-
ក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោកមានបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា

លោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP បានបញ្ជាក់អំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង។ ក្នុងជំនួបនេះ លោក Rodolphe SaaDé បានថ្លែងអំណរគុណ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន CMA CGM GROUP ជាក្រុមហ៊ុនឡូជីស្ទីកដែលមានការិយាល័យច្រើនជាង៤០០ និងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចំនួនប្រមាណជាង១៦០នៅទូទាំងពិភពលោក។ ក្រុមហ៊ុន ក៏មានកប៉ាល់ សម្រាប់ដឹកជញ្ជូនប្រមាណ៦២៣ និងយន្តហោះដឹកទំនិញចំនួន ៦ ផងដែរ។ សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក, សេវាឡូជីស្ទីក (end-to-end logistics), សេវាតាមដានអំពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, និងជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ។…
-
បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅបារាំង គឺជារបទថ្មី នៃប្រវត្តិសាស្ត្រកម្ពុជា

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាពកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋបារាំង កត់សម្គាល់នូវរបទថ្មី នៃប្រវត្តិសាស្ត្រកម្ពុជាក្រោយឆ្នាំ១៩៩៣ ជាពិសេសរយៈពេល២ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសកម្ពុជាបានយាងនឹងអញ្ជើញទៅបំពេញទស្សនកិច្ច និងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការ ទៅកាន់ប្រទេសបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង រហូតដល់ទៅបីលើក គឺនៅចុងឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង និងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំងផងដែរ។ នៅពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏កំពុងបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសបារាំងផងដែរ។ បណ្ឌិត គិន ភា បានបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅបារាំងពិតជាមានសារៈសំខាន់ខ្លាំងណាស់ វាដើរតួនាទីជាមូលដ្ឋានដ៏សំខាន់សម្រាប់ពង្រឹងពង្រីកទំនាក់និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺបារាំង និងកម្ពុជា។ ដោយលោកកត់សម្គាល់ឃើញនូវ…
-
គ.ជ.ប សម្រេចអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត -ក្រុង -ស្រុក និងខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលមាន ២ (ពីរ) ជំពូក ១៣ (ដប់បី) ផ្នែក និងឧបសម្ព័ន្ធ ចំនួន ៧ (ប្រាំពីរ)។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានរាយការណ៍ជូនអង្គប្រជុំ គ.ជ.ប ថា គ.ជ.ប បានបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ទៅឱ្យភាគីពាក់ព័ន្ធចំនួន៨៦ស្ថាប័ន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីផ្តល់យោបល់។ ភាគីទាំងនោះ រួមមាន…
-
កម្ពុជា និងអង្គការសហប្រជាជាតិដឹកនាំកិច្ចប្រជុំគណៈក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យការអនុវត្តគម្រោងមុខរបរ និងការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២ (DEYII) និងទិសដៅការងារថ្មី

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈក្រុមប្រឹក្សាភិបាលលើកទី៥ ដោយមានការចូលរួមពីទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងវិស័យឯកជន និងតំណាងយុវជន។ កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺដើម្បីពិនិត្យលទ្ធផលគម្រោងស្តីពីមុខរបរ និងការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២ និងត្រៀមផែនការអនុវត្តគម្រោងដំណាក់កាលទី៣។ ក្នុងនោះសហប្រធានទាំងពីរ បានស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះបទបង្ហាញស្តីពីសមិទ្ធផលដំណាក់កាលទី២ ដែលបង្ហាញឡើងដោយក្រុមលេខាធិការដ្ឋាន។ ក្រោយស្តាប់បទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានសមិទ្ធិផលក្នុងដំណាក់កាលទី២ លើគម្រោងមុខរបរ និងការងារសមរម្យសម្រាប់យុវជនកម្ពុជា។ ដើម្បីឱ្យគម្រោងដំណាក់កាលទី៣ កាន់តែមានប្រសិទ្ធភាពនិងចំគោលដៅ ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តឱ្យក្រុមការងារលេខាធិការដ្ឋាន និងដៃគូរអភិវឌ្ឍន៍ទាំងអស់បន្តធ្វើការរួមគ្នាបន្ថែមទៀតធ្វើយ៉ាងណាឱ្យគម្រោងដំណាក់កាលទី៣ស្របទៅនឹងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅជាអាទិភាពក្នុងការធានាពីប្រសិទ្ធភាព ប្រសិទ្ធផលសម្រាប់ក្រុមគោលដៅដែលត្រូវការយកចិត្តទុកដាក់បន្ថែម៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការងារ
-
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងធ្វើយុទ្ធនាការឃោសនាទ្រង់ទ្រាយធំដើម្បីកម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមចេញពីកម្ពុជា

ភ្នំពេញ៖ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងធ្វើយុទ្ធនាការឃោសនាជាទ្រង់ទ្រាយធំ ដើម្បីកម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមចេញពីឲ្យអស់ពីប្រទេសកម្ពុជា និងបានអំពាវនាវដល់ប្រជាជនគ្រប់មជ្ឍដ្ឋាន សិស្ស និស្សិត មន្រ្តីរាជការ ម្ចាស់អាជីវករ លក់ដូរ ចូលរួមទាំងអស់គ្នា។ នេះបើតាមការបញ្ជាក់របស់លោក ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង១៦ផែន និងជាប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ ថ្លែងប្រាប់ AMS នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ លោក ហេង សំណាង បានឱ្យដឹងថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចេញយុទ្ធនាការឃោសនាជាទ្រង់ទ្រាយធំតែម្តង ហើយក៏សូមអំពាវនាវដល់ប្រជាជនគ្រប់មជ្ឍដ្ឋាន សិស្ស និស្សិត មន្រ្តីរាជការ ម្ចាស់អាជីវករ លក់ដូរ ជាដើម ចូលរួមទាំងអស់គ្នា។ ក្នុងរយៈពេលនេះជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។ លោកបន្តថា ក្នុងន័យនេះកម្ពុជា ត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស…
-
អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកកត់សម្គាល់ពីសក្ដានុពល និងសារៈសំខាន់នៃតំបន់អាស៊ាន ដែលរួមទាំងកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ជាកិច្ចចាប់ផ្ដើម សម្តេចធិបតីបានសម្តែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកអគ្គនាយក និងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការ WIPO នាពេលកន្លងមក។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការ WIPO តាមរយៈការផ្តល់ជំនួយបច្ចេកទេសសម្រាប់ប្រព័ន្ធ IPAS ការផ្ដល់ការគាំទ្របច្ចេកទេស និងការកសាងសមត្ថភាពក្នុងការរៀបចំកសាងច្បាប់ ឯកសារគតិយុត្ត និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញា ក៏ដូចជាការកសាងសមត្ថភាព ការលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញាដល់សាធារណជន និងការពង្រឹកការអនុវត្តច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា។ សម្ដេចធិបតីក៏បានស្នើអង្គការ WIPO បន្តគាំទ្រការកសាងសមត្ថភាព និងការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាដល់ប្រជាជនកម្ពុជាផងដែរ។ លោកអគ្គនាយក បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកបានចូលជួបសម្តែងការគួរសមនាឱកាសនេះ ហើយលោកអគ្គនាយកយល់ស្របទៅនឹងប្រសាសន៍របស់សម្ដេចធិបតីអំពីកិច្ចសហប្រតិបត្តិការល្អរវាងអង្គការ WIPO និងប្រទេសកម្ពុជា។ លោកក៏បានទទួលស្គាល់នូវគុណភាពនៃផលិតផល ដែលផលិតនៅកម្ពុជាផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងលោកអគ្គនាយក និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនានា នៃព្រះរាជាណាចក្រកម្ពុជា លោកបានស្គាល់…
-
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រត្តិបត្តិ នៃវិទ្យាស្ថានបម្រែបម្រួលសកល Tony Blair (Tony Blair Institute for Global Change) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងសេចក្តីរីករាយ ដែលបានជួបពិភាក្សាជាមួយឯកឧត្តម Tony Blair និងបានបញ្ជាក់ថា កម្ពុជារក្សាបានូវសុខសន្ដិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្តេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកំណត់យកនូវអាទិភាពគន្លឹះរួមមាន៖ ការអភិវឌ្ឍមូលធនមនុស្ស ការរក្សាកំណើន ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាពនិងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Tony Blair បានសម្ដែងនូវក្ដីសោមនស្សរីករាយ…
-
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ៖ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ល្អមួយមានភាពអស្ចារ្យបំផុត ដែលបានស្វែងរកសុខសន្តិភាព និងជាវីរបុរសរបស់សកលលោកផងដែរ

ភ្នំពេញ៖ ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo “Kupa” Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា និងទីម័រឡេស្តេ ជាប្រទេសបងប្អូននឹងគ្នា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ល្អមួយ មានភាពអស្ចារ្យបំផុត ដែលបានស្វែងរកសុខសន្តិភាព មិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេច ជាវីរបុរសរបស់សកលលោកផងដែរ។ ការបញ្ជាក់នេះ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ក៏បានថ្លែងការកោតសរសើរ និងអរគុណដល់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់ការអភិវឌ្ឍដល់ប្រទេសខ្លួន ដូចជាការគំាទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា ចំពោះការចូលជាសមាជិកអាស៊ាន និងអន្តរសភាអាស៊ាន (AIPA) របស់ទីម័រឡេស្តេ។ ជាមួយគ្នានេះ កម្ពុជាបានផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំដល់និស្សិតទីម័រឡេស្តេបានមកសិក្សានៅកម្ពុជាផងដែរ។ ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស បានលើកឡើងថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរបានលើកកម្ពស់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក នៃថ្នាក់ដឹកនាំប្រទេសទំាងពីរ។ សម្តេចតេជោ…
-
គ.ជ.ប ផ្សព្វផ្សាយពីគោលការណ៍ជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ-ទូរទស្សន៍ដល់គណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ភ្នំពេញ៖ គណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” ដឹកនាំដោយឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានគណៈកម្មការសម្របសម្រួល កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ បានជួបប្រជុំជាមួយតំណាងស្ថានីយវិទ្យុ និងទូរទស្សន៍ តំណាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល។ កិច្ចប្រជុំនេះ ដើម្បីផ្សព្វផ្សាយអំពី៖-គោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤-គោលការណ៍សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ស្ដីពីការរៀបចំកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គោលការណ៍ខាងលើមាន២ច្បាប់ផ្សេងគ្នា ហើយត្រូវបានចែកជូនដល់តំណាងភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនេះ និងមានបង្ហោះផ្សាយនៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh។ ឯកឧត្ដម ម៉ុក ដារ៉ា បានមានប្រសាសន៍ថា ការលក់ ឬជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ដល់គណបក្សនយោបាយ គឺត្រូវធ្វើឡើងដោយស្មើភាព តម្លៃស្មើៗគ្នា និងតាមលំដាប់មុនក្រោយ។ ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវប្រកាសជាសាធារណៈ…
-
រដ្ឋសភា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើកកម្ពស់បញ្ហាសិទ្ធិមនុស្សដែលជាបញ្ហាសកល

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកស្រី Rouieda El Hage តំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (UN-OHCHR) បានឯកភាពគ្នាថានឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់បញ្ហាសិទ្ធិមនុស្ស ដែលជាបញ្ហាសកល ក្រោមពាក្យស្លោកថា «ប្រសិនបើអ្នកចង់ទៅលឿន អ្នកទៅតែម្នាក់ឯង តែបើអ្នកចង់ទៅឱ្យបានឆ្ងាយ អ្នកត្រូវទៅជាមួយគ្នា»។ ការឯកភាពគ្នានេះ នៅក្នុងជំនួបពិភាក្សាការងារនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ នៅក្នុងឱកាសនោះ លោកស្រី Rouieda El Hage បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយ លោកស្រី និងសហការី។ លោកស្រី បានអបអរសាទរ សម្តេចប្រធានរដ្ឋសភា ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា នីតិកាលទី៧ ហើយបានបញ្ជាក់ថា ការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមរបស់សម្តេចប្រធានរដ្ឋសភានេះ ជាជោគជ័យមួយនៃការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាផងដែរ។ លោកស្រី Rouieda El Hage បានរាយការណ៍ជូន សម្តេចប្រធានរដ្ឋសភាអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាង UNHCHR ជាមួយស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា…