-
ផ្ទះប្រជាពលរដ្ឋ និងដើមឈើដាំលម្អសួនច្បារ សម្ដេចហ្វាវាំង គង់ សំអុល រងការខូចខាតដោយសារភ្លៀង និងខ្យល់កន្ត្រាក់ នៅក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ភ្លៀង និងខ្យល់កន្ត្រាក់បណ្ដាលឱ្យផ្ទះជាច្រើនខ្នង និងដើមឈើដាំលំអរក្នុងសួនច្បារសម្ដេចចៅហ្វាវាំង គង់ សំអុល ជាច្រើនដើម បានរងការខូចខាត កាលពីរសៀលថ្ងៃទី 18 ខែកក្កដា ឆ្នាំ2021 នៅក្នុងខេត្តកំពង់ឆ្នាំង។ សម្រាប់ សួនច្បារសម្ដេចចៅហ៊្វាវាំង គង់ សំអុល ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 19 ខែកក្កដា គេឃើញរដ្ឋបាលក្រុងកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងចុះលើកដើមឈើដាំឡើងវិញ ដោយទិញបង្គោលឈើមកចង ទប់លំនឹង ដែលមានសរុបចំនួន 21ដើម ក្នុងនោះមានដើមធ្នុង ដើមបេង និងដើមចំប៉ីផងដែរ ។ ក្រៅពីនោះមានដើមឈើធំៗ ចំនួន ២ដើមទៀតដែលមិនអាចលើកដោយដៃបាន ត្រូវរង់ចាំគ្រឿងចក្រមកលើកបញ្ឈរ ហើយជីកដាំឡើងវិញ។ មន្ត្រីជំនាញដែលបានចូលរួម ដាំដើមឈើដែលបានរលំ ចាប់អារម្មណ៍ថា មានដើមឈើខ្លះ ត្រូវបានគេដាំទាំងការ៉ុងដែលវេចខ្ចប់ឬស ដោយមិនស្រាយឬហែកការុងចេញ ធ្វើឲ្យដើមឈើមិនអាចចាក់ឫសបានឡើយ បញ្ហានេះមានការដាក់បន្ទុកដល់អ្នកសាងសង់សួនច្បារផងដែរថា ធ្វើឲ្យតែរួចពីដៃ ហើយដាំមិនជ្រៅ ។ ជុំវិញករណី ភ្លៀងនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋ ដែលគិតត្រឹមម៉ោង 2រសៀលថ្ងៃទី 19…
-
ជំនន់ទឹកភ្លៀង បណ្ដាលឲ្យលិចស្រូវស្រែរបស់បងប្អូនប្រជាពលរដ្ឋ និងរាំងស្ទះចរាចរណ៍ផ្លូវជាតិលេខ ៥ រយៈពេលខ្លី

ខេត្តកំពង់ឆ្នាំង ៖ ដោយសារទឹកភ្លៀងធ្លាក់ជាប់ៗគ្នានៅផ្នែកខាងលើ ប៉ុន្មានថ្ងៃនេះ ធ្វើឱ្យកំណាត់ផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 49 ចំណុចស្ពានច្រលងម៉ៅ ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច មានជំនន់លិចលង់ជាខ្លាំងដែលបណ្ដាលឱ្យស្រូវស្រែ ប្រជាពលរដ្ឋមួយចំនួនបានរងការខូចខាត ។ យ៉ាងនេះក្តីអាជ្ញាធរស្រុក រួមនឹងសមត្ថកិច្ចនគរបាល សហការជាមួយក្រុមហ៊ុនធ្វើផ្លូវជប៉ុន បានកាយលូរំដោះទឹកតាំងពីយប់ថ្ងៃទី 18 រហូតដល់រសៀលថ្ងៃទី19 ខែកក្កដា កំពុងតែនៅដំណើរការនៅឡើយ ។ លោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានអោយដឹងថាជំនន់ទឹកភ្លៀងបានធ្លាក់ពីផ្នែកខាងលើ គឺទ្វារទឹកអន្លង់ត្បាល់ ហើយធ្លាក់មកជន់លិចលើផ្លូវជាតិលេខ 5 ដោយមិនអាចហូរចុះទៅក្រោមបាន ទាន់ពេល ព្រោះតែស្ថានភាពផ្លូវកំពុងតែជួសជុល ចំណែកឯប្រព័ន្ធលូរំដោះទឹកបណ្ដោះអាសន្ន តូចពេក ។ លោកអធិការនគរបាលស្រុកកំពង់ត្រឡាចបន្តថា មកដល់រសៀលថ្ងៃទី19 ខែកក្កដានេះ លោកឈរសម្រួលចរាចរណ៍នៅឡើយ ដើម្បីឲ្យក្រុមហ៊ុនរៀបចំធ្វើផ្លូវវាងទៅមក ឱ្យបានស្រួលធ្វើដំណើរ របស់ប្រជាពលរដ្ឋតាមផ្លូវជាតិលេខ 5 ។ ដោយឡែកយោងតាមសេច្តីជូនដំណឹងរបស់អាជ្ញាធរស្រុកកំពង់ត្រឡាច រួមនឹងភាគីជប៉ុន ដែលកំពុងធ្វើផ្លូវ បានបញ្ជាក់ថា មូលហេតុ 3 យ៉ាងដែលបណ្ដាលឲ្យជន់លិចខ្លាំងនៅចំណុចស្ពានច្រលងម៉ៅក្នុងភូមិតាកុល ឃុំ…
-
ផ្ទុះស៊ីទែនសាំង SOKIMEX មួយកន្លែង បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ ផ្ទុះស៊ីទែនសាំង SOKIMEX មួយកន្លែង ដែលកំពុងតែជួសជុលឡើងវិញ បណ្ដាលឱ្យបុរសម្នាក់ ជាជាងផ្សារដែកស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១១នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ កែងផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សពមានឈ្មោះ ជា កុសល អាយុ ៣៧ឆ្នាំ រស់នៅភូមិពាម ស្រុកកំមុខកំពូល ខេត្តកណ្ដាល។ បើតាមប្រភពព័ត៌មានពីលោកពូសន្តិសុខយាមនៅទីនោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់ ជាជាងផ្សារដែក បានចូលមកផ្សារដែកស៊ីទែនសាំងនៅក្នុងឃ្លាំងការ៉ាសសាំង SOKIMEX ដែលកំពុងជួសជុលឡើងវិញ ខណៈកំពុងតែផ្សារដែកសុខៗនោះ ក៏ស្រាប់តែឮសំឡេងផ្ទុះយ៉ាងខ្លាំងចេញពីខាងក្នុងឃ្លាំងផ្អើលដល់កម្មករផ្សេងទៀតបានរត់ចូលទៅមើលឃើញបុរសម្នាក់ ជាជាងផ្សារដែក បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យមើលជាក់ស្ដែងនៅទីតាំងកន្លែងកើតហេតុតែម្ដង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញសុខាភិបាល ចុះមកយកសំណាកតេស្តរកមេរោគកូវីដ១៩ និងធ្វើកោសល្យវិច័យសាកសពរួចរាល់ ក៏ប្រគល់សាកសពជូនទៅក្រុមគ្រួសារសាច់ញាតិឱ្យយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ/ ឆៃហួត
-
ករណីផ្ទុះធុងស៊ីទែនប្រេង បណ្ដាលឱ្យបុរសម្នាក់ស្លាប់ ស្ថិតនៅខណ្ឌ៧មករា

-
អំណោយសម្តេច ស ខេង ត្រូវបានថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្តបាត់ដំបងយកទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣៣វត្ត ក្នុងស្រុកបវេល

ក្រុមការងារ ក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ មាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី បាននាំយកទេយ្យទានរួមមានៈ ទៀនវស្សា គ្រឿងឧបភោគបរិភោគ ម៉ាស់ និងអាល់កុល ដែលជាសទ្ធាដ៏ជ្រះថា្លរបស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣៣វត្ត ក្នុងស្រុកបវេល ខេត្តបាត់ដំបង. កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២១។ ឯកឧត្តម ខាន់ ម៉ាណេរ បានពិតព្រះសង្ឃទាំង៣៣វត្ត ជម្រាបជូនដូនជី តាជីនិងពុទ្ធបរិស័ទដែលមានវត្តមានចូលរួមនាំឱកាសនោះ នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលគ្រប់ពេលវេលាតែងតែមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការលះបង់សទ្ធាដ៏ជ្រះថ្លាក្រៃលែងសម្រាប់ព្រះពុទ្ធសាសនា និងបានយកចិត្តទុកដាក់ក្នុងការកសាងវត្តនានាទូទាំងខេត្តបាត់ដំបង ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តម រដ្ឋលេខាធិការ អំពាវនាវដល់គណៈកម្មការវត្តនានា ចូលរួមផ្សព្វផ្សាយការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ(COVID-១៩) ត្រូវអនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការការពារឲ្យបានខ្ជាប់ខ្ជួន គឺ៣កុំ និង៣ការពារផងដែរ ៕ដោយ -រ៉ាវុធ
-
លោកជំទាវ ដួង វណ្ណា និងសហការី នាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងប្រគល់ជូនគ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ២៩គ្រួសារ នៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង ៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់រោទិ៍ ស្តីពី ករណីប្រជាពលរដ្ឋរងគ្រោះមហន្តរាយ នៅថ្ងៃចន្ទ១០កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បាននាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងប្រគល់ជូនគ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដែលបណ្តាលឲ្យខូចខាតផ្ទះ របស់ប្រជាពលរដ្ឋ ចំនួន២៩ខ្នង ខូចខាតទាំងស្រុង៧ខ្នង មធ្យម១១ខ្នង ខូចខាតស្រាល១១ខ្នង និងរបួសមនុស្ស ១នាក់ ក្នុងស្រុកកំពង់រោទិ៍ នៅឃុំញរ ឃុំខ្សែត្រ និងឃុំសំឡី ។ មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ ប្រជា ពលរដ្ឋគ្រប់រូប…
-
ប្រជាពលរដ្ឋដាក់លបចាប់ត្រី ក្រោយសាលាស្រុកបរិបូរណ៌ ជាប់កូនក្រពើ ១ក្បាល, អាជ្ញាធរស្រុកអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់ជុំវិញបឹងមានការប្រុងប្រយ័ត្នខ្ពស់

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋម្នាក់បានទៅដាក់លបចាប់ត្រីធម្មតា នៅក្នុងបឹងខ្នា ស្ថិតនៅជាប់ពីខាងក្រោយសាលាស្រុកបរិបូរណ៌ ស្រាប់តែព្រឹកឡើង ពេលទៅលើកលប បែជាជាប់កូនក្រពើ ១ក្បាល បណ្តាលឱ្យមានឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ ហេតុការនេះបានកើតឡើងនៅព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដោយខ្លះបានលើកឡើងថា អាចរួចពីកន្លែងចិញ្ជឹមក្រពើណាមួយ តែខ្លះទៀតថា នៅម្តុំនេះគ្មានអ្នកចិញ្ជឹមក្រពើទេសង្ស័យមានមេក្រពើក្នុងបឹងនេះហើយទើបមានកូន ។ បុរសម្នាក់ឈ្មោះ សារីម ហៅ(ភ្នំ )មានទីលំនៅជាប់មាត់បឹងខា្ន ក្រោយសាលាស្រុកបរិបូរណ៌ បានឱ្យថា គាត់រស់នៅទីនេះយូមកហើយ ដោយតែងតែដាក់មង ចងសន្ទូច និងដាក់លបក្នុងបឹងខ្នានេះ ដើម្បីចាប់ត្រីធ្វើម្ហូបលក្ខណៈគ្រួសារ ។ ស្រាប់តែនៅព្រឹកនេះ ពេលទៅលើកលប ឃើញកូនក្រពើ ១ក្បាល ចូលលប របស់គាត់ ។ កូនក្រពើនោះមានប្រវែង ប្រមាណជាង ៤តឹក មានទំហំប៉ុនកំភួនដៃមនុស្សចាស់ ។ ចំណែកស្ត្រីជាប្រពន្ឋរបស់ បុរសឈ្មោះសារីម ហៅ (ភ្នំ)