Category: Politico 360

  • ឯកឧត្តមប្រធានរដ្ឋឡាវ មានជំនឿជាក់ថា មរតកនៃទំនាក់ទំនងល្អរបស់ថ្នាក់ដឹកនាំជំនាន់មុន នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយបន្តពូនជ្រំ

    ឯកឧត្តមប្រធានរដ្ឋឡាវ មានជំនឿជាក់ថា មរតកនៃទំនាក់ទំនងល្អរបស់ថ្នាក់ដឹកនាំជំនាន់មុន នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយបន្តពូនជ្រំ

    ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏បានរំឭកអំពីទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលរួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចពិជ័យសេនា ទៀ បាញ់, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្ដេចពញាចក្រី ហេង សំរិន និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត ដែលឯកឧត្តមមានទំនាក់ទំនងដ៏ល្អ ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងក្ដីនឹករឭក ហើយឯកឧត្តមមានជំនឿជាក់ថា មរតកនៃទំនាក់ទំនងដ៏ល្អនេះនឹងក្លាយជាមុដ្ឋានគ្រឹះដ៏រឹងមាំ ដែលអ្នកជំនាន់ក្រោយនឹងបន្តពូនជ្រំ។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម ថងលុន ស៊ីសុលីត បានសម្តែងនូវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងបានសម្ដែងនូវក្ដីរីករាយចំពោះជំនួបពិភាក្សាទ្វេភាគី ប្រកបដោយផ្លែផ្កា…

  • ឯកឧត្តម ហ៊ុន ម៉ានី មានការភ្ញាក់ផ្អើលចំពោះអ្វីដែលលោក មាស រិទ្ធី បានលើកឡើង

    ឯកឧត្តម ហ៊ុន ម៉ានី មានការភ្ញាក់ផ្អើលចំពោះអ្វីដែលលោក មាស រិទ្ធី បានលើកឡើង

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី មានការភ្ញាក់ផ្អើលចំពោះអ្វីដែលលោក មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ឯកឧត្តម (ហ៊ុន ម៉ានី) បានប្រើពាក្យថា “ខ្ជិល” ក្នុងការឆ្លើយតបទៅនឹងសំណួរ ដែលសួរមកឯកឧត្តមថា តើរៀបចំអង្គរសង្ក្រាន្តទេឆ្នាំនេះ។ ឯកឧត្តមបានស្តាប់កិច្ចសម្ភាសរបស់គាត់ និងហួសចិត្តដែរថា តើលោក មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ឯកឧត្តម តើគាត់មិនបានឮចម្លើយរបស់ឯកឧត្តមពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះ ក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន។ នេះបើយោងតាមហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរទៀតថា ខ្ញុំចង់យកឱកាសនេះបញ្ជាក់ថា បង មាស រិទ្ធី បានសួរខ្ញុំមែន “ថារៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ” ហើយខ្ញុំក៏បានឆ្លើយតបថា “ទុកឱ្យរាជធានីខេត្តគេរៀបចំឆ្នាំនេះ”។ អ្វីដែលខ្ញុំហួសចិត្តពីករណីនេះគឺ៖ ទី១)ខ្ញុំគិតថាដោយសារការរាប់អានគ្នា គាត់សួរខ្ញុំ ប្រហែលជាការសួរនាំធម្មតា មិនមែនជាកិច្ចសម្ភាស ដើម្បីយកចម្លើយទៅផ្សព្វផ្សាយជាសាធារណៈនោះទេ អ៊ីចឹងបានខ្ញុំឆ្លើយតបដូច្នេះទៅគាត់ (និយាយលេងក្នុងការរាប់អានគ្នា) នេះក៏ជាមេរៀនសម្រាប់ខ្ញុំទៅថ្ងៃក្រោយដែរ មិនគួរដោយសារការរាប់អាន ទៅជាការបង្កើតបញ្ហាមួយដូច្នេះទេ ប្រហែលត្រូវគិតគូរច្បាស់លាស់ជាមុន…

  • ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងទៅលើការបង្កើតសមាគមអ្នកភ្លេង

    ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងទៅលើការបង្កើតសមាគមអ្នកភ្លេង

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូលរួមអបអរសាទរនិងគាំទ្រយ៉ាងពេញទំហឹងទៅលើការបង្កើតសមាគមអ្នកភ្លេង។ ដោយឯកឧត្តមបានបញ្ជាក់អំពីសារៈសំខាន់នៃវប្បធម៌ អរិយធម៌ និងសារៈសំខាន់នៃបទភ្លេងដែលជាការផ្សារភ្ជាប់ដួងព្រលឹងបុព្វបុរសខ្មែរសម័យមុន ជាមួយនឹងសម័យបច្ចុប្បន្ន និងឆ្ពោះទៅកាន់ការថែរក្សាបាននូវអត្តសញ្ញាណនៃវប្បធម៌ខ្មែរឆ្ពោះទៅថ្ងៃអនាគត។ ការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងទៅលើការបង្កើតសមាគមអ្នកភ្លេង នៅក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូសមាគមអ្នកភ្លេង នៅទីស្ដីការក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ប្រតិភូដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល គឺសុទ្ធសឹងជាសាស្ត្រាចារ្យដែលបានឆ្លងកាត់នៅការវិវត្តរបស់សង្គម និងវប្បធម៌ជាច្រើនជំនាន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមផងដែរថា ការអប់រំ និងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេងពិតជាមានសារៈសំខាន់ណាស់ ហើយក៏បានលើកទឹកចិត្ត និងផ្តល់ជាអនុសាសន៍ ជូនទៅដល់សមាគមអ្នកភ្លេង ចូលរួមជាផ្នែកណាមួយនៅក្នុងយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យសមាគមកាន់តែមានសកម្មភាពផុលផុស និងធ្វើការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ តាមរយៈបទភ្លេងឱ្យកាន់តែទូលំទូលាយ។ ចំណែកឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង បានតំណាងដល់សមាគមអ្នកភ្លេងទាំងអស់ រៀបរាប់អំពីរបាយការណ៍ និងសកម្មភាព ដោយបានលើកឡើងថា សមាគមអ្នកភ្លេងត្រូវបានបង្កើតកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយឈរលើចក្ខុវិស័យ និងមានបេសកកម្មរបស់សមាគមអ្នកភ្លេងមានសូចនាករបីដែលជាក្នុងវិស័យវប្បធម៌៖ ១-ការអប់រំ បញ្ញានិងចែករំលែក ២-ការស្រាវជ្រាវ ចងក្រងសិល្បៈវប្បធម៌បុរាណខ្មែរ និង…

  • សម្តេចធិបតី៖ កម្ពុជាគាំទ្រទាំងស្រុងចំពោះប្រទេសឡាវជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៤ និងផ្តល់ថវិកា១លានដុល្លារ ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

    សម្តេចធិបតី៖ កម្ពុជាគាំទ្រទាំងស្រុងចំពោះប្រទេសឡាវជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៤ និងផ្តល់ថវិកា១លានដុល្លារ ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគាំទ្ររដ្ឋាភិបាលឡាវ ដែលត្រូវធ្វើជាប្រធានអាស៊ានប្តូរវេន ហើយក៏ផ្តល់ថវិកាចំនួន១លានដុល្លារអាមេរិក សម្រាប់រៀបចំកិច្ចប្រជុំនានា។ ការប្រកាសនេះ នៅក្នុងឱកាសអញ្ជើញក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីថា កម្ពុជាគាំទ្រទាំងស្រុងចំពោះប្រទេសឡាវជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៤ និងចំពោះតួនាទី និងបេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា។ ក្នុងស្មារតីនេះ កម្ពុជាសូមចូលរួមជាមួយឡាវនូវថវិកា១លានដុល្លារ ក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

  • ក្រុមព័ត៌មាននិងទំនាក់ទំនងសាធារណៈ នៃក្រសួងយុត្តិធម៌៖ ករណីក្រុមហ៊ុន CIC ពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីបោកប្រាស់នោះទេ

    ក្រុមព័ត៌មាននិងទំនាក់ទំនងសាធារណៈ នៃក្រសួងយុត្តិធម៌៖ ករណីក្រុមហ៊ុន CIC ពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីបោកប្រាស់នោះទេ

    ភ្នំពេញ៖ ក្រុមព័ត៌មាននិងទំនាក់ទំនងសាធារណៈ នៃក្រសួងយុត្តិធម៌ បានបញ្ជាក់ថា តាមព័ត៌មានដែលទទួលបានពីស្ថាប័នមានសមត្ថកិច្ច, ករណីក្រុមហ៊ុន CIC ពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ តែករណីរឿងក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគ, មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ច ត្រួតពិនិត្យកិច្ចការនេះ។ ក្រុមព័ត៌មាននិងទំនាក់ទំនងសាធារណៈ នៃក្រសួងយុត្តិធម៌ បានបន្តថា កន្លងមក តាមអ្វីដែលបានដឹង គឺស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងបានធ្វើការជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។ ដូចនេះ ជាព័ត៌មានមិនពិត ដែលថា អាជ្ញាធរមានសមត្ថិកិច្ចមិនធ្វើការងារលើករណីនេះ។ សូមរង់ចាំមើលអ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ។ ទាក់ទងករណីនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កន្លងមកមានក្រុមហ៊ុននិងបុគ្គលមួយចំនួនតូចតែងតែបង្កើតគម្រោងវិនិយោគដោយប្រមូលប្រាក់ពីប្រជាពលរដ្ឋក្នុងរូបភាពប្រមូលមូលធនយកទៅវិនិយោគ ហើយចុងបញ្ចប់ប្រជាពលរដ្ឋដែលដាក់ប្រាក់វិនិយោគតែងតែទទួលរងគ្រោះបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។ គណៈមេធាវីបានបន្តថា ដោយបេសកកម្មរបស់វិជ្ជាជីវៈមេធាវីត្រូវចូលរួមបម្រើវិស័យយុត្តិធម៌ ចូលរួមក្នុងការ រៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធករណីក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Plc) ដែលក្រុមមេធាវីនេះមានភារកិច្ចជាអាទិ៍ ពិគ្រោះយោបល់ផ្នែកច្បាប់ ពិនិត្យនិងរៀបចំឯកសារជាភស្តុតាងនិងធ្វើបណ្ដឹង…

  • សម្ដេចធិបតី៖ ដំណើរទស្សនកិច្ចនៅឡាវ មានគោលដៅពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

    សម្ដេចធិបតី៖ ដំណើរទស្សនកិច្ចនៅឡាវ មានគោលដៅពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានគោលដៅពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដោយឈរលើមូលដ្ឋានភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ សម្ដេចធិបតីបានបញ្ជាក់ទៀតថា សម្ដេចនិងនាយករដ្ឋមន្រ្ដីឡាវ បានជួបពិភាក្សាទ្វេភាគី និងមានការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-ឡាវ ដែលបានកំពុងជំរុញរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត ហើយប្ដេជ្ញាចិត្តនៅក្នុងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយយូរអង្វែង ដែលប្រទេសទាំងពីរបានឯកភាពគ្នាកាលពីឆ្នាំ២០២៣ កន្លងទៅនេះ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងសន្និសីទរួមគ្នារវាងសម្ដេចធិបតី និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្ដីឡាវ នៅសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចធិបតី បានបន្តទៀតថា កម្ពុជា និងឡាវ ប្ដេជ្ញាចិត្តរួមគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពលើភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយយូរអង្វែង។ ទន្ទឹមជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចការមួយចំនួនផងដែរ ដែលសំដៅដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ ថាមពល សេដ្ឋកិច្ច ការតភ្ជាប់ជើងហោះហើរ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

  • ឯកឧត្តម នេត្រ ភក្ត្រា៖ ទិសដៅសំខាន់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិនិងថ្នាក់ខេត្ត គឺមានបេសកកម្មរួមមួយដោយត្រូវអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល

    ឯកឧត្តម នេត្រ ភក្ត្រា៖ ទិសដៅសំខាន់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិនិងថ្នាក់ខេត្ត គឺមានបេសកកម្មរួមមួយដោយត្រូវអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល

    ក្រុមការងារថ្នាក់ជាតិ គឺជាចំណងភ្ជាប់រវាងរដ្ឋាភិបាលថ្នាក់ជាតិជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដោយជួយតម្រង់ទិស គាំទ្រ និងជួយជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋានដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវោធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើនិងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ នេះជាការថ្លែងលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។ កិច្ចប្រជុំបូកសរុបលទ្ធផលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក និងថ្នាក់ដឹកនាំមកពីឃុំសង្កាត់ទាំង៤៨ នៃខេត្តក្រចេះសរុបចំនួនប្រមាណជាង៤០០រូប។ បន្ទាប់ពីអង្គប្រជុំបានស្តាប់របាយការណ៍នៃការចុះធ្វើសកម្មភាពការងារ និងជួបបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលទាំង៧ ក្រុង ស្រុក រួចមក ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ដែលបានប្រឹងប្រែងរួមសហការសាមគ្គីក្នុងការបំពេញកិច្ចការងារកន្លងមកបានយ៉ាងល្អ។ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានលើកឡើងពីចំណុចខ្លាំង…

  • ប្រធានក្រុមយុវជនសង្គមស៊ីវិលអំពាវនាវដល់សាធារណជនចូលរួមប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រុមប្រឆាំងជ្រុលនិយម

    ប្រធានក្រុមយុវជនសង្គមស៊ីវិលអំពាវនាវដល់សាធារណជនចូលរួមប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រុមប្រឆាំងជ្រុលនិយម

    ភ្នំពេញ៖ ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បានអំពាវនាវដល់សាធារណជនចូលរួមឆ្លើយតប និងប្រយុទ្ធប្រឆាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើការផ្សព្វផ្សាយព័ត៌មាននានានៅលើបណ្ដាញសង្គម និងសូមបញ្ឈប់នាំគ្នាចែករំលែកបន្ត ឬ Like Comment Share ចំពោះព័ត៌មានដែលមិនពិត ពីព្រោះការចែករំលែកព័ត៌មានទាំងនោះវាអាចបណ្តាលក្លាយជាជនរងគ្រោះជាដើម។ ការអំពាវនាវនេះ ធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាលសមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ១០០នាក់ ជំនាន់ទី១ ស្តីពី មូលដ្ឋានគ្រឹះការសរសេរព័ត៌មាន ដែលផ្តោតលើការចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ឬប្រឌិត ពិសេសធ្វើយ៉ាងណារួមគ្នាទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយប្រតិដ្ឋ ក្នុងន័យញុះញង់ទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ឬព័ត៌មានមិនពិតទាំងឡាយណាដែរអាចបង្កក្លាយទៅជាវិទ្ធង្សនានយោបាយជ្រុលនិយម កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ លោក ហេង សំណាង បានអំពាវនាវដល់សាធារណជនថា៖១)ស្វែងរកប្រភពព័ត៌មានដែលមានប្រភពត្រឹមត្រូវ ច្បាស់ការចេញពីស្ថាប័នផ្លូវការ ពិតឬក្លែងក្លាយ ហើយកុំទាន់ធ្វើការវិនិច្ឆ័យ និងចូលខមមិនក្នុងន័យមិនល្អ ឬខុសនឹងច្បាប់ ប៉ុន្ដែត្រូវកំណត់ប្រភពនោះឱ្យបានច្បាស់លាស់ជាមុនសិន។២)រួមគ្នាចូលទៅ Report Page អនាមិកទាំងនោះ ដើម្បីឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទព័ត៌មានប្រឌិត។៣)ឆ្លើយតបបង្ហាញការពិត តាមរយៈបណ្ដាញសង្គម ឬបណ្ដាញសារព័ត៌មាននានាជាបន្ទាន់ដើម្បីបន្សាបព័ត៌មានក្នុងន័យទុច្ចរិតណាមួយ។៤)អំពាវនាវដល់ក្រុមអ្នកបង្កើតមាតិកា (Creator Content) ឬឆាណែល ហ្វេសប៊ុក យូធូប ជាដើម ត្រូវបង្កើតមាតិការបស់ខ្លួនប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ…

  • អ្នកនាំពាក្យ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ

    អ្នកនាំពាក្យ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ

    ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាឱកាសនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងនូវមូលដ្ឋានគ្រឹះ នៃវឌ្ឍនភាព វិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរផងដែរ។ អ្នកនាំពាក្យសម្តេចធិបតីបានបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នឹងជំនួបទ្វេភាគីជាមួយឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន រួមទាំងធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ។ ក្រៅពីជំនួបទ្វេភាគី សម្តេចធិបតីក៏នឹងមានកម្មវិធីសំខាន់ៗ មួយចំនួនទៀតផងដែររួមមាន៖ ជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទទួលជំនួបសម្តែងការគួរសមដោយឯកឧត្តម ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា និងអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្លិបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវ ផងដែរ។ ឯកឧត្តម មាស សុភ័ណ្ឌ បានមានប្រសាសន៍បន្តទៀតថា ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី…

  • ឯកឧត្តម នេត្រ ភក្ត្រា៖ គ្រប់សាសនាទាំងអស់បានរស់ឡើងវិញ និងរីកលូតលាស់ធំធាត់ដោយសារតែមានថ្ងៃជ័យជម្នះ ៧មករា ដែលកើតចេញពីការតស៊ូលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យុទ្ធជនយុទ្ធនារីដ៏អង់អាចក្លាហាននៃយើង

    ឯកឧត្តម នេត្រ ភក្ត្រា៖ គ្រប់សាសនាទាំងអស់បានរស់ឡើងវិញ និងរីកលូតលាស់ធំធាត់ដោយសារតែមានថ្ងៃជ័យជម្នះ ៧មករា ដែលកើតចេញពីការតស៊ូលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យុទ្ធជនយុទ្ធនារីដ៏អង់អាចក្លាហាននៃយើង

    «គ្រប់សាសនាទាំងអស់បានរស់ឡើងវិញនិងរីកលូតលាស់ធំធាត់ដោយសារតែមានថ្ងៃជ័យជម្នះ៧មករា ដែលកើតចេញពីការតស៊ូលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យុទ្ធជនយុទ្ធនារីដ៏អង់អាចក្លាហាននៃយើង ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិជំនឿសាសនារបស់ខ្លួនដោយសារតែកត្តាសុខសន្តិភាពពេញលេញដែលកម្ពុជាសម្រេចបានដោយការអនុវត្តនយោបាយឈ្នះ-ឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញជាអធិបតីពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនិងបុណ្យកម្សាន្តស្រុកសំបូរ ដែលប្រារព្ធឡើងនៅវត្តព្រះវិហារធំសសរ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ បុណ្យផ្កាមហាសាមគ្គីដែលទទួលបានបច្ច័យប្រមាណជិត ៤០ លានរៀល ដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់វត្តព្រះវិហារធំសសរ១០០។ នៅចំពោះមុខបរិស័ទដែលបានអញ្ជើញចូលរួម ឯកឧត្តម នេត្រ ភក្ត្រា បាននាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមនឹងថ្នាក់ដឹកនាំផ្សេងទៀត ក៏ដូចជាការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរ ខេត្តក្រចេះទាំងមូល។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាថ្នាក់ដឹកនាំទាំងអស់បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែគិតគូរគ្រប់ពេលវេលាដើម្បីធ្វើឱ្យជាតិបានសុខសាន្ត និងបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារតាមរយៈការបង្កើតការងារធ្វើ បង្កើនចំណូល និងថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់បងប្អូនប្រជាពល រដ្ឋដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនដល់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត និងជាពិសេសសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្លាយជាប្រទេសអភិវឌ្ឍ ពលរដ្ឋមានចំណូលខ្ពស់។ ឯកឧត្តមបានថ្លែងថាដោយសារតែកត្តាសុខសន្តិភាព យើងមានឱកាសធ្វើអ្វីៗបានទាំងអស់។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះទឹកចិត្តសទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត…