ្នាំ២០០១ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ចថ្នាក់មូលដ្ឋាន និងការអនុវគោលនយោបាយ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ។ ប៉ុន្ដែការអនុវត្តជាក់ស្ដែង ក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀតដែរ ដែលតម្រូវឱ្យមានការ កែ…
-
សិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែងរបស់ជនភៀសសឹកខ្មែរ៖ មុខមាត់មនុស្សធម៌របស់ថៃ

បញ្ហាព្រំដែនកម្ពុជាថៃ មិនមែនជារឿងតែបង្គោលព្រំដែន ខ្សែបន្ទាត់លើផែនទី ឬអធិបតេយ្យភាពទឹកដីតែប៉ុណ្ណោះទេ។ នៅពីក្រោយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ ដែលកម្ពុជាចាត់ទុកថា ត្រូវបានធ្វើឱ្យកាន់តែស្មុគស្មាញដោយការប្រើប្រាស់ផែនទីដែលគូសដោយឯកតោភាគី និងការអះអាងទឹកដីដែលមិនស្របនឹងមូលដ្ឋានច្បាប់ និងឯកសារព្រំដែនដែលបន្សល់ទុពីសម័យអាណានិគម និងដែលកម្ពុជាទទួលស្គាល់, មានជីវិតមនុស្ស ផ្ទះសម្បែង ដីស្រែ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងសហគមន៍ទាំងមូល ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីអំពើឈ្លានពានប្រដាប់អាវុធរបស់យោធាថៃក្នុងឆ្នាំ២០២៥។ សម្រាប់ប្រជាពលរដ្ឋដែលត្រូវបង្ខំចិត្តចាកចេញពីផ្ទះ សំណួរដ៏សាមញ្ញ ប៉ុន្តែមានទម្ងន់បំផុត គឺ៖ តើពួកគេអាចត្រឡប់ទៅផ្ទះរបស់ខ្លួនវិញនៅពេលណា?សំណួរនេះក៏នាំយើងទៅរកសំណួរមួយទៀតដែលមិនគួរត្រូវបានមើលរំលង៖ តើអ្នកណាត្រូវទទួលខុសត្រូវចំពោះស្ថានភាពដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាត្រូវចាកចេញពីផ្ទះរបស់ពួកគេ? សកម្មភាពឈ្លានពានរបស់យោធាថៃតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ក្នុងឆ្នាំ២០២៥ មិនបានបន្សល់ទុកតែការខូចខាតផ្នែកយោធានោះទេ។ ជនស៊ីវិលកម្ពុជាបានស្លាប់ និងរងរបួស ផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានខូចខាត ហើយនៅកម្រិតកំពូលនៃវិបត្តិ ប្រជាពលរដ្ឋប្រមាណ ៦៥០ ០០០នាក់ត្រូវបានផ្លាស់ទីលំនៅ ដើម្បីគេចចេញពីការប្រយុទ្ធ ការបាញ់ផ្លោង និងការវាយប្រហារតាមអាកាស។កងកម្លាំងថៃថាបានប្រើកម្លាំងយោធាចូលមកលើទឹកដីកម្ពុជា និងធ្វើប្រតិបត្តិការដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល។ អង្គហេតុទាំងនេះ មិនគួរត្រូវបានបំភ្លេចដោយសារតែមានបទឈប់បាញ់ឡើយ។ ផ្ទុយទៅវិញ វាត្រូវការការកត់ត្រា ការផ្ទៀងផ្ទាត់ និងការវាយតម្លៃយ៉ាងម៉ត់ចត់ក្រោមច្បាប់អន្តរជាតិ ដើម្បីកំណត់ការទទួលខុសត្រូវចំពោះការរំលោភបំពានដែលត្រូវបានបញ្ជាក់ដោយភស្តុតាង។ ការវាយប្រហារដោយមិនរើសមុខត្រូវបានហាមឃាត់ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ ដូច្នេះ…
-
ឯកអគ្គរដ្ឋទូតប្រេស៊ីល កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបនិងបោសសម្អាតបទល្មើស Online Scams

លោកជំទាវ វីបាន ឡូស សានម៉ាតាំង ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បានអបអរសាទរកោតសរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះការសម្រេចបានលទ្ធផលដ៏លេចធ្លោ និងប្រកបដោយភាពជាក់ស្ដែងក្នុងប្រតិបត្តិការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ការកោតសរសើរនេះ ក្នុងជំនួបសម្ដែងគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។ ទាក់ទងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពស្និទ្ធស្នាល ក្រោមស្មារតីរួមមួយថា ” ទោះបីប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នា តែយើងនៅតែអាចធ្វើការជាមួយគ្នាបានយ៉ាងជិតស្និទ្ធ “។ ក្នុយន័យនេះ លោកជំទាវ វីបាន ឡូស សានម៉ាតាំង បានបង្ហាញមោទនភាពដែលក្លាយជាឯកអគ្គរដ្ឋទូតប្រស៊ីលដំបូងគេនៅកម្ពុជា ជាពិសេសក៏ក្នុងពេលដែលកាលៈទេសៈបានតម្រូវឱ្យប្រេស៊ីល និងកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ថ្វីដ្បិតទើបចូលកាន់តំណែងនៅកម្ពុជា ប៉ុន្តែ លោកជំទាវ បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថាប្រេស៊ីលបានតាមដាន និងក៏មានកិច្ចសហការយ៉ាងល្អ ជាបន្តបន្ទាប់ជាមួយក្រសួងមហាផ្ទៃ រួមទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ លើការងារបង្ក្រាបអនឡាញស្កេម និងអំពើជួញដូរមនុស្ស។ លោកជំទាវបន្តថា បច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា…
