-
កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បាននាំយកអំណោយ មនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ៤៤គ្រួសារ ក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង ៖ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា អមដំណើរដោយ លោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងសហការី នៅថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋ ចំនួន៤៤គ្រួសារ ធ្ងន់១គ្រួសារ មធ្យម១៩គ្រួសារ ស្រាល ២៤ គ្រួសារ ដែលទទួលរងផលប៉ះពាល់ ដោយសារខ្យល់ កន្ត្រាក់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅភូមិសាស្ត្រនៃឃុំចំនួន៣ ក្នុងស្រុករមាសហែក ឃុំ អង្គប្រស្រែ ឃុំ ដួង និងឃុំ អណ្តូងពោធិ៍ ។ មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ…
-
អភិបាលខេត្តកំពង់ឆ្នាំង នាំយកអំណោយ ប្រគល់ជូនស្ត្រី កើតកូនភ្លោះ ៣នាក់ ដែលកំពុងសម្រាក នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នំាង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ដែលទើបតែទ្បើង ជាអភិបាលខេត្តកំពង់ឆ្នាំងថ្មី នៅព្រឹកថ្ងៃទី២ ខែកក្កដាឆ្នាំ២០២១ បានដឹកនាំសមាជិក ក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ ចុះសាកសួរសុខទុក្ខ នឹងនាំយកអំណោយ ប្រគល់ជូនស្ត្រីមានកូនភ្លោះ ៣នាក់ ដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ នៅក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង បានរាយការណ៍ជូនឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ថា៖ ស្ត្រីដែលសម្រាលកូនបាន 3 នាក់មានឈ្មោះលេង ស្រីវន្ត័ អាយុ 40 ឆ្នាំមានប្តីឈ្មោះឡុង ហុកសេង អាយុ 41 ឆ្នាំ ពួកគាត់មានទីលំនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងបានចូលមកសម្រាលកូនកាលពីថ្ងៃទី 25 ខែមិថុនា ដោយកើតបានកូនភ្លោះប្រុស 3 នាក់ ដែលមានទម្ងន់ ២,៤គីឡូក្រាម២នាក់ និងទម្ងន់២,៥គីឡក្រាម១នាក់ ។ លោកប្រធានមន្ទីរពេទ្យបានបញ្ជាក់ថា៖ ដោយសុខភាពកូនភ្លោះទាំង 3…
-
ការងារស្តារប្រឡាយ ទួលពង្រទី២ នៅខណ្ឌពោធិសែនជយ័ ជាង ៦គីឡូម៉ែត្រ សម្រេចបាន ៤០ភាគរយហើយ បើទោះបីស្ថិតក្នុងស្ថានភាពកូវីដ-១៩

ភ្នំពេញ៖ បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញនៅតែបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗជាដើម ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ។ ជាក់ស្ដែងនៅថ្ងៃទី០២ កក្កដា នេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងស្តារប្រឡាយទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជយ័។ លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០២ កក្កដានេះថា ៖ដោយមានការយកចិត្តទុកដាក់ និងការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ បញ្ហាលិចលង់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាព ស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ ដើម្បីបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា។ លោកដួង ចាន់សារ៉ាត់ បានបន្តថា ៖ប្រឡាយ ទួល ពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១នៃខណ្ឌពោធិសែនជយ័ ។ ប្រឡាយនេះមានប្រវែង៦១០០ម៉ែត្រ មានទទឹងពី១០ម៉ែត្រទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី២,៥ម៉ែត្រ…
-
ចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ១៤០គ្រួសារ នៅក្នុងសង្កាត់ក្បាលកោះ

ភ្នំពេញ៖ ប្រតិភូគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងជាអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០២ ខែកក្តដា ឆ្នាំ ២០២១ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត អ្នកជំងឺអេដស៍ អ្នកគ្មានទីពឹង ក្នុងអំឡុង ពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ចំនួន ១៤០គ្រួសារ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារ អំពៅ។ ក្នុងពិធីនេះលោក ចេង មុនីរ៉ា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ ស្តែងដូចជាពេលនេះ គឺជាការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។ លោកប្រធានកិត្តិយសក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល វិធានការក្រសួងសុខា ភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា…
-
មនុស្ស ២៦នាក់ស្លាប់ និងរបួសដោយសារមីន និងសំណល់មិនទាន់ផ្ទុះក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២១

យោងតាមរបាយការណ៍របស់ ប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា (CMVIS) បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ មានឧប្បត្តិហេតុគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២២លើក ដែលបានបណ្តាលឲ្យមានប្រជាពលរដ្ឋស្លាប់ និងរបួសសរុបចំនួន ២៦នាក់។ តួលេខនោះ បានថយចុះ ៣២% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានជនរងគ្រោះ៣៨នាក់។ ក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមការងារប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា (CMVIS) បានផ្តល់សារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ដែលមានហានិភ័យដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២ពាន់៥០នាក់។ ក្នុងនោះផងដែរ ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានពីទីតាំងគ្រាប់នៅតាមមូលដ្ឋានបានចំនួន៦២គ្រាប់ និងបានរាយការណ៍បន្តទៅប្រតិបត្តិករសកម្មភាពមីន ដើម្បីយកចេញ និងកំទេចចោលបានទាន់ពេលវេលា។
-
បុរសម្នាក់ស្លាប់ជាប់លេីម៉ូតូ តាមផ្លូវ៥០ម៉ែត្រ សង្ស័យជនរងគ្រោះជិះបុករថយន្តពីក្រោយ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់គៀបជាប់លេីម៉ូតូសង្ស័យជនរងគ្រោះជិះម៉ូតូទៅបុកគូទរថយន្តពីក្រោយ ឯរថយន្តបេីកគេចបាត់ស្រមោល ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ កៅ ចំរេីន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបប នាយទាហាន កងយោធពលខេមរភូមិន្ទ មានទីលំនៅភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ ។ បេីតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានបង្ហេីបឲ្យដឹងថា មុនកេីតហេតុមានប្រជាពលរដ្ឋបានខលប្រាប់ថា មានបុរសម្នាក់ដេកស្លាប់ជាប់លេីម៉ូតូ ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IO-8770 ត្រង់ចំណុចកេីតហេតុទាំងសភាពបែកក្បាលហូឈាម រីឯម៉ូតូខ្ទេចផ្នែកខាងមុខរួញជាប់និងជនរងគ្រោះ ដោយសង្ស័យជនរងគ្រោះជិះម៉ូតូបុករថយន្តពីក្រោយ រួចហេីយរថយន្តបង្កមិនស្គាល់ម៉ាកបានបេីកគេចបាត់ ដោយគ្មានអ្នកដឹង ។ ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាមៗ សាច់ញាតិក្រុមគ្រួសារ ជាពិសេសប្រពន្ធជនរងគ្រោះបានមកយំសោកបោកខ្លួនឡេីងសន្លប់បាត់ស្មារតី ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍បានធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមច្បាប់ ៕ ដោយ ៖…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចូលរួមរំលែកបុណ្យសពចំនួន៥នាក់ ដែលរងគ្រោះដោយអគ្គិភ័យនៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១កក្កដាឆ្នាំ២០២១ បានចាត់ឱ្យមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងខេត្តព្រៃវែង ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពចំនួន៤នាក់ ជាកម្មករ ដែលបានស្លាប់ដោយសារភ្លើងឆេះហាងលក់សាច់ប៉ាតេ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងនោះ សព ៣នាក់ បានយកទៅបុណ្យនៅគេហដ្ឋានស្ថិតក្នុងឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល និងសពម្នាក់ទៀត យកទៅធ្វើបុណ្យនៅស្រុកណើតស្ថិតនៅភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។ ជាមួយគ្នានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់ឱ្យមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពអ្នកស្រី អឿន រដ្ឋា ជាស្ត្រីមេម៉ាយអាយុ ៣០ឆ្នាំ ដែលទទួលមរណភាពដោយភ្លើងឆេះហាងសាំងមួយកន្លែង នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើខេត្តកំពង់ចាម ផងដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមរំលែកទុក្ខ និងជួយសម្រាលដល់ជីវភាពរស់នៅដោយបានចូលរួមបុណ្យសពនីមួយៗនូវ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច…
-
UPDATE ៖ ដឹងមូលហេតុការពិតហើយ នៃការស្លាប់របស់កុមារីអាយុជាង ២ឆ្នាំ នៅខណ្ឌមានជ័យ កាលពីម្សិលមិញ

ភ្នំពេញ ៖ ករណីក្មេងស្រីអាយុជាង ២ឆ្នាំម្នាក់ ដែលឪពុកចុងអះអាងថា ខ្លួនបានរអិលជើងដួលសង្កត់លើកូន បណ្ដាលឲ្យស្លាប់ កាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ នៅផ្ទះជួលភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពេលនេះដឹងមូលហេតុការពិតហើយ គឺជាករណីឃាតកម្ម (វាយ និងយកជង្គង់អុកលើដើមទ្រូង)។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ នន ស្រីនិច អាយុ ២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯជនសង្ស័យជាឪពុកចុងមានឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា មុនពេលកើតហេតុកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះ និងជនសង្ស័យបាននៅក្នុងបន្ទប់ផ្ទះជួលកន្លែងកើតហេតុ តែពីរនាក់ ពេលនោះ ជនរងគ្រោះបានវាយក្បាលនិងយកជើងធូបចាក់ភ្នែក ហើយជនសង្ស័យខឹងក៏បានចាប់ជនរងគ្រោះវាយខ្លួនប្រាណ និងយកជង្គុងអុកលើដើមទ្រូង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។…
-
អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់គ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យ នៅខណ្ឌចំការមន

ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានចែកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រកម្ពុជា ចែកជូនដល់គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ចំនួន ១៥គ្រួសារ ក្រោមវត្តមាន លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានកិត្តិយសអនុសាខា, លោកស្រីអនុប្រធានអនុសាខា, សមាជិក-សមាជិកអនុសាខាខណ្ឌ និងរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ។ ក្នុងឱកាសនោះ លោកថេង សុថុល បាននាំការផ្ដាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងចូលរួមសោកស្ដាយចំពោះហេតុការណ៍មានអគ្គីភ័យដែលបានឆាបឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋកាលពីម្សិលមិញនេះផងដែរ។លោកប្រធានអនុសាខាសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ក៏បានណែនាំអោយលោកចៅសង្កាត់ ប៉ុស្តិ៍ ជួយសំរួលរាល់ឯកសារពាក់ពន្ធ័ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីអោយប្រជាពលរដ្ឋ មានឱកាស ដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត ។ ក្នុងនោះដែរ លោកប្រធានអនុសាខាបានអំពាវនាវអោយប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែរ ងាយឆាបឆេះ…
-
បុរសម្នាក់ បើករថយន្តកូរ៉េឃ្លុបមួយគ្រឿងនិយាយទូរស័ព្ទដៃអកហ្សឺបុកកិនម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួស

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តកូរ៉េឃ្លុបមួយគ្រឿងនិយាយទូរស័ព្ទដៃអកហ្សឺជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកកិនម៉ូតូមួយគ្រឿង បណ្ដាលឲ្យនារីម្នាក់រងរបួសស្រាល។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០ថ្ងៃត្រង់ ទី០១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់ បើកបរម៉ូតូមួយគ្រឿងម៉ាក Honda zoomer.x ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ តាកែវ 1S-7586 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបត់ស្តាំដៃ ក៏ស្រាប់តែមានបុរសម្នាក់ បើកបររថយន្តកូរ៉េឃ្លុបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-3604 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចទៅកើតស្រប់ទិសគ្នា ក្នុងល្បឿនយឺតល្មម និយាយទូរស័ព្ទដៃអកហ្សឺជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកកិនម៉ូតូ បណ្ដាលឲ្យនារីម្នាក់រងរបួសស្រាល ចំណែកម៉ូតូ និងរថយន្តកូរ៉េឃ្លុបរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ ហើយភ្លាមនោះ តៃកុងរថយន្តបង្កបានរត់គេចខ្លួន ដោយបន្សល់ទុករថយន្តបង្ក និងម៉ូតូរងគ្រោះនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងបាញ់ថ្នាំយករថយន្តបង្ក និងម៉ូតូរងគ្រោះយកមកដាក់ទុកអែបកៀនខាងសិន រួចហើយឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តបង្កយល់ព្រមសងសំណងទៅខាងភាគីម្ចាស់ម៉ូតូរងគ្រោះចេញថ្លៃថ្នាំពេទ្យ និងបានយកម៉ូតូយកទៅជួសជុលឲ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕…