-
លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតសរុប ១០,០៥២សំឡេង ស្មើនឹង ៥៥អាសនៈ
ភ្នំពេញ៖ យោងតាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វផ្សាយបានបង្ហាញឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេង ទទួលបានអាសនៈចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ។ បើតាមលទ្ធផលប្រកាសដោយ គ.ជ.ប បានឱ្យដឹងថា៖មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ‒គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៨១៧សំឡេង‒គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ៨៨សំឡេង‒គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១សំឡេង‒គណបក្សកម្លាំងជាតិ ពុំទទួលបានសំឡេង មណ្ឌលភូមិភាគទី២ ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ‒គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ១,១២១សំឡេង‒គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ២៣៩សំឡេង‒គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១សំឡេង‒គណបក្សកម្លាំងជាតិ ទទួលបាន ៤សំឡេង មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល‒គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៧៧៩សំឡេង‒គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១៣០សំឡេង‒គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន…
-
ប្រធាន គ.ជ.ប បញ្ជាក់អំពីលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ អាចនឹងផ្សាយចាប់ពីវេលាម៉ោង៧:៣០នាទីយប់
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងថា អំពីការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត ដើម្បីឱ្យដំណើរការនៃការរៀបចំចាត់ចែងយន្តការនៃការងារបញ្ជូន ទទួល ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន គ.ជ.ប បានបង្កើតគណៈកម្មការមួយឈ្មោះថា “គណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត”។ យន្តការ និងនីតិវិធីនៃការគ្រប់គ្រង និងរៀបចំការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ត្រូវកំណត់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ជាប្រតិបត្តិករដំបូងក្នុងការស្គែន និងបញ្ជូន ទម្រង់បែបបទលេខ ១១០១ ទម្រង់បែបបទលេខ ១១០៨ និងទម្រង់បែបបទលេខ ១១០២ មក គ.ជ.ប តាមរយៈគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត ហើយគណៈកម្មការនេះ ត្រូវចាត់ចែងធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបឋមនៃការបោះឆ្នោតតាមភូមិភាគ សម្រាប់ផ្សព្វផ្សាយជាព័ត៌មានលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គ.ជ.ប នឹងរៀបចំប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ដែលការប្រកាសផ្សាយនេះមានគោលបំណងសំខាន់គឺ៖-ដើម្បីផ្ដល់ជំនឿទុកចិត្តដល់ភាគីពាក់ព័ន្ធទៅលើលទ្ធផលនៃការបោះឆ្នោត-ដើម្បីផ្សព្វផ្សាយលទ្ធផលបឋមបានឆាប់រហ័ស ត្រឹមត្រូវច្បាស់លាស់ ទូលំទូលាយ និងមានតម្លាភាព។ ឯកឧត្តមបន្តថា ការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនេះ គ.ជ.ប បានសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក)…
-
អ្នកនាំពាក្យ គ.ជ.ប៖ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តយ៉ាងល្អប្រសើរ ប្រកបដោយតម្លាភាព
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា នៅវេលាម៉ោង៣រសៀលនេះ ការិយាល័យបោះឆ្នោតទាំង ៨ភូមិភាគ ត្រូវបានបិទអស់ហើយ។ គិតត្រឹមម៉ោង១២ ចំនួនអ្នកបោះឆ្នោតចំនួន៩៩.២២%។ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តយ៉ាងល្អប្រសើរ ប្រកបដោយតម្លាភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាវ់ល្អ មិនមានការគំរាមកំហែង និងគ្មានការរំខាននោះទេ។ អាចនិយាយបានថា ជាការបោះឆ្នោតមួយមានភាពរលូន ហើយសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគណបក្សនយោបាយទាំង៤ ដែលបានចុះបញ្ជីគណបក្ស នឹងដាក់បេក្ខជនប្រកួតប្រជែង នឹងដាក់បេក្ខជន នឹងទទួលយកបាននៅដំណើរការបោះឆ្នោត និងទទួលយកបាននៅលទ្ធផលនៃការរាប់សន្លឹកឆ្នោត៕ដោយ៖ពលជ័យ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅនៅការិយាល័យ ១០០១ មណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ។ គួររម្លឹកឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិករដ្ឋសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប (ស្រី២,៥៨៤រូប)៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត
-
អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់អំពីស្ថានភាពនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា នៅថ្ងៃទី២៥ ខែកុម្ភៈ គឺជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ចាប់ពីម៉ោង៧ព្រឹក ការិយាល័យនៅទូទាំងប្រទេសបានបើកដំណើរការព្រមគ្នាទាំង ៣៣ ការិយាល័យ នៅគ្រប់ ៨មណ្ឌលតែម្តង។ ហើយអង្គបោះឆ្នោតដែលជាសមាជិកសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បានអញ្ជើញមកមុនដើម្បីតម្រង់ជួរដើម្បីត្រៀមលក្ខណៈឆ្ពោះទៅរកការបោះឆ្នោត។ អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ការបោះឆ្នោតនេះក្រោមការឃ្លាំមើលពីអ្នកសង្កេតការណ៍ជាតិប្រមាណ ៧៦០នាក់ និងអន្តរជាតិ ៣០នាក់ ក្នុងនោះក៏មានភ្ញៀវពិសេស ៣នាក់ផងដែរ។ ហើយភ្នាក់ងារគណបក្សនយោបាយចំនួន ២២៨នាក់ បានដាក់គ្រប់ការិយាល័យទាំង ៣៣។ អ្នកយកព័ត៌មានជាតិ ចំនួន ៣០៦នាក់ បានធ្វើការសង្កេតមើល។ អ្នកព័ត៌មានអន្តរជាតិមានចំនួន ២៥នាក់ តាមឃ្លាំមើលដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោតនេះ។ អ្នកនាំពាក្យបានបញ្ជាក់ថា មួយម៉ោងដំបូងឃើញថា យ៉ាងហោចក៏មានការិយាល័យបោះឆ្នោតចំនួន២ បានបិទ និងបានរាប់រួចហើយដែរ គឺនៅខាងមណ្ឌលគីរី និងកែប។ ឯកឧត្តម ហង្ស ពុទ្ធា បានបន្ថែមថា នៅការិយាល័យបោះឆ្នោតនៃវិទ្យាល័យព្រះស៊ីសុវត្ថិ គឺមានអង្គបោះឆ្នោតចំនួន ៩១១នាក់ ចេញចែកជា ២ការិយាល័យ។ ហើយទិដ្ឋភាពទូទៅមានសណ្តាប់ធ្នាប់…
-
ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកដំណើរការ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
ភ្នំពេញ៖ គ.ជ.ប បានឱ្យដឹងថា ការិយាល័យបោះឆ្នោតទាំង ៣៣ការិយាល័យ នៅតាមរាជធានី ខេត្តចំណុះឱ្យភូមិភាគទាំង៨ បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ គ.ជ.ប បានបន្តថា អ្នកបោះឆ្នោត ដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង មានសិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ នៃការិយាល័យបោះឆ្នោតនោះ ដោយត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែល មានសុពលភាព ឬលិខិតសម្គាល់ខ្លួនជាតំណាងរាស្ត្រក្នុងតំណែង ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង។ ប្រភពដដែលបានបញ្ជាក់ថា ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០ រសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតនៅក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។ ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួន នៅមុនម៉ោង ៣:០០ រសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃ ការិយាល័យបោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។ ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ អ្នកបោះឆ្នោត…
-
បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ផ្តើមដំណើរការ
ភ្នំពេញ៖ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ នេះ ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានចាប់ផ្តើមហើយ។ អង្គបោះឆ្នោតបានឈរតម្រង់ជួរនៅមុខការិយាល័យបោះឆ្នោតដើម្បីចូលទៅបោះឆ្នោត។ អ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអ្នកបោះឆ្នោតដែលស្ថិតក្នុងអង្គបោះ ឆ្នោតជាតំណាងរាស្ត្រ និងជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែលសរុបមានចំនួន ១១.៧៤៧ រូប ពោលគឺអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ១១៦២២ ជាមួយនឹងសមាសភាពតំណាងរាស្ត្រចំនួន ១២៥រូប សរុបទៅ ១១៧៤៧នាក់។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សមាជិកព្រឹទ្ធសភាមានចំនួន ៦២រូប ក្នុងនោះ ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង ៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ មណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ ភូមិភាគ។ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗមានចំនួនសរុប ១១,៧៤៧…
-
អ្នកសារព័ត៌មានជាតិ អន្តរជាតិជាង៣០០នាក់និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ភ្នាក់ងារគណបក្សជាង១ ០០០នាក់ចូលរួមឃ្លាំមើលការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃអាទិត្យនេះ
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសឱ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន៣៣១នាក់បានចុះឈ្មោះដើម្បីផ្តិតយករូបភាព និងយកព័ត៌មានក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈនេះ។ ដោយឡែកក៏មានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្សចូលរួមជាង១ ០០០ នាក់ផងដែរ។ អ្នកសារព័ត៌មានដែលបានចុះឈ្មោះនិងទទួលស្គាល់ដោយគ.ជ.ប ទាំង៣៣១នាក់ ក្នុងនេះអ្នកសារព័ត៌មានជាតិចំនួន៣០៦នាក់មកពីស្ថានីយវិទ្យុ និងទូរទស្សន៍រដ្ឋ និងឯកជន សារព័ត៌មានបោះពុម្ព គេហទំព័រ មន្ទីរព័ត៌មានខេត្តចំនួន៤៥និង អ្នកសារព័ត៌មានអន្តរជាតិចំនួន២៥នាក់ មកពីវិទ្យុ ទូរទស្សន៍ កាសែត ទីភ្នាក់ងារ។ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈនេះដែរគ.ជ.បបានឱ្យដឹងថា មានអ្នកសង្កេតការណ៍ជាតិចំនួន៧៦០នាក់មកពី១៨ស្ថាប័ននិងអ្នក សង្កេតការណ៍អន្តរជាតិចំនួន៣០ នាក់។ ដោយឡែកភ្នាក់ងារគណបក្សសរុប ២២៨នាក់(ស្រី៣៩នាក់)ក្នុងនេះ គណបក្សប្រជាជនកម្ពុជាចំនួន ៦៦នាក់(ស្រី១៩នាក់), គណបក្សឆន្ទៈខ្មែរចំនួន៦៤នាក់(ស្រី៩នាក់),គណបក្សហ្វុនស៊ិនប៉ិចចំនួន៤៥នាក់(ស្រី៧នាក់)និងកម្លាំងជាតិចំនួន៥៣នាក់(ស្រី៤នាក់)។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈនៅការិយាល័យបោះឆ្នោតចំនួន៣៣ នៃ៨ភូមិភាគ។ការបោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោតអសកលដែលអ្នកបោះឆ្នោត និងអង្គបោះឆ្នោតគឺជាតំណាងរាស្រ្តនៅក្នុងតំណែងចំនួន១២៥រូប(គណបក្សប្រជាជនកម្ពុជា១២០រូបនិងគណបក្សហ្វុនស៊ិនប៉ិច ៥រូប) និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងតំណែងចំនួន១១ ៦២២រូប៕ដោយ៖ពលជ័យសូមជូនសេចក្តីប្រកាសព័ត៌មាន៖
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេលជិត២ខែ កម្ពុជាទទួលបានទេសចរ ចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន១០លើក
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរនៅលើបណ្តាញតេឡេក្រាមថា រយៈពេលជិត២ខែមកនេះ កម្ពុជាទទួលបានទេសចរ ចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន១០លើក រួមមាន៖ ជាមួយគ្នានេះ សម្តេចធិបតីបានអរគុណដល់សុខសន្តិភាពរបស់កម្ពុជា ដែលផ្ដល់នូវបរិស្ថាន និងអារម្មណ៍សុវត្ថិភាពដល់អ្នកទេសចរ អាចធ្វើការកម្សាន្តលំហែ និងសិក្សាអំពីកម្ពុជា ប្រកបដោយអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបាន ពិសេស តាមរយៈបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធ ដែលបន្តទាក់ទាញអ្នកទេសចរអន្តរជាតិជាបន្តបន្ទាប់ តាមរយៈសក្តានុពលសម្បូរបែបឥតគណនារបស់កម្ពុជា និយាយជារួម និងខេត្តព្រះសីហនុ និយាយដាច់ដោយឡែក ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ នឹងអាចទាក់ទាញវិនិយោគិន និងអ្នកទេសចរ កាន់តែច្រើនថែមទៀត ដោយរដ្ឋាភិបាលបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាច្រករបៀងសេដ្ឋកិច្ច និងទេសចរណ៍ ដែលជាតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា៕ដោយ៖ពលជ័យ
-
លោកជំទាវ ពោធិតី សាវត្ថី៖ រយៈពេល៦ខែ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺឃើញមានភាពរីកចម្រើនច្រើន
ភ្នំពេញ៖ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា រយៈពេល៦ខែ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺឃើញមានភាពរីកចម្រើនច្រើន គឺទី១.ការដឹកនាំការទូត ទំនាក់ទំនងការទូត គឺសម្តេចធិបតីបានធ្វើការដោយរស់រវើក រហូតដល់ទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុននៅប្រទេសកម្ពុជាបានយ៉ាងច្រើន ដើម្បីផលប្រយោជន៍ជាតិ។ ទី២.សម្តេចធិបតី ហ៊ុន ម៉ាណែត ហ៊ានវះកាត់គ្រប់បែបយ៉ាងដែលមានចំណុចខ្លះនឹកស្មានមិនដល់ ហើយការវះកាត់កែទម្រង់នេះ គឺជារឿងសំខាន់ណាស់ក្នុងការដឹកនាំប្រទេសកន្លងមកដែលនៅមានចំណុចសេសសល់ និងទី៣.សម្កេចធិបតីហ៊ានកំចាត់គ្រឿងញៀនដែលជារឿងរសើបបំផុតនៅក្នុងប្រទេស ក៏ដូចជានៅលើសកលលោក។ លោកជំទាវ ពោធិតី សាវត្ថី បានមានប្រសាសន៍បន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្លាហានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានសំណាងច្រើន ដែលសម្តេចធិបតីហ៊ានកែទម្រង់ចេញច្បាប់កំចាត់គ្រឿងញៀនខុសច្បាប់គ្រប់រូបភាពដែលអាចធ្វើទៅបាន។ សូមជម្រាបថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាខួបគម្រប់៦ខែគត់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ៦ខែនៃអាណត្តិ៥ឆ្នាំរបស់ខ្លួន គឺជារយៈពេលខ្លីណាស់ដែលត្រូវនិយាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ជាពិសេសសម្រាប់រាជរដ្ឋាភិបាលថ្មីដែលទើបចាប់ផ្តើមដំណើរការដូចជារាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។ ប៉ុន្តែពេលវេលាមិនមែនជាកត្តាកំណត់ដាច់ខាតសម្រាប់វាស់វែងពីសមិទ្ធផលឡើយ។ ការដាក់ចេញគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ សមត្ថភាពធនធានមនុស្ស និងឆន្ទៈការងារ អាចធ្វើឱ្យសម្រេចលទ្ធផលលើសពីការរំពឹងទុកធៀបនឹងពេលវេលា។…