-
អាជ្ញាធររាជធានី បាននឹងកំពុងជួសជុលផ្លូវ និងដាក់បណ្ដាញលូ នៅផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល បើទោះបីកំពុងប្រឈមជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ពិតមែន ។ ប៉ុន្តែទោះបីជាយ៉ាងក្តីលោកមិនបានភ្លេចពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានដូចជាផ្លូវ ប្រឡាយ លូ ជាដើមនោះទេ មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឯដៃម្ខាងទៀត ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះមិនមានការថមថយនោះ។ ជាក់ស្តែនៅពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើការជួសជុលផ្លូវនឹងដាក់បណ្ដាញលូនៅតាមបណ្ដោយផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុលហៅ(ផ្លូវ២០០៤) និងការដាក់លូជាច្រើនខ្សែទៀត នៅទីតាំងនេះផងដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនិងការដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងផងដែរ។ មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កំណាត់ផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល(ផ្លូវ២០០៤) ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពេលនេះបាននិងកំពុងធ្វើការជួសជុល ដោយចាក់បេតុង ឆ្អឹងដែក កំរាស់២តឹក ចាប់ពីផ្លូវលេខ២៧១ រហូតដល់អតីតបញ្ជរបង់ប្រាក់ មានប្រវែង២០៩ម៉ែត្រនិងទទឹង ពី ១៨ម៉ែត្រទៅ២០ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានខណ្ឌសែន សុខ ។ ជាមួយនឹងការជួសជុលកំណាត់ផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានការដាក់ប្រព័ន្ធលូ បង្ហូរទឹកទំហំ ១ម៉ែត្រសង្ខាងផ្លូវ ដាក់លូកាត់ទទឹងផ្លូវ ទំហំ១ម៉ែត្រ២តឹក ចំនួន២ខ្សែ ដោយភ្ជាប់ទៅលូនៅផ្លូវ៣៧១ផងដែរ។ មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ក្រៅពីការងារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានការកែលម្អ ប្រព័ន្ធលូចំណុចប្រសព្វផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល(ផ្លូវ២០០៤)កែងផ្លូវ៣៧១ ផងដែរ ដោយដាក់លូជ្រុងអក្សរ U…
-
សត្វអាមិច មួយក្បាលមានទម្ងន់ ៨០គីឡូ ត្រូវបានព្រះចៅអធិការវត្តសត្ថាធម្មវិហារ និងអាជ្ញាធរ យកទៅព្រលែង

ខេត្តកែប ៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ 2021 ព្រះចៅអធិការវត្ត សត្ថាធម្មវិហារ(ហៅភ្នំពោន)រួមជាមួយលោកស្រី គឹម ចន្នី អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ និង លោក ថឹង បូរិន្ទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយមន្ត្រីជលផល ប្រជានេសាទយកសត្វអាមិច មួយក្បាលមានទម្ងន់ 80គីឡូលែងនៅក្នុងសមុទ្រកែប ដើម្បីសុំសេចក្តីសុខចម្រើន ។ បងប្អូនប្រជានេសាទ បានឲ្យដឹងថា សត្វអាមិចមួយក្បាលនេះ វាស្លូតគួរឱ្យស្រឡាញ់ និងអាណិតណាស់ ហើយយើងទាំងអស់គ្នា ចូលរួមគ្នាអភិរក្សថែរក្សាទុក ព្រោះសត្វមួយក្បាលនេះ យើងមិនងាយបានជួប ហើយក៏មិនងាយបានឃើញដែរ ពេលយើងជួបវាហើយ យើងត្រូវតែយកវាទៅប្រលែងឲ្យមានសេរីភាពដូចដើមវិញ ដើម្បីសុំសេចក្តីសុខចម្រើន ៕
-
រន្ទះបាញ់ស្ត្រីម្នាក់ស្លាប់ ពីរនាក់រងរបួស និងផ្ទះប្រជាពលរដ្ឋជាង ១០០ខ្នង បានរងការខូចខាត ដោយសារភ្លៀងផ្គរលាយឡំខ្យល់កន្ត្រាក់ នៅក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ស្ត្រីវ័យជាង ៤០ឆ្នាំម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ និង ២នាក់ទៀតរងរបួសស្រាល នៅក្នុងហេតុការគ្រោះធម្មជាតិ រន្ទះបាញ់ និងផ្ទះប្រជាពលរដ្ឋប្រមាណ ១០១ខ្នង បានរងការខូចខាតដោយសារភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ បានបោកបក់មកខ្លាំង កាលពីម៉ោង៥ និង៣៧នាទីល្ងាច ថ្ងៃទី៥កក្កដាឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ មន្ត្រីនគរបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា នៅម៉ោងជាង ៥ល្ងាចម្សិលមិញនោះ ពិតជាមានខ្យល់បានបក់បោកចុះមកយ៉ាងខ្លាំង ទៅលើឃុំ ៣ ក្នុងស្រុកកំពង់ស្វាយ គឺ ឃុំកំពង់ស្វាយ ឃុំត្រពាំងឬស្សី និងឃុំសាន់គរ ជាមួយនឹងរបាយទឹកភ្លៀង មានផ្គរ និងរន្ទះបានបាញ់ផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងឃុំកំពង់ស្វាយ បានធ្វើឲ្យស្ត្រីម្នាក់ស្លាប់ មនុស្ស២នាក់ទៀតរងរបួស និងបង្កការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ប្រមាណ ១០១ខ្នង ផងដែរ។ មន្ត្រីនគរបាលដដែលបានបន្តថា ស្ត្រីដែលបានស្លាប់ដោយសាររន្ទះបាញ់ នៅក្នុងពេលនោះ ឈ្មោះ ញឹប ហ៊ីន អាយុ៤១ឆ្នាំ រស់ក្នុងនៅភូមិឥន្តកុមារ ស្រុកកំពង់ស្វាយ និង ២នាក់ទៀត បានរងរបួសស្រាល រស់នៅក្នុងឃុំសានគរ ក្រៅពីមនុស្ស…
-
ក្រុមការងាររបស់ចៃកា និងមន្ទីរសាធារណការ ចុះពិនិត្យប្រព័ន្ធលូក្រោមដីដែលមានជម្រៅ ៤ទៅ ៦ម៉ែត្រែ នៅតំបន់វត្តភ្នំ

ភ្នំពេញ៖ ក្រុមការងារនៃគម្រោងការពារទឹកជំនន់និងកែលម្អរប្រព័ន្ធប្រឡាយលូជំហានទី៤ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ កក្កដានេះ បានចុះពិនិត្យប្រព័ន្ធលូ ក្រោមដីជាច្រើនរយម៉ែត្រ ជាមួយនឹងការចុះពិនិត្យមើលការសាងសង់ស្ថានីយបូមទឹកមុខCDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនតារយះចៃកា ។ ក្រុមការងារបានចាប់ផ្តើមចុះ ក្នុងលូនៅក្រោមដីនៅផ្លូវលេខ៤៧ នៅខាងជើងវត្តភ្នំ ហើយបានមកចេញនៅស្ថានីយបូមទឹកមុខCDC ទន្លេសាប។ លោកH.MeaDA ទីប្រឹក្សាត្រួតពិនិត្យចៃការ របស់ក្រុមហ៊ុនCTI បានឱ្យដឹងថា ការជីកដាក់លូក្រោមដីទំហំធំដែលអាចឱ្យមនុស្សចេញ ចូលបាននេះជា ប្រព័ន្ធលូ ស្ថិតក្នុងគម្រោងការពារទឹកជំនន់និងកែលម្អរប្រព័ន្ធប្រឡាយលូជំហានទី៤របស់ចៃកា ដោយចាប់ពីផ្លូវលេខ៤៧ ដល់វង្វេង់មូលគួចកាណុង ពីវង្វេង់មូលគួចកាណុង ដល់ផ្លូវលេខ៨៨(ដាក់លូទំហំ១,៨ម៉ែត្រ ) ផ្លូវលេខ៨៨ ចាប់ពីផ្លូវលេខ៤៧ ដល់ផ្លូវស៊ីសុវត្ថិ (ដាក់លូទំហំ២,៣០ម៉ែត្រ ), ផ្លូវលេខ៤៧ ពីវត្តភ្នំដល់ផ្លូវលេខ៨៨ ដាក់លូទំហំ១,៨ម៉ែត្រ រហូតមកដល់ស្ថានីយបូមទឹកមុខCDC ទន្លេសាប ។ លោកបន្តក្នុងគម្រោងនេះក៏មានការកសាងអាងស្តុបទឹកដែលមានទំហំ បណ្តោយ១៣៥ម៉ែត្រ ទទឺង១៣ម៉ែត្រ និងមានជម្រៅ៤ម៉ែត្រ ដែលអាចផ្ទុកទឹកបាន៦៥០០ម៉ែត្រគូប។ លោកបន្តទៀតថា៖៖ស្ថានីបូមទឹកថ្មីនេះ ជាស្ថានីយបូមទឹកទី៦ ដែលមានសមត្ថភាពបូមទឹកបាន ១,៤ ម៉ែត្រគូប ក្នុង១វិនាទី ជាមួយការបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិចាប់សំរាមផងដែរ…
-
តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយមូលនិធិ LPN ចុះចែកអំណោយ ដល់បងប្អូនពលករខ្មែរចំនួន ៧០គ្រួសារ

