-
កម្រងសំនួរចម្លើយលើប្រធានបទ៖ សមាជថ្នាក់ជាតិលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម (មានវីដេអូ)

វាគ្មិន៖ បណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឍមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញគោលនយោបាយការបរទេស និងភូមិសាស្រ្តនយោបាយដែលផ្តោតសំខាន់នៅក្នុងតំបន់អាស៊ាន និងមេគង្គ ដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ New South Wales Canberra ប្រទេសអូស្រ្តាលី និងថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ International University of Japan (IUJ) ប្រទេសជប៉ុន។ បច្ចុប្បន្ន ថ្នាក់ដឹកនាំ ក៏ដូចជាអ្នកវិភាគនយោបាយនៃបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិមួយចំនួន កំពុងតែតាមដានជាពិសេសជុំវិញវឌ្ឍនភាពនៃសមាជថ្នាក់ជាតិលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាម បន្ទាប់ពីព្រឹត្តការណ៍នៃការចូលកាន់តំណែងជាផ្លូវការរបស់លោកប្រធានាធីបតីសហរដ្ឋអាមេរិកថ្មី លោក Joe Biden។ ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការធ្វើសមាជនេះ តើ លោកបណ្ឌិត បានសង្កេតឃើញនូវទិដ្ឋភាពអ្វីខ្លះដែរ? ហើយហេតុអ្វីបានជាវៀតណាមចាំបាច់ត្រូវមានសមាជថ្នាក់ជាតិនេះដែរ?វាគ្មិន៖ ជាទិដ្ឋភាពរួម យើងសង្កេតឃើញថាសមាជថ្នាក់ជាតិលើកទី១៣ មានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសទាក់ទងទៅនឹងចំនួនអ្នកចូលរួមដែលជាស្ត្រី គឺមានចំនួនកើនឡើងរហូតទៅដល់១៤% បើធៀបទៅនឹងសមាជមុនៗ ពិសេសសមាជលើកទី១២ ដែលមានត្រឹមតែ ១២% ប៉ុណ្ណោះ។ ដូច្នេះហើយ នេះអាចសបញ្ជាក់ឱ្យឃើញថាថ្នាក់ដឹកនំាវៀតណាមកាន់តែឱ្យតម្លៃច្រើនទៅលើការចូលរួមរបស់ស្រ្ដីក្នុងជីវភាពនយោបាយ ជាពិសេសទៅលើក្បាលម៉ាស៊ីនដឹកនំានយោបាយរបស់ប្រទេសវៀតណាមផ្ទាល់ (គណៈបក្សកុម្មុយនីស្តវៀតណាម)។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍ទី២ គឺសមាជនេះប្រព្រឹត្តឡើងស្របពេលជាមួយនឹងការផ្លាស់ប្ដូរប្រធានាធីបតីសហរដ្ឋអាមេរិកថ្មី…
-
ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោក JOE BIDEN

-
ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឆ្នាំ២០២២
