-
គ្រួសារអតីតយុទ្ធជនមានជីវភាពខ្វះខាត បានទទួលខ្នងផ្ទះទី២០៤ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន

ខេត្តកំពង់ធំ ៖ ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត រស់នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះទី២០៤ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈនាយឧត្តមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ។
-
កូនឈើចម្រុះជាង ១ពាន់ដើម ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ នាំយកមកដាំនៅក្នុងបរិវេណសាលាបឋមសិក្សាមួយក្នុងស្រុករវៀង

ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្ត មន្ត្រីព្រៃឈើ និងមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បាននាំយកកូនឈើហូបផ្លែ និងកូនឈើប្រណីតៗ ១ពាន់ ១៦១ដើម មកដាក់ដាំនៅក្នុងបរិវេណសាលា បឋមសិក្សាអូរទ្រលោក ដើម្បីបង្ហាញដល់សិស្សានុសិស្ស គ្រប់ជំនាន់ និងគ្រប់កម្រិតសិក្សា ឲ្យចេះបណ្តុះទឹកចិត្តស្រឡាញ់សម្បត្តិព្រៃឈើ និងធនធានធម្មជាតិ និងការចែកជូនប្រជាពលរដ្ឋ ដើម្បីនាំយកទៅដាំនៅតាមលំនៅដ្ឋាន ព្រោះត្បិតព្រៃឈើ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។
-
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ ស្តីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសផលផល ក្នុងភូមិសាស្ត្រខេត្ត

សៀមរាប៖ នៅរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សា និងស្តាប់របាយការណ៍ប្រចាំខែ ស្តីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្ត នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ពិន ប្រាកង អភិបាលរងខេត្តសៀមរាប អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត បានចូលរួមជាច្រើននាក់ផងដែរ។
-
ក្រសួងមហាផ្ទៃប្រកាសស្ដីពីលទ្ធផល នៃកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ

-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២១ កក្កដា ឆ្នាំ២០២២ (មានវីដេអូ)

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២២ កក្កដា ២០២២ (មានវីដេអូ)

-
សៀវភៅស្តីពី «ប្រជាធិបតេយ្យតាមបែបផែនចិន» ស្រាវជ្រាវចងក្រងឡើង ដោយលោកបណ្ឌិត ជា មុនីឬទ្ធិ ត្រូវបានផ្សព្វផ្សាយដល់មន្ត្រី សាស្រ្តាចារ្យ និស្សិត ជាច្រើនរូបនៅ បណ្ណាល័យ ព្រឹទ្ធសភា

ភ្នំពេញ៖ សៀវភៅស្តីពី «ប្រជាធិបតេយ្យតាមបែបផែនចិន» ត្រូវបានធ្វើការផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅបណ្ណាល័យព្រឹទ្ធសភា ក្រោមវត្តមាន ឯកឧត្តម លឹម ប៊ុនហុក អគ្គលេខាធិការងតំណាងឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងមានការចូលរួមពីមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យអាស៊ីអ៉ឺរ៉ុប ជាច្រើនរូប ។
-
ជំនន់ទឹកភ្លៀង បណ្តាលឲ្យលិចផ្សារវាលយន្ត ក្រុងស្វាយរៀងក្នុងរយៈពេលខ្លី និងលិចស្រូវព្រោះ របស់ពលរដ្ឋអស់មួយចំនួននៅខេត្តស្វាយរៀង

ស្វាយរៀង៖ ភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល ៣ ថ្ងៃគឺថ្ងៃទី១៩.២០.២១ខែកក្កដាឆ្នាំ២០២២នេះ បណ្ដាលឲ្យផ្សារវាលយន្តក្រុងស្វាយរៀង តាមផ្លូវនានា ស្រូវព្រោះ មួយចំនួនរបស់ប្រជាពលរដ្ឋបានជន់លិចដោយជំនន់ទឹកភ្លៀងនៅខេត្តស្វាយរៀង។ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅតាមបណ្ដាស្រុក ក្រុង នៅខេត្តស្វាយរៀង បានឲ្យដឹងថា ភ្លៀងរយៈពេល ៣ថ្ងៃនេះបានធ្វើឲ្យជន់លិច ស្រូវព្រោះ ផលដំណាំ ជាពិសេសផ្លូវនានាមួយចំនួនពិបាកធ្វើដំណើរដោយមានសភាពរអិលខ្លាំង។
-
ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌមានជ័យ បន្តនាំយកអំណោយឧបត្ថម្ភជូនពលរដ្ឋចាស់ជរាគ្មានទីពឹង និងជនពិការ ១៣គ្រួសារ ក្នុងសង្កាត់បឹងទំពន់ទី១

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានបន្តដឹកនាំក្រុមការងារ អញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ថវិកា មួយចំនួន ឧបត្ថម្ភជូនផ្ទាល់ដៃដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលមាន
-
ពាណិជ្ជករម្នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ អនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធរឿងដាក់តម្កល់ប្រាក់ ៦០ម៉ឺនដុល្លារអាមេរិក
