-
ក្រុមហ៊ុនសែលកាត ផ្តល់ជូននូវអាហារូបករណ៍ ដើម្បីជួយគាំទ្រដល់អ្នកអភិវឌ្ឍន៍ កម្មវិធីជំនាន់ថ្មីនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាតប្តេជ្ញាចិត្តក្នុងការជួយកសាងចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថលនៅកម្ពុជា សែលកាតបានសហការជាមួយ SabaiCode ដើម្បីផ្តល់ជូនដល់សិស្សនិស្សិតចំនួន ១០រូប នូវឱកាសចូលរួមក្នុងវគ្គ Bootcamp សរសេរកូដ។ តាមរយៈកិច្ចសហការជាដៃគូរយៈពេលមួយឆ្នាំនេះ សែលកាតនឹងជួយឧបត្ថម្ភដល់សិស្សនិស្សិតឱ្យបានចូលសិក្សាផ្នែកអភិវឌ្ឍន៍សូហ្វវែរនិងកម្មវិធី នៅក្នុងវគ្គ Full Stack Developer Bootcamp ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយផ្ទាល់ពីការិយាល័យកណ្តាលរបស់ SabaiCode នៅឯ Silicon Valley។ Bootcamp គឺជាកម្មវិធីសិក្សារយៈពេល ១២ខែ ដែលនឹងជួយផ្លាស់ប្តូរសិស្សនិស្សិតវ័យក្មេងដែលមិនមានបទពិសោធន៍ក្នុងការសរសេរកូដ ឱ្យក្លាយខ្លួនជាអ្នកជំនាញអភិវឌ្ឍន៍កម្មវិធី ដែលអាចចូលរួមបម្រើការងារប្រកបដោយសមត្ថភាពពេញលេញ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា វគ្គសិក្សានេះគឺជាការបោះជំហានទៅមុខដ៏អស្ចារ្យមួយ ក្នុងការជម្រុញឱ្យយុវជនជ្រើសរើសយកនូវជំនាញដែលពុំសូវពេញនិយមនាពេលកន្លងមក ដើម្បីជួយផ្លាស់ប្តូរប្រទេសកម្ពុជាឱ្យក្លាយទៅជាឌីជីថលនីយកម្ម។ លោកបានថ្លែងថា ជំហ៊ានដំបូងនេះ នឹងជួយកសាងមូលដ្ឋានគ្រឹះសម្រាប់ពេលអនាគត ដើម្បីលើកទឹកចិត្តឱ្យសិស្សនិស្សិតកាន់តែច្រើនឡើង មកចាប់យកជំនាញសរសេរកូដនេះ។ លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា៖ “យើងបានឃើញសន្ទុះកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា ស្របពេលដែលពលរដ្ឋខ្មែរ ចាប់ផ្តើមចេះបញ្ជាទិញទំនិញតាមអនឡាញ បង់វិក្កយបត្រ សិក្សា និងជួបប្រជុំតាមរយៈកម្មវិធីទូរស័ព្ទជាដើម”។ “យើងត្រូវបង្កើនជំនាញឌីជីថល ដូចជាការសរសេរកូដនេះជាដើម ដើម្បីធានាថា…
-
រដ្ឋបាលរាជធានី កំពុងកាយស្ដាប្រឡាយមេ ២ខ្សែ នៅអមសងខាងផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង ហើយគ្រោងនឹងស្ថាបនាផ្លូវលើខ្នងប្រឡាយនេះបន្ថែមទៀត