-
សម្តេចធិបតីចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើសាលាដូង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។ សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ដោយសម្តេចបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។ ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង សម្តេចធិបតីបានធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុតនិងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាប្អូនមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។ ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតឱ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូងប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹងនិងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។ ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ សម្តេចធិបតីបាន ÷ ១. ចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។ ២. ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឱ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។ ៣. ដើម្បីជួយសម្រាលបន្ទុកដល់សាលា ខ្ញុំនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ៕ ដោយ៖ពលជ័យ
-
នៅពេលកាំភ្លើងស្ងប់ស្ងាត់សំឡេង តែផ្ទះប្រជាពលរដ្ឋនៅតែត្រូវបានបំផ្លិចបំផ្លាញដោយយោធាថៃដែលកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់

សង្គ្រាមបង្ខំឱ្យមនុស្សរត់ចេញពីផ្ទះ។ បទឈប់បាញ់គួរតែបើកផ្លូវឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅតាមព្រំដែនកម្ពុជា-ថៃ ការឈឺចាប់មិនបានបញ្ចប់នៅពេលសំឡេងកាំភ្លើងបានស្ងប់ស្ងាត់នោះទេ។ ពួកគេបានរត់គេចពីគ្រាប់ផ្លោងរបស់យោធាថៃ និងការប្រយុទ្ធ ដោយទុកផ្ទះ ដីស្រែ ទ្រព្យសម្បត្តិ និងជីវិតដែលបានកសាងរាប់សិបឆ្នាំនៅពីក្រោយ។ ពួកគេរត់ដោយមានក្តីសង្ឃឹមសាមញ្ញមួយថា៖ «នៅពេលសង្គ្រាមឈប់ ពួកគេនឹងត្រឡប់ទៅផ្ទះវិញ»។ប៉ុន្តែតើពួកគេត្រូវត្រឡប់ទៅទីណា បើផ្ទះដែលពួកគេចង់ត្រឡប់ទៅរកត្រូវបានយោធាថៃឈ្លានពាន និងបំផ្លិចបំផ្លាញក្រោយបទឈប់បាញ់ចូលជាធរមាន?នេះជាសំណួរដ៏ជ្រៅមួយដែលកើតចេញពីការរាយការណ៍អំពីស្ថានភាពនៅភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ។ ការរាយការណ៍ដោយយោងលើរូបភាពផ្កាយរណបបានលើកឡើងពីការរុះរើ និងការបោសសម្អាតផ្ទះ និងសំណង់នៅក្នុងរយៈពេលក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សញម្បីតែយោធាថៃក៏បានបង្ហោះរូបភាពនៃការកម្ទេចផ្អះសម្បែង និងលួចយកនូវទ្រព្យសម្បត្តិប្រជាពលរដ្ឋផងដែរ។ចំណុចសំខាន់មិនមែនគ្រាន់តែថា «ផ្ទះត្រូវបានបំផ្លាញ» នោះទេ។ ពេលវេលាដែលការបំផ្លាញកើតឡើងមានសារៈសំខាន់ដូចគ្នា។ បើការបំផ្លាញកើតឡើងក្រោយបទឈប់បាញ់ នោះមានសំណួរមូលដ្ឋានមួយដែលត្រូវការចម្លើយ៖ «នៅពេលការប្រយុទ្ធបានបញ្ចប់ តើអ្វីជាភាពចាំបាច់ផ្នែកយោធាដែលអាចយកមកពន្យល់ការបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិស៊ីវិល?» បទឈប់បាញ់មិនត្រឹមតែទាមទារឱ្យឈប់បាញ់ទេសេចក្តីប្រកាសរួមនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនបានកំណត់ត្រឹមតែឱ្យភាគីទាំងពីរបញ្ឈប់ការបាញ់ប្រហារនោះទេ។ ចំណុចទី៤ បានដាក់ការប្តេជ្ញាចិត្តច្បាស់លាស់ពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះ ដោយតម្រូវឱ្យភាគីទាំងពីរ សម្របសម្រួលការវិលត្រឡប់របស់ប្រជាពលរដ្ឋស៊ីវិលទៅកាន់លំនៅឋានរបស់ខ្លួនដោយសុវត្ថិភាព ដោយស្ម័គ្រចិត្ត ដោយគ្មានការរារាំង និងប្រកបដោយសេចក្តីថ្លៃថ្នូរ។នេះមិនមែនជាឃ្លានយោបាយសម្រាប់ដាក់ក្នុងសេចក្តីថ្លែងការណ៍ទេឱ្យតែពីរោះនោះឡើយ។ វាជាការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជានិងថៃ ដែលមានគោលបំណងបម្លែង «បទឈប់បាញ់» ទៅជា «ការវិលត្រឡប់ទៅរកជីវិតធម្មតា» របស់ប្រជាពលរដ្ឋ។ ដូច្នេះ សំណួរគឺសាមញ្ញ៖ តើប្រជាពលរដ្ឋអាចវិលត្រឡប់ដោយសុវត្ថិភាពបានយ៉ាងដូចម្តេច…
