-
អ្នកវិភាគចៅចាក់ស្មុក៖ ប្រជាពលរដ្ឋ ការផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ សន្តិភាព និងអំពើមនុស្សធម៌ដែលទទួលបានផលប្រយោជន៍ពិតប្រាកដពីភាពជោគជ័យការទូតរបស់កម្ពុជាចំពោះបញ្ហាមីយ៉ាន់ម៉ា

មជ្ឈដ្ឋានជាតិនិងអន្តរជាតិបានវាយតម្លៃខ្ពស់ថាកិច្ចការការទូតដែលកម្ពុជាក្នុងនាមប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានធ្វើតាមរយៈលទ្ធផលដ៏ត្រចះត្រចង់នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា និងទទួលបានការបញ្ជាក់ពីការប្រកាសបទឈប់បាញ់គ្នារបស់រដ្ឋាភិបាលរហូតដល់ដំណាចឆ្នាំ ២០២២ គឺជាជោគជ័យផ្នែកការទូតមួយយ៉ាងសំខាន់ និងជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងកសាងមូលដ្ឋានគ្រឹះសន្តិភាពឡើងវិញនៅមីយ៉ាន់ម៉ា ក៏ដូចជាពង្រឹងសាមគ្គីភាព និងគោលការណ៍កុងសង់ ស៊ីសក៏ដូចជាគោលការណ៍អាស៊ាន ១០ ប្រទេស។
-
អ្នកវិភាគចៅចាក់ស្មុក៖ភាពជោគជ័យដ៏ត្រចះត្រចង់នៃ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា ជាការចាប់ផ្តើមនាំមកនូវក្តីសង្ឃឹមនៃការនាំសន្តិភាពជូនពលរដ្ឋមីយ៉ាន់ម៉ាឡើងវិញ

ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូនៅប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារ ណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យដែលលទ្ធផលទទួលបានគឺមជ្ឈដ្ឋាននានាមិននឹកស្មានដល់។ មិននឹកស្មាន និងអាចខុសពីការរំពឹងទុករបស់ក្រុមជនអគតិមួយចំនួន។
-
ឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រារព្វពិធីលៀងសាយភោជន៍ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយសជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិ បាលកម្ពុជានៅរាត្រីថ្ងៃទី៧មករា ២០២២ ខណៈដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី៧-៨ ខែមករាឆ្នាំ២០២២។
-
សេចក្តីប្រកាសព័ត៌មានរួមស្តីពីដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

នៅក្នុងជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗ ខ្លួន។ ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថារដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។
-
គ.ជ.ប អនុម័តលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២

-
អតីតតំណាងរាស្ត្របក្សប្រឆាំងជូនពរគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឮកខួបទី៤៣ នៃទិវាជ័យជម្នះ ៧មករា

-
AVIVoice Ep54: លទ្ធភាពក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ារបស់ប្រធានអាស៊ានឆ្នាំ២០២២

-
AVIVoice Ep53: កាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា

កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាការចាប់ផ្ដើមដ៏ធំមួយរបស់កម្ពុជាក្នុងការជម្រុញការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសដើម្បីសម្រេចបាននូវគោលដៅធំរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
-
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ មីន អោង ឡាំង

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។
-
រឿងសញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិ៖ សាកលវិទ្យាល័យ WestPoint បញ្ជាក់ថាគ្មានការចេញសញ្ញាបត្រពីរខុសគ្នាទេ

មន្ត្រីជំនាញផ្នែកកិច្ចការសាធារណផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៃបណ្ឌិតសភាយោធា West Point លោក Francis J DeMaron Jr. បានបញ្ជាក់ថា តម្លៃសញ្ញាបត្រនៅបណ្ឌិតសភាយោធាអាមេរិក West Point គ្មានការបែងចែកឬភាពខុសគ្នារវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ ហើយលោកសង្ឃឹមថាការបញ្ជាក់លើកនេះ នឹងបញ្ចប់ភាពចម្រូងចម្រាសនៃតម្លៃសញ្ញាបត្រសាលារបស់លោកផងដែរ។ ការបញ្ជាក់របស់បណ្ឌិតសភាយោធាអាមេរិកនៅពេលនេះអាចចាត់ទុកជាការបញ្ចប់នូវការលើកឡើងដោយគ្មានអំណះអំណាងរបស់ទណ្ឌិត សម រង្ស៊ី កាលពីកន្លងទៅដែលបានវាយប្រហារមកលើតម្លៃសញ្ញាបត្ររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ថាជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់។