-
សម្តេចធិបតី៖ កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ និងប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែននិងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្ងៃនេះគឺគម្រប់ខួប ១ឆ្នាំ នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) ២៦ តុលា ២០២៥ – ២៦ តុលា ២០២៦។ កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណត្តិការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ខ្ញុំក៏យកឱកាសនេះ ដើម្បីធ្វើការថ្លែងនូវអំណរគុណសារជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តជំរុញឱ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដូចជាបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចីរភាព។ គួររម្លឹកឱ្យដឹងថា ខ្លឹមសារសំខាន់ៗនៃសេចក្តីថ្លែងការណ៍រួមនេះមាន៨ចំណុចដែលមានខ្លឹមសារដូចតទៅ៖១. យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាព និងសន្តិសុខរវាងប្រទេសយើងទាំងពីរ ដូចដែលបានប្រកាសនៅទីក្រុងពូត្រាចាយ៉ា…
-
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួរ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះគឺជាខួបគម្រប់មួយឆ្នាំនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ នៅទីក្រុងគូឡាឡាំពួរ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី។ ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជូនឡើងវិញនូវខ្លឹមសារសំខាន់ៗនៃសេចក្តីថ្លែងការណ៍រួមនេះមាន៨ចំណុចដែលមានខ្លឹមសារដូចតទៅ៖១. យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាព និងសន្តិសុខរវាងប្រទេសយើងទាំងពីរ ដូចដែលបានប្រកាសនៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសូមគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះការចៀសវាងការគំរាមកំហែង ឬប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិទៅវិញទៅមករវាងប្រទេសយើងទាំងពីរ។ ២. យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ។ ៣. យើងបានចុះហត្ថលេខាលើលក្ខខណ្ឌយោងស្តីពីការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលមានសមាសភាពជាបុគ្គលិកមកពីរដ្ឋសមាជិកអាស៊ាន និងមានគោលបំណងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។ យើងសូមអំពាវនាវដល់រដ្ឋសមាជិកអាស៊ានឱ្យផ្តល់ការគាំទ្រសមស្របដើម្បីធានាថា AOT អាចសម្រេចគោលបំណងរបស់ខ្លួនបានដោយជោគជ័យ។ ៤. បន្ថែមលើនេះ យើងបានប្តេជ្ញាចិត្តក្នុងការបន្ថយភាពតានតឹង…
-
សម្តេចធិបតី៖ កំណត់យកថ្ងៃទី៩ វិច្ឆិកា បើកវគ្គដំបូងនៃការអនុវត្តច្បាប់កាតព្វកិច្ចយោធាជាប្រវត្តិសាស្ត្រ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាដែលគ្រោងបើកវគ្គដំបូងនៅដើមខែវិច្ឆិកា គឺកំណត់យកថ្ងៃទី៩ វិច្ឆិកា ដែលជាថ្ងៃកំណើតកងទ័ព និងថ្ងៃបុណ្យឯករាជ្យ គឺជាថ្ងៃដែលចាប់ផ្តើមអនុវត្តនៅគោលការណ៍ និងការអនុវត្តច្បាប់កាតព្វកិច្ចជាប្រវត្តិសាស្ត្រដើម្បីចូលរួមក្នុងការពង្រឹងកងទ័ព។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា “យើងនឹងបន្តរើសរាល់ឆ្នាំ ហើយតាមតម្រូវការជាក់ស្តែងរបស់កងទ័ព ក្នុងន័យនេះ ខ្ញុំសូមសរសើរលើកទឹកចិត្តទៅដល់យុវជនរបស់យើងដែលក្នុងរយៈពេល១៣ថ្ងៃ មានជិត ១ម៉ឺន៥ពាន់នាក់ បានធ្វើការដាក់ពាក្យ ហើយក្រសួងការពារជាតិនឹងធ្វើការសម្រេចនៅក្នុងតម្រូវការជាក់ស្តែងនៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀតដើម្បីធ្វើការហ្វឹកហ្វឺន ”។ សម្តេចធិបតីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនៅនីតិកាលទី៧ បាននិងកំពុងបន្តជំរុញការកំណែទម្រង់ការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។ អភិក្រមនៅក្នុងការកែទម្រង់ គឺផ្អែកទៅលើកំណែទម្រង់ដើម្បីពង្រឹងខាងក្នុង និងកិច្ចសហប្រតិបត្តិការដើម្បីពង្រីកមិត្តខាងក្រៅ។ ការធ្វើកំណែទម្រង់សមត្ថភាពកងទ័ព គឺជាការចាំបាច់ ការធ្វើកំណែទម្រង់ទំនើបកម្ម រចនាសម្ព័ន្ធ និងគ្រឿងបំពាក់៕ដោយ៖ពលជ័យ
-
សម្តេចធិបតី៖ កម្ពុជាកំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និងសកល ក៏ដូចជាការការពារសន្តិភាពពិភពលោក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាធ្លាប់តែល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ, និងជាចម្ការមីន ទៅជាកម្ពុជាថ្មីដែលបាន និងកំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និង សកល, ក៏ដូចជាការការពារសន្តិភាពពិភពលោក និងកំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និង សកល, ក៏ដូចជា ការការពារសន្តិភាពពិភពលោក។ ការបញ្ជាក់នេះ ក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនេះ ក៏ជាខួប ២០ ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និង ធ្លាប់តែល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ, និង ជាចម្ការមីន ទៅជាកម្ពុជាថ្មីដែលបាន និងកំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និង សកល, ក៏ដូចជា…
-
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូតបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លងមក រវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-អាល្លឺម៉ង់ និងបានស្វាគមន៍ចំពោះសកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ក្នុងនោះ លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា ជាពិសេសលើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកជំទាវក៏បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យធុរកិច្ចរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប, សម្តេចធិបតី បានអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតីបានជម្រាបជូនលោកជំទាវថា កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងធ្លាប់ជាប្រទេសទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ, ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានប្រែក្លាយខ្លួនជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំងបោសសម្អាតមីន និងកងទ័ពមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសនានា។ បន្ថែមលើនេះ, សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានកាលានុវត្តភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។…
-
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Francisco P. Tiu Laurel, Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនចំពោះរូបឯកឧត្តម និងគណៈប្រតិភូ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកម្ពុជា និងការចូលរួមវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ (CAFE26)។ ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកកម្ពុជាគឺជាមិត្តយូរអង្វែង និងជាដៃគូដ៏សំខាន់របស់ហ្វីលីពីន។ ឯកឧត្តមក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម។ បន្ថែមលើនេះ, ឯកឧត្តមក៏បានលើកឡើងពីសក្ដានុពលនៃវិស័យកសិកម្មរបស់ហ្វីលីពីន ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការនាំចេញផលិតផលកសិកម្ម ដូចជា៖ ត្រីសមុទ្រ និងផ្លែឈើ មកកាន់ទីផ្សារប្រទេសកម្ពុជាបន្ថែមទៀត ជាមួយនឹងការលើកទឹកចិត្តឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ និងចាប់យកកាលានុវត្តភាពថ្មីៗក្នុងការធ្វើពាណិជ្ជកម្មបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងគោលបំណងឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ។ ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មហ្វីលីពីនមកកាន់កម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃចំណងមិត្តភាព…
-
អ្នកនាំពាក្យបញ្ជាក់អំពីការដាក់ចេញគោលនយោបាយជាតិ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការងារដ៏សកម្មរបស់រាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដី

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីការដាក់ចេញគោលនយោបាយជាតិ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការងារដ៏សកម្មរបស់រាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដី។ យុទ្ធសាស្ត្រជាតិស្តីពី«ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះគឺជាគោលនយោបាយថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយអាជីវកម្មនិងផលិតកម្មក្នុងស្រុក ជាពិសេសការគាំពារដល់ប្រជាពលរដ្ឋ និងអាជីវករខ្មែរដែលប្រកបមុខរបរតូចតាចនិងមធ្យម។ ឯកឧត្តមបានបន្តថា សម្តេចធិបតី បានចាត់ទុកសហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា«ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ដែលអាចចាត់ទុកថាជា MSMEs សរុបចំនួន ៧៥ ម៉ឺន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣ លាននាក់ ក្នុងនោះភាគច្រើនជាស្រ្តី។ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០%…
