-
ទណ្ឌិតកូនជនក្បត់ជាតិរត់ចោលស្រុក អ្នកវិទ្យាសាស្រ្ត ម្ចាស់ទ្រឹស្តីខ្មែរមានគ្រាប់ឈាមពិសេសមិនឆ្លងជំងឹកូវីដ-១៩ ចេញមកទៀតហើយ!

គិតទៅជនចង្រៃជាតិ និងជាកូនពូជក្បត់ជាតិ ទោះបីជាបានខ្ចាត់ព្រាត់ទៅឆ្ងាយពីកម្ពុជា កំពុងសោយសុខនៅប្រទេសកំណើតទី២ របស់ខ្លួនឯស្រុកបារាំង ក៏បន្តព្យាយាមសព្វបែបយ៉ាងដើម្បីញុះញង់បំផ្លាញជាតិនិងប្រជាជនកម្ពុជាដែរ។ វាមិនមែនជារឿងចម្លែកឡើយសម្រាប់ទណ្ឌិតរត់ចោលគុក សម រង្ស៊ី ដែលជាកូនជនក្បត់ជាតិ សម សារី ត្រូវតែធ្វើអ្វីសព្វបែបយ៉ាងដើម្បីបំផ្លាញខ្មែរ និងសងសឹកកម្ពុជាជំនួសខ្មោចឪ។ នៅពេលដែលពិភពលោកនិងកម្ពុជាមិនទាន់ជួបវិបត្តិនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ កូនជនក្បត់ជាតិម្នាក់នេះនិងបក្ខពួកខ្លួនបានធ្វើនយោបាយបំផ្លាញប្រទេសជាតិ និង វាយបំបែកឆ្នាំងបាយប្រជាពលរដ្ឋដោយដើរអង្វរកបរទេសឱ្យឈប់ផ្តល់ជំនួយឱ្យកម្ពុជា ឈប់វិនិយោគ និងឈប់ទិញទំនិញពីកម្ពុជា។ ឥឡូវនេះ ជាតិនិងប្រជាជនកម្ពុជាក៏ដូចជាពិភពលោកកំពុងរងគ្រោះដោយជំងឺកូវីដ-១៩ និងកំពុងរិះរកដំណោះស្រាយនិងមធ្យោបាយគ្រប់គ្រងស្ថានភាពឆ្លងរីករាលយ៉ាងខ្លាំងក្លាក្នុងសហគមន៍ ក៏ដូចជាដាក់ចុះនូវវិធានការផ្សេងៗដើម្បីការពារអាយុជីវិតប្រជាពលដ្ឋ តែបែរជាទណ្ឌិតកូនជនក្បត់ជាតិតពូជនេះបានចេញមកបំពុលស្ថានការណ៍និងញុះញង់ឱ្យពលរដ្ឋបំពានវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ជំរុញឱ្យប្រជាពលរដ្ឋឈប់អនុវត្តវិធានការ ៣កុំ និង៣ការពារ យកជីវិតទៅលេងសើចជាមួយនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវទៅវិញ។ អ្វីដែលទណ្ឌិតកូនជនក្បត់ជាតិញុះញង់ឱ្យប្រជាពលរដ្ឋ ប្រឆាំងនឹងវិធានការបិទខ្ទប់គឺជាការរុញប្រជាពលរដ្ឋឱ្យ គ្រោះថ្នាក់ជាពិសេសការឆ្លងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ន ជាមួយវីរ៉ុសបំលែងថ្មីមានឥទ្ធិពលវាយលុកស៊ីសួតអ្នកជំងឺ និងធ្វើឱ្យបាត់បង់ជីវិតយ៉ាងឆាប់រហ័ស ហើយអ្នកខ្លះដែលជាសកម្មជននយោបាយខ្លួនប្ថឈមមុខនឹងជាប់គុកដោយសារតែងប់និងផ្សព្វផ្សាយសារឃោសនាបោកប្រាស់នេះ។ តើទណ្ឌិតកូនជនក្បត់ជាតិនេះមានចេតនាទុច្ចរិតអ្វីខ្លះនៅជុំវិញការឃោសនាអកុសលរបស់ខ្លួននេះ? ពេលកម្ពុជាគ្មានការឆ្លងសហគមន៍និងគ្មានមនុស្សស្លាប់ ទណ្ឌិតរូបនេះនិងគូកននាំគ្នា បំភ្លៃថាមានការឆ្លងជំងឺកូវីដ១៩ និងមានមនុស្សស្លាប់យ៉ាងច្រើន ហើយពេលនេះ នៅពេលមានការឆ្លងសហគមន៍ និងមានមនុស្សឆ្លងជិត៩០០០នាក់ និងស្លាប់ចំនួន ៧១នាក់រហូតមកដល់ពេលនេះ បែរជាក្រុមជនក្បត់ជាតិឃោសនាថាគ្មានការឆ្លង និងគ្មានការស្លាប់ហើយឃោសនាថាការឆ្លងក្នុងសហគមន៍ពេលនេះជាកូវីដនយោបាយ។ ឥឡូវនេះ នៅពេលដែលកម្ពុជាជាពិសេសរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងបណ្តាខេត្តផ្សេងទៀតកំពុងប្រឈមនឹងការឆ្លងរីករាលដាលខ្លាំង…
-
អ្នកវិភាគចៅចាក់ស្មុក៖ វិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីនិងក្រុងស្រុកដើម្បីការពារអាយុជីវិតពលរដ្ឋ និងមិនចង់ឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែជំងឺកូវីដ-១៩ឡើយ

រហូតមកទល់នឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅមានរយៈពេល ១០ថ្ងៃហើយ ដោយកម្លាំងសមត្ថកិច្ចបានអនុវត្តយ៉ាង ហ្មឺងម៉ាត់នូវបទបញ្ជាបិទខ្ទប់នេះទាំងយប់ទាំងថ្ងៃ ទោះស្ថិតក្រោមកម្តៅថ្ងៃដ៏ក្តៅ និងក្រោមដំណក់ទឹកភ្លៀង មេឃត្រជាក់ត្រងារយ៉ាងណាក៏ដោយ ក្នុងគោលបំណងតែមួយគត់គឺទប់ស្កាត់ឱ្យខាងតែបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ដែលកំពុងតែរួតរឹតរាជធានីភ្នំពេញ និងដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ ក្រៅពីរាជធានីភ្នំពេញនិងក្រុងតាខ្មៅត្រូវបានបិទខ្ទប់ និងការហាមឃាត់ធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្ត មួយចំនួនដូចជាខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំជាដើម បានសម្រេចបិទភូមិឃុំមួយចំនួនផងដែរក្រោយពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩។ ប្រជាពលរដ្ឋភាគច្រើនបានអបអរសាទរនឹងវិធានការនេះ ប៉ុន្តែមួយចំនួនទៀតបានសម្តែងការមិន សប្បាយចិត្តនិងថែមទាំងផ្គើននឹងសេចក្តីសម្រេចថែមទៀតផង។ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការ ដោយបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសាមក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ វិធានការនេះបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាផងដែរ។ ទោះបីយ៉ាងណា វិធានការបានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិសេសអាជីវកម្មពាក់ព័ន្ធការលក់ដូរ ឬផ្គត់ផ្គង់ស្បៀងអាហារ។ ផ្ទុយពីអ្វីដែលក្រុមពលរដ្ឋមួយចំនួនតូចដែលមិនបានគិតដិតសល់ និងបានលើកឡើងថាវិធានការបិទខ្ទប់ គឺជាការបិទសិទ្ធិសេរីភាព និងជ្រុលជាងនេះរហូតថាជាការសម្លាប់ប្រជាជនខ្លួន តាមពិត វិធានការទាំងអស់ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចដាក់ចុះ និងអនុវត្ត គឺដើម្បីធ្វើឱ្យកម្ពុជាមានភាពប្រសើរឡើង និងអាចគ្រប់គ្រងបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ និងឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពវិញ។ គោលបំណងសំខាន់ជាងនេះរបស់រាជរដ្ឋាភិបាល និងជាពិសេសរបស់សម្តេចតេជោ ហ៊ុន…
-
អ្នកនាំពាក្យក្រសួងព័ត៌មានៈ ការលើកឡើងរបស់គណៈកម្មការ អ្នកច្បាប់ អន្តរជាតិ- សង្គមស៊ីវិល មិនបឆ្លុះបញ្ចាំងអំពីស្ថានភាព ពិតនៅក្នុងការអនុវត្តវិជ្ជាជីវៈ សារព័ត៍មាន នៅកម្ពុជាឡើយ

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងព័ត៌មានបាន ឆ្លើយតបទៅនិងការលើកឡើង របស់គណៈកម្មការ អ្នកច្បាប់ អន្តរជាតិ (ICJ) និងក្រុម សង្គមស៊ីវិលក្នុងស្រុកមួយចំនួនតូច ដែលបានលើកឡើងថា អ្នកសារព័ត៌មាន និង ប្រព័ន្ធ ផ្សព្វផ្សាយ នៅ កម្ពុជាប្រឈម ការ គាបសង្កត់ កាន់តែ ខ្លាំង ឡើង អំឡុង ពេល នៃ ការ រាតត្បាត ជំងឺ កូ វីដ -១៩ គឺមិនបានឆ្លុះបញ្ចាំងអំពីស្ថានភាព ពិតប្រាកដ ក៏ដូចជា បរិយាកាសពិតប្រាកដ នៅក្នុងការអនុវត្តវិជ្ជាជីវៈ សារ ព័ត៍មាន នៅកម្ពុជាឡើយ។ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការលើកឡើងរបស់គណៈកម្មការ អ្នកច្បាប់ អន្តរជាតិ និងក្រុមសង្គមស៊ីវិលក្នុងស្រុកមួយចំនួនថា អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ នៅ កម្ពុជាប្រឈម ការ គាបសង្កត់កាន់តែ ខ្លាំង ឡើង អំឡុង…
-
បញ្ហាមីយ៉ាន់ម៉ា៖ កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការនាទីស្នាក់ការថ្មីនៃលេខាធិការអាស៊ានក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ីរសៀលថ្ងៃទី២៤មេសានេះ បណ្តាមេដឹកនាំអាស៊ាន បានពិភាក្សាគ្នាយ៉ាផុសផុលទៅលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួម ជាពិសេសការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជាថ្មីនៅចំពោះមុខមេដឹកនាអាស៊ានទាំងអស់ថា កម្ពុជាប្រកាន់ ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។ ក៏ប៉ុន្តែសម្តេចតេជោ ហ៊ុន សែនបានសង្កត់ធ្ងន់ថាក្នុងនាមជាសមាជិកនៃគ្រួសារអាស៊ានកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការ ចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀតដើម្បីជួយមីយ៉ាន់ម៉ាត្រឡប់ទៅរកភាពប្រក្រីឡើងវិញក្នុងតួនាទី និងតាមទម្រង់ណាមួយដែលអាចធ្វើទៅបានអនុលាមតាមគោលការណ៍អាស៊ាន ហើយគ្រប់ភាគីទាំងអស់អាចទទួលយកបាន។ មេដឹកនាំអាស៊ានបានឈានទៅទៅសម្រេចបាននូវចំណុចរួមគួរឲ្យកត់សំគាល់អំពីជំហានដ៏មានសារៈសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីបង្កើតឡើងនូវកិច្ចសន្ទនាប្រកបដោយស្ថាបនា និងជាបណ្តើរៗឆ្ពោះទៅកាន់ដំណោះស្រាយប្រកបដោយសន្តិភាព និងការរួបរួមជាយូរអង្វែង និងត្រឡប់ទៅរកការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ និងប្រកបដោយសន្តិភាព។ ប្រមុខដឹកនាំអាស៊ានបានគូសបញ្ជាក់អំពីសារ:សំខាន់នៃតម្រូវការស្តាឡើងវិញឲ្យបានឆាប់នូវបរិយាកាសស្ថេរភាពនៅប្រទេសមីយ៉ាន់ម៉ាដើម្បីសុខុមាលភាពរបស់ ប្រជាជន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងទៅកាន់មេដឹកនាំអាស៊ានថាកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។ សម្តេចបន្តថាក្នុងនាមជាគ្រួសារអាស៊ា នតែមួយកម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ាដែលកាន់តែមានសភាពស្រួចស្រាល និងស្មុគ្រស្មាញគួរឲ្យព្រួយបារម្ភ ។ ជាមួយគ្នានេះកម្ពុជា គាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានកាលពីថ្ងៃទី១ខែកុម្ភៈ ២០២១ និងក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានថ្ងៃទី២ខែមីនា ២០២១ ដែលអំពាវនាវឲ្យគ្រប់ភាគីរក្សាការអត់ធ្មត់ចៀសវាងអំពើហិង្សា និងធ្វើការចរចារកដំណោះស្រាយដោយសន្តិវិធី។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា«ក្នុងនាមជាសមាជិកនៃគ្រួសារអាស៊ានកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀតដើម្បីជួយមីយ៉ាន់ម៉ាត្រឡប់ទៅរកភាពប្រក្រីឡើងវិញក្នុងតួនាទី និងតាមទម្រង់ណាមួយដែលអាចធ្វើទៅបានអនុលាមតាមគោលការណ៍អាស៊ានហើយគ្រប់ភាគីទាំងអស់អាចទទួលយកបាន»។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានសម្តេចតេជោ បានថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន ពិសេសក្រៅផ្លូវការ ដោយបានធ្វើការគូសបញ្ជាក់ថា ការរៀបចំទស្សនវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ សម្តេចវាយតម្លៃខ្ពស់ចំពោះដំណើរទៅមុខក្នុងកិច្ចប្រឹងប្រែងរៀបចំផែនទីបង្ហាញផ្លូវអនុវត្តការងារ និងការដាក់ចេញនូវលក្ខខណ្ឌប្រតិបត្តិសម្រាប់ ការចាត់តាំងក្រុមការងារជាន់ខ្ពស់ដើម្បីរៀបចំទស្សនវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ខណ:ដែលយើងបន្តខិតខំអនុវត្តន៍ឲ្យបានពេញលេញនូវទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ទោះបីមានបញ្ហាកូវីដ-១៩។ លើការរក្សាសន្តិភាពសន្តិសុខ និងវិបុលភាពតំបន់ សម្តេចតេជោ បានថ្លែងថាការរក្សាសាមគ្គីភាពនឹងបន្តពង្រឹងតួនាទីស្នូលរបស់អាស៊ានមានសារ:សំខាន់ស្លាប់រស់ ពុំនោះទេការ…
-
“ឆ្នាំងមិនក្តៅ មកក្តៅឯគ្រប”

ដោយៈជម្ពូនុទ ភ្នំពេញៈ កន្លងទៅថ្មីៗនេះក្រោមឈ្មោះដែលហៅថា គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) និងអង្គការអ្នកកាសែតគ្មានព្រំដែន (Reporter without border) បាននិយាយនិងធ្វើការតម្លៃទៅលើវិធានការរបស់រាជរដ្ឋាភិបាលអាជ្ញាធរដែនដីក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ១៩ថា បានធ្វើឱ្យរិតត្បិតទៅលើវិស័យសារព័ត៌មាន លំហូរនៃការទទួលព័ត៌មាន និងសេរីភាពបញ្ចេញមតិ។ ការលើកឡើងនេះមើលដំបូងហាក់ដូចជាសមទំនង ព្រោះថា វិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល បាននិយាយដល់ការធ្វើដំណើរ និងសកម្មភាពផ្សេងៗដែលល្មើសទៅនឹងវិធានសុខាភិបាលជាដើម។ រឹតតែធ្ងន់ជាងនេះ នៅតំបន់ដែលកំណត់ថា តំបន់ក្រហមនោះ ការរឹតបន្តឹងមានលក្ខណៈកាន់តែម៉ឺងម៉ាត់ទាំងសម្រាប់ប្រជាជនរស់នៅក្នុងតំបន់ក្រហម ក៏ដូចជាអ្នកដែលត្រូវឆ្លងកាត់ទីនោះ។ ប៉ុន្តែនៅពេលពិនិត្យឱ្យស៊ីជម្រៅបន្តិចនឹងឃើញថា ការលើកឡើងនេះមិនបានឆ្លុះបញ្ចាំងពីការពិតនៃភាពជាក់ស្តែងនៅកម្ពុជាឡើយ។ តែវាមានរបៀបវារៈនយោបាយច្រើនជាង។ ច្បាស់ជាងនេះទៀត គឺពួកគេកំពុងធ្វើសម្រេចចិត្តជំនួសអ្នកកាសែតកម្ពុជា ដែលជាម្ចាស់ប្រទេសទៅវិញ។ នៅកម្ពុជានាដើមឆ្នាំ២០២០បន្ទាប់ពីការរកឃើញវិជ្ជមានកូវីដ១៩ លើបុរសជនជាតិម្នាក់នៅក្រុងព្រះសីហនុ បានក្លាយជាសញ្ញាដាស់អង្រួនថា ជំងឺរាតត្បាតដ៏កាចសាហាវបានឈានចូលមកកម្ពុជាហើយ ហើយដែលពុំអាចធ្វេសប្រហែសឡើយ។ បន្តមកព្រឹត្តិការណ៍សហគមន៍ថ្ងៃ៣វិច្ឆិកា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងចុងក្រោយគឺព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានស្ថានភាពធ្ងន់ជាងព្រឹត្តិការណ៍មុនៗ ព្រោះចាប់ពីព្រឹត្តិការណ៍នេះដែលមានកម្រិតឆ្លងលឿន និងទំហំធំធេង។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យកម្ពុជាចាប់ផ្តើមមានមនុស្សស្លាប់និងកម្រិតឆ្លងថ្មីក្នុងចំនួនរាប់រយនាក់ក្នុងមួយថ្ងៃ និងមានមនុស្សស្លាប់ស្ទើររាល់ថ្ងៃដែរ។ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃ២៣ខែមេសា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៨.៨៤៨នាក់, អ្នកជាសះស្បើយ ៣.១៤៨ នាក់, អ្នកកំពុងព្យាបាល ៥.៦៣៣នាក់ និងអ្នកស្លាប់ ៦១នាក់។ ដោយសារតែស្ថានភាពកាន់តែមិនអាចបន្ធូរដៃឬខ្វះការប្រុងប្រយ័ត្នបង្ការជាមុន…
-
អ្នកនាំពាក្យរដ្ឋាភិបាលៈ ការរិះគន់របស់មេខ្លោងឧទ្ទាមក្រៅច្បាប់ពីការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅ គឺដើម្បីចង់ទាក់ទាញការចាប់អារម្មណ៍តែប៉ុណ្ណោះ!

ដោយៈ ឫទ្ធិស័ក្តិ ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការរិះគន់របស់មេខ្លោងឧទ្ទាមក្រៅច្បាប់អំពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល គឺដើម្បីចង់ទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ និងចង់បំផុសឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ស្តាប់ការចង្អុលបង្ហាញ ឬ គោលការណ៍របស់ខ្លួនតែប៉ុណ្ណោះ។ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ខែមេសានេះថា អ្វីដែលមេខ្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី រិះគន់សេចក្តីសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលរបស់រដ្ឋាភិបាលកម្ពុជា គឺជាចរិតឧទ្ទាមកាលណាយើងថា “ស” វាថា “ខ្មៅ” និងចង់ទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ អ្វីដែលមេខ្លោងឧទ្ទាមបានលើកឡើង គឺចង់និយាយដើម្បីបំផុសឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ស្តាប់ការចង្អុលបង្ហាញ ឬគោលការណ៍របស់ខ្លួនតែ។ ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ទៀតថា ចាប់តាំងពីកម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ គឺមេខ្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី មិនដែលបានជួយមួយដុល្លារ ដល់រាជរដ្ឋាភិបាលក្នុងការចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំអជំងឺកូវីដ១៩ នោះទេ។ ចំណែកឯអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិវិញ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍នៅព្រឹកនេះដែរថា ការដាក់កម្លាំងសមត្ថកិច្ចនៅតាមគោលដៅដែលបានកំណត់សម្រាប់អនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល គឺជាការអនុវត្តទៅតាមខ្លឹមសារសេចក្តីសម្រេច (ទី១) ។ ទី២. ជាការបំពេញកាតព្វកិច្ចចូលរួមបង្ការទប់ស្កាត់នៅការឆ្លងរាលដាលជំងឺកូវីដ១៩។ ជាធម្មតាកាលណាដាក់បំរាមគោចរ និងដាក់គោលដៅបិទខ្ទប់…
-
ការពិត ក្រោយវំាងននក្រហម

ក្រោយសង្គ្រាមត្រជាក់ផុតរលត់ទៅ ការប្រឈមមុខយ៉ាងស្រួចស្រាលរវាងមហាអំណាចលោកសេរី និងកុំម្មុយនីសត្រូវបានបិទបញ្ចប់។ ការដួលរលំអតីតសហភាពសូវៀតបានធ្វើឱ្យសង្គ្រាមទំាងមនោគមវិជ្ជា និងការប្រឡងប្រណាំងព្វាវុធបានបញ្ចប់ ប៉ុន្តែលទ្ធិកុំម្មុយនីស ដែលលោកសេរីចាត់ទុកថាជាសត្រូវដែលត្រូវតែធ្វើ ឱ្យវិនាសផុតពិលើពិភពលោកមិនបានរលត់ទៅនោះឡើយ។ គេសង្កេតឃើញប្រទេសមួយចំនួននៅបន្តអនុវត្ត ដូចជាលទ្ធិកុំម្មុយនីសនៅអាស៊ីខាងកើត (ចិន និងកូរ៉េខាងជើង) និងលទ្ធិសង្គមនិយមនៅអាស៊ីអាគ្នេយ៍ (វៀតណាម និងឡាវ) និងរបបផ្តាច់ការមួយចំនួននៅបណ្តាប្រទេសតំបន់អាហ្រ្វិក។ ស្របពេលនៃការវិវឌ្ឍសភាពការណ៍ពិភពលោក ដែលធ្លាប់តែមានតែពីរប៉ូល ឥឡូវនេះសណ្តាប់ធ្នាក់ពិលោកថ្មី បានលេចចេញគឺ សណ្តាប់ធ្នាប់ពិលោកថ្មីពហុប៉ូល ដែលយើងសង្កេតឃើញមានមហាយក្ស ចំនួន២ កំពុងត្រដែតឡើងយ៉ាងលឿននៅអាស៊ី នោះគឺ មហាយក្សប្រជាធិបតេយ្យឥណ្ឌា និងមហាយក្សកុម្មុយនីសចិន។ ការរះត្រដែតឡើងនៃមហាយក្សចិន នៅពេលដែលរដ្ឋអាស៊ីខាងកើតមួយនេះបានវ៉ាដាច់តំណែងមហាអំណាចសេដ្ឋកិច្ចលេខ២ លើពិភពលោកនៅពីលើជប៉ុន មានសំនួរចាក់ស្រេះលើកឡើងក្នុងគោលនយោបាយរបស់មហាអំណាច។ តើគួរទុកឱ្យ រដ្ឋអាស៊ីខាងកើតមួយនេះបន្តរីកចម្រើន ឬគួរត្រូវបង្អាក់រំខាន?ចម្លើយ ពិតជាអាចស្មានទុកជាមុន ហើយត្រឹមត្រូវទៀតនោះគឺ មិនត្រូវបណ្តោយនោះឡើយ។ វាមិនអាចប្រឈមមុខដាក់គ្នាដូចកាលសម័យសង្គ្រាមត្រជាក់នោះឡើយ ហើយរដ្ឋអធិបតេយ្យមួយក៏នឹងមិននៅស្ងៀមឱ្យអ្នកណាមកបំពានបានឡើយ។ ដូច្នេះ ដើម្បីអាចបង្អាក់ដំណើរបាន ការគំរាមកំហែង ការដាក់ទណ្ឌកម្មជាឯកតោភាគី លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានក្លាយជាឧបករណ៍ដ៏ពេញនិយមសម្រាប់ក្រុមមហាអំណាចប្រើប្រាស់។ អ្វីៗដែលមហាអំណាច អះអាថា ជាការគោរពច្បាប់អន្តរជាតិ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺគ្រាន់ជាវំាងននក្រហម សម្រាប់បង្ហាញដល់សាធារណជនប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយវំាងននក្រមហមនោះ ពោរពេញដោយគំនិតវាទីនិយម។…
-
អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងជ្រុលនិយមកំពុងអនុវត្តន៍ផែនការទុច្ចរិត «រុញឱ្យខ្លោចរោចឱ្យឆៅ» ទាក់ទងនឹងស្ថានភាពជំងឺកូវីដ-១៩

ខណៈរាជរដ្ឋាភិបាលកម្ពុជា កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់អនុវត្តវិធានការចាំបាច់នានាដើម្បីប្រយុទ្ធ ប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជ្រោះមរណៈ ក្រុមប្រឆាំងជ្រុលនិយមដែលបានត្រឹមតែទ្រឹស្តី និងនិយាយដោយគ្មានធ្វើសកម្មភាព បានខិតខំបំផ្លាញកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលនិងប្រជាពលរដ្ឋ។ នេះជាទម្លាប់ដ៏អាក្រក់របស់ក្រុមជនបំផ្លាញជាតិ! នៅពេលដែលកម្ពុជាការពារប្រទេសនិងប្រជាជនបានយ៉ាងល្អក្នុង រយៈពេលជាងមួយឆ្នាំពីការឆ្លងជំងឺកូវីដក្នុងសហគមន៍ គ្មានការស្លាប់បាត់បង់ជីវិតមនុស្ស ក្រុមប្រឆាំងបាន ឃោសនាថាមានការផ្ទុះជំងឺកូវីដ-១៩ និងបង្កឱ្យមានការស្លាប់ប្រជាជនជាច្រើន។ ប៉ុន្តែនៅពេលដែលកម្ពុជារងគ្រោះពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ បង្កការចម្លងដល់ពលរដ្ឋរាប់ពាន់នាក់ និងបង្កការស្លាប់មនុស្សេជាច្រើននាក់ បែរជាក្រុមប្រឆាំងជ្រុលនិយម ជាពិសេសក្រុមអ្នករត់គេចខ្លួនពីសំណាញ់ច្បាប់រួមទាំងទណ្ឌិត សម រង្ស៊ី មូរ សុខហួរនិងបរិវាររបស់ពួកគេនិយាយថាគ្មានការឆ្លង រីករាលដាលនិងគ្មានពលរដ្ឋខ្មែររងគ្រោះស្លាប់បាត់បង់ជីវិតទៅវិញ។ តើអ្វីជាគោលបំណងពិតប្រាកដរបស់ ក្រុមប្រឆាំងជ្រុលនិយមទាំងនេះ ដែលចេញមកឃោសនាផ្ទុយពីស្ថានការណ៍ពិតដូច្នេះ? គ្មានអ្វីដែលគួរឱ្យសង្ស័យឡើយ អ្វីៗដែលក្រុមប្រឆាំងជ្រុលនិយមបានខិតខំឃោសនាផ្ទុយពីស្ថាន ការណ៍ពិតនេះគឺជាចេតនានយោបាយទុច្ចរិតមួយដែលមិនបានជួយប្រជាពលរដ្ឋ ជួយដោះស្រាយបញ្ហាទាំង ឡាយដែលកើតចេញពីវិបត្តិនៃជំងឺកូវីដ-១៩ តែព្យាយាមបំផ្លាញរាល់វិធានការរបស់រដ្ឋាភិបាលដែលជួយអាយុជីវិតប្រជាពលរដ្ឋ។ ពួកគេពិតជាមិនចង់ឃើញវិធានការនានា ដែលបានដាក់ចុះដោយរាជរដ្ឋាភិបាលទទួលបានជោគជ័យឡើយ ព្រោះ ពួកគេនឹងបាត់បង់ជំនឿទុកចិត្តកាន់តែខ្លាំង បាត់បង់ការគាំទ្រ និងមិនអាចបង្កើតបញ្ហាដើម្បីរៃអង្គាសប្រាក់ និងធ្វើនយោបាយបោកប្រាស់ ធ្វើប្រជាភិថុតិលើពលរដ្ឋបានទៀតឡើយ។ ដូច្នេះពួកគេគ្មានជម្រើសអ្វីក្រៅ តែពីនិយាយបំភ្លៃ បំផ្លើស បំប៉ោងនិងបំភ័ន្តការពិតឡើយ។ គោលដៅនៃការធ្វើវិទ្ធង្សនារបស់ក្រុមជ្រុលនិយម គឺការញុះញង់ប្រជាពលរដ្ឋ មិនឱ្យស្តាប់បទបញ្ជារាជរដ្ឋាភិបាល ព្យាយាមបង្កើតចលាចលក្នុងចំណោមប្រជាពលរដ្ឋ ដោយផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យសកម្មជនរបស់ខ្លួនក្នុងស្រុកតវ៉ាទាមទារផ្សេងៗ ដោយចេតនាបង្កភាពវឹកវរសង្គមបន្ថែមលើវិបត្តិនៃការឆ្លងជំងឺកូវីដ-១៩ ធ្វើឱ្យការឆ្លងរីករាលដាលនៃជំងឺកាន់តែខ្លាំង…
-
ធ្លាប់តែរិះគន់គេ ឥឡូវគេ “ដាក់កញ្ចក់ឱ្យឆ្លុះមើលខ្លួនឯងវិញ”

ប្រទេសមហាអំណាច និងប្រទេសអ្នកមានមួយចំនួនតែងដើរបង្រៀន និងផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅកាន់ប្រទេសដទៃ ប៉ុន្តែមិនប្រាកដថាការអនុវត្តរបស់ពួកគេ និងស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសទាំងនោះល្អឥតខ្ចោះ ឬល្អជាងគេរហូតនោះទេ។ ការសង្កេត និងបទពិសោធន៍ក្នុងទំនាក់ទំនងអន្តរជាតិច្រើនឆ្នាំកន្លងមកបានបង្ហាញឱ្យឃើញថា ប្រទេសដែលមកប្រដៅគេទាំងនោះ គឺមិនដែលចេះខុស និងមិនដែលទទួលស្គាល់ថាខ្លួនខុស។ អ្វីដែលគេធ្វើ គឺគេតែងតែអះអាងថា ដោយសារហេតុផលនេះ ហេតុផលនោះ ដែលសុទ្ធតែល្អផូរផង់ និងចាំបាច់ដើម្បីការពារផលប្រយោជន៍សង្គមជាតិគេ។ ផ្ទុយទៅវិញ រឿងតែមួយដូចគ្នា ឬសូម្បីតែរឿងកំប៉ិកកំប៉ុកបំផុតក្តី នៅពេលដែលប្រទេសតូច និងក្រីក្រជាអ្នកធ្វើវិញ ប្រទេសទាំងនោះតែងតែចេញមុខរិះគន់ និងចោទថាខុសអញ្ចេះ ខុសអញ្ចុះរហូត ដោយមិនទទួលស្តាប់ ឬទទួលយកការបកស្រាយណាមួយនោះទេ។ តាមពិតទៅ ប្រទេសមហាអំណាច និងប្រទេសអ្នកមានទាំងនោះចង់កៀបសង្កត់ឱ្យប្រទេសដទៃ ជាពិសេសប្រទេសតូចតាចនិងក្រីក្រ បម្រើផលប្រយោជន៍ខ្លួនដោយឥតលក្ខខណ្ឌតែប៉ុណ្ណោះ។ ពួកគេយកទ្រឹស្តីមកសូត្រឱ្យយើងស្តាប់ដើម្បីប្រដៅយើង តែធាតុពិត ពួកគេផ្តោតតែទៅលើផលប្រយោជន៍របស់ពួកគេតែប៉ុណ្ណោះ។ ប្រជាធិបតេយ្យឬមិនប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សឬមិនគោរព មិត្តឬអតីតសត្រូវ សុទ្ធតែមិនមែនជាបុរេលក្ខខ័ណ្ឌ ឬកត្តាសំខាន់បំផុតដែលកំណត់បទដ្ឋាននៃទំនាក់ទំនងអន្តរជាតិនោះទេ នៅក្នុងពិភពលោកដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ។ ដោយតាំងខ្លួនជា “អ្នកការពារច្បាប់អន្តរជាតិ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស” ប្រទេសមហាអំណាចមួយនោះតែងតែសរសេររបាយការណ៍រាប់រយទំព័រជារៀងរាល់ឆ្នាំ ដែលវាយតម្លៃ និងរិះគន់ឥតសំចៃមាត់ទៅលើប្រទេសដទៃ នៅទូទាំងសកលលោក។ ថ្ងៃនេះ យើងលើកយកផ្ទាំងកញ្ចក់មួយមកដាក់នៅចំពីមុខមាត់ទ្វារផ្ទះនៃប្រទេសមហាអំណាចនេះ ដើម្បីបានឃើញច្បាស់ទាំងអស់គ្នា។ ១. ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ…
-
អ្នកវិភាគចៅចាក់ស្មុក៖ វិធានការនានារបស់រាជរដ្ឋាភិបាលដាក់ចុះគឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងជាការគោរពសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្សជាតិ

ចំពោះមុខនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រុងទ្រាយធំ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចុះវិធានការសំខាន់ៗមួយចំនួន ទាំងវិធានការច្បាប់ សុខាភិបាល និងសេដ្ឋកិច្ចសង្គម ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ វាជាវិធានការដែលប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់បានអបអរសាទរ និងចូលរួមអនុវត្តដើម្បីរួមធ្លុងសាមគ្គីតែមួយជាមួយរាជរដ្ឋាភិបាល ឈានទៅ គ្រប់គ្រងបានទាំងស្រុងនូវការឆ្លងរីករាលដាលនិងការបិទបញ្ឈប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែក្រុម មន្ត្រីសិទ្ធិមនុស្ស រួមនឹងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលតាមស៊ីពែបរទេសមួយចំនួន បាននិងកំពុងព្យាយាមបង្អាក់ការជួយសង្គ្រោះជីវិតមនុស្សរបស់កម្ពុជាក្រោមលេសសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យដែលពួកគេតែងតែប្រើប្រាស់ដើម្បីសម្លាប់មនុស្ស និងបំផ្លាញប្រទេសមួយ។ ក្រុមអ្នកតាំងខ្លួនជាជើងឯកសិទ្ធិមនុស្សមួយចំនួនមានទាំងអ្នកជំនាញការ មានទាំងអង្គការអន្តរជាតិមួយចំនួន ដូចជាអង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមិនហ៊ានរិះគន់ពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសខ្លួនបានហៅវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបិទខ្ទប់រាជធានី ភ្នំពេញនិងក្រុងតាខ្មៅដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ថា ជាវិធានការផ្តាច់ការ និងលើកឡើងថាការ អនុវត្តច្បាប់ប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ជាការពង្រឹង «អំណាចផ្តាច់ការ» និងបង្កមហន្តរាយធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះត្រូវបានជួយបន្ទរបន្ថែមដោយក្រុមអង្គការនៅ ក្នុងស្រុកមួយចំនួនដែលក្នុងនោះ ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានព្យាយាមក្នុងការនិយាយ យកចិត្តជនបរទេសនិងពុលទឹកមាត់ក្នុងពាក្យសិទ្ធិមនុស្ស ហើយបុគ្គលម្នាក់នេះមិនបានគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋជាធំ និងចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ឡើយ។ ក្រុមអ្នកតាំងខ្លួនជាជើងឯកសិទ្ធិមនុស្សទាំងនេះបានត្រឹមតែទ្រឹស្តីប៉ុណ្ណោះ តែសកម្មភាពចាក់ស្តែង ក្រុមនេះបានត្រឹមនិយាយឱ្យពីរោះ និងទ្រឹស្តីហៀរកែង ហើយពេលខ្លះមិនបានយល់អ្វីដែលខ្លួននិយាយពី ពាក្យ «សិទ្ធិមនុស្ស»ឱ្យពិតប្រាកដផង។ ចំពោះមុខនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំនៃ បណ្តាប្រទេសនានានៅលើពិភពលោករួមទាំងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបបានចាត់វិធានការចាំបាច់ នានាដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋកុំឱ្យឆ្លងជំងឺនិងស្លាប់បាត់បង់ដោយសារតែជំងឺកូវីដ-១៩ដែលមិន ទាន់មានថ្នាំព្យាបាលនៅឡើយនេះ។ បណ្តាប្រទេសទាំងនោះ…