-
ក្រុមហ៊ុនលីប្រេស្ស (LIBRESSE®) បានធ្វើការបរិច្ចាគបន្ទប់ទឹកអនាម័យដល់សាលាមួយកន្លែងក្នុងខេត្តកំពង់ចាម

ភ្នំពេញ ៖ Libresse® ដែលជាម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនលទ្ធភាពទទួលបានអនាម័យឱ្យបានប្រសើរជាងមុន ជាក់ស្តែងនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនបានបរិច្ចាគបន្ទប់ទឹកអនាម័យចំនួន២ខ្នង ដែលរួមមាន៥បន្ទប់ជូនដល់វិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធាបុប្ផា ដែលជាសាលារៀនមួយនៅទីជនបទក្នុងខេត្តកំពង់ចាម ដើម្បីជួយធានាឱ្យបាននូវតម្រូវការអនាម័យមូលដ្ឋានរបស់សិស្សានុសិស្ស។ សកម្មភាពនេះគឺស្របគ្នាជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហាគម្លាតនៃការអប់រំ និងអនាម័យ ជាពិសេសសំរាប់សិស្សស្រីៗ តាមរយៈកម្មវិធីផ្សព្វផ្សាយនេះទៅកាន់សាលារៀនសាធារណៈដែលត្រូវបានជ្រើសរើសនៅក្នុងប្រទេស។ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ ដែលបង្កើតបានជាតំបន់អាស៊ីអាគ្នេយ៍ប្រទេសកម្ពុជានៅតែបន្តដំណើរឆ្ពោះទៅមុខជានិច្ចដើម្បីក្លាយខ្លួនទៅជាប្រទេសដែលមានការអភិវឌ្ឍ។ យោងតាមទិន្នន័យពី World Bank Open Data បានឱ្យដឹងថាសហគមន៍ជនបទមានចំនួន ៧៧ភាគរយ នៃប្រជាជនកម្ពុជាសរុបប្រមាណ ១៦លាននាក់។ ប្រជាជនកម្ពុជាជាច្រើនកំពុងរស់នៅតាមតំបន់ជនបទ ជាពិសេសពលរដ្ឋដែលជាស្ត្រីភេទ ពួកគាត់កំពុងមានការពិបាកក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមានកង្វះខាតពីការទទួលបានអនាម័យគ្រប់គ្រាន់ កង្វះខាតបន្ទប់ទឹកអនាម័យ និងកង្វះផលិតផលអនាម័យផ្ទាល់ខ្លួន។ វិទ្យាល័យ នរោត្តម រណឬទ្ធិ គន្ធបុប្ផា មិនអាចមើលរំលងចំពោះស្ថានភាពនេះបានទេ ដោយសារតែនៅក្នុងនោះសិស្សភាគច្រើនគឺជាក្មេងស្រី ដែលមិនមានបង្គន់អនាម័យប្រើប្រាស់គ្រប់គ្រាន់ ហើយមានជីវភាពលំបាកលំបិន។ យើងគួរតែយល់ថា ក្មេងស្រីវ័យក្មេងទាំងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការពេញវ័យរបស់ពួកគេ ដូច្នេះការមានបង្គន់អនាម័យដែលសាងសង់បានល្អគឺជាកត្តាចាំបាច់សម្រាប់ពួកគេក្នុងការថែរក្សាអនាម័យផ្ទាល់ខ្លួន ជាពិសេសក្នុងអំឡុងពេលមានរដូវ។ នៅពេលដែលសាលាមាននូវបរិក្ខារអនាម័យទាំងនោះបានគ្រប់គ្រាន់ គឺនឹងធ្វើឱ្យសិស្សស្រីៗទាំងនោះទទួលបាននូវផាសុកភាព ទំនុកចិត្ត និងអាចឱ្យពួកគេផ្តោតអារម្មណ៍លើការសិក្សាបានយ៉ាងល្អថែមទៀតផង។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សស្រីៗក្នុងការទទួលបាននូវបន្ទប់ទឹកស្អាត និងមានអនាម័យត្រឹមត្រូវ…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ខ្ញុំមានសុខភាពធម្មតា មិនដូចពាក្យចោទថា ខ្ញុំស្លាប់នោះទេ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសទៅកាន់ពលរដ្ឋកម្ពុជាថា សម្តេចនៅមានសុខភាពល្អធម្មតា មិនដូចពាក្យចោទប្រកាន់ថា សម្តេចតេជោ មានបញ្ហាសុខភាព ឬបាត់បង់ជីវិតតាំងពីថ្ងៃទី២៣មិថុនានោះទេ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «សូមកុំគិតអំពីដំណឹងខ្ញុំស្លាប់ ត្រូវគិតអំពីសុខភាពខ្លួនឯងវិញ ឱកូនក្មួយអើយ បែរជាគិតថា ខ្ញុំស្លាប់ទៅវិញបើខ្ញុំស្លាប់ ពេលនេះខ្ញុំ៧ថ្ងៃហើយ ហើយពិធីបុណ្យសពខ្ញុំ ក៏មិនតួចតាចដែរ នឹងមានការបង្ហូតទង់ជាតិ ពាក់កណ្តាលដង។ ជាបន្តខ្ញុំមិននិយាយ អំពីដំណឹងខ្ញុំស្លាប់ទៀតទេ ព្រោះខ្ញុំនៅមានជីវិតរស់នៅឡើយទេ»។ កាលពីថ្ងៃទី១៩ មិថុនាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តាមបណ្តាញសង្គមហ្វេសបុកថា ដោយសារសម្តេច បានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩ ក្រុមគ្រូពេទ្យ តម្រូវអោយសម្តេចតេជោ ហ៊ុន សែន ធ្វើតេស្ត និងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា…
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន១៥ ស្ថិតក្នុងឃុំព្រែកស្តី នៃស្រុកកោះធំ

ខេត្តកណ្តាល៖ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីរ ដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមសហការ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដែលត្រូវចុះវាសវែងផ្ទាល់ ក្នុងឃុំព្រែកស្តី ពីព្រោះវាជាការចាំបាច់ណាស់ដែលបងប្អូនប្រជាពលរដ្ឋម្ចាស់ដី ត្រូវតែអញ្ជើញចូលរួមតាមការអញ្ជើញ និងការជូនដំណឹងរបស់ក្រុមការងារ ក្នុងការចង្អុលបង្ហាញទីតាំងដីព្រំដី និងផ្ដល់ព័ត៌មានឯកសារផ្សេងៗតាមនីតិវិធីដែលបានកំណត់ ដើម្បីឲ្យក្រុមការងារនេះអាចដំណើរការបានល្អ និងឆាប់រហ័សក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋ។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន១៥ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាច្រើននាក់។ លោក ទៀង កុស្យារៈ បានបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលក្រុមការងារបានប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងឃុំព្រែកស្តីនេះ។ លោកបានបន្តថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាកម្មវិធីថ្មីដែលមានលក្ខណៈ ហ្មត់ចត់ច្បាស់លាស់ និងប្រើបច្ចេកទេសទំនើប និងមាន៥ដំណាក់កាលគឺ÷ ដំណាក់កាលទី១ ប្រកាសដំបន់វិនិច្ឆ័យ និងបង្កើតគណៈកម្មការរដ្ឋបាល, ដំណាក់កាលទី២ ចុះវាស់វែង និងប្រមូលទិន្នន័យ, ដំណាក់កាលទី៣ បិទផ្សាយទិន្នន័យជាសាធារណៈរយៈពេល១៥ថ្ងៃ រាប់បញ្ចូលទាំងថ្ងៃបុណ្យទាន និងថ្ងៃសៅរ៍ អាទិត្យផងដែរ, ដំណាក់កាលទី៤ ប្រធានគណៈកម្មការរដ្ឋបាល ក៏ដូចជាអភិបាលខេត្ត ពិនិត្យ…
-
រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីបិទផ្សាយជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធ នៅភូមិស្វាយមាស នៃស្រុកខ្សាច់កណ្តាល

ខេត្តកណ្ដាល៖ ការចុះបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋចំនួន១ភូមិ គឺភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២១នេះដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់។ នេះជាការលើកឡើងរបស់ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល។ លោកបានថ្លែងថា ក្រុមការងារជំនាញក្រោយពីការវាស់វែងបញ្ចប់ បានធ្វើការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីដីធ្លី មានប្រភេទដីលំនៅដ្ឋាន ដែលកំណត់ព្រំបាន ២,៤១១ ក្បាលដី។ក្នុងការបិទផ្សាយជាសាធារណះ នូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ជៀសការកើតមានទំនាស់ដីធ្លីហើយក្រុមការងារត្រូវបានបិទផ្សាយរយៈពេល ១៥ថ្ងៃ គិតពីថ្ងៃបិទផ្សាយ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២១ ដោយមានគណកម្មការរដ្ឋបាល និងមន្ត្រីជំនាញសុរិយោដី ប្រចាំការដើម្បីពន្យល់អំពីទិន្នន័យទាំងឡាយនិងក្បាលដី និងទទួលពាក្យបណ្តឹង ដើម្បីធ្វើការដោះស្រាយ។…
-
អភិបាលរាជធានីភ្នំពេញ បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងទី១២ បុរីវិមានភ្នំពេញ

ភ្នំពេញ៖ បើទោះបីជាវិបត្តិកូវីដ-១៩ បាននិងកំពុងរីករាលដាល និងបានគំរាមកំហែងមកលើកម្ពុជាយ៉ាងក៏ដោយ ប៉ុន្តែវិស័យសំណង់ លំនៅដ្ឋាននៅរាជធានីភ្នំពេញ មិនបានជាប់គាំងនោះទេ ពោលគឺ បានកម្រើកឡើងវិញ និងបានផ្តល់ការងារដល់កម្មករ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ជាក់ស្តែងនៅថ្ងៃទី៣០ មិថុនានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតិភាព ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងទី១២ បុរីវិមានភ្នំពេញ របស់ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិនវិមានភ្នំពេញជាមួយអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ឌឺវិឡុបមិនវិមានភ្នំពេញនិងលោកស្រីផងដែរនៅតាមបណ្តាយផ្លូវ៥៩៨ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានផ្តល់ការងារដល់កម្មករពី១៥០០នាក់ទៅ២០០០នាក់ ។ ក្រៅពីផ្តល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងអំឡុងពេលវិបត្តិកូវី-១៩ ក្រុមហ៊ុន លី ហួរ ឌឺវិឡុបមិនវិមានភ្នំពេញបានបើកគម្រោង ថ្មីនេះ ក៏បានចូលរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញមួយផ្នែក ដោយកែប្រែតំបន់ ដែលជាទីតាំងដីឡូតិ៍ទុកចោល មិនមានមនុស្សរស់នៅទៅជាសំណង់លំនៅឋានសម្រាប់ប្រជាពលរដ្ឋទិញស្នាក់នៅ និងប្រកបអាជីវកម្ម ធ្វើឲ្យតំបន់នោះក្លាយជាទី ប្រជុំជន មានមនុស្សអូរអរ និងមានហេដ្ឋារចនាសម្ព័ន្ធស្អាតជាដើម។ គួរបញ្ជាក់ថា ៖ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន លី…
-
សហគមន៍លើខ្នងភ្នំគូលែន បង្កើនជីវភាពតាមរយៈការចិញ្ចឹមជ្រូក

បច្ចុប្បន្នដោយសារមានតម្រូវការទីផ្សារខ្ពស់ សហគមន៍ប្រជាពលរដ្ឋនៅលើភ្នំគូលែន បានបង្កើនការចិញ្ចឹមជ្រូកគួរឱ្យកត់សម្គាល់។ យោងតាមហ្វេប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១បានឲ្យដឹងថា សហគមន៍បានផ្លាស់ប្តូរពីការចិញ្ចឹមជ្រូកសាច់រហូតដល់ទម្ងន់ ៨០-៩០ គីឡូក្រាម មកការចញ្ចឹមជ្រូកត្រឹមទំងន់ពី៨-១០ គីឡូក្រាម ដែលអាចលក់បានចំណូលច្រើនជាង។ កូនជ្រូកខ្វៃនៃអ្នកស្រុកភ្នំគូលែនក្នុងទម្ងន់ ៨-១០ គីឡូក្រាម អាចលក់បានតម្លៃរហូតដល់ ៤៥០ ០០០រៀល(ប្រមាណ១១២ដុល្លារ) ក្នុងមួយក្បាល។ តើហេតុអ្វីបានជាជ្រូកខ្វៃនៅភ្នំគូលែនពិសេស?