-
សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួបសីហនុ-ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ

ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៦) និងជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្តដ៏ខំខាន់ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមថា ៖ ក្រឡេកមើលទៅក្រោយ! ថ្ងៃ២៣ តុលា ១៩៩១ ម៉ោង៣ល្ងាចនៅទីក្រុងប៉ារីសប្រទេសបារាំងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនិយមហៅថា(កិច្ចព្រមព្រៀងប៉ារីស)។ ដើមឈើមួយដើមត្រូវមានគល់ មានដើម មានមែក មានស្លឹកទើបហៅថាដើមឈើបាន។ ដូចគ្នានេះដែរ កិច្ចព្រមព្រៀងប៉ារីសបានចាប់ផ្តើមពីជំនួបចរចារវាងសម្តេចព្រះនរោត្តមសីហនុ ជាមួយរូបខ្ញុំហ៊ុន សែន ដែលគេតែងនិយាយថា(ជំនួបសីហនុ.ហ៊ុន សែន)ថ្ងៃ២ធ្នូ១៩៨៧។ សម្តេចតេជោបានបញ្ជាក់ថា ៖ គ្មានជំនួបសីហនុ .ហ៊ុន សែន វាក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។ យើងបានប្រើពេលជាច្រើនដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ។ បើគិតពីថ្ងៃ២ ធ្នូ ១៩៨៧ ដល់២៣តុលា ១៩៩១ គឺមានរយៈពេល ១,៤២១ថ្ងៃ ត្រូវជា២០៣សប្តាហ៍ស្មើនឹង៤៦ខែ និង២១ថ្ងៃឬ៣ឆ្នាំ១០ខែនិង២១ថ្ងៃ។ ខ្ញុំជាមនុស្សតែម្នាក់គត់ដែលមានវេទិកាចរចាច្រើនជាងគេ (ពាក្យនេះពួកតាំងខ្លួនជាបិតា២៣តុលាច្បាស់ជាពេបជ្រាយ) ដែលអាចបញ្ជាក់បាននៅត្រង់មួយទល់បី (ខ្ញុំហ៊ុន សែន ត្រូវតទល់ជាមួយសម្តេចព្រះនរោត្តមសីហនុផង ជាមួយលោកតាសឺន សានផង…
-
វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Sharan BURROW ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកស្រីប្រធានក្រុមប្រឹក្សាភិបាលបានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់វិទ្យាស្ថាន BKI ក្នុងការលើកកម្ពស់ជំនាញ និងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាង BKI និងកម្ពុជា។ លោកស្រីបានគូសបញ្ជាក់ថា វិទ្យាស្ថាន BKI នឹងបន្តគាំទ្រ និងខិតខំប្រឹងប្រែងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា។ លោកស្រី Sharan BURROW បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងកម្លាំងពលកម្មជំនាញ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបានបង្ហាញពីការប្ដេជ្ញាចិត្តបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការបង្កើតម៉ូឌែលបណ្ដុះបណ្ដាលសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា សំដៅចូលរួមចំណែកសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន BKI ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា នាពេលកន្លងមក។…
-
សេនាធិការកងទ័ពហ្វីលីពីនអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេបជូនគណៈប្រតិភូអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្ត្រច្រកបឹងត្រកួន។ បទបង្ហាញនេះបានបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាក្នុងការគោរព និងអនុវត្តបទឈប់បាញ់ ព្រមទាំងសេចក្តីប្រកាសរួមយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះ ការធ្វើបទបង្ហាញនេះក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈម និងក្តីបារម្ភមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពជាច្រើនដែលបាននឹងកំពុងបន្តកើតឡើង មិនស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ និងច្បាប់អន្តរជាតិ។ សកម្មភាពទាំងអស់នេះត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីជៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ទំនុកចិត្ត ក៏ដូចជាការជឿជាក់រវាងប្រទេសទាំងពីរ។ ការអញ្ជើញចុះមកកាន់ទីតាំងដោយផ្ទាល់របស់សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ បានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់ហ្វីលីពីនក្នុងនាមប្រធានប្តូរវេន ក៏ដូចជាសមាជិកអាស៊ាន ចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាបទឈប់បាញ់របស់កម្ពុជា និងការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាពិសេសការសម្រេចបាននូវដំណោះស្រាយមួយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។…