ភ្នំពេញ៖ ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌកំបូល និង ពោធិ៍សែនជ័យ បន្តចុះ កាយស្តារលូ ប្រឡាយសំខាន់ៗមួយចំនួន ដើម្បីរំដោះជំនន់ទឹកជំនន់ ជៀសវាងឱ្យបាននូវការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ នារដូវវស្សានេះ ហើយជាគម្រោង អាជ្ញាធរខណ្ឌកំបូលក៏គ្រោងនឹងសុំទៅអាជ្ញាធររាជធានីភ្នំពេញ ធ្វើផ្លូវនៅលើខ្នងប្រឡាយនេះ ដើម្បីរំដោះការកកស្ទះចរាចរណ៍ផងដែរ។ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី២៥មិថុនានេះថា ៖ប្រឡាយមេពីរខ្សែនៅអមសងខាងផ្លូវរថភ្លើង ពីផ្លូវជាតិលេខ៤ តភ្ជាប់ទៅប្រឡាយអូរលាវ ដើម្បីបើកមុខទឹកអោយហូរទៅកាន់បឹងទំនប់កប់ស្រូវ។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ ពិសេសក្នុងទឹកដីនៃខណ្ឌកំបូលទាំងមូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យផងដែរ។លោក ម៉ៅ ប៊ុនធឿនបន្តថា ៖ការកាយស្ដារប្រឡាយដ៏សំខាន់ទាំង២ខ្សែនេះ ធ្វើឡើង គឺក្រោយពីទទួលបានបទបញ្ជាពីលោកអភិបាលរាជធានីភ្នំពេញ ទើបមន្ទីរធន ធានទឹកនិងឧតុនិយម សហការគ្នាយ៉ាងស្អិតរមួតជាមួយអាជ្ញាធរខណ្ឌធ្វើការកាយស្ដារ តែម្តង ហើយ គ្រោងនឹងស្តារបញ្ចប់នៅពេលដ៏ខ្លីខាងមុខ។ លោកបន្តទៀតថា៖ ការកាយស្តារប្រឡាយមេ១ខ្សែនៅខាងលិចផ្លូវរថភ្លើង យើងកាយស្ដារ ក្នុងទំហំមុខប្រឡាយ១២ម៉ែត្រនិងជម្រៅ រហូតដល់ទៅ៤ ម៉ែត្រ ចំណែកឯប្រឡាយនៅខាងកើតផ្លូវរថភ្លើងដែល យើងបាននឹងកំពុងកាយស្ដានេះ មានទំហំមុខប្រឡាយ៦ ម៉ែត្រ និងជម្រៅ៤…
-
ក្រសួងអប់រំ ប្រកាសផ្សព្វផ្សាយ ជាផ្លូវការ វីដេអូស្តីពីការបង្រៀនពីចម្ងាយ

រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការវីដេអូ ស្តីពីការបង្រៀនពីចម្ងាយ និងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សាសម្រាប់កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ តាមប្រព័ ន្ធអនឡាញ។ គួរបញ្ជាក់ថាកម្មវិធីនេះមានការគាំទ្រទាំងថវិកា និងបច្ចេកទេសពីអង្គការ GoodNeighbors International និងអង្គការ UNESCO ក្រសួងអប់រំ យុវជន និងកីឡា ដែលមាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ជាសេនាធិការ បានសហការគ្នារៀបចំការបង្រៀនកម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធពីចម្ងាយ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ក្នុងអង្គពិធី ដោយសារការរីករាលដាលជំងឺកូវីដ ១៩ មិនថានៅប្រទេសយើងទេ តែវាជាបញ្ហាសកល ដូចនេះការរៀនតាមប្រព័ន្ធអនឡាញជាកែប្រែឥរិយាបទថ្មីមួយ ក្នុងការរៀនប្រើប្រាស់បច្ចេកវិទ្យា ជាមួយគ្នានេះដែរអ្នកសិក្សាក៏ត្រូវតែមានកាប្តេជ្ញាចិត្តសម្រាប់ការរៀនសូត្រពេញមួយជីវិតសម្រាប់មន្រ្តីអប់រំ មិនថាតែការអប់រំក្រៅប្រព័ន្ធនោះទេ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឲ្យរៀបចំមជ្ឈមណ្ឌល និម្មិតសិក្សាពេញមួយជីវិត ដែលអាចឲ្យសិស្សក្រៅសាលា និងក្នុងសាលាអាចសិក្សាបាន និងបន្ថែមមុខវិជ្ជាមួយចំនួនទាក់ទង និងបំណិនអាជីពរៀនដោយខ្លួនឯងលើបណ្តាញ៕ដោយ៖ម៉ាដេប៉ូ
-
អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២១ ដាំដើមឈើជុំវិញបរិវេណបឹងព្រះរាជទ្រព្យ

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញដល់អាជ្ញាធរក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទនៅតាមទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និងនៅតាមទីសាធារណៈនានា។ ឯកឧត្តមអភិបាលខេត្តកណ្ដាល ជំរុញបែបនេះក្នុងឱកាស ឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២១ ដាំដើមឈើជុំវិញបរិវេណបឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្ដាល។ ឯកឧត្ដមបន្តថា ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើន ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា ពលរដ្ឋ យើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្ដមបន្ថែមថា គ្រប់អាជ្ញាធរក្រុង -ស្រុកទាំងអស់បន្តយកចិត្តទុកដាក់រៀបចំជាផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព…
-
រដ្ឋមន្រ្តីក្រសួងការងារ៖ សហជីព ត្រូវជៀសវាងការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហឹង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជន

រាជធានីភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថាក្រុម សហជីព ត្រូវធ្វើការដោះស្រាយដោយការចរាលើតុ ហើយត្រូវជៀសវាងការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហឹង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជន។ ការលើកឡើងបែបនេះរបស់លោក អ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារ ក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) អាណត្តិទី៣ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បានជំរុញទៅដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហព័ន្ធសហជីព ត្រូវគិតដល់តុចរចារជាអតិប្បរមាជៀសវាង បង្កភាពវឹកវរចលាចល និងអសន្តិសុខដល់សង្គម បង្អាក់ដល់ការប្រកបរបរការងារ រកទទួលទានរបស់ប្រជាពលរដ្ឋ សម្រាប់បុគ្គល រឺក៏ក្រុមដែលធ្វើការញុះញង់ឲ្យប្រព្រឹត្តហឹង្សាអស់ទាំងនេះ នឹងត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ។ ទន្ទឹមនឹងនោះ ក្នុងនាមជាសហជីព ត្រូវការពារសិទ្ធិ ប្រយោជន៍រួមស្របច្បាប់របស់កម្មករនិយោជិត ជាជាងផលប្រយោជន៍ក្រុម ឬបុគ្គលណាមួយ និងត្រូវធ្វើការផ្អែកលើគោលការណ៍ច្បាប់ សំដៅរក្សាឱ្យបាននូវភាតរភាព ទំនាក់ទំនងល្អជាមួយ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារបានបញ្ជាក់បន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាដៃគូរការងារ បើកទ្វាររង់ចាំផ្តល់សេវា និងកិច្ចសហការទាំងឡាយសម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ ។ ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងផងថាដើម្បីឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ច ដែលមានការប្រកួតប្រជែង…
-
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២១

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្កីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ« ចែករំលែកព័ត៌មានពិត ពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺជួយសង្រ្គោះជីវិត, Share Facts on Drugs, Save Lives» ។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថាពីអត្ថន័យនៃទិវាអន្តរជាតិ ដែលប្រារព្ធឡើង គ្នុងគោលបំណងបន្តបំផុសឲ្យជនគ្រប់រូបបង្កើនការស្វែងយល់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាការយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ ចំណេះដឹង និងមានភស្តុតាងធ្វើជាមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការចូលរួមបង្ការ ទប់ស្កាត់ ព្យាបាល ដល់ជនដែលងាយនិងកំពុងរងគ្រោះដោយសារគ្រឿងញៀន និងចែករំលែកព័ត៌មានពិត ក្នុងការដោះស្រាយរាលបញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ នៅក្នុងសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២១នេ បើទៅបីសកលលោក គឺដូចជាប្រទេសជាតិយើងនៅតែបន្តទទួលរងឥទ្ធិពលមៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែសម្រេចបន្តរៀបចំប្រារព្ធពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកម្រិតថ្នាក់ជាតិ ក្រោមប្រធានបទ «គ្មានគ្រឿងញៀន និងគ្មានជំងឺកូវីដ-១៩ សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍន៍» ក្នុងរូបភាពជាយុទ្ធនាការអប់រំ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមបណ្តាញផ្សព្វផ្សាយសង្គម…
-
គ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកវគ្គស័្វយសិក្សាអនឡាញ ជំនាញព័ត៌មានវិទ្យា និងឌីហ្សាញ

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបើកវគ្គស័្វយសិក្សាអនឡាញ «ជំនាញព័ត៌មានវិទ្យា និងឌីហ្សាញ» ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ព្រមទាំងមានសិក្ខាកាមដែលជាមន្ត្រីជំនាញ និងគ្រូបង្គោល មកពីបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបប្រមាណជា៥៩៣នាក់។ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានចាត់តាំងឱ្យ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ធ្វើការរៀបចំវគ្គស្វ័យសិក្សាអនឡាញ ជូនដល់មន្រ្តី និងគ្រូបង្គោល មកពីបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលមានសិក្ខាកាមចាត់បញ្ជូនសរុប ចំនួន៥៩៣នាក់។ នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ មានប្រសាសន៍ថា ដោយទទួលបានការណែនាំពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស…
-
មនុស្សពីរក្រុមបើកឆាកប្រយុទ្ធគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ៥នាក់

ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងមកកាប់ប្រហាលើមនុស្សមួយក្រុមទៀតកំពុងផឹកស៊ីបណ្ដាលឲ្យរងរបួស តែត្រូវបានបុរសមួយក្រុមខាងរងគ្រោះព្រួតគ្នាវាយតប (ត)ទៅវិញ បណ្ដាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្រពាំងចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនបង្កដែលស្លាប់មានឈ្មោះ ហែម សុគុន្ធ ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅជិតកន្លែងកើតហេតុ ។ និងទី២ ជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះង៉ោ អាយ២០ឆ្នាំជាង ស្នាក់នៅបន្ឋប់ជួលជិតកន្លែងកើតហេតុខាងលើកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនបង្កមានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ បានមកកាត់មុខមនុស្សមួយក្រុមទៀតកំពុងតែផឹកស៊ីមិនដឹងជាមានរឿងអ្វីជាមួយគ្នាជិះចូលទៅបន្ទប់ជួលដែលនៅក្នុងមួយសន្ទះជិះចេញមកវិញមានកាន់ដាវនៅនិងដៃមកកាប់ប្រហាទៅលើ មនុស្សមួយក្រុមទៀតកំពុងផឹកស៊ីបណ្ដាលឲ្យឈ្មោះង៉ោ រងរបួសហេីយក៏វាយតបគ្នាទៅវិញទៅមកបណ្ដាលឲ្យជនបង្ករងរបួសធ្ងន់ធ្ងររហូតល់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនិងបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌពោធិ៏ជ័យចុះមកចំណុចកើតហេតុឃាត់ខ្លួនបក្ខពួកជនបង្កបានជាបន្តបន្ទាប់ចំនួន៥នាក់យកទៅសាកសួរបន្តនិងចាត់ការតាមនីតិវិធី ៕ដោយ ៖ ជីម ភារ៉ា
-
ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង ឯកឧត្តម ស៊ិក ប៊ុនហុក និងតែងតាំង ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បញ្ចប់មុខតំណែង ឯកឧត្តម ស៊ិក ប៊ុនហុក និងតែងតាំង ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួស លោក ស៊ិក ប៊ុនហុក។
-
បុរសម្នាក់ ដែលជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រះមុនីវង្ស ប្រទះឃើញហើយ នៅសង្កាត់ព្រែកប្រា

ភ្នំពេញ ៖ បុរសម្នាក់ ដែលបានជិះម៉ូតូម៉ាក Honda ZoomerX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GV-1987 មកលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រះមុនីវង្សចាស់ ត្រូវបានសាច់ញាតិជួលឱ្យម្ចាស់ទូករកមើលប្រទះឃើញហើយអណ្ដែតទឹក នាវេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២១ នៅមុខវត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នពេញ។ សពមានឈ្មោះ សុខ ខាថលី ភេទប្រុស អាយុ៤៥ឆ្នាំ សព្វថ្ងៃរស់នៅជាមួយបងប្អូន នៅបុរីប៉េតហួត មានកំស្រុកកំណើត នៅខេត្តកណ្តាល។ បើតាមប្រភពព័ត៌មានពីបងប្រុសជនរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុខពេញកើតហេតុ ប្អូនរបស់គាត់ ឈ្មោះ សុខ ខាថលី បានមករស់នៅផ្ទះបងប្អូននៅបុរីប៉េងហួត បាន៣ខែហើយ បន្ទាប់ពីលក់ផ្ទះនៅស្ទឹងមានជ័យ ហើយនៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នាវេលាម៉ោង៦ព្រលប់ ជនរងគ្រោះបានបើករថយន្តរបស់ខ្លួនគាត់ ម៉ាក Range rover ពស៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-9779 យកមកទុកនៅផ្ទះបងប្អូនរបស់គាត់ រួចបានខ្ចីម៉ូតូក្មួយហើយបានប្រាប់ថា ជិះចេញមកក្រៅតែមួយផ្លែតទេ…