ភាពពិសេសរបស់ជ្រូកខ្វៃនៅភ្នំគូលែន គឺទី១. កូនជ្រូកតូចមិនសូវមានខ្លាញ់ ទី២. ពូជកាត់ជ្រូកក្នុងស្រុកនិងជ្រូកព្រៃ ទី៣. ចិញ្ចឹមជាលក្ខណៈគ្រួសារលែងនៅព្រៃក្រោយផ្ទះ និងចំការស្វាយចន្ទីរ និងទី៤. ចំណីរកស៊ីក្នុងព្រៃធម្មជាតិ។ សមាជិកសហគមន៍ព្រៃភ្នំពពេល និងសហគមន៍ខ្នងភ្នំ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និយមចិញ្ចឹមជ្រូកតាមរបៀបខាងលើនេះ ដើម្បីផលិតកូនជ្រូកបំពេញតម្រូវការទីផ្សារជ្រូកខ្វៃ។ សូមបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថានបានចែកពូជជ្រូកឦសាន ដែលនាំយកមកពីខេត្តមណ្ឌលគីរី ដើម្បីចូលរួមលើកទឹកចិត្តដល់សហគមន៍តំបន់ការពារធម្មជាតិទាំង ៥ នៅលើខ្នងភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។ សហគមន៍បានធ្វើឱ្យការចិញ្ចឹមជ្រូកនេះ កាន់តែទទួលបានផលខ្ពស់ រួមផ្សំជាមួយកិច្ចសហការល្អជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បានធ្វើឱ្យការថែទាំសុខភាពសត្វ ទទួលបានជោគជ័យ៕
-
ផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចលទ្ធផលការងារបាន៦៣,៨៧% ហើយ

សៀមរាប៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញ បច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើន រំលឹកឱ្យអង្គភាពសាងសង់ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកា ជាតិ និងខាតបង់ពេលវេលាផងដែរ។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១)…
-
ផ្ទះតាម៉ុក សារមន្ទីរតាម៉ុក (អតីតផ្ទះតាម៉ុក)

ឧត្តរមានជ័យ៖ ស្រុកអន្លង់វែងជាទីតាំងដ៏ពិសេស និងគួរឱ្យចាប់អារម្មណ៍មួយ ដែលនៅជាប្រធានបទសម្រាប់ការពិភាក្សាវែកញែក ដោយសារតែប្រវត្តិសាស្ត្ររបស់ខ្លួន។ អន្លង់វែងបានក្លាយជាស្រុកចុងក្រោយគេបង្អស់ដែលធ្វើសមាហរណកម្មចូលក្នុងរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៨ បន្ទាប់ពី ឈិត ជឿន ហៅ (តា ម៉ុក) អតីតមេដឹកនាំខ្មែរក្រហម បានគ្រប់គ្រងតំបន់នេះចាប់តាំងពីឆ្នាំ១៩៨៩។ តាម៉ុកធ្លាប់ជាប្រធានភូមិភាគនិរតីរបស់រប បខ្មែរក្រហម ដែលមានឈ្មោះជាផ្លូវការថា “កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)”។ របបនេះត្រូវបានជឿថាទទួលខុសត្រូវចំពោះការស្លាប់ប្រជាជនជិត២លាននាក់។ នៅក្នុងពេលដែលតា ម៉ុកគ្រប់គ្រងស្រុកអន្លង់វែង អំណាចរបស់តាម៉ុក រីកដុះដាលកាន់តែខ្លាំងឡើង ហើយប្រជាជនស្រុកអន្លង់វែងមានសេចក្តីគោរពចំពោះតាម៉ុកយ៉ាងខ្លាំង។ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនរបស់គាត់ តា ម៉ុក បានចំណាយពេលជាច្រើនខែក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានក្លាយជាកេរ្តិ៍ដំណែលនៃសម័យកាលដែល តា ម៉ុក កាន់អំណាចនៅស្រុកអន្លង់វែង (១៩៨៩-១៩៩៨)។ សព្វថ្ងៃនេះ អតីតផ្ទះតាម៉ុក គឺជាតំបន់ប្រវត្តិសាស្ត្រមួយ ក្នុងចំណោមតំបន់ប្រវត្តិសាស្ត្រស្រុកអន្លង់វែងទាំង១៤ ដែលត្រូវបានកំណត់នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានប្រែក្លាយទៅជាសារមន្ទីរនៅដើមឆ្នាំ២០០០។ នៅពេលធ្វើដំណើរដល់ស្រុកអន្លង់វែង ភ្ញៀវទេសចរកម្រខកខានឱកាសក្នុងការចូលទៅទស្សនា “សារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង” ដែលធ្លាប់ជាផ្ទះរបស់តាម៉ុកនេះណាស់។ បច្ចុប្បន្ន មានពិព័រណ៌រូបថត១០០សន្លឹកបានដាក់តាំងបង្ហាញជូនសាធារណជននៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង ដែលរូបថតនីមួយៗ បាននឹងកំពុងពាំនាំនូវរឿងរ៉ាវដ៏ច្រើនអនេកស្តីពីអតីតកាលដ៏អន្ធការរបស់ប្រទេសកម្ពុជា និងបម្រើឱ្យការចងចាំនិងការអប់រំ ដែលអាចជួយលើកកម្ពស់ការយល់ដឹង និងបង្កើតបានជាការឆ្លុះបញ្ចាំងដ៏ស៊ីជម្រៅចំពោះសម័យកាលនោះ។(ប្រវត្តិ និងរូបភាព៖ មជ្ឈមណ្ឌលឯកសារកម្ពុជា)
-
រយៈពេល ៦ខែ ដើមឆ្នាំ២០២១ អភិបាលខេត្តពោធិ៍សាត់ បញ្ចេញអង្ករជាង ៦០០តោន ដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាត ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩

ពោធិ៍សាត់៖ រយៈពេល៦ខែ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ចេញអង្ករជាង៦០០តោន ដល់ស្រុកក្រុងទាំង៧ ទូទាំងខេត្ត ដើម្បីចែកជូនដល់ជនចាស់ជរាគ្មានទីពឹង គ្រួសារក្រីក្រ និងប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន ដែលមានការខ្វះខាត ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ បើតាម លោក ឃុត ឧសភា នាយករដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា អង្ករទាំងអស់នោះ គឺទទួលបានមក តាមរយៈសប្បុរសជន សហគ្រាសនានា ទាំងក្នុង និងក្រៅខេត្ត ដែលបានជួយគាំទ្ររាល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត ជាពិសេសក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ លោកនាយករដ្ឋបាលបន្តថា មិនត្រឹមតែអង្ករប៉ុណ្ណោះទេ គឺនៅមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាជាច្រើនមុខទៀត ដែលសប្បុរសជន បានជួយជាបន្តបន្ទាប់ ក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋដែលខ្វះខាត។ លោកនាយករដ្ឋបាលបន្ថែមថា នេះគឺជាសិល្បៈនៃការចែករំលែក សម្រាប់អ្នកមានច្រើន ត្រូវចែកឱ្យអ្នកមានតិច, ហើយអ្នកមានតិច ត្រូវចែកឱ្យអ្នកដែលក្រីក្រខ្វះខាតជាងនេះបន្តទៀត ដើម្បីភាពសុខដុមរមនាក្នុងសង្គមតែមួយ គ្រួសារតែមួយ និងរស់នៅក្រោមដំបូលសុខសន្តិភាពតែមួយ៕
-
បុរសម្នាក់ត្រូវកងរាជអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនពាក់ព័ន្ធនឹងការដាំដុះកញ្ឆាខុសច្បាប់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០២១ បានចុះរុករកការដាំកញ្ឆាខុសច្បាប់នៅចំណុចជួរភ្នំទទឹងក្នុងភូមិសាស្រ្ត ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញទីតាំងចំនួន១ទីតាំង ដែលមានផ្ទៃដីចំនួន១៨៥ម៉ែត្រការ៉េ មានកញ្ឆាស្រស់ចំនួន៣២០ដើម។ ជាមួយគ្នានោះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ លា បុល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ជនសង្ស័យត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។