Category: ព័ត៌មានសង្គម

  • ជនល្មើសឆបោកតាមបច្ចេកវិទ្យាជាង ៥ ៧០០នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនរង់ចាំការផ្តន្ទាទោសតាមច្បាប់

    ជនល្មើសឆបោកតាមបច្ចេកវិទ្យាជាង ៥ ៧០០នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនរង់ចាំការផ្តន្ទាទោសតាមច្បាប់

    ក្នុងរយៈពេល៣ខែចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបញ្ជូនសំណុំរឿងឆបោកតាមអនឡាញចំនួន ៥២៩ករណី ពាក់ព័ន្ធនឹងទីតាំងចំនួន ៩៩៦កន្លែង។ ក្នុងនោះ ជនសង្ស័យចំនួន ៥ ៧៧៨នាក់ មានច្រើនសញ្ជាតិ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន ដើម្បីបន្តនីតិវិធីតាមច្បាប់។ ជនសង្ស័យទាំងនោះមានមេក្លោង អ្នកផ្តើមគំនិត និងអ្នកសមគំនិត។ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ជាក់ឱ្យដឹងថា ក្រៅពីការបង្រ្កាបបទល្មើសឆបោកតាមអនឡាញ អាជ្ញាធរកម្ពុជាក៏កំពុងស្រាវជ្រាវសកម្មភាពប្រព្រឹត្តិបទល្មើសឆបោកក្នុងទីតាំងកាស៊ីណូ និងល្បែងភ្នាល់តាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត។ ជាលទ្ធផល ទីតាំងកាស៊ីណូដែលប្រព្រឹត្តបទល្មើសមានចំនួន ២៨ ទីតាំង ត្រូវបានរកឃើញ ដែលកំពុងស្ថិតក្នុងសំណុំរឿងស៊ើបអង្កេតខាងលើ។ ជាមួយគ្នានេះ សមត្ថកិច្ចបានបញ្ជូនជនបរទេសចំនួនជិត ២ម៉ឺន ៣ពាន់នាក់ មាន ៤០ សញ្ជាតិ ភាគច្រើនជាអ្នកចាញ់បោកការលួងលោមរបស់ក្រុមមេខ្លោងឧក្រិដ្ឋជនឆបោក ឱ្យត្រលប់ទៅប្រទេសកំណើតខ្លួនវិញស្របតាមច្បាប់អន្តោប្រវេសន៍ និងនិយាមមនុស្សធម៌អន្តរជាតិ។ ជាងនេះទៅទៀត តុលាការកម្ពុជាបានបង្កកប្រាក់នៅក្នុងគណនីធនាគារបានសរុបជាង ៣០០ លានដុល្លារអាម៉េរិក ព្រមទាំងបង្កកទ្រព្យសម្បត្តិជាចលនវត្ថុ និងអចលនវត្ថុជាច្រើនផ្សេងទៀត ដែលត្រូវបានប៉ាន់ស្មានមានតម្លៃរាប់រយលានដុល្លារអាម៉េរិក។ ទ្រព្យសម្បត្តិទាំងអស់នេះ គឺជាមធ្យោបាយប្រព្រឹត្តបទល្មើស និងជាផលនៃបទល្មើស។ ពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុប ដែលមានលោក…

  • ពលរដ្ឋស្នើអាជ្ញាធររៀបចំឆ្មាំទឹក និងដាក់ស្លាកសញ្ញាត្រង់កន្លែងទឹកជ្រៅ ក្រោយកុមារម្នាក់លង់ទឹកនៅឆ្នេរព្រែកខេត្តកំពត

    ពលរដ្ឋស្នើអាជ្ញាធររៀបចំឆ្មាំទឹក និងដាក់ស្លាកសញ្ញាត្រង់កន្លែងទឹកជ្រៅ ក្រោយកុមារម្នាក់លង់ទឹកនៅឆ្នេរព្រែកខេត្តកំពត

