-
ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ប្រគេនថវិកា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ ចំនួន ៨វត្ត

ខេត្តព្រះវិហារ ៖ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោក ឈឿង មុនី និង អនុប្រធានក្រុមការយុវជនគណបក្សប្រជាជនខេត្តព្រះវិហារ លោក អ៊ុយ សាគុណ បានដឹកនាំមន្ត្រីបក្ស និងយុវជនបក្សខេត្ត នាំយកអំណោយជាថវិកា ទៀនវស្សា និងគ្រឿងឧបភោគ បរិភោគមួយចំនួន របស់ទេសរដ្ឋមន្ត្រី មាស សុភា ដែលជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីម៉ា នៅក្នុងវត្តចំនួន ៨ កាលពីថ្ងៃទី១១កក្កដាឆ្នាំ២០២១ ដែលពិីនេះរៀបចំឡើងនៅវត្តពហុរុក្ខពុទ្ធិធម្មកិត្យារាម (ហៅវត្តដងផ្លិត) ស្ថិតនៅក្នុងឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ។ មានប្រសាសន៍សំណេះសំណាល លោក ឈឿង មុនី បានជម្រុញអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ត្រូវបន្តអនុវត្ត និងពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល និងការចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តន៍នូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តវិធានការ ៣កុំ…
-
កំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម គ្រោងពង្រីកទៅជាផ្លូវ ៤គន្លង នាពេលឆាប់ៗ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យ និងសិក្សាលំអិតលើគម្រោងផ្លូវ ៤គន្លង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៧ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងប្រមាណជាង ៤៥គីឡូម៉ែត្រ ដែលជាចំណងដៃថ្មីស្រឡាងមួយទៀតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕
-
រដ្ឋលេខាធិការក្រសួងសុខាភិបាល៖ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយទេ

ភ្នំពេញៈ “តួលេខអ្នកឆ្លងជំងឺកូវីដ១៩ មិនទាន់ធូរស្រាលនៅឡើយទេ។ ត្រូវប្រុងប្រយ័ត្នចូលរួមអនុវត្ត «៣កុំ ៣ការពារ»។ នៅរាជធានីភ្នំពេញមិនទាន់ធ្ងន់ធ្ងរ ហើយក៏មិនទាន់ធូរស្រាលដែរ”។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសន្និសីទកាសែតផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញធ្វើសន្និសីទកាសែតផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា អ្នកជំងឺកូវីដ១៩ កម្រិតស្រាលព្យាបាលថែទាំនៅតាមផ្ទះ គឺត្រូវនៅបន្ទប់ដាច់ដោយឡែក រក្សាគម្លាត២ម៉ែត្រ។ អ្នកពាក់ព័ន្ធក្នុងគ្រួសារត្រូវដាក់ខ្លួនដាច់ដោយឡែករយៈ១៤ថ្ងៃ និងមិនអនុញ្ញាតឱ្យដើរចេញក្រៅផ្ទះ។ ឯកឧត្តមបន្តថា ប្រជាពលរដ្ឋមានជំងឺកូវីដ១៩ ត្រូវចូលរួមជាមួយយរាជរដ្ឋាភិបាលនៅពេលដឹងខ្លួនមានវិជ្ជមាន និងត្រូវដាក់ខ្លួនដាច់ដោយឡែក។ ពេលដឹងខ្លួនមានវិជ្ជមានសូមទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ឬទូរស័ព្ទទៅលេខ១២២២ ដើម្បីសុំអន្តរាគមន៍។ ការធ្វើបែបនេះជាការចូលរួមយ៉ាងសំខាន់។ សូមប្រជាពលរដ្ឋដែលមានវិជ្ជមាន កុំលាក់លៀមសម្តែងភាពស្មោះត្រង់ ដើម្បីកាត់ផ្តាច់ការឆ្លងក្នុងសហគមន៍។ ការលាក់លៀមនឹងបង្កហានិភ័យកាន់តែធំ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា “តួលេខអ្នកឆ្លងជំងឺកូវីដ១៩ មិនទាន់ធូរស្រាលនៅឡើយទេ ត្រូវប្រុងប្រយ័ត្នចូលរួមអនុវត្ត ៣កុំ ៣ការពារ នៅរាជធានីភ្នំពេញមិនទាន់ធ្ងន់ធ្ងរ…
-
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ: អ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងរាជធានីភ្នំពេញ មានជាង១ពាន់នាក់

ភ្នំពេញៈ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ អ្នកថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងរាជធានីភ្នំពេញ មានចំនួនសរុបជាង១ពាន់នាក់ និងជាសះស្បើយមានចំនួនជិត៣០០នាក់។ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកថែទាំជំងឺកូវីដ១៩ នៅតាមផ្ទះគិតត្រឹមថ្ងៃទី១២ ខែកក្កដា នេះ មានចំនួន១០៣៣នាក់ កំពុងតែទទួលការព្យាបាលថែទាំនៅតាមផ្ទះ។ ចាប់តាំងពីអនុវត្តការថែទាំព្យាបាលតាមផ្ទះ អ្នកជំងឺដែលបានជាមានចំនួន២៦៨នាក់ បូកបន្ថែមពីលើចំនួនដែលកំពុងតែព្យាបាល។ ការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា “គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដានេះ អ្នកព្យាបាលតាមផ្ទះមានចំនួន១០៣៣នាក់ ក្នុងនោះមាននៅខណ្ឌសែនសុខចំនួន ២២៦នាក់ , ខណ្ឌមានជ័យ ចំនួន ១៣២នាក់ , ខណ្ឌពោធិ៍សែនជ័យ ចំនួន១១៨នាក់, ខណ្ឌបឹងកេងកងចំនួន៩៨នាក់ , ខណ្ឌដង្កោ ចំនួន៨៩នាក់, ខណ្ឌឫស្សីកែវ ចំនួន៦៥នាក់, ខណ្ឌច្បារអំពៅ…
-
ឱកាសការងារ ! អ្នកស្រីទ្រីដាណា ប្រកាសផ្តល់មុខរបបដល់ប្រជាពលរដ្ធ ១ម៉ឺននាក់ ដោយមិនបាច់ចំណាយដើមទុន

ភ្នំពេញ៖ អ្នកស្រី ទ្រី ដាណា ដែលជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងនិងថែរក្សាសម្រស់ដ៏ធំជាងគេនៅកម្ពុជា និងថៅកែហាងពេជ្រល្អប្រណិតមានគុណភាព បានបង្កើតឱកាសក្នុងការលើកស្ទួយដល់ប្រជាពលរដ្ឋក្នុងគ្រាវិបត្តិកូវិដ១៩ ឱ្យមានជីវិភាពល្អប្រសើរ ដែលរកប្រាក់ចំណូលបន្ថែម។ អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា អ្នកស្រីនឹងផ្តល់ឱកាសជាពិសេសដល់ប្រជាពលរដ្ឋណាដែលគ្មានការងារ ឬមុខរបប រហូតដល់១ម៉ឺននាក់ ងាកមកចាប់មុខរបបថ្មីជាមួយក្រុមហ៊ុន ដាណា ទ្រី ដោយពុំបាច់ចំណាយដើមទុនឡើយ។ ពិតជាអស្ចារ្យណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយអ្នកស្រី ទ្រី ដាណា បានបញ្ជាក់នៅលើហ្វេសប៊ុកឱ្យដឹងថា “៥០០០នាក់នាក់ដែលជ្រើសរើស នឹងត្រូវចម្រាញ់យកអ្នកដែលតស៊ូពិតប្រាកដ ហើយអ្នកដែលខិតខំប្រឹងនឹងទទួលបានអនាគតល្អជាក់ជាមិនខាន។” អ្នកស្រីក៏បានបន្ថែមថា បន្ទាប់ពីជ្រើសរើសរួចនឹងមានការបង្ហាត់បង្រៀន ផ្តល់មុខរបប ហើយប្រាក់ចំណូលអាចទទួលបានជាសប្តាហ៍ ឬ ខែទៅតាមអ្នកដែលខំប្រឹង។ ចំណែកការចុះឈ្មោះអាចទាក់ទងដេប៉ូ តំណាងចែកចាយនៃផលិតផល NNP ឬ អាចអាចទាក់ទងតាមទូរសព្ទលេខ 016 59111 8 / 0882000522/ 096 7778366 រៀងរាល់ម៉ោងធ្វើការ។ អ្នកស្រី ទ្រី ដាណា បានសរសេរៀបរាបទៀតថា “មកដល់ហើយសម្រាប់បងប្អូនដែលមិនមានការងារ នាងខ្ញុំនឹងផ្តល់ឱកាសការងារយ៉ាងពិសេស សម្រាប់៥០០០នាក់ដំបូងក្នុងការរកស៊ីជាមួយនាងខ្ញុំដោយមិនប្រើដើមទុនសោះ សម្រាប់បងប្អូនដែលខ្វះខាតជីវភាពខ្លាំងត្រូវការរៀនរកស៊ី…
-
អំណោយរបស់សម្តេច ស ខេង ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបាត់ដំបង ចែកជូនសហគមន៍សិស្សក្រីក្រចំនួន ៦២នាក់

នៅថ្ងៃអាទិត្យ ២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារ ក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ មាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី បាននាំយកអំណោយ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ផ្តល់ជូនសហគមន៍សិស្សក្រីក្រ កំព្រា ភូមិក្រឡាញ់ ដែលមានសិស្សចំនួន៦២នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៦នាក់។ អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាពេលនេះរួមមានៈ ម៉ូតូកង់បី ចំនួន១គ្រឿង សម្រាប់ដឹកសិស្សទៅសាលា, ម៉ូតូឌ្រីមសេ១០០ ប្រើហើយ ចំនួន២គ្រឿងសម្រាប់គ្រូ និងអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវទឹកត្រី ទឹកសុទ្ធ ម៉ាស់និងអាល់កុល។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ…
-
រដ្ឋបាលរាជធានីភ្នំពេញសម្រេចអនុវត្តអត្រាថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ដំណាក់កាលអន្តរកាល និងយន្តការបុរេទូទាត់ សម្រាប់ឆ្នាំ២០២១

-
សូមរីករាយកម្សាន្តជាមួយបទចម្រៀង « វត្តមានស្ពានដែលវែងៗ »

-
ក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន ចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការបញ្ជ្រាបយេនឌ័រ លើការគ្រប់គ្រងអាវុធធុនតូច

ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការបញ្ជ្រាបយេនឌ័រ លើការគ្រប់គ្រងអាវុធធុនតូច តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។ នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងសុន្ទរកថាបើកវគ្គបណ្ដុះបណ្ដាល ដោយបានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមចំណែករបស់ស្រ្តីនៅក្នុងការងារនេះ និងបានជម្រាបជូនអំពីការងារមួយចំនួនដែលក្រសួងមហាផ្ទៃ និង SOMTC-កម្ពុជា សម្រេចបាន និងកំពុងខិតខំអនុវត្តពាក់ព័ន្ធនឹងការងារគ្រប់គ្រងអាវុធជាតិផ្ទុះនេះ។ គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ថ្ងៃ គឺថ្ងៃទី ៨, ៩, ១៩ និង២០ ខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលពីអង្គការ United Nations Regional Centre for Peace and Disarmament in Asia and the Pacific (UNRCPD)…
-
រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាជាង ១២លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង ទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ !

ខេត្តកំពង់ធំ ៖ អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តគម្រោងសាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដើម្បីធានាបានគុណភាពល្អ និងមានផ្លូវក្នុងក្រុងធំទូលាយនៅថ្ងៃអនាគត ។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី៧កក្កដាឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ។ អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ មានប្រសាសន៍ ដោយថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានផ្តល់គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដល់ខេត្តកំពង់ធំ។ លោកថា គម្រោងនេះ គឺជាគម្រោងរបស់ រាជរដ្ឋាភិបាល ដែលជាប្រាក់កម្ចីរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយចំណាយថវិកាសរុបជាង ១២លានដុល្លារ ក្នុងនោះ បានប្រើប្រាស់ ប្រព័ន្ធលូជាង ២២គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ជាច្រើន ។ អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ បានសំណូមពរដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវពន្លឿននៅក្នុងការសាងសង់នេះឲ្យបានឆាប់ ព្រោះត្បិត ខែនេះជារដូវវស្សា បើគ្មានប្រព័ន្ធលូរំដោះទឹកទេ នោះក្រុងស្ទឹងសែន នឹងមានការលិច…