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយមូលនិធិ LPN ចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់រួមមាន អង្ករ មី ត្រីខ ប្រេងឆា ត្រីងៀត អំបិល ប្រហុក និងម៉ាស ដល់បងប្អូនពលករខ្មែរចំនួន ៧០គ្រួសារ ធ្វើការនៅខេត្តឆាក់ឈើងសៅ ដែលកំពុងជួបការលំបាកខ្លាំងបំផុត ដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ។នេះបេីតាមឯកឧត្តម កុយ គូងអ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់នៅថ្ងៃទី០៦ខែកក្កដានេះ ។ សួង ពិសិដ្ឋ
-
រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារ ការវិនិច្ឆ័យលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជូនដំណឹងដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅក្នុងភូមិខ្នាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថាៈ គណៈកម្មការរដ្ឋបាលនឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។ ការបិទផ្សាយនេះមានរយះពេល១៥ ថ្ងៃ(ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងបរិវេណសាលាបុណ្យខ្នាច ភូមិខ្នាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សូមអញ្ជើញចូលរួមពិនិត្យផ្ទៀងផ្ទាត់ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។ សូមបញ្ជាក់ថា៖ ផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះគណៈកម្មការរដ្ឋបាលនិងធ្វើការបូកសរុប និងលើក សំណើទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យសម្រេច រួចបញ្ជូនឱ្យរដ្ឋបាលសុរិយាដីចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់៕
-
លោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតក្នុងខេត្តប៉ៃលិន ទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីក្រុមការងាររបស់មូលនិធិចាស់ជរា

ប៉ៃលិន៖ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងមណ្ឌលប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិនអមដំណើរដោយក្រុមការងារ កាលពីថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២១ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ។ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងមណ្ឌលប៉ៃលិន បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ បានស្រីមុំ ប្រធានមូលនិធិចាស់ជរាខេត្តប៉ៃលិន និងឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលលោកជំទាវ និងឯកឧត្តម តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។ ឯកឧត្តម សៅ សារ៉ាត់ បានលើកឡើងថា មូលនិធិនេះបានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយ ដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបាន ក៍ដូចជា ការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយ លោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់…
-
ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខា់ន់ៗ

ខេត្តកែប, ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានដំណើរការកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈដូចខាងក្រោម ៖ ១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៣ សម្រាប់រយៈពេល ១២(ដប់ពីរ)ខែ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ តទៅ ៣- ពិនិត្យ ពិភាក្សា និងអនុម័តលុបចាលសេចក្តីសម្រចលេខ០១៩ សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ របស់សាលាខេត្ត ស្តីពីការប្រគល់ទីតាំងនៅតាមបណ្តោយផ្លូវ ដើម្បីធ្វើការកែលម្អក្រុងផែអតីតព្រះមហាក្សត្រត្រីយានីប្រវែង ៦០០ម៉ែត្រ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ជូនលោកស្រី…
-
តំណាងឯកឧត្តម ស សុខា និងលោកជំទាវ នាំយកអំណោយជាខោទឹកនោមកូនក្មេងចំនួន ១៣,៦៣៦កញ្ចប់ធំ ប្រគល់ជូនមន្ទីរពេទ្យ គន្ធបុប្ផា

ភ្នំពេញ៖ លោក សែម គន្ធា តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមនិងក្រុមការងារ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជាខោទឹកនោមកូនក្មេងចំនួន ១៣,៦៣៦កញ្ចប់ធំ ស្មើនឹង ២៧៨,៧០៤ខោ ប្រគល់ជូនមន្ទីរពេទ្យ គន្ធបុប្ផា ក្រោមអធិបតីភាពលោកបណ្ឌិត Denis Laurent នាយកប្រតិបត្តិមន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីយកទៅប្រើប្រាស់តាមការចាំបាច់ នៅរសៀលថ្ងៃចន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១ ៕
-
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៦គ្រួសារត្រូវបានទទូលអំណោយសង្រ្គោះបន្ទាន់ពីសម្តេចក្រឡា ហោម ស ខេង

នៅថ្ងៃទិត្យទី៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារ ក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ មាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្ត មណ្ឌលបាត់ដំបង បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់។ ប្រជាពលរដ្ឋអញ្ជើញមកទទួលអំណោយសម្ដេច ក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាឱកាសនេះ មានចំនួន១៦គ្រួសារ រស់នៅឃុំកំពង់ព្រៀង ខេត្តបាត់ដំបង។ ពួកគាត់សុទ្ធតែជនរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិខ្យល់កន្រ្តាក់បណ្ដាលឱ្យខូចខាតផ្ទះសម្បែង។ អំណោយបានផ្ដល់ជូននាពេលនេះរួមមាន មួយគ្រួសារទទួលបានស័ង្កសីតាមចំនួនស័ង្កសីដែលខូចខាតដោយខ្យល់កន្ត្រាក់ គ្រឿងឧបភោគបរិភោគរួមមានអង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ទឹកត្រី អាល់កុលនិងម៉ាស់មួយចំនួនទៀត។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ និងឯកឧត្តម ច័ន្ទ សុផល បានជម្រាបជូនប្រជាពលរដ្ឋនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ…