-
អគ្គរាជទូតអូស្ត្រាលី ចូលជួបរដ្ឋមន្ត្រីការងារកម្ពុជា ដើម្បីជម្រាបជូនពី គម្រោងផ្តល់ទិដ្ឋាការ ផ្នែកកសិកម្ម
ភ្នំពេញ៖ ឯកឧត្តម Pablo Chiho Kang អគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានចូលជួបឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីចំណាប់អារម្មណ៍របស់កម្ពុជាលើគម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ អគ្គរាជទូតអូស្ត្រាលី ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា រដ្ឋាភិបាលអូស្រ្តាលីគ្រោងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម (Australian Agriculture Visa) សម្រាប់ប្រទេសដៃគូរបស់អូស្ត្រាលី។ ទិដ្ឋាការផ្នែកកសិកម្ម មានលក្ខណៈបើកចំហរដល់ប្រទេសជាដៃគូរបស់អូស្ត្រាលី ដោយប្រទេសអាស៊ានត្រូវចាត់ទុកជាប្រទេសគោលដៅសំខាន់។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបង្ហាញនូវក្តីរីករាយក្រៃលែង ដែលទទួលបានព័ត៌មាន ដែលថារដ្ឋាភិបាលអូស្រ្តាលីគ្រោងនឹងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម ដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះមានកម្ពុជាផងដែរ។ សម្រាប់គម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលកំពុងត្រូវការពលករទៅបម្រើការងារផ្នែកប្រមូលផលកសិកម្ម ការនេសាទនិងជលផល និងឧស្សាហកម្មធនធានដើម ឯកឧត្តមរដ្ឋមន្រ្តីរំពឹងថា ពលករកម្ពុជា ពិតជាអាចបម្រើការងារនេះបានយ៉ាងល្អជូនដល់និយោជករបស់អូស្ត្រាលី។ និងស្នើសុំឱ្យ អគ្គរាជទូតអូស្ត្រាលី ពិចារណារផ្តល់ឱកាសជូនដល់ពលករកម្ពុជាបានចេញទៅធ្វើការនៅប្រទេសអូស្ត្រាលីឲ្យបានចំនួនច្រើន ដូចកម្ពុជាបានបញ្ជូនទៅសាធារណរដ្ឋកូរ៉េដែរ ហើយបើអាចក្រៅពីផែ្នកកសិកម្ម សូមភាគីអូស្ត្រាលីពិចារណាក្នុងការបើកឱកាសជូនដល់ពលករកម្ពុជាទៅធ្វើការផ្នែកសំណង់ សេវាកម្ម និងឧស្សាហកម្ម ដើម្បីពួកគាត់ទទួលបាននូវប្រាក់ចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតពីអូស្ត្រាលី។ ភាគីទាំងពីរបានពិភាក្សាការងារ និងចែករំលែកព័ត៌មានពីនីតិវិធី […]
-
ហេតុអ្វីបានជាក្មេងៗជប៉ុន ខុសពីក្មេងៗនៃប្រទេសដទៃ? តើក្មេងៗទាំងនោះ មានលក្ខណៈសម្បតិ្តដូចម្តេចខ្លះ?
ជប៉ុន៖ នៅប្រទេសជប៉ុន រថយន្តតាមដងផ្លូវបានឈប់នៅពេលដែលមានក្មេងៗចង់ដើរឆ្លងកាត់ដងផ្លូវ។ ហើយជាការបង្ហាញកាយវិការអគុណត្រឡប់វិញ យើងចាំមើលពួកគាត់នឹងធ្វើអ្វីបន្ទាប់។ មែនហើយ គឺជាការ “អោនគោរព” ។ នេះគឺជាការបង្ហាញពីការគោរពយ៉ាងពិតប្រាកដ ដែលជារឿងមួយយើងកម្ររបានឃើញទិដ្ឋភាពទាំងនេះ នៅប្រទេសដទៃនៅលើពិភពលោកយើងនេះ ជាពិសេសគឺក្រុមកុមារដូចពួកគេ។ នៅទីនេះ ទោះបីជាពួកគេស្ថិតក្នុងភាពប្រញ៉ាប់ប្រញ៉ាលយ៉ាងណាក៍ដោយ ក៍ពួកគេមិនភេ្លចពីកាយវិការគោរពនេះដែរ។ ក្រុមកុមារជនជាត់ជប៉ុន មិនត្រឹមតែចេះគួរសមចំពោះមនុស្សទេ សូម្បីតែម៉ាស៊ីនក៍ពួកគេគួរសមជាមួយដែរ! ខណៈដែលពិភពលោកយើងនេះពោរពេញទៅដោយភាពអសុជីវធម៌។គម្រោងកម្មវិធីមួយដែលមានឈ្មោះថា ណាយ ហ្វល បានធ្វើការស្រាវជ្រាវរកពីមូលហេតុដែលក្រុមកុមារជប៉ុន មានភាពខុសគ្នាពីកុមារដទៃទៀតនៅលើពិភពលោក។ ចំណុចដំបូងនៃការរឃើញបង្ហាញថា ខណៈដែលសាលាជាច្រើនបានបង្រៀនសិស្សពីចំណេះដឹងទូទៅនោះ សាលានៅប្រទេសជប៉ុនបានផ្តោតការបង្ហៀនក្រុមកុមារអោយមានសុជីវធម៌អត្តចរិតល្អ ហើយការបង្រៀនទាំងនេះ ក៍បានចាប់ផ្តើមឡើងតាំងមុនពេលពួកគេបានចូលសាលារៀនផងដែរ ពីរបៀបដែលខ្ញុំធំឡើង ឬ ពីអ្វីដែលអ្នកម្តាយបានបង្រៀនខ្ញុំ ពីអ្វីជាកំហុស និងការគិតពីអារម្មណ៍របស់អ្នកដទៃ។ ពួកគេបានរៀនសូត្រពីឯករាជ្យភាព និងការទទួលខុសត្រូវតាំងពីតូច។ ដោយការអោយពួកគេទៅសាលារៀនដោយខ្លួនឯង ជារៀងរាល់ថ្ងៃ មិនថាពួកគេមានអាយុប៉ុន្មាននោះទេ។ មែនហើយនេះ មិនមែនជារឿងលេងសើចទេ! នៅប្រទេសជប៉ុន ពុំមានឪពុកម្តាយជូនកូនទៅសាលារៀននោះឡើយ។ ហើយនៅឯសាលាវិញ ពួកគេត្រូវបានបង្រៀនមិនអោយមានទម្លាប់ទម្រើសខ្លួនទៀតផង ដោយពួកគេត្រូវយកម្ហូបអាហារញ៉ាំដោយខ្លួនឯង លាងចាន ហើយថែមទាំងធ្វើការសម្អាតនូវអ្វីដែលពួកគេបានធ្វើអោយកខ្វក់។ ហើយអ្វីដែលកាន់តែមិនគួរអោយជឿទៀតនោះគឺសកម្មភាពទាំងនេះគឺមានប្រសិទ្ធភាពបំផុត រហូតដល់សាលាជាច្រើននៅក្នុងប្រទេសជប៉ុន ពុំមានបុគ្គលិកអនាម័យនោះឡើយ។ ពុំមានបុគ្គលិកអនាម័យ ដោយសារតែក្រុមកុមារទាំងអស់ជាអ្នកធ្វើអនាម័យដោយខ្លួនឯងផ្ទាល់។ យើងអាចមើលឃើញថា ពួកគេមានសកម្មភាពល្អបែបណា […]
-
កិច្ចសម្ភាសន៍លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk ស្តីពីកសិដ្ឋានគិរីសួគ៌ ចិញ្ចឹមគោយកទឹកដោះ
-
ចំណុចបរាជ័យទាំង៤នៃការធ្វើអាជីវកម្មដែលរំលងមិនបាន
លោក កែវ ឡង់ឌី សហស្ថាបនិកក្រុមហ៊ុនសម្ភារកុមារBaby Outlet ណែនាំចំណុចសំខាន់ទាំង៤ដល់អ្នកផ្តើមអាជីវកម្មទាំងឡាយ។ បរាជ័យមិនគួរឱ្យខ្លាចប៉ុន្តែវាបង់តម្លៃច្រើនគួរសម។ ពេលខ្លះបរាជ័យធ្វើឱ្យអ្នកលែងហ៊ានចូលសមរភូមិអាជីវកម្ម៕
-
តើពេលណាទិញFranchise និងបើកអាជីវកម្មខ្លួន ?
លោក កែវ ឡង់ ឌីសហស្ថាបនិកនៃក្រុមហ៊ុនលក់សម្ភារកុមារ Baby Outlet ពន្យល់ពីប្រយោជន៍នៃការទិញFranchise និងការបើកអាជីវកម្មដោយខ្លួនឯង។
-
បរាជ័យ៥ចំណុចដែលមិនអាចរំលងបានសម្រាប់SME
សាស្ត្រាចារ្យ លន់ បូរី នៅថ្ងៃនេះចែករំលែកបទពិសោធន៍ទាំង៥ចំណុចដែលធ្វើឱ្យអាជីវកម្មមួយអាចជោគជ័យបើអនុវត្តន៍ ប៉ុន្តែបើខ្វះនឹងបរាជ័យ។ ដើម្បីជោគជ័យ ចំណុចបរាជ័យគឺជាគន្លឹះ និងបទពិសោធន៍ដែលយើងអាចរៀនសូត្របាន។