    កាលពីល្ងាចថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ មានករណីកុមារចំនួន៥នាក់បានចុះលេងទឹកនៅតំបន់ឆ្នេរព្រែកកំពង់បាយ ក្បែររូបសំណាកបាតដៃសុភមង្គល ក្នុងក្រុងកំពត បណ្តាលឱ្យលង់ទឹក។ ក្នុងចំណោមកុមារទាំង៥នាក់ កុមារ៤នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណៈកុមារម្នាក់អាយុ៧ឆ្នាំបានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក។ យោងតាមនាយកដ្ឋាននគរបាលការពារព្រំដែនទឹក កុមាររងគ្រោះទាំង៥នាក់នោះ មានស្រីចំនួន២នាក់ និងប្រុសចំនួន៣នាក់។ ក្រោយកើតហេតុភ្លាម កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក ចេញអន្តរាគមន៍ជួយសង្គ្រោះកុមារទាំងនោះ ដោយជួយសង្គ្រោះកុមារ៤នាក់ទាន់ពេលវេលា តែជាអកុសល ក្មេងប្រុសម្នាក់ទៀតបានបាត់បង់ជីវិត។ នេះបើយោងតាមការអះអាងរបស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក។ កុមាររងគ្រោះមានទីលំនៅ ក្នុងភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រោយមានហេតុការណ៍នេះ ប្រជាពលរដ្ឋជាច្រើនបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានដាក់ស្លាកសញ្ញាហាមឃាត់ការលេងទឹកនៅតំបន់ទឹកជ្រៅ និងរៀបចំឆ្មាំទឹកប្រចាំការ ដើម្បីជួយសង្គ្រោះទាន់ពេលវេលា ក្នុងករណីមានមនុស្សលង់ទឹក។ ជាមួយគ្នានេះ ពលរដ្ឋក៏បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាល ត្រូវយកចិត្តទុកដាក់តាមដានកូនៗពេលលេងទឹកឱ្យដិតដល់ និងមិនត្រូវបណ្តោយឱ្យកុមារលេងទឹកតែម្នាក់ឯងឡើយ៕ សៅ សុខអេង

  • គ្រូពេទ្យ ឈុន ផល្លី ត្រូវបានដកពីដំណែង ផ្អាកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ២ឆ្នាំ និងអាចប្រឈមទោសព្រហ្មទណ្ឌ​

    គ្រូពេទ្យ ឈុន ផល្លី ត្រូវបានដកពីដំណែង ផ្អាកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ២ឆ្នាំ និងអាចប្រឈមទោសព្រហ្មទណ្ឌ​

    ប្រធានមណ្ឌលសុខភាពសិត្បូ ខេត្តកណ្តាល ដែលរងការចោទប្រកាន់ថាបានបៀតបៀនលើស្រ្តីជាអ្នកជំងឺ ត្រូវបានដកហូតពីដំណែង ហើយអាចប្រឈមមុខនឹងទោសព្រហ្មទណ្ឌទៀតផង។ អភិបាលខេត្តកណ្តាល បានសម្រេចបញ្ចប់មុខដំណែង​លោក ឈុន ផល្លី ពីប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី​វិញ បន្ទាប់ពីគ្រូពេទ្យរូបនេះបានទទួលរងការរិះគ្រប់ទិសទីថាបានបន្លំប៉ះពាល់ដើមទ្រូងអ្នកជំងឺជាយុវតីម្នាក់ ក្នុងពេលធ្វើចលនាសង្គ្រោះបេះដូង នៅលើរថយន្តសង្គ្រោះបន្ទាន់។ លោក គាម ពិសិដ្ឋ ប្រធានស្ដីទី មន្ទីរសុខាភិបាលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា គណៈគិលានុបដ្ឋាក ក៏បានសម្រេចផ្អាកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈរបស់លោក ឈុន ផល្លី ចំនួន២ឆ្នាំផងដែរ។ លោកវេជ្ជបណ្ឌិត លី រតនា ឯកទេសព្យាបាលជំងឺទូទៅ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានលើកឡើងថា អ្នកសង្រ្គោះគ្រប់រូបត្រូវគោរពវិជ្ជាជីវ:ខ្លួន មិនត្រូវបំពានរាងកាយអ្នកជំងឺទេ ទោះក្នុងរូបភាពបែបណាក៏ដោយ។ លោកវេជ្ជបណ្ឌិតបានពន្យល់ថា ការធ្វើ CPR ឬ ការសង្រ្គោះមុខងារបេះដូង និងសួត គឺអាចធ្វើទៅបានលុះត្រាតែអ្នកជំងឺមានបញ្ហាគាំងបេះដូង​ គ្មានចង្វាក់បេះដូង ដង្ហើមមិនប្រក្រតី ដកចង្កាមាន់ ដែលកើតឡើងក្នុងករណី លង់ទឹក  គ្រោះថ្នាក់ចរាចរ  ឬ ឆក់ខ្សែភ្លើង។​ បើតាមលោក លី រតនា ការសង្រ្គោះមុខងាបេះដូង និង សួតអាចធ្វើដោយ ២ របៀប…

  • តម្លៃកង្កែបសាច់ធ្លាក់ចុះខ្លាំង ខណៈសមាគមអំពាវនាវសូមឱ្យជួយ

    តម្លៃកង្កែបសាច់ធ្លាក់ចុះខ្លាំង ខណៈសមាគមអំពាវនាវសូមឱ្យជួយ

    ភ្នំពេញ៖ សមាគមវារីវប្បករនៅកម្ពុជា បានអះអាងថា តម្លៃកង្កែបសាច់​បានធ្លាក់ចុះខ្លាំងពី​ជាង ៧ 000រៀល មកនៅត្រឹម ៥ 000 ​រៀល ក្នុង១គីឡូ​ក្រាម គិតត្រឹមដើមសប្តាហ៍ទី៣នៃខែកក្កដាឆ្នាំ២០២៦ ។ តម្លៃកង្កែប​បាន​ធ្លាក់ចាប់តាំងពីខែមេសាកន្លងមក ដោយសារតែកំណើន​នៃ​ប្រកួតប្រជែង។ ក្នុងសេចក្តីអំពាវនាវចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២៦ សមាគមវារីវប្បករនៅកម្ពុជា បានសំណូមពរ​ដល់ស្ថាប័ន​ពាក់ព័ន្ធមានវិធានការបន្ទាន់ ព្រោះអ្នកប្រមូលទិញកង្កែបសាច់ក្នុង​ស្រុក​បានទម្លាក់តម្លៃទៅតាមតម្លៃកង្កែបដែលនាំចូល។ គួរជម្រាបថា កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅ សមាគមវារីវប្បករ​នៅកម្ពុជាបានព្យាករណ៍​តម្លៃកង្កែបសាច់ដែលកំពុងមាន​និន្នាការ​ធ្លាក់ចុះដោយសាររងឥទ្ធិពលពីផលិតផលកង្កែបសាច់នៅប្រទេសវៀតណាម ហើយផលិតផលនេះក៏ត្រូវបាននាំចូលមកកម្ពុជា។ តាមរយៈគណនីហ្វេសប៊ុកដែលបង្ហោះតម្លៃវារីវប្បកម្មនៅប្រទេសវៀតណាមក៏បានបង្ហាញពីតម្លៃកង្កែបនៅ​ខេត្តដុងថាប់ និង ខេត្តអាងយ៉ាង​ក៏បានធ្លាក់ចុះជាលំដាប់ដែរ ពោលពី៣៨ ០០០ ទៅ៣៩ ០០០ ដុង​(ប្រាក់​វៀតណាម)​ក្នុង១គីឡូក្រាម​នៅខែ​មិថុនា និង៣៣ ០០០ ទៅ៣២ ០០០ដុងក្នុងខែកក្កដា ឬ ប្រហែល ៤ ៩០០ទៅ៥ពាន់រៀល។ ជាមួយនឹងការធ្លាក់ថ្លៃកង្កែបក្នុងស្រុក សមាគមវារីវប្បករនៅកម្ពុជាបាន​សន្និដ្ឋានថា ដោយសារតែកង្កែបក្នុងស្រុក​ប្រឈមនឹងកង្កែបនាំចូល​ដែល​​មានចំនួនច្រើននិងតម្លៃទាបជាង។ លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជាបានប្រាប់​បណ្ដាញ​ព័ត៌មានAMS កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ថា​កង្កែប​ដែលមានតម្លៃ៥ពាន់រៀលក្នុងមួយគីឡូក្រាម មានន័យថាអ្នកចិញ្ចឹម​ខាតដើម​ ។ខាតដើមពីព្រោះតែបច្ចុប្បន្នតម្លៃប្រេង​និងចំណី​​បាន​ឡើងថ្លៃ។ លោកពន្យល់ថា…

  • ការបង្រ្កាបផលិតផលថៃខុសច្បាប់នាំទៅដល់ការរកឃើញទំនិញមិនប្រក្រតីជាច្រើនប្រភេទ​​

    ការបង្រ្កាបផលិតផលថៃខុសច្បាប់នាំទៅដល់ការរកឃើញទំនិញមិនប្រក្រតីជាច្រើនប្រភេទ​​

    ការបង្រ្កាបទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃបានក្លាយទៅជាឱកាសមួយសម្រាប់ត្រួតពិនិត្យគេចពន្ធនាំចូលពីប្រទេសផ្សេងៗទៀត ព្រមទាំងទំនិញខូចគុណភាពនានា ដែលអាចបង្កហានិភ័យចំពោះសុខភាពសាធារណៈ​ ជាពិសេសផលិតផលម្ហូបអាហារ និងសាច់បង្កក។ ជាក់ស្តែង ក្នុងប្រតិបត្តិការនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ ដូចជា កណ្តាល និងកំពត ​សមត្ថកិច្ចបានរកឃើញ និងរឹបអូសទំនិញមិនប្រក្រតីជាច្រើនតោន។ ប្រតិបត្តិការទ្រង់ទ្រាយធំនាពេលនេះត្រូវបានគេមើលឃើញថា បម្រើដល់គោលដៅពីរក្នុងពេលតែមួយ គឺការទប់ស្កាត់ការគេចពន្ធ និងការពារសុខភាពប្រជាពលរដ្ឋ។ ដូច្នេះ​ វិធានការនេះមិនត្រឹមតែជួយកាត់បន្ថយការបាត់បង់ចំណូលពន្ធរបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការការពារអ្នកប្រើប្រាស់ពីទំនិញដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា ការនាំចូលសាច់បង្កកដោយខុសច្បាប់ បានបង្កផលប៉ះពាល់ទាំងសុខភាពអ្នកប្រើប្រាស់ និងវិស័យចិញ្ចឹមសត្វក្នុងស្រុក។ លោកបញ្ជាក់ថា ទំនិញគេចពន្ធទាំងនេះបានបង្កការប្រកួតប្រជែងមិនស្មើភាព និងធ្វើឱ្យផលិតផលក្នុងស្រុកជួបការលំបាកក្នុងការប្រកួតប្រជែងទីផ្សារ។ ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា បានចាត់ទុកយុទ្ធនាការបង្ក្រាបទំនិញខុសច្បាប់ និងខូចគុណភាពថា ជាវិធានការសំខាន់ក្នុងការកាត់បន្ថយហានិភ័យសុខភាពសាធារណៈ។ លោកមានប្រសាសន៍ថា ការទប់ស្កាត់ការចរាចរទំនិញគ្មានគុណភាព អាចជួយកាត់បន្ថយហានិភ័យនៃការពុលចំណីអាហារ និងជំងឺដែលអាចកើតឡើងពីការប្រើប្រាស់ផលិតផលមិនមានសុវត្ថិភាព។ អ្នកជំនាញរូបនេះក៏បានគូសបញ្ជាក់ថា ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ នឹងជួយបង្កើតបរិយាកាសប្រកួតប្រជែងប្រកបដោយសមធម៌សម្រាប់អាជីវករស្របច្បាប់ និងជួយការពារផលប្រយោជន៍របស់អ្នកផលិតក្នុងស្រុក។ ទន្ទឹមនឹងនេះ រដ្ឋក៏អាចប្រមូលចំណូលពន្ធបានកាន់តែមានប្រសិទ្ធភាព ដើម្បីយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ចំណែក អ្នកឧកញ៉ា លឹម ហេង…

  • ក្រសួងមហាផ្ទៃបង្ក្រាបទីតាំងឆបោក៩៥កន្លែង និងឃាត់ខ្លួនមនុស្សជាង៥ពាន់នាក់ក្នុងខែឧសភា

    ក្រសួងមហាផ្ទៃបង្ក្រាបទីតាំងឆបោក៩៥កន្លែង និងឃាត់ខ្លួនមនុស្សជាង៥ពាន់នាក់ក្នុងខែឧសភា

    ពេញមួយខែឧសភាកន្លងទៅ ​សមត្ថកិច្ចចម្រុះនៃក្រសួងមហាផ្ទៃបន្តបើកប្រតិបត្តិការទ្រង់ទ្រាយធំបំបែកសំបុកឆបោកអនឡាញបានចំនួន ៩៥កន្លែង នៅទូទាំងប្រទេស និងឃាត់ខ្លួនមនុស្សសរុបចំនួនជាង ៥ ៤០០នាក់ មកពី ២៤សញ្ជាតិផ្សេងគ្នា។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនជាតិចិន ២ ៧០០នាក់, វៀតណាមជិត ៩០០នាក់, ឥណ្ឌូណេស៊ី ៧០០នាក់, ឥណ្ឌាជាង ៣០០នាក់, ខ្មែរជាង ១៤០នាក់, ថៃជាង ១០០នាក់ និងសញ្ជាតិផ្សេងៗទៀត។ នេះបើយោងតាមការថ្លែងឱ្យដឹងពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការបង្ក្រាបភាគច្រើនត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ​ ខេត្តបន្ទាយមានជ័យ ​​ស្វាយរៀង និង​ព្រះសីហនុ។ ​ បើតាមលោក ទូច សុខៈ គិតត្រឹមក្នុងខែឧសភាដដែល សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួនប្រមាណ ១៧០នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ​រាជរដ្ឋាភិបាល បានប្តេជ្ញាបន្តសកម្មភាពបោសសម្អាត និងលុបបំបាត់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដោយគ្មានការលើកលែងឡើយ៕ ទួន សុផល

  • ទឹកឃ្មុំមណ្ឌលគិរីកាន់តែល្បីលើទីផ្សារ ក្រោយក្លាយជាទំនិញសម្គាល់ភូមិសាស្រ្ត

    ទឹកឃ្មុំមណ្ឌលគិរីកាន់តែល្បីលើទីផ្សារ ក្រោយក្លាយជាទំនិញសម្គាល់ភូមិសាស្រ្ត

    ទឹកឃ្មុំព្រៃមណ្ឌលគិរីកំពុងទទួលបានការគាំទ្រពីទីផ្សារកាន់តែខ្លាំង ខណៈសមាជិកសហគមន៍ប្រមូលទឹកឃ្មុំ ជាពិសេសបងប្អូនជនជាតិដើមភាគតិចពូនង អាចរកចំណូលបានចន្លោះពី ៨០០ ដល់ជាង ១ ០០០ ដុល្លារអាមេរិកក្នុងមួយរដូវកាល ដែលមានរយៈពេលចាប់ពីខែមីនា ដល់ខែឧសភា។ លោក ខន សុខុម គណៈកម្មាធិការផ្នែកគ្រប់គ្រងទីផ្សារទឹកឃ្មុំព្រៃប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា បច្ចុប្បន្នបណ្តាញអ្នកប្រមូលទឹកឃ្មុំព្រៃនៅខេត្តមណ្ឌលគិរី មានសមាជិកសរុបចំនួន ១១ ក្រុម។ ក្នុងនោះ សហគមន៍ «ត្រពាំងក្អើម» និងសហគមន៍ឃុំពូជ្រៃ ស្ថិតក្នុងស្រុកពេជ្រាដា គឺជាសហគមន៍ដែលមានភាពលេចធ្លោជាងគេ ដោយមានសមាជិកសរុប ១២៤ នាក់។ លោកបញ្ជាក់ថា ក្នុងរដូវប្រមូលទឹកឃ្មុំចាប់ពីខែមីនា ដល់ខែឧសភា សមាជិកម្នាក់ៗអាចប្រមូលទឹកឃ្មុំបានជាមធ្យមប្រមាណ ៤០ លីត្រ ខណៈអ្នកមានបទពិសោធន៍ និងជំនាញខ្ពស់អាចប្រមូលបានលើសពី ៦០ លីត្រ។ តាមការគណនា ប្រជាពលរដ្ឋអាចរកចំណូលបានពីប្រមាណ ៨០០ ដុល្លារ ដល់ជាង ១ ០០០ ដុល្លារក្នុងមួយរដូវកាល។លោកបន្ថែមថា ទឹកឃ្មុំដែលមានគុណភាពល្អបំផុត គឺប្រមូលបានក្នុងអំឡុងខែមីនា និងខែមេសា ដោយសារទឹកឃ្មុំមានកំហាប់ខ្ពស់ និងមានភាពសុទ្ធល្អ។ ចំណែកខែឧសភា ទោះបីមានភ្លៀងធ្លាក់ធ្វើឱ្យកំហាប់ទឹកឃ្មុំថយចុះបន្តិចក៏ដោយ ក៏នៅតែមានគុណភាពអាចទទួលយកបាន។ ក្នុងឆ្នាំ ២០២៥ កន្លងទៅ…

  • អតីតឧកញ៉ា ឡេង ចាន់ណា សារភាពថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ

    អតីតឧកញ៉ា ឡេង ចាន់ណា សារភាពថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ

    យោងតាមការប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្សពួកពីរនាក់ទៀត បានទទួលស្គាល់ថាខ្លួនពិតជាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារអាម៉េរិកពី «មេ ២៥» ហើយបានយកលុយទាំងនោះទៅទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យ «មេ ២៥» និងផ្តល់ការប្រាក់ទៅឱ្យអ្នកដែលបានចំណាយប្រាក់វិនិយោគ។ ប៉ុន្តែ អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព)មិនបានបញ្ជាក់អត្តសញ្ញាណរបស់«មេ ២៥»នោះឡើយ។ សំណុំរឿងបោកប្រាស់របស់ជនសង្ស័យ ឡេង ចាន់ណា មានលក្ខណៈស្មុគស្មាញខ្លាំង ដោយមានជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ និងអ្នកផ្សំគំនិតជាច្រើននាក់ទៀត ក្នុងនោះក៏មានលោក ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិផងដែរ។ លោក ស៊ាន បូរ៉ាត ត្រូវបានផ្អាកពីមុខងារនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ចំណែកលោក ស ថាវី វិញ មិនទាន់មានការប្រកាសពីចំណាត់ការណាមួយលើរូបលោកឡើយ។ ជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួននៅថ្ងៃទី១២ មីនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការឆបោកពលរដ្ឋឱ្យដាក់ប្រាក់វិនិយោគ…

  • បន្ទាប់ពីសម្តេចតេជោព្រមានខ្លាំងៗ ខេត្តនានាចាប់ផ្តើមពង្រឹងការបោសសម្អាត​ Scam Online ​​ 

    បន្ទាប់ពីសម្តេចតេជោព្រមានខ្លាំងៗ ខេត្តនានាចាប់ផ្តើមពង្រឹងការបោសសម្អាត​ Scam Online ​​ 

    ក្រោយការប្រកាសព្រមានយ៉ាងម៉ឺងម៉ាត់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ​សមត្ថកិច្ចរាជធានី ខេត្ត បានប្រកាសអនុវត្តវិធានការណ៍ក្តៅ​ ដើម្បីបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការស្នាក់នៅខុសច្បាប់របស់ជនបរទេសនៅក្នុងមូលដ្ឋានរបស់ខ្លួន។ កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា សម្តេចតេជោបានប្រកាសថា នឹងគ្មានការយោគយល់ ឬលើកលែងណាមួយឡើយ ចំពោះមន្ត្រីទាំងឡាយណាដែលជាប់ពាក់ព័ន្ធ ឬអសកម្មមិនព្រមបង្ក្រាបក្រុម Scam Online ទោះអ្នកនោះជាកូនថ្នាក់ដឹកនាំ ឬជាអ្នកមានគុណបំណាច់បម្រើជាតិយូរឆ្នាំក៏ដោយ។ សម្តេចតេជោបានណែនាំត្រង់ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យដកតំណែងអភិបាលខេត្ត អភិបាលស្រុក មេប៉ូលិស និងមេប៉េអឹមណា ដែលអសមត្ថភាពក្នុងការគ្រប់គ្រងបទល្មើសនេះ ដូចដែលធ្លាប់បានអនុវត្តរួចរាល់លើការដកតំណែងថ្នាក់ដឹកនាំកំពូលៗរបស់ខេត្តមណ្ឌលគិរី។ ពាក់ព័ន្ធការបង្រ្កាបនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែឧសភាថា ម្ចាស់ផ្ទះជួលមួយកន្លែង ស្ថិតនៅស្រុកទឹកឈូ ត្រូវបានពិន័យជាប្រាក់ ២៤លានរៀល បន្ទាប់ពីសមត្ថកិច្ចរកឃើញថា បានលបលួចជួលផ្ទះឱ្យជនបរទេសចំនួន ០៦នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន។ ដោយឡែក រដ្ឋបាលខេត្តកំពង់ចាម ក៏បានចេញសេចក្តីណែនាំដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលភ្ញៀវអន្តរជាតិ។ អាជ្ញាធរបានបញ្ជាក់ច្បាស់ៗថា ករណីទទួលជនបរទេសដែលគ្មានឯកសារត្រឹមត្រូវឱ្យស្នាក់នៅ នឹងត្រូវប្រឈមការផាកពិន័យ ៤លានរៀលក្នុងម្នាក់ ឬអាចលើសពីនេះ ហើយវិធានការនេះត្រូវបានអនុវត្តលើទីតាំងមួយចំនួនរួចហើយដោយគ្មានការលើកលែង។ ដូចគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ…

  • អគ្គនាយកដ្ឋានពន្ធនាគារបញ្ជូនក្មេងទំនើង ៧៩០នាក់ ទៅលត់ដំនៅជិតព្រំដែន

    អគ្គនាយកដ្ឋានពន្ធនាគារបញ្ជូនក្មេងទំនើង ៧៩០នាក់ ទៅលត់ដំនៅជិតព្រំដែន

    អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ឧសភា បានចាត់ចែងផ្ទេរទណ្ឌិតជាយុវជនទំនើងចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ក្នុងខេត្តពោធិ៍សាត់ និងពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីទទួលការលត់ដំលើការងារកសិកម្ម និងសំណង់វិស្វកម្មសម្រាប់កងទ័ព។ គំនិតផ្តួចផ្តើមនេះធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅ បានបញ្ជាឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ គិតគូររៀបចំ និងបញ្ជូនទណ្ឌិតជាក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់កងទ័ពជួរមុខ ក្នុងការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗ ដែលសមស្រប ដើម្បីជួយដល់កងទ័ព ក៏ដូចជាកងវិស្វកម្ម។ ក្នុងសេចក្តីប្រកាសព័ត៌មានមួយ អគ្គនាយកដ្ឋានពន្ធនាគារពន្យល់ថា គោលបំណងចម្បងនៃការផ្ទេរទណ្ឌិតទាំងនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអប់រំកែប្រែ និងស្តារនីតិសម្បទា តាមរយៈការដាក់ឱ្យពួកគេចូលរួមក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះធ្វើឡើងក្នុងគោលដៅកសាងសមត្ថភាព និងជំនាញពិតប្រាកដដល់ទណ្ឌិតសម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន និងសង្គមជាតិ ព្រមទាំងដើម្បីបណ្តុះស្មារតីស្រឡាញ់ជាតិមាតុភូមិផងដែរ។ នៅក្នុងកម្មវិធីកែប្រែថ្មីនេះ ទណ្ឌិតទាំងអស់នឹងទទួលបានការបណ្តុះបណ្តាលលើជំនាញជាក់ស្តែងសំខាន់ៗចំនួនពីរគឺ ជំនាញកសិកម្ម ដោយផ្តោតលើបច្ចេកទេសដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដែលផ្តោតលើការងារចាក់កម្រាលបេតុងផ្លូវ និងការសាងសង់សំណង់បេតុងផ្សេងៗ។ ការបណ្តុះបណ្តាលជំនាញសំណង់នេះ គឺមានគោលដៅយកទៅប្រើប្រាស់ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យភាពជាតិនៅតាមបន្ទាត់ព្រំដែន។ អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធិភាព និងលទ្ធផលខ្ពស់ កម្មវិធីអប់រំក្មេងទំនើងនេះនឹងត្រូវអនុវត្តក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងគម្របលេណដ្ឋាន៕​…