-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញលទ្ធផលលេចធ្លោនៃកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលសម្រេចបានក្នុងដើមនីតិកាលទី៧នេះ

ភ្នំពេញ៖ មិនត្រឹមតែបានបន្តនិរន្តរភាពការងាររបស់ខ្លួនយ៉ាងល្អប្រសើរពីរាជរដ្ឋាភិបាលនីតិកាលចាស់ប៉ុណ្ណោះទេ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេល៤ខែកន្លងមកនេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. បានបន្តការងារកំណែទម្រង់ដោយសម្រេចបានលទ្ធផលលេចធ្លោសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ថ្លែងក្នុងកិច្ចប្រជុំលើកទី២២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចអំពីលទ្ធផលនៃការរៀបចំកិច្ចការនានាដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចចាប់ផ្តើមអនុវត្តមុខងារដែលក្រសួងអប់រំ យុវជន និងកីឡា បានផ្ទេរឱ្យនូវសិទ្ធិគ្រប់គ្រងចាត់ចែងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ។ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា នៅក្នុងក្របខ័ណ្ឌវិមជ្ឈការវិស័យអប់រំនេះ គ.ជ.អ.ប. បានសម្របសម្រួលការការផ្សព្វផ្សាយអនុវត្តអនុក្រឹត្យផ្ទេរមុខងារ ការផ្ទេរធនធានហិរញ្ញវត្ថុ ការផ្ទេរបុគ្គលិក និងការរៀបចំសេចក្តីណែនាំបច្ចេកទេស ព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិអំពីការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។ ឯកឧត្ដម ក៏បានបង្ហាញការកត់សម្គាល់ដែរ ថា នៅដើមនីតិកាលថ្មីនេះដូចគ្នា យន្តការច្រកចេញចូលតែមួយ ដែលបានដាក់ឱ្យដំណើរការនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ…
-
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ (DRIESMANS Igor) បានបេ្តជ្ញាចិត្តក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសក្នុងការពាំនាំនូវការពិតស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់មុតស្រួច និងភាពប្រកួតប្រជែងរបស់កម្ពុជា ជូនចំពោះពាណិជ្ជករ និងវិនិយោគិនសហភាពអឺរ៉ុប ក្នុងទិសដៅទាក់ទាញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពនារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានលើកទ្បើងអំពីចំណងការទូតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា-សហភាពអឺរ៉ុប លើវិស័យជាច្រើន រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងប្រជាជន និងប្រជាជន។ ឯកឧត្តម ក៏បានសម្តែងនូវការបេ្តជ្ញាចិត្តក្នុងអាណតិ្តបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសក្នុងការពាំនាំនូវការពិតស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់មុតស្រួច និងភាពប្រកួតប្រជែងរបស់កម្ពុជា ជូនចំពោះពាណិជ្ជករ និងវិនិយោគិនសហភាពអឺរ៉ុប ក្នុងទិសដៅទាក់ទាញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅតូក្យូប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសិប្បនិមិ្មតដែលសម្តេចបានប្រើប្រាស់អស់រយៈ៣៤ឆ្នាំមកហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី៩ ខែមករានេះថា កំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសិប្បនិមិ្មតដែលសម្តេចបានប្រើប្រាស់អស់រយៈ៣៤ឆ្នាំមកហើយ(1990.2024)។ ៣៤ឆ្នាំ នៃការប្រើកែវភ្នែកផលិតនៅជប៉ុន សម្តេចមិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលសម្តេចប្រើពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ ដែលតែងតែធ្វើឱ្យសម្តេចឈឺភ្នែក និងឈឺក្បាល។ សម្តេចតេជោ ហ៊ុន សែន បានបនុ្តថា កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុន ជួយផលិតជាជំនួយចំនួន៥គ្រាប់លើកនេះ ភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀត ដែលអាចប្រើបានរយះពេល១០ឆ្នាំទៀត គឺ១ឆ្នាំប្រើមួយគ្រាប់។ នេះជាលទ្ធផល នៃប្រទេសដែលមានសង្រ្គាមដូចនេះហើយបានជាសម្តេចដឹកនាំស្វែងរកសន្តិភាពនិងរក្សាសន្តិភាព។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមអរគុណរដ្ឋាភិបាលជប៉ុន និងគ្រូពេទ្យជប៉ុនដែលជួយមើលថែទាំភ្នែកសម្តេចរយៈពេល៣៤ឆ្នាំកន្លងមក៕
-
នៅថ្ងៃទី១៥ ខែមករា៖ តុលាការសាលាដំបូងខេត្តរតនគិរី នឹងប្រកាសសាលក្រមក្រុមលោក ថេង សាវឿន រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

សាលាដំបូងខេត្តរតនគិរី នឹងប្រកាសសាលក្រមចំពោះលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញ៉ិល ភាព មន្ត្រីផ្នែកសម្របសម្រួល សហគមន៍ នៃឮសមាគមសម្ព័ន្ធសហគមន៍ កសិករ កម្ពុជា និងលោក ថាន់ ហាច នៅថ្ងៃទី១៥ ខែមករា សប្តាហ៍ក្រោយ បន្ទាប់ពីតុលាការបើកសវនាការជំនុំជម្រះសួរដេញដោលអ្នកទាំងបី និងសាក្សីចំនួន១២រូបអស់រយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយរបស់តំណាងអយ្យការបានសម្រេចរក្សាបទចោទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឱ្យនៅដដែល ដោយយោងតាមបញ្ញត្តិមាត្រា ៤៥៣ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ តែទោះជាយ៉ាងណាតំណាងអយ្យការក៏បានស្នើសុំអង្គជំនុំជម្រះឱ្យពិចារណាផងដែរទៅលើទោស និងស្នើឲ្យចៅក្រមជំនុំជម្រះបន្ធូរបន្ថយទោសសម្រាប់អ្នកទាំងបីផងដែរ ដោយតំណាងអយ្យការមើលឃើញថា អ្នកទាំង៣ អំឡុងពេលដាក់ឱ្យនៅក្រៅឃុំ គឺនិងស្ថិតក្រោមការត្រួតពិនិត្យរបស់ព្រះរាជអាជ្ញា ពួកគាត់បានអនុវត្តតាមវិធាន និងគោលការណ៍របស់អយ្យការបានយ៉ាងល្អប្រសើរ ហាក់មិនមានបញ្ហាណាមួយគួរឲ្យកត់សម្គាល់នោះឡើយ។ ក្រោយពីចៅក្រមជំនុំជម្រះពិភាក្សាគ្នា៥នាទីក្រោយមក ចៅក្រមជំនុំជម្រះសម្រេចប្រកាសសាលក្រមចំពោះអ្នកទាំងបី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ សូមជម្រាបថា លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិកកម្ពុជា (CCFC) និងបក្ខពួក ចំនួន១៧នាក់ ត្រូវបានសម្ថកិច្ចឃាត់ខ្លួននៅខេត្តក្រចេះ…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ការកសាងរូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅកុមារភាពគឺជាបង្ហាញការនឹករលឹក បដិបត្តិ និងចងចាំអំពីប្រវត្តិតស៊ូរបស់សម្ដេចតេជោ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់អំពីអត្ថន័យនៃការកសាងរូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅកុមារភាព នៅស្ពានពាមទេរ ក្នុងភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ គឺជាបង្ហាញការនឹករលឹក បដិបត្តិ និងចងចាំអំពីប្រវត្តិ តស៊ូ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាកូនកសិករម្នាក់នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយបានពុះពារខិតខំប្រឹងប្រែងរៀនសូត្រ ដោយបានបន្តការសិក្សានៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ។ ក្នុងពេលរស់នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានស្នាក់អាស្រ័យ និងទទួលការមើលថែ ផ្គត់ផ្គង់ពីព្រះគ្រូធម្មាចារ្យ គឹម ច្រែង។ ពិធីសម្ពោធ «បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅកុមារភាព» នៅស្ពានពាមទេរ ក្នុងភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម…
-
ប្រធានក្រុមសភានៃគណបក្ស AfD នៃសហព័ន្ធអាល្លឺម៉ង់ កោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា និងកំពុងធ្វើដំណើរដ៏ល្អលើវិថីសន្តិភាព ស្ថេរភាព

ភ្នំពេញ៖ ឯកឧត្តម Tino CHRUPALLA ប្រធានក្រុមសភានៃគណបក្ស AfD (គណបក្ស Alternative for Duchland) នៃសហព័ន្ធអាល្លឺម៉ង់ បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងថាកម្ពុជាកំពុងធ្វើដំណើរដ៏ល្អលើវិថីសន្តិភាព ស្ថេរភាព ដើម្បីការអភិវឌ្ឍប្រទេស។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចជំនួបនាថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដែលមិត្តអាល្លឺម៉ង់ ជាប្រទេសដែលបានជួយគាំទ្រលើការអភិវឌ្ឍន៍គ្រប់បែបយ៉ាងជាយូរអង្វែងមួយនៅកម្ពុជា ដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណជូនដល់សភា រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាទាំងទ្វេភាគី និងជំនួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១រដ្ឋសភា ក៏បានមានប្រសាសន៍លើកឡើងពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាសព្វថៃ្ង ពិតជាមិនអាចកាត់ផ្តាច់បានពីការរួមវិភាគទានដ៏ថ្លៃថ្លាពីបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក ក្នុងនោះអាល្លឺម៉ង់ ជាប្រទេសមួយដែលបានផ្តល់ជំនួយយ៉ាងច្រើន និងលើច្រើនវិស័យដល់កម្ពុជា។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតជូនប្រធានាធិបតីសាធារណរដ្ឋបារាំង អំពីការអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចផ្លូវការនៅបារាំង នាថ្ងៃទី១៨-១៩ ខែមករា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានធ្វើលិខិតជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីសាធារណរដ្ឋបារាំង តបតាមលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី អញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ខាងមុខនេះ។ នៅក្នុងលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង យ៉ាងដូច្នេះថា “ខ្ញុំសូមសម្ដែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងសូមថ្លែងអំណរគុណឯកឧត្តមដែលបានអញ្ជើញខ្ញុំ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ខាងមុខនេះ។ នេះជាកិត្តិយសដ៏ធំធេង ហើយខ្ញុំសូមទទួលយកឱកាសនេះ ជាមួយនឹងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ដើម្បីពិភាក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងទាំងពីរ។ ព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីសនាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញពីការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងភាពជាដៃគូរវាងប្រជាជាតិយើងទាំងពីរ។ ក្នុងការបន្តនូវសន្ទុះនេះ ទស្សនកិច្ចរបស់ខ្ញុំមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើវិស័យសំខាន់ៗ ដោយផ្តោតជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាននាពេលបច្ចុប្បន្ន ជាពិសេសបញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយ សន្តិភាពនៅលើពិភពលោក”។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ថ្ងៃទី២៩ ខែធ្នូ ជាថ្ងៃទិវាបុណ្យជាតិសន្តិភាពនៅកម្ពុជា គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាព និងស្អប់សង្គ្រាម

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការរិះគន់របស់ក្រុមប្រឆាំងមួយក្តាប់តូច សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា មានអ្នកខ្លះចេញមករិះគន់ថា យកថ្ងៃទី២៩ ខែធ្នូ ដាក់ជាថ្ងៃទិវាបុណ្យជាតិសន្តិភាពនៅកម្ពុជា ជាថ្ងៃឈប់សម្រាក គឺដើម្បីត្រកូលហ៊ុន សូមប្រាប់ថា ត្រកូលហ៊ុនក៏ស្វាគមន៍សន្តិភាពដែរ ហើយទិវាសន្តិភាពនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាព និងស្អប់សង្គ្រាម ក្នុងនោះមានត្រកូលហ៊ុនមួយដែរ។ តែមិនមែនផ្តាច់មុខត្រកូលហ៊ុនទេ គឺសម្រាប់ខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាព និងបានផលពីសន្តិភាព គឺប្រជាជនទូទាំងប្រទេស។ ទិវាសន្តិភាពនៅកម្ពុជា គឺជាផលសម្រាប់យើងទាំងអស់គ្នា សម្រាប់បច្ចុប្បន្ន និងទៅអនាគតសម្រាប់កូនចៅយើងគ្រប់គ្នា។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា គ្រាន់តែយកថ្ងៃទី២៩ ធ្នូ ជាថ្ងៃអបអរសាទរដែលប្រជាពលរដ្ឋថា ៥០០ឆ្នាំនៃប្រវត្តិសាស្ត្រកម្ពុជា ទោះបីជាយើងកើតមិនទាន់ក៏ដោយ ប៉ុន្តែកូនយើងមិនទាន់កើតចៅយើងមិនទាន់កើតតែពេលថ្ងៃមុខគេគួតែចងចាំប្រវត្តិសាស្ត្រ ហើយយ៉ាងហោចណាស់ក៏អាចអបអរសាទរដល់ថ្ងៃទី២៩ ធ្នូ ក៏បានរម្លឹកថា តើថ្ងៃនេះ កាលពីថ្ងៃ១៩៩៨ តើប្រជាពលរដ្ឋប៉ុន្មាននាក់ដែលលះបង់ដើម្បីបាននូវសន្តិភាពដែលបញ្ចប់សង្គ្រាម៥០០ឆ្នាំ ហើយជាទិវាដែលយើងទាំងអស់គ្នាត្រូវចងចាំ។…
-
ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៤៖ ព្រះមហាក្សត្រសព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិតសម្រាប់ទិវាបុណ្យនេះចំនួន ២៤៥នាក់

ភ្នំពេញ៖ ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិតសម្រាប់ទិវាបុណ្យនេះ សរុបចំនួន ២៤៥ នាក់ (ស្រី ២៨ នាក់)។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា ទណ្ឌិតបន្ធូរបន្ថយទោសចំនួន ២៤៥ នាក់ ក្នុងនោះ៖•បន្ថយទោសរយៈពេល ៣ ខែ ចំនួន ១៧៨ នាក់ (ស្រី ១៨ នាក់)•បន្ថយទោសរយៈពេល ៦ ខែ ចំនួន ៥៧ នាក់ (ស្រី ០៩នាក់)•បន្ថយទោសរយៈពេល ៩ ខែ ចំនួន ០៨ នាក់ (ស្រី ០១ នាក់)•បន្ថយទោសរយៈពេល…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មទ្វេឡើងថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺក្នុងគោលបំណងបម្រើប្រជាពលរដ្ឋឱ្យមានជីវភាពល្អប្រសើរ។ រាជរដ្ឋាភិបាលបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មទ្វេឡើងថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីទទួលបានទំនុកចិត្តក្នុងការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាសម្រេច និងរក្សាបាននូវចីរភាពនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើ គ្រប់វិស័យទាំងសង្គម-សេដ្ឋកិច្ចគួរជាទីមោទនៈ។ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមក្នុង អត្រា៧%ជាង ២ទសវត្សរ៍មុនការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី និង អ៊ុយក្រែន។ លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ត្រូវបានគិតគូរនិងលើក កម្ពស់កាន់តែប្រសើរឡើង ជាក់ស្តែង ប្រាក់ឈ្នួលអប្បបរមាបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់២០០ដុល្លារ នៅឆ្នាំ២០២៣ និងកើនដល់ ២០៤ដុល្លារ នៅឆ្នាំ២០២៤។ ទន្ទឹមនឹងការខិតខំដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រាជរដ្ឋាភិបាល…