-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យការជួសជុលផ្លូវនៅតាមបណ្តោយព្រំដែនកម្ពុជា – វៀតណាម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យការជួសជុលផ្លូវនៅតាមបណ្តោយព្រំដែន កម្ពុជា – វៀតណាម ក្នុងភូមិសាស្ត្រខេត្តក្រចះ និងខេត្តមណ្ឌលគីរី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយគ្នានេះសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយបងប្អូន អ៊ំពូមីង តាយាយនៅផ្សារកាបី ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ហើយក៏បានបន្តចុះជួបដោយផ្ទាល់សាកសួរសុខទុក្ខកងកម្លាំងដែលកំពុងប្រចាំការនៅតាមគោលដៅការពារព្រំដែនគោកទាំងនៅខេត្តក្រចេះ នៅច្រកទ្វារជ័យឃ្លាំង និងបន្តមកដល់ខេត្តមណ្ឌលគីរីនៅច្រកទ្វារឡាប៉ាខេ នាខេត្តក្រចះ-ខេត្តមណ្ឌលគីរី។ តាមរយៈឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេត្ថារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។ សម្តេចធិបតីបានបន្តថា ថ្ងៃនេះឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត
-
រកឃើញសាកសពអាកាសយានិកម្នាក់ទៀត នៅព្រឹកថ្ងៃទី៣០ កក្កដានេះ
ភ្នំពេញ៖ ក្រុមប្រតិបត្តិការរុករក បានរកឃើញសាកសពអាកាសយានិកម្នាក់ទៀតហើយនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ។ សាកសពត្រូវបានប្រទះឃើញដែលមានចម្ងាយប្រមាណជាង២០០ម៉ែត្រពីឧទ្ធម្ភាគចក្រនៅលើខ្នងភ្នំយ៉ាវយ៉ៃ ចន្លោះទៅភ្នំព្រះ។ ការរកឃើញនេះ គឺបន្ទាប់ពីបាត់ការទាក់ទងអស់រយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានបញ្ជាក់ថា សាកសពដែលរកឃើញឈ្មោះ ស៊ុន ផ្លា ជាប្រធានក្រុម។ បន្ទាប់ពីបាត់ការទាក់ទងអស់រយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕ដោយ៖ពលជ័យ
-
ឯកឧត្តម អ៊ុន វិសិទ្ធគុន ៖ ការលើកឡើងរបស់ជនក្បត់ជាតិ ៣ជំនាន់ គឺជាការញុះញង់បំបែកបំបាក់ជាតិ
ភ្នំពេញ៖ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានឱ្យដឹងថា ការលើកឡើងរបស់ជនក្បត់ជាតិ ៣ជំនាន់ ចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម តាមវិទ្យុបរទេសក្រៅស្រុក គឺជាការបរាជ័យ និងគ្មានអ្នកគាំទ្រ។ អ្វីដែលជនក្បត់ជាតិរូបនេះលើកឡើង គឺជាការញុះញង់ឱ្យកម្ពុជាឈ្លោះគ្នា ព្រមទាំងចោទប្រកាន់មកលើសម្តេចតេជោ ហ៊ុន សែន គឺជារឿងមិនត្រឹមត្រូវនោះទេ។ ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបន្តថា តាមការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងច្បាស់ៗ ជូនដល់ប្រជាពលរដ្ឋ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម បានរៀបចំផ្តួចផ្តើមឡើងតាំងពីឆ្នាំ១៩៩៩ មកដលបច្ចុប្បន្ននេះមានរយ:ពេល២៥ឆ្នាំហើយ មិនមែនទើបតែមានឥឡូវនេះទេ។ បើទឹកដីកម្ពុជាបាត់ គឺបាត់យូរហើយ។ ឯកឧត្តមបានបន្តទៀតថា ការបកស្រាយរបស់អ្នកនយោបាយក្រៅប្រទេសមួយចំនួន គឺញុះញង់ឱ្យកម្ពុជាឈ្លោះគ្នា មិនមែនបកស្រាយអោយរីកចំរើន បកស្រាយជានពន្លិចតែម្តង។ ការបកស្រាយរបស់ជនក្បត់ជាតិរូបនេះ គឺបរាជ័យដែលគ្មានអ្នកគាំទ្រ សូមប្រជាពលដ្ឋកុំជឿតាមការញុះញង់របស់ជនក្បត់ជាតិ ៣ជំនាន់ ពីព្រោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម គឺមានការជួបប្រជុំគ្នារវាងប្រទេស និងប្រទេសចំនួន១១លើករួចមកហើយ។ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ កម្ពុជាជាប្រធានកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម…
-
បន្ទាប់ពីរកឃើញឧទ្ធម្ភាគចក្រ! ក្រុមប្រតិបត្តិការអ្នករុករកប្រទះឃើញសាកសពអាកាសយានិកម្នាក់ និងតាមរកម្នាក់ទៀត
ភ្នំពេញ៖ បន្ទាប់ពីក្រុមប្រតិបត្តិការអ្នករុករកបានប្រទះឃើញឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹងនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺក្រុមរុករកបានប្រទះឃើញសាកសពអាកាសយានិកម្នាក់ និងតាមរកម្នាក់ទៀត។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានបញ្ជាក់ថា នៅរសៀលម៉ោងជាង ៥រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការអ្នករុករកបានប្រទះឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងស្វែងរកលោក ស៊ុន ផ្លា ជាប្រធានក្រុម។ សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនពីភ្នំពេញ-ថ្មដា-ពោធិសាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ លើឧទ្ធម្ភាគចក្រ មានលោក ស៊ុន ផ្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះថា បន្ទាប់ពីបើកប្រតិបត្តិការរុករកអស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ…
-
បណ្ឌិត គិន ភា៖ ការភ្ជាប់គម្លាតទំនុកចិត្តរវាងរដ្ឋ និងរាស្ត្រ គឺជារឿងចាំបាច់និងបន្ទាន់បំផុត
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការនិយាយត្រូវ និងការនិយាយត្រូវចិត្ត មិនដូចគ្នាទេ។ បងប្អូនយើងមួយចំនួនចូលចិត្តស្តាប់អ្នកនិយាយត្រូវចិត្ត ទោះមាន ឬគ្មានមូលដ្ឋាន, ទោះមានឬគ្មានលក្ខណៈវិទ្យាសាស្ត្រ, ទោះខាតឬចំណេញក៏ដោយ, សម្តីខ្យល់ក៏ក្លាយជាសម្តីមាសដែរ ឱ្យតែចេញពីមាត់អ្នកជ្រកក្រោមស្លាកជាតិនិយម។ បណ្ឌិត គិន ភា បានបន្តថា បងប្អូនត្រូវចាំថា មានគំនិតជាតិនិយមល្អហើយ តែអ្នកបន្លំខ្លួនធ្វើជាអ្នកជាតិនិយមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមានច្រើនណាស់ ហើយអ្នកបរទេសបន្លំខ្លួនធ្វើជាអ្នកជាតិនិយមខ្មែរ ដើម្បីបំបែកបំបាក់ខ្មែរក៏មានមិនតិចដែរ, ប្រវត្តិសាស្ត្រយើងបានបង្រៀនយើងហើយ តាំងសម័យអាណានិគមនិយមបារាំងមកម្ល៉េះ។ ដូច្នេះ សូមបងប្អូនចេះបែងចែកប្រកបដោយបញ្ញា។ បងប្អូនមួយចំនួនមិនព្រមបើកចិត្ត បើកបេះដូងស្តាប់ការពន្យល់សិនទេ, ដឹងតែពីជេរយកតែម្តង, ឱ្យប្រឹងរៀន ក៏ជេរ, ឱ្យប្រឹងអភិវឌ្ឍសមត្ថភាព ក៏ជេរ, ឱ្យប្រឹងធ្វើការ ក៏ជេរ, ឱ្យកាត់បន្ថយគ្រឿងស្រវឹង ក៏ជេរ, ហើយមានហេតុផលមួយម៉ឺនហេតុផល ដើម្បីជេរ, តែអត់មានហេតុផលសូម្បីតែមួយ ដើម្បីអភិវឌ្ឍខ្លួនឯង។ បងប្អូនមួយចំនួននិយាយថា អត់ជឿសម្តីរដ្ឋាភិបាលទៀតទេ និយាយឱ្យតែល្អស្ដាប់ តែការអនុវត្តជាក់ស្តែងនៅតែដដែល មានតែអន់ជាងមុន។ នេះមកពីបងប្អូនមិនបើកចិត្តបើកបេះដូងស្តាប់ការពន្យល់និងឈ្វេងយល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ បើបងប្អូនសម្លឹងតែពីជ្រុងអវិជ្ជមាន បងប្អូននឹងឃើញតែរឿងអវិជ្ជមានហើយ។ បើបងប្អូនដើរសំដៅតែទៅបន្ទប់ទឹក តើឱ្យបងប្អូនរកឃើញអាហារនៅតុបាយយ៉ាងម៉េចកើត។ បណ្ឌិត…
-
គណនីហ្វេសប៊ុក Jasmine Angkor ទម្លាយពីមូលហេតុដែល ទណ្ឌិត សម រង្ស៊ី លើកយកប្រធានបទ CLV-DTA មកវាយប្រហារមុនព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ
គណនីហ្វេសប៊ុក Jasmine Angkor បានសរសេរថា ហេតុអ្វីបានជា សម រង្ស៊ី លើកយកប្រធានបទ CLV-DTA មកវាយប្រហារ រដ្ឋាភិបាលកម្ពុជា មុនព្រឹត្តិការណ៍នៃការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ? ហេតុអ្វីប្រជាពលរដ្ឋមិនដឹងថា សម រង្ស៊ី កំពុងបំផ្លាញកម្ពុជា? តើ សម រង្ស៊ី ជានណា? តើ សម រង្ស៊ី កំពុងបម្រើឱ្យសហរដ្ឋអាម៉េរិក ឬ/និង យួន (យួនសេរីគាំទ្រដោយអាម៉េរិក និង/ឬសហរដ្ឋអាម៉េរិក) ឬកម្ពុជា? តើ សម រង្ស៊ី នាំប្រជាពលរដ្ឋឱ្យយល់ខុសមួយលើកជាពីរលើក តាំងពីការជីកព្រែកហ្វូណនតេជោ រហូតមកដល់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ស្រប តាមច្បាប់អន្តរជាតិបន្ថែមទៀត គឺដើម្បីអ្វី? ហេតុអ្វីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ត្រូវបានលើកយកមកធ្វើជាប្រធានបទដើម្បីញុះញង់បង្កចលាចលសង្គម នៅពេលដែល ព្រែកជីកហ្វូណនតេជោ ជិតបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗនេះ? ក.ទីតាំងភូមិសាស្ត្រនិងប្រវត្តិសាស្ត្រនៃគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA គឺជាភាពដៃគូរប្រចាំតំបន់ដែលត្រូវបានបង្កើតឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៩៩ ជាឆ្នាំដែលកម្ពុជាបានចូលជាសមាជិកទី១០ នៃក្របខណ្ឌអាស៊ាន(ASEAN)។…
-
ប្រធានគណបក្សខ្មែរអភិរក្ស៖ ការលើកឡើងរបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់ គឺជាការញុះញង់ បំបែកបំបាក់ និងបំផ្លាញជាតិខ្លួនឯង
ភ្នំពេញ៖ ប្រធានគណបក្សខ្មែរអភិរក្ស បានហៅការលើកឡើងរបស់ជនក្បត់ជាតិ ៣ជំនាន់ តាមវិទ្យុបរទេសនៅក្រៅស្រុក ដែលចោទថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ត្រូវបានកាត់ដីប្រទេសកម្ពុជាឱ្យទៅប្រទេសវៀតណាមក្នុងខេត្តចំនួន៤ គឺជាការញុះញង់ បំបែកបំបាក់ និងបំផ្លាញជាតិខ្លួនឯងតែប៉ុណ្ណោះ។ ឯកឧត្តម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានថ្លែងថា ចំពោះសម្តីរបស់ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ ៣ជំនាន់ ដែលសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗនេះ គឺមិនមានអ្វីចម្លែកទេ វាដដែលៗ គ្មានមូលដ្ឋានច្បាស់លាស់ និយាយតាមអារម្មណ៍នឹកឃើញរវើរវាយដើម្បីធ្វើជាប្រជាភិថុត កេងចំណេញនយោបាយស្មោគគ្រោក ទុច្ចរិត ញុះញង់ បំបែកបំបាក់ បំផ្លាញជាតិខ្លួនឯងតែជារៀងរហូតមក។ ចំពោះរូបឯកឧត្តមដែលធ្លាប់ឆ្លងកាត់ស្តាប់នូវភាសាអំនួតយកមេឃទ្រាប់អង្គុយរបស់ជនក្បត់ជាតិរូបនេះ គឺវាគ្មានន័យអ្វីទេ ហើយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសនាពេលបច្ចុប្បន្ន គឺបានដឹងច្បាស់អស់ទៅហើយថា ជនក្បត់ជាតិរូបនេះ ជាបុគ្គលចោរម្សៀត ក្បត់ជាតិ៣ជំនាន់យ៉ាងណានោះ។ ឯកឧត្តមបានបន្តថា ជនក្បត់ជាតិ៣ជំនាន់រូបនេះ គឺជាបុគ្គលដែលចូលចិត្តអំនួតខ្លួនឯង ចេះស្នេហាជាតិតែឯង ត្រឹមត្រូវតែឯង ចេះដឹងតែឯង។ បើទោះបីជាសម្តេចតេជោ ហ៊ុន សែន ឬសម្តេចធិបតី ហ៊ុន ម៉ាណែត…
-
សម្តេចតេជោ ហ៊ុន សែន៖ ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមទេ, ការចរចាមុននេះ ថ្នាក់ដឹកនាំវៀតណាមបន្ថែមការលក់ភ្លើងពី២៥០មេហ្កាវ៉ាត់ ដល់៤០០មេហ្កាវ៉ាត់ជូនដល់កម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមទេ និងបានបញ្ជាក់ថា ការចរចាមុននេះ ថ្នាក់ដឹកនាំវៀតណាមយល់ព្រមដំឡើងការលក់ភ្លើងបន្ថែមពី ២៥០មេហ្កាវ៉ាត់ ដល់ ៤០០មេហ្កាវ៉ាត់ជូនដល់កម្ពុជា។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងតាមរយៈការចូលទៅខមិនពន្យល់គណនីហ្វេសប៊ុកឈ្មោះ “Chhoem Sakada” ដែលបានបង្ហោះផ្សាយអំពីក្ដីបារម្ភចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ តាមរយៈសារ Comment លើគណនីហ្វេសប៊ុក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយទៅលោក Chhoeum Sakada ដែលសម្តេចតេជោ ហៅថា កូន ដែលមានខ្លឹមសារទាំងស្រុងយ៉ាងនេះថា ពុកបានបកស្រាយអស់ ២ម៉ោងសង្ឃឹមថាកូនយល់។ ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាម ឬឡាវ។ ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ ប្រជាជនយើងក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាត។ ឯប្រជាជនវៀតណាមនិងឡាវក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាត។ កិច្ចសហការរបស់យើងប្រម៉ូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន សន្តិសុខ។ បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់របស់ពុកកូននិងកាន់តែយល់។ សម្តេចតេជោបានបន្តថា ពុកទើបត្រឡប់មកពីវៀតណាមល្ងាចមិញនេះ(26/7/2024)ដែលម្សិលមិញនេះពុកចរចាជាមួយថ្នាក់ដឹកនាំវៀតណាមសុំឲ្យភាគីវៀតណាមបន្ថែមការលក់ភ្លើងឲ្យយើងដោយដំឡើងពី ២៥០មេហ្គាវ៉ាត់ដល់៤០០មេហ្គាវ៉ាត់ ដែលភាគីវៀតណាមយល់ព្រម។ យើងផលិតភ្លើងមិនទាន់គ្រប់ឯឡាវផ្គត់ផ្គង់ឲ្យយើងមិនទាន់តាមកិច្ចសន្យា។ ការខិតខំរកទីផ្សារឱ្យប្រជាជនយើងកាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឱ្យបានល្អជាមួយប្រទេសជិតខាងពិសេសតំបន់ភូមិភាគឥសានរបស់យើងដែលខ្វះផ្លូវដឹកជញ្ជូនខ្វះអគ្គីសនីនិងខ្វះទីផ្សារ។សម្តេចតេជោ…
-
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ការលើកឡើងរបស់អ្នករាយការណ៍ពិសេស មានលក្ខណៈបុរេវិនិច្ឆ័យ និងមើលតែមួយជ្រុងអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានធ្វើការកត់សម្គាល់ជាមួយនឹងការសោកស្តាយជាខ្លាំងចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhom អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ដោយសារតែការលើកឡើងនេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមើលតែមួយជ្រុង ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជន ទូទៅ ហេតុនេះ អ្នកនាំពាក្យ គ.ស.ម.ក. ចាំបាច់ត្រូវធ្វើការពន្យល់បកស្រាយទៅលើចំណុចមួយចំនួនដូច ខាងក្រោម៖
-
ឯកឧត្ដម ម៉ុក ដារ៉ា៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់
ភ្នំពេញ៖ ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ ការបញ្ជាក់នេះ ក្នុងពិធីបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលជូនគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤” ដែលបានប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប។ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនារសៀលថ្ងៃនេះ ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានជំនាញ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមទាំងអស់ដែលបានសហការ និងចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យវគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមផែនការ និងកម្មវិធីដែលបានកំណត់។ ឯកឧត្ដមបានមានប្រសាសន៍ណែនាំដល់គ្រូបង្ហាត់ គ.ជ.ប ទាំងអស់ថា បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលនេះហើយ ត្រូវត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តជូនលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត…