-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ក្រុមប្រឆាំងជ្រុលនិយមយកកិច្ចការព្រំដែនដើម្បីបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នារវាងកម្ពុជា-ថៃ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមខ្មែរនៅក្រៅប្រទេសមួយក្ដាប់តូច និងក្រុមប្រឆាំងជ្រុលនិយមថៃខ្លះ បានព្យាយាមយកកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបាន និងកំពុងរួមគ្នាដោះស្រាយដោយសន្តិវិធី ទៅធ្វើជាឈ្នាន់នយោបាយថ្មីមួយទៀត ដើម្បីបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នារវាងជាតិ និងប្រជាជនប្រទេសទាំងពីរ និងក៏ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាច តាមវិធីសាស្រ្តផ្សព្វផ្សាយ អត្ថាធិប្បាយចោទប្រកាន់ និងបំផុសបំផុលនូវព័ត៌មានមិនពិត ទាំងលើបណ្ដាញសង្គម និងទាំងតាមប្រព័ន្ធផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលខេត្តប៉ៃលិន និងបណ្ដារដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃផ្សេងទៀត យកចិត្តទុកដាក់ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរខេត្តថៃជាប់ព្រំដែនប្រទេសកម្ពុជាឱ្យបានល្អ ដើម្បីថែរក្សាបរិយាកាសមិត្តភាព ផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង។ គួរកត់សម្គាល់ថា ដើម្បីជម្រះមន្ទិលពាក់ព័ន្ធការផ្សព្វផ្សាយបំពុលរបស់ក្រុមប្រឆាំងជ្រុលនិយម នាព្រឹកថ្ងៃដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា…
-
មហាសន្និបាតអន្តរជាតិ ICAPP លើកទី១២៖ មានគណបក្សចំនួន៦២ មកពីអាស៊ី អឺរ៉ុប អាហ្វ្រិក អាមេរិកឡាទីន និងអ្នកប្រជាធិបតេយ្យនិយមកណ្តាល និងមាន៤៥ប្រទេស ចូលរួម

ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) លើប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបើកមហាសន្និបាតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត ជាន់ទី៥ វិមាន៧មករា។ ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមការងារ ICAPP-ACC កម្ពុជា និងជាប្រធានលេខាធិការដ្ឋាន បានមានប្រសាសន៍ប្រាប់ AMS ថា គណៈប្រតិភូដែលចូលរួមមានចំនួន២៦៣រូប ក្នុងនោះប្រតិភូអន្តរជាតិមានចំនួន៩៩រូប និងប្រតិភូកម្ពុជាចំនួន៦៤រូប (គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មានចំនួន ៤៦រូប និងគណៈប្រតិភូគណបក្សហ៊្វុនស៊ិច មានចំនួន ១៨រូប)។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីគណបក្សចំនួន៦២ គណបក្សនយោបាយ ក្នុងនោះគណបក្សនយោបាយចំនួន…
-
សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ អនុម័តរបៀបវារៈចំនួនពីរក្នុងចំណោមរបៀបវារៈចំនួនបួន

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នាព្រឹកថ្ងៃពុធទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានរបៀបវារៈ ចំនួនបួន រួមមាន៖១)ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។២)ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។៣)ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។៤)ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ ជាលទ្ធផលសម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ បានដំណើរការនីតិវិធី ដោយបានសម្រេចនូវរបៀបវារៈចំនួនពីរ ក្នុងចំណោមរបៀបវារៈទំាងបួនខាងលើ ដែលមានលទ្ធផលដូចខាងក្រោម៖១)សម័យប្រជុំរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តី។២)សម័យប្រជុំរដ្ឋសភា បានអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ទៅជាសេចក្តីព្រាងច្បាប់ស្តីពី និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម តាមយោបល់ស្នើសុំរបស់ព្រឹទ្ធសភា។ សូមជម្រាបថា សេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបានព្រឹទ្ធសភាប្រជុំផ្តល់យោបល់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ស្នើសុំឱ្យរដ្ឋសភាកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧…
-
សម្តេចធិបតី៖ ការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល គឺពិតជានឹងបង្កើនសមត្ថភាពនិងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អនុលោមតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រមដែលប្រកាសឲ្យប្រើប្រាស់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណរដ្ឋមន្ត្រី ព្រះរាជក្រឹត្យស្តីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមតម្រូវការចាំបាច់ក្នុងការជំរុញការអនុវត្តឱ្យសម្រេចបានកាន់តែប្រសើរបន្ថែមទៀតនៅប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សុំស្នើអង្គរដ្ឋសភាពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០២ រូប ទី១. ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងទី២. ឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។ សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា ជាមួយនឹងបទពិសោធន៍របស់ឯកឧត្តម ប្រាក់ សុខុន នៅក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្រតិការអន្តរជាតិ និងបទពិសោធន៍របស់ឯកឧត្តម សុខ ចិន្តាសោភា នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ដែលបានស្នើសុំ គឺពិតជានឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបរទេស…
-
រដ្ឋសភាអនុម័តកែសម្រួលចំណងជើង និងបទប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម

ភ្នំពេញ៖ រដ្ឋសភាបានពិភាក្សា និងអនុម័តលើយោបល់ស្នើសុំរបស់ព្រឹទ្ធសភាស្នើឱ្យកែសម្រួលចំណងជើង និងបទប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។ ការអនុម័តនេះ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ មានការចូលរួមពីសមាជិក-សមាជិកាចូលរួមសរុបចំនួន ១១២រូប ក្នុងនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ សមាជិករដ្ឋសភាទាំង១១២រូប បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងលើការស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ គូសបញ្ជាក់ឱ្យដឹងថា នៅក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រឹទ្ធសភាបានស្នើរដ្ឋសភាកែសម្រួលចំណងជើង និងខ្លឹមសារមាត្រា១ មាត្រា២ និងមាត្រា៣ នៃសេចក្តីព្រាងច្បាប់ពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម។ ឆ្លងតាមការពិនិត្យសិក្សាទៅលើទិដ្ឋភាពជារួមនៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់ ឯកឧត្ដម ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជារដ្ឋមន្ត្រីក្រសួងការបរទេស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរដល់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ គួរបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ មានរបៀបវារៈចំនួន៤៖១) ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០២ រូប ។២) ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។៣) ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។៤) ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត
-
រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើឯកឧត្តម ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសឯកឧត្តម សុខ ចិន្តាសោភា ដោយសំឡេងគាំទ្រ ១១២ លើ១១២សំឡេង។ គួររម្លឹកឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋាភិបាលបានធ្វើសំណើសុំដោះដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់រដ្ឋសភា។ បន្ទាប់ពីទទួលការស្នើសុំនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិនិត្យលើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។ឯកឧត្តម សុខ ចិន្តាសោភា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ប្រាក់ សុខុន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភា សម័យប្រជុំលើកដំបូង នៃព្រឹទ្ធសភា នីតិកាលទី៥ បានបោះឆ្នោតគាំទ្រឯកឧត្តម ប្រាក់…
-
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលស្នើអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលបង្កើតចលនាជាតិតស៊ូ និងរដ្ឋាភិបាលនិរទេស

ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានសំណូមពរចំពោះអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ទៅលើផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលមានបំណងចង់បំបែករដ្ឋកម្ពុជា ដែលជារឿងមួយមិនអាចទទួលយកបាន និងថ្កោលទោសចំពោះចលនាជាតិតស៊ូ និងមេក្លោងដឹកនាំចលនាតស៊ូមួយនេះ ក៏ដូចជាអ្នកបង្កើតរដ្ឋាភិបាលនិរទេសមួយខុសច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការបង្កើតចលនាតស៊ូ និងរដ្ឋាភិបាលនិរទេសនៅក្រៅស្រុករបស់ក្រុមជ្រុលនិយមមួយចំនួនតូច ដែលលោកមើលឃើញនៅក្នុងតថភាព ៣ អាចហៅបានក្រុមនេះ ឬជនទាំងអស់នេះជាជន ឬក៏ជាក្រុមក្បត់រដ្ឋមនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ចំណុចទី១ ក្រុមនេះហាក់បីដូចជាបន្លំអំពីកិច្ចព្រមព្រៀងទីក្រុងបារីសស្តីអំពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជានាថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលមានកិច្ចព្រមព្រៀងនេះហើយទើបកម្ពុជាមានការបោះឆ្នោត និងបង្កើតជារាជរដ្ឋភិបាល និងបង្កើតរដ្ឋធម្មនុញ្ញថ្មីនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ចំណុចទី២ នៅក្នុងជំពូកទី១ អំពីអធិបតេយ្យមាត្រាទី៣ នៃរដ្ឋធម្មមនុញ្ញក៏បានចែងថា ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋមិនអាចបំបែកបាន។ ហើយចំណុចទី២ មើលឃើញថា រាជរដ្ឋាភិបាលដែលកើតឡើងដោយការបោះឆ្នោតស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយករដ្ឋមន្រ្តីដឹកនាំគណៈរដ្ឋមន្ត្រី គឺមានការតែងតាំងដោយព្រះរាជ្យក្រឹត្យ និងមានការឡាយព្រះហត្ថលេខាពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទៀតផង។ លោកបន្តថា ក្រុមជ្រុលនិយមបង្កើតចលនាជាតិតស៊ូ និងរដ្ឋាភិបាលនិរទេសនៅក្រៅស្រុក គឺប្រាសចាកពីរដ្ឋធម្មនុញ្ញ នឹងមិនត្រូវបានទទួលស្គាល់ ឬមានការឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យណាមួយពីព្រះមហាក្សត្រនោះទេ ដែលនេះគឺជាចេតនារុញច្រានប្រជាជនកម្ពុជាធ្លាក់ក្នុងឧបាយកលទុច្ចរិតចូលរួមក្នុងចលនាខុសច្បាប់ក្នុងន័យផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ដែលបានកើតចេញពីការបោះឆ្នោត។ ជាមួយគ្នានេះ លោក ហេង ម៉េងលី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែតទាំងក្នុងនិងក្រៅប្រទេសកុំជឿទៅលើការឃោសនារបស់ក្រុមជ្រុលនិយមមួយក្តាប់តូចដែលនាំឱ្យបងប្អូនក្លាយទៅជាជនរងគ្រោះមានទោស ព្រោះតែអំពើខុសច្បាប់ដោយក្រុមជ្រុលនិយមមួយចំនួនតូចនោះ ដែលខិតខំបំបែកបំបាក់បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។…
-
តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ៖ សម្តេចតេជោ ហ៊ុន សែន មានតួនាទីដ៏ធំធេងនៅក្នុងតំបន់ និងជាឥស្សរជនក្នុងសកលលោក ដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងប្រវត្តិសាស្រ្ត

