-
ព្រឹទ្ធសភា នីតិកាលទី៥៖ សម្តេចតេជោ ហ៊ុន សែន ប្រធាន, ឯកឧត្ដម ប្រាក់ សុខុន អនុប្រធានទី១ និងឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី២
ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភានៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន ព្រះរាជសុន្ទរកថា ទៅកាន់សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥។របៀបវារៈនៃសម័យប្រជុំដំបូងព្រឹទ្ធសភា រួមមាន ៖១- ប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ២- បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥។ ឯកឧត្ដម ប្រាក់ សុខុន អនុប្រធានទី១ និងឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ អញ្ជើញថ្លែងសន្ទរកថាទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសទទួលដំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។ ចំណែកនៅពេលរសៀល…
-
ព្រះមហាក្សត្រ៖ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានព្រះរាជសុន្ទរកថា ទៅកាន់សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នាវិមានព្រឹទ្ធសភា។ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏មហាវិសេសវិសាល ដែលព្រឹទ្ធសភានីតិកាលទី៥ បានប្រារព្ធពិធីបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីម្ចាស់ឆ្នោតគឺតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក្នុងក្របខ័ណ្ឌភូមិភាគទាំង៨ បានសម្តែងនូវឆន្ទៈនិងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតជាអសកល សេរី និងពហុបក្ស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ព្រះមហាក្សត្រ សូមសម្តែងនូវសេចក្តីអំណរសាទរដ៏កក់ក្តៅក្រៃលែង ថ្វាយ និងជូនចំពោះសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួមគ្នាបំពេញតួនាទីភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព…
-
ព្រឹទ្ធសភា បើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ
ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅវិមាន ព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០២៤។ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានព្រះរាជសុន្ទរកថា ទៅកាន់សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥។ របៀបវារៈនៃសម័យប្រជុំដំបូងព្រឹទ្ធសភា រួមមាន ៖១- ប្រកាសសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ២- បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានីតិកាលទី៥ អញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសទទួលតំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ។ ចំណែកនៅពេលរសៀល ប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ រួមទាំងសមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤…
-
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប-មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប។ ការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ ភាគីទាំងពីរ បានពិភាក្សាអំពីការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន។ ទីតាំងប្រកបដោយឧត្តមភាពរបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញ-ទៅមក និងសុខុមាលភាពរួមក្នុងតំបន់។ ការបញ្ជាក់នេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីគីត្រា នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតីបានបន្តថា តំបន់អាស៊ានដែលមានការតភ្ជាប់ឆ្លងព្រំដែន មានរំហូរព័ត៌មាន ដោយសេរី និងមានការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋគ្រប់រូបឱ្យប្រើប្រាស់ឧបករណ៍នៃយុគ សម័យឌីជីថល។ កម្ពុជាតែគាំទ្រយ៉ាងសកម្ម ដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្ម។ សម្តេចធិបតីបានបន្តថា គម្រោងប្រកបដោយចក្ខុវិស័យវែងឆ្ងាយបែបនេះ នឹងជំរុញឱ្យមាន សន្តិសុខថាមពល និងបង្កើតឱ្យមានកាលានុវត្តភាពសេដ្ឋកិច្ច តាមរយៈរំហូរនៃថាមពល ស្អាតឆ្លងកាត់ព្រំដែន។ ការណ៍នេះនឹងជួយពង្រឹងឧស្សាហកម្ម, ពង្រឹងសហគមន៍ និងធ្វើឱ្យអាស៊ាន ក្លាយទៅជាតំបន់ឈានមុខក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរ គួរឱ្យកត់សម្គាល់ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្ម ក្នុងសេដ្ឋកិច្ចសកល ។ សេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ ។ មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩,…
-
សម្តេចតេជោ ហ៊ុន សែន ដាក់ពាក្យសុំលាឈប់ពីសមាជិកសភានីតិកាលទី៧
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃអង្គារទី២ ខែមេសា ឆ្នាំ២០២៤ នេះបានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភានីតិកាលទី៧ ដោយត្រូវជាប់ទៅបំពេញភារកិច្ចថ្មី។ នេះបើយោងតាមពាក្យសុំលាឈប់ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។សម្តេចតេជោ ហ៊ុន សែន រំពឹងថា នឹងកា្លយជាប្រធានព្រឹទ្ធសភានីតិកាលទី៥នេះ។ សូមរំលឹកដែរថា កាលពីព្រឹកថ្ងៃចន្ទទី១ ខែមេសាសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលបានសរសេរលើលិខិតចុះវត្តមានបញ្ជីសមាជិកសភាចូលរួមប្រជុំ ថា «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»។ ដោយឡែកយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា ព្រឹទ្ធសភានឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូងនីតិកាលទី៥ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹក នៅវិមានព្រឹទ្ធសភា។ យោងតាមរដ្ឋធម្មនុញ្ញ ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងអំពីសារៈសំខាន់នៃការគ្រប់គ្រងព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងព័ត៌មាន និងភាពចាំបាច់ក្នុងការបង្កើតឱ្យមានយន្តការអចិន្ត្រៃយ៍សម្រាប់ការងារព័ត៌មាន និងសាធារណមតិ ដោយអនុវត្តវិធីសាស្ត្រ បញ្ជ្រៀប បន្សាប និងត្រូវចាត់ទុកការងារព័ត៌មាន និងសាធារណមតិជាការងារស្នូល ព្រមទាំងបង្កើនប្រសិទ្ធភាពការងារក្នុងទម្រង់ជីវភាពតអង្គរាជរដ្ឋាភិបាលតែមួយ ដោយប្រើប្រាស់ភាសា និងសំឡេងតែមួយ ដើម្បីសម្រេចគោលដៅរួមគ្នា។ ការលើកឡើងនេះ សិក្ខាសាលាតម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិសម្រាប់រដ្ឋបាលរាជធានី-ខេត្តកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេសនិងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ពស.) បានមានប្រសាសន៍ ដោយផ្តោតលើទំនាក់ទំនងរវាងសាធារណមតិ និងការតាមដានព័ត៌មានទូទៅក៏ដូចជា ផ្សព្វផ្សាយសមិទ្ធផលការងារ ដែលទាមទារឱ្យបន្តអនុវត្តតាមរបៀបភ្លៀងរលឹម និងប្រកាន់ខ្ជាប់ជានិច្ចនូវអភិក្រម «បុរេសកម្ម» ឱ្យបានច្រើនជាង «ប្រតិកម្ម»។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំលេចផងដែរ នូវសារៈសំខាន់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីព័ត៌មាន និងសាធារណមតិ ដើម្បីបន្តបម្រើប្រយោជន៍សាធារណៈ និងរក្សាបាននូវទំនុកចិត្តរបស់ប្រជាជនកម្ពុជា។ សិក្ខាសាលាបានផ្តល់ឱកាសដល់គណៈអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរព័ត៌មាន ជាពិសេសក្រុម ការងារព័ត៌មាន និងសាធារណមតិ ទាំង២៥រាជធានី-ខេត្ត និងសិក្ខាកាមទាំងអស់ ឱ្យទទួលបានការតម្រង់ទិស ជាមួយនឹងការអត្ថាធិប្បាយប្រកបដោយខ្លឹមសារស៊ីជម្រៅស្តីពីការអនុវត្តការងារ…
-
ការពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្ដម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងជាប្រធានដឹកនាំកម្មវិធី បានថ្លែងថា កម្មវិធីនេះមានគោលបំណងដើម្បីឱ្យការរៀបចំទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការបញ្ជាក់ទទួលស្គាល់ដោយសាមីគណបក្សនយោបាយនីមួយៗ។ ឯកឧត្ដមបានជម្រាបជូនទៀតថា ទម្រង់ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលលើកមកពិនិត្យនៅក្នុងឱកាសនេះ គឺជាទម្រង់ដែលសាមីគណបក្សនយោបាយនីមួយៗបានដាក់ជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត កាលពីអំឡុងពេលដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នាពេលកន្លងមក។ បន្ទាប់ពីបានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់រួចរាល់ តំណាងគណបក្សនយោបាយ ទាំង៥គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្ស ឆន្ទៈខ្មែរ គណបក្ស…
-
រដ្ឋបាលខេត្តព្រះវិហារ ច្រានចោលការបង្ហោះរូបភាពរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mao Chandara ថាមានទាហានថៃបានកាត់បើកសោនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ
ថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ Mao Chandara បានយករូបភាពចាស់មកបង្ហោះទ្បើងវិញសាជាថ្មីថា មានទាហានថៃបានកាត់បើកសោនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ ក្រោយបានបិទអស់រយៈពេល៧ឆ្នាំ ដែលធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ។ ករណីនេះ រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការច្រានចោលទាំងស្រុង និងមិនពិតដូចការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mao Chandara នោះឡើយ។ រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នេះជារូបភាពចាស់តាំងពី១៦ឆ្នាំមុនមកម្ល៉េះ (២០០៨) មិនមែនជារូបភាពថ្មីៗ ដូចការបង្ហោះនោះឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងកុំឱ្យមានការភ័ន្តច្រទ្បំ៕ដោយ៖ពលជ័យ
-
នៅថ្ងៃទី៣ ខែមេសា៖ ព្រឹទ្ធសភានឹងបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។ នេះបើតាមការឱ្យដឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ សូមរម្លឹកថា ព្រឹទ្ធសភានីតិកាលទី៤ (២០១៨-២០២៤) ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ នីតិកាលទី៤ ប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាននូវអាសនៈទាំងអស់ចំនួន៥៨ សម្រាប់៨ភូមិភាគ នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់នីតិកាលទី៤ សមាជិកព្រឹទ្ធសភាសរុបមានចំនួន៦២រូប បង្កើន០១អាសនៈ នៅមណ្ឌលភូមិភាគទី៧ (៥៨រូប ជ្រើសតាំងដោយការបោះឆ្នោត ០២រូបចាត់តាំងដោយព្រះមហាក្សត្រ ០២រូបជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប) ស្របគ្នានឹងរដ្ឋសភាបង្កើន០២អាសនៈនៅមណ្ឌលខេត្តព្រះសីហនុ (រដ្ឋសភានីតិកាលទី៦ មានសមាជិកសរុប ចំនួន១២៥រូប)។ ព្រឹទ្ធសភានីតិកាលទី៤ បានបើកសម័យប្រជុំដំបូង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ទាំង៦២រូប…