-
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd នឹងសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងផ្តល់ការគាំទ្រ និងសម្របសម្រួល ដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ប្រព្រឹត្តទៅដោយរលូន។ លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានជម្រាបជូនសម្ដេចធិបតីអំពីសមិទ្ធផល និងប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយបានគូសបញ្ជាក់ថា ក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង Chevrolet នៅកម្ពុជា ហើយក្រុមហ៊ុនក៏បានពង្រីកការវិនិយោគលើការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ នៅប្រទេសកម្ពុជា ដោយរោងចក្របង្គុំ និងដំឡេីងរថយន្តនេះ បានសាងសង់រួចរាល់ និងបានចាប់ផ្តេីមដំណេីរការបឋម នាពេលថ្មីៗនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមទៀតថា ក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារនៅរោងចក្រប្រមាណ ២៥០នាក់ ដែលសុទ្ធសឹងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវរថយន្តដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យជូនអតិថិជនកម្ពុជា។ ក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពអញ្ជើញ សម្ដេចធិបតី ផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់…
-
អ្នកនាំពាក្យ៖ សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះ នៅតែជាស្នូលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះ នៅតែជាស្នូលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ពោលគឺរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ កម្ពុជាបានស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស ដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាពពេញលេញ ការផ្សះផ្សាបង្រួបបង្រួមជាតិ និងការឯកភាពទឹកដីទាំងស្រុង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ។ ខ្មែរគ្រប់និន្នាការដែលធ្លាប់តែច្បាំងគ្នាក៏បានងាកមករួមរស់ជាមួយគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាតែមួយ។ នេះគឺជារបត់ប្រវត្តិសាស្ត្រថ្មីដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា សន្តិភាពមិនត្រឹមតែត្រូវបានចាត់ទុកថា មានសារៈសំខាន់សម្រាប់កម្ពុជា និងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាបានចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ស្ថិរភាពតំបន់និងក្នុងពិភពលោកទាំងមូល។ រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែចែករម្លែកអំពីទស្សនទានសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះ ដល់ពិភពលោកនៅស្ទើរតែគ្រប់វេទិកាអន្តរជាតិ។ សន្តិភាពបានក្លាយជាអត្តសញ្ញាណរបស់កម្ពុជាក្នុងយុគសម័យទំនើបនេះដោយមិនអាចប្រកែកបាន។ ជាក់ស្តែង នៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងទាហានថៃ ស្មារតីសន្តិភាពបានផុសត្រឡែតឡើងពីថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ពាក្យថា «កម្ពុជាត្រូវការសន្តិភាព»(Cambodia Needs Peace) បានលាន់លឺនៅគ្រប់ទិសទី និងបានទាក់ទាញចំណាប់អារម្មណ៍មេដឹកនាំពិភពលោកឱ្យចោលក្រសែភ្នែកមកមើលប្រទេសដ៏តូចមួយនេះដែលកំពុងឈរការពារបុព្វហេតុសន្តិភាពយ៉ាងសកម្ម។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តទៀតថា ជាលទ្ធផល កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥…
-
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់ទូតកាណាដា រឿងថៃរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតនៃប្រទេសកាណាដា នៅសាលប្រជុំរបស់ គ.ស.ម.ក. នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ កិច្ចជំនួបនេះ មានគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងប្រទេសកាណាដា លើវិស័យសិទ្ធិមនុស្ស។ ក្រោយពីសម្តែងការស្វាគមន៍ចំពោះឯកឧត្តម Christian DesRoches និងសហការី ឯកឧត្តម កែវ រ៉េមី បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា- ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖-ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ។-ការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ ពីសំណាក់យោធា ថៃ នៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។-ការវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់ ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះ ចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និង…
-
ការកាន់កាប់ដោយកម្លាំងមិនបង្កើតភាពស្របច្បាប់លើអធិបតេយ្យភាពឡើយ៖ ច្បាប់អន្តរជាតិ និងការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា

នៅក្នុងច្បាប់អន្តរជាតិ មានភាពខុសគ្នាជាមូលដ្ឋានរវាង «ការគ្រប់គ្រងទឹកដីជាក់ស្តែង» និង «អធិបតេយ្យភាពស្របច្បាប់»។ កងកម្លាំងប្រដាប់អាវុធអាចចូលទៅកាន់ទីតាំងមួយ ដាក់បន្លាលួស កុងតឺន័រ ជីកលេណដ្ឋាន សាងសង់ផ្លូវ ឬរារាំងប្រជាពលរដ្ឋមិនឱ្យត្រឡប់ទៅដី និងលំនៅឋានរបស់ខ្លួនបាន ប៉ុន្តែសកម្មភាពទាំងនេះមិនអាចបម្លែងការគ្រប់គ្រងដោយកម្លាំងទៅជាប័ណ្ណកម្មសិទ្ធិលើទឹកដី ឬអធិបតេយ្យភាពស្របច្បាប់បានឡើយ។ គោលការណ៍នេះមានសារៈសំខាន់ជាពិសេសចំពោះការវិភាគសកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងការប៉ុនប៉ងបង្កើតស្ថានភាពជាក់ស្តែងថ្មីនៅតាមតំបន់ព្រំដែន។ ប្រសិនបើវត្តមានយោធាថៃនៅទីតាំងណាមួយត្រូវបានបញ្ជាក់ដោយភស្តុតាងថាស្ថិតក្នុងទឹកដីកម្ពុជា ការគ្រប់គ្រងទីតាំងនោះដោយកម្លាំង មិនអាចបង្កើតសិទ្ធិអធិបតេយ្យភាពឱ្យថៃបានឡើយ។ការប្រើកម្លាំងអាចផ្លាស់ប្តូរអ្នកដែលកំពុងឈរជើងលើដី ប៉ុន្តែមិនអាចផ្លាស់ប្តូរអ្នកដែលមានសិទ្ធិស្របច្បាប់លើដីនោះបានទេ។ ច្បាប់អន្តរជាតិបដិសេធការទទួលបានទឹកដីដោយកម្លាំងមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ កំណត់ថា រដ្ឋទាំងឡាយត្រូវជៀសវាងការគំរាមកំហែង ឬការប្រើកម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យនយោបាយរបស់រដ្ឋដទៃ។ គោលការណ៍នេះត្រូវបានពង្រឹងដោយសេចក្តីប្រកាសរបស់មហាសន្និបាតអង្គការសហប្រជាជាតិលេខ 2625 (XXV) ឆ្នាំ១៩៧០ ដែលបញ្ជាក់ថា «ទឹកដីដែលទទួលបានតាមរយៈការគំរាមកំហែង ឬការប្រើកម្លាំង មិនត្រូវទទួលស្គាល់ថាជាការទទួលបានទឹកដីស្របច្បាប់ឡើយ»។ដូច្នេះ ការដែលកងទ័ពអាចគ្រប់គ្រងទីតាំងមួយដោយកម្លាំង គ្រាន់តែបង្ហាញពី ការគ្រប់គ្រងជាក់ស្តែង មិនមែនជាភស្តុតាងនៃប័ណ្ណកម្មសិទ្ធិផ្លូវច្បាប់ឡើយ។ កងទ័ពអាចបង្កើតការគ្រប់គ្រងដោយកម្លាំង ប៉ុន្តែកងទ័ពមិនអាចបង្កើតប័ណ្ណកម្មសិទ្ធិលើទឹកដីបានទេ។ ព្រំដែនមិនអាចគូសឡើងវិញដោយបន្លាលួស និងកុងតឺន័រប្រសិនបើមានការខ្វែងគំនិតគ្នាអំពីទីតាំងព្រំដែនកម្ពុជា–ថៃ ដំណោះស្រាយត្រូវស្ថិតនៅក្នុងច្បាប់ អនុសញ្ញា សន្ធិសញ្ញា ផែនទី ឯកសារកំណត់ព្រំដែន យន្តការដែលភាគីបានព្រមព្រៀង និងមធ្យោបាយដោះស្រាយវិវាទដោយសន្តិវិធី។ ដំណោះស្រាយមិនអាចជាការប្រើកម្លាំងដើម្បីបង្កើត faits accomplis នៅលើដីជាមុន ហើយបន្ទាប់មកយកស្ថានភាពដែលខ្លួនបានបង្កើតឡើងដោយកម្លាំងនោះទៅធ្វើជាមូលដ្ឋានទាមទារសិទ្ធិបានឡើយ។ការដាក់បន្លាលួស…