ភ្នំពេញ៖ លោកជំទាវ ថូហ្វីកា ហ៊ុក តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាដែលកាន់ដំណែងយូរជាងគេ និងមានតួនាទីដ៏ធំធេងនៅក្នុងតំបន់ និងជាឥស្សរជនក្នុងសកលលោក ដែលមានកេរ្ត៍ឈ្មោះល្បីក្នុងប្រវត្តិសាស្រ្ត។ ការកោតសរសើរនេះ ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចតេជោមានជំនឿថា វត្តមានរបស់លោកជំទាវ នឹងជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាង IFC និងកម្ពុជា ក៏ដូចជាចូលរួមកាន់តែខ្លាំងក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជា។នាឱកាសជំនួបនេះ លោកជំទាវ ថូហ្វីកា ហ៊ុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហើយចាត់ទុកថាជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដល់លោកជំទាវ ដែលសម្ដេចបានអនុញ្ញាតឱ្យលោកជំទាវនិង សហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ លោកជំទាវ បានបន្តទៀតថា លោកជំទាវបានចាប់ផ្តើមតួនាទីថ្មីនេះ ទើបតែបានរយៈពេលជាង២ខែ និងកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាស្វែងយល់ពីប្រទេសកម្ពុជា ដោយលោកជំទាវ ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គទេសាភិបាលធនាគារជាតិ និងស្ថាប័នរដ្ឋាភិបាលមួយចំនួនទៀត ដើម្បីយល់កាន់តែច្បាស់ពីដំណើរការប្រព្រឹត្តទៅនៃសេដ្ឋកិច្ចសង្គមកម្ពុជា។ លោកជំទាវ បានជម្រាបសម្តេចតេជោ ថាកន្លងមកលោកជំទាវ ធ្លាប់ធ្វើការនៅប្រទេសសឹង្ហបុរី ដែលជាផ្នែកមួយរបស់ធនាគារពិភពលោកផងដែរ ដោយលោកជំទាវ ធ្វើការជាមួយផ្នែកឯកជន និងផ្នែករដ្ឋផងដែរ…
-
អង្គការហ្វ្រង់កូហ្វូនី អបអរសាទរកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦

តាមសំណើសុំរបស់ភាគីអង្គការហ្វ្រង់កូហ្វូនី (OIF) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោកស្រី អ៊ុន ពិសី លេខាធិការទី២ បានទទួលជួបលោក Edgar DOERIG តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការី នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ នៅព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអង្គការ OIF និងបានកោតសរសើរអំពីបេសសកម្មនិងគំនិតផ្តួចផ្តើមនានារបស់អង្គការ OIF។ទន្ទឹមនឹងនេះ ភាគី OIF បានអបអរសាទរកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦។ ជាមួយគ្នានេះ ភាគី OIF បានស្នើសុំកិច្ចសហការពីកម្ពុជានៅក្នុងការជួយផ្សព្វផ្សាយអំពីបេសសកម្មរបស់អង្គការហ្វ្រង់កូហ្វូនី នាអំឡុងពិព័រណ៍ពិភពលោក Osaka ឆ្នាំ២០២៥ខាងមុខនេះ។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនភាគី OIF ថា កម្ពុជានឹងពិនិត្យលទ្ធភាពចូលរួមតាមដែលអាចធ្វើទៅបាន។ ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវក្តីសោមនស្សរីករាយនិងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ OIF ក្នុងការលើកកម្ពស់គុណតម្លៃហ្វ្រង់កូហ្វូនីទាំងក្នុងតំបន់និងលើពិភពលោក៕ដោយ៖ពលជ័យរូបភាព៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន