-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីស្ថានភាពសុខភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានភាពល្អប្រសើរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមតេឡេក្រាមថា ២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ ក៏គ្មានការលាក់បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ កាលពី៤ថ្ងៃមុន ភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ សម្តេចតេជោបានបន្តថា បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យសុខភាព គាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេសគឺជារឿងមិនពិត។ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែ ដែលបានយាងទៅសួរសុខទុក្ខភរិយាទូលព្រះបង្គំ ដែលជាបុត្រីធម៍របស់ព្រះអង្គដល់មន្ទីរពេទ្យ។ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។ ឆ្លៀតឱកាសនេះ សម្តេចតេជោក៏សូមជូនសារទៅពួកអាក្រក់ សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ៕
-
គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បដិសេធចំពោះការចុះផ្សាយរបស់ The Cambodia Dally Khmer

គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញនិងតាមដានបណ្ដាញព័ត៌មានសង្គម មានគណនីហ្វេសប៊ុកឈ្មោះ The Cambodia Dally Khmer បានចុះផ្សាយនូវអត្ថបទមួយ “ឧកញ៉ា ជ័យ កំពុងម៉ៅការកាប់ឈើខុសច្បាប់ឱ្យក្រុមហ៊ុនកូរ៉េ T.S.M.W លើផ្ទៃដីជិត១ម៉ឺនហិកតាក្នុងខេត្តស្ទឹងត្រែង។ អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បញ្ជាក់ថា តាមសេចក្តីរាយការណ៍របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាសមាជិកនៃគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងយោងតាមឯកសារគតិយុត្តស្របច្បាប់របស់ក្រុមហ៊ុន ហឺរ៉ាយហ្សិន អេហ្គ្រីខលឈ័រ ឌីវេឡុបមេន បានទទួលសំណងនូវផ្ទៃទំហំ ៩.៧៩៩ហិកតា ៨៨៨សង់ទីអា ស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកបុរី អូរស្វាយសែនជ័យ ឃុំល្ពៅ ឃុំសាមឃួយ ឃុំស្រែគរ ស្រុកសេសាន និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្រុមហ៊ុន ហឹរ៉ាយហ្សិន អេហ្គ្រីខលឈ័រ ឌីវេឡុបមេន បានផ្ទេរទំហំដីខាងលើ ប្រគល់សិទ្ធិឱ្យក្រុម ហ៊ុន ធី.អេស.អិម.ដាប់ប៊ែលយូ ឯ.ក និងមានលិខិតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លិខិតអនុញ្ញាត “LP” ពីរដ្ឋបាលព្រៃឈើកណ្តាល ប្រមូលផល…
-
អគ្គស្នងការនគរបាលជាតិ៖ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទកុំឱ្យកើតមាននៅលើទឹកដីកម្ពុជា, ទប់ស្កាត់បង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន ប្រធាននាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបន្ដទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទកុំឱ្យកើតមាននៅលើទឹកដីប្រទេសកម្ពុជា, ម្ចាស់ការទប់ស្កាត់បង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម ដោយត្រូវក្ដោបក្ដាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវការពារឱ្យខាងតែបាននូវរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលខិតខំកសាង, ជំរុញស្រាវជ្រាវបង្ក្រាបបទល្មើស ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងបន្ដពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ដែលជាកម្លាំងជំនួយដ៏សំខាន់ដល់នគរបាលជាតិ។ ការណែនាំនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈនេះ រួមមាន៖*ទី១៖បុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកុម្ភៈ នៅតាមអង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវគ្រប់គ្រងការបំផ្ទុះផាវ, គ្រប់គ្រងក្មេងទំនើង ដែលមានចេតនាបង្កអុកឡុកសង្គម និងការកម្សាន្ដដែលហួសកម្រិតហើយឈានដល់ការប្រើហិង្សា, គ្រប់គ្រងការសម្រួលចរាចរណ៍នៅតំបន់ទីប្រជុំជន។*ទី២៖ ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ត្រូវត្រៀម និងប្រុងប្រយ័ត្នគ្រប់កាលៈទេសៈ និងក្ដាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។*ទី៣៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី…
-
សមត្ថកិច្ចចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន២នាក់ ពាក់ព័ន្ធករណីបទក្លែងបន្លំនិងបទប្រើប្រាស់លិខិតក្លែង

ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនលោក ហាក់ កុសល លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌជ្រោយចង្វារ និងលោក ម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ការចាប់ខ្លួនមនុស្សទាំង២នាក់នេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ យី សុខវួច ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ មិនដូចជាការលើកឡើងរបស់គណបក្សភ្លើងទៀននោះទេ។ បើតាមដីកាបង្គាប់ឱ្យនាំខ្លួនបានបញ្ជាក់ថា លោក ហាក់ កុសល និងលោក ម៉ា ចិន្តា ត្រូវបានចោទពីបទក្លែងបន្លំ និងបទប្រើប្រាស់លិខិក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៦២៦ មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ៕ដោយ៖ពលជ័យ
-
សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា

ភ្នំពេញ៖ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បង្ហាញពីការពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។ ការបង្ហាញនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោក Yoshihisa Suzuki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានសម្ដែងនូវការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ក្នុងការគាំទ្រ ជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥ លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល…
-
សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា

ភ្នំពេញ៖ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) បានបង្ហាញពីជំហរនៃការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា វិស័យធុរកិច្ច អចលនទ្រព្យ និងការគាំទ្រដល់ស្រ្តី លើផ្នែកភាពជាម្ចាស់នៃសហគ្រាសធន់តូច ការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញ និងផ្នែកហិរញ្ញវត្ថុជាដើម។ ការបង្ហាញជំហរនេះ ក្នុងជំនួនសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានសភាពាណិជ្ជកម្ម ក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានបង្កលក្ខណៈងាយស្រួល និងធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរសម្រាប់ធុរកិច្ចអាមេរិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាង ក្រសួង-ស្ថាប័ន និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។ លោកប្រធានសភាពាណិជ្ជកម្ម ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពការងារមួយចំនួនរបស់ AmCham…
-
កម្ពុជាស្នើសុំគណៈកម្មាធិការប្រតិបត្តិឱ្យពិចារណាអនុម័តឯកសារកម្មវិធីប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ សម្រាប់អនុវត្តនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេស រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើសុំគណៈកម្មាធិការប្រតិបត្តិឱ្យពិចារណាអនុម័តឯកសារកម្មវិធីប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ សម្រាប់អនុវត្តនៅព្រះរាជាណាចក្រកម្ពុជា។ ការស្នើនេះ ក្នុងកិច្ចប្រជុំ First Regular Session 2024 of the Executive Board of UNDP នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក ។ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមនៅក្នុងកិច្ចប្រជុំ First Regular Session 2024 of the Executive Board of UNDP នាថ្ងៃទី៣១ ខែមករា…
-
អគ្គស្នងការនគរបាលជាតិអំពាវនាវដល់ប្រជាពលរដ្ឋផ្ដល់ព័ត៌មានឱ្យបានលឿន ក្នុងករណីចាញ់បោកឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានឱ្យបានលឿន និងទាន់ពេលវេលា ក្នុងករណីចាញ់បោកក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា មកកាន់ក្រុមការងារ Hotline Scam ដែលមានមន្រ្តីជំនាញប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយឆាតទៅ Facebook ផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ការអំពាវនាវនេះ នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីពង្រឹងសុវត្ថិភាពទប់ស្កាត់បទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។ អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ក្នុងយុគសម័យទំនើបនេះ ប្រជាពលរដ្ឋជាច្រើនបានធ្លាក់ក្នុងអន្ទាក់របស់ក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារនេះឡើង ដោយបន្ថែមលើយន្ដការដែលមានស្រាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើសុំការគាំទ្របន្ថែមពីសំណាក់វិស័យឯកជន ពិសេសធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដោយត្រូវសហការឱ្យបានល្អជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសក្រុមការងារ Hotline Scam 24h/7 ដើម្បីជួយអន្ដរាគមន៍បានទាន់ពេលវេលានៅពេលមានហេតុការណ៍កើតឡើង និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការបង្ក្រាប។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមើលឃើញថា បច្ចុប្បន្ននេះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានកើតឡើងស្ទើរាល់ថ្ងៃ ពិសេសកើតឡើងនៅតាមមូលដ្ឋាន ហើយនៅពេលមានបទល្មើសកើតឡើង ប្រជាពលរដ្ឋមានការលំបាកក្នុងការមកដាក់ពាក្យបណ្ដឹង។…
-
អនុប្រធាន គ.ជ.ប៖ ការបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ត្រូវបានកំណត់យកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តម ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១០៦ សសរ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កាលបរិច្ឆេទនៃការបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។ អនុប្រធាន គ.ជ.ប បានបន្តថា ដើម្បីធានាឱ្យបានជោគជ័យលើការងារនេះ គ.ជ.ប មានភារកិច្ចស្របទៅតាមច្បាប់ ដោយត្រូវរៀបចំផែនការមេ ប្រតិទិន បទបញ្ជា និងនីតិវិធី ដើម្បីអនុវត្តការរៀបចំការបោះឆ្នោត ដែលក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី នូវភារកិច្ចមួយចំនួនដែលត្រូវអនុវត្តក្នុងការចាប់ផ្តើមបើកដំណើរការបោះឆ្នោតនេះ ដូចខាងក្រោម៖ ១.ការចាប់ផ្តើមបើកដំណើរការនៃការបោះឆ្នោតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា-ស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” គឺជាការបោះឆ្នោតអសកល តាមប្រព័ន្ធសមាមាត្រ ដែលមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងទាំងអស់ជាអ្នកបោះឆ្នោត…
-
រដ្ឋសភាផ្តើមដំណើរការនីតិវិធីជ្រើសតំាងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ចំនួនពីររូប

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃពុធទី៣១ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការនាពេលនេះ បានអនុម័តលើគោលការណ៍នៃការជ្រើសតំាងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ចំនួន ២រូប ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសេចក្តីជូនដំណឹងជ្រើសរើសឥស្សរជន ដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីបន្តនីតិវិធី។ សូមជម្រាបថាក្នុងចំណោមសមាជិកព្រឹទ្ធសភាចំនួន៦២រូប ក្រៅពីការបោះឆ្នោតជ្រើសតំាង តាមរយៈការបោះឆ្នោតជាអសកល សមាជិកព្រឹទ្ធសភា ២រូប ត្រូវចាត់តំាងដោយព្រះមហាក្សត្រ និង២រូបទៀត ជ្រើសតំាងដោយរដ្ឋសភា តាមមតិភាគច្រើនដោយប្រៀប។ សូមជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ៕ដោយ៖ពលជ័យរូបភាព៖រដ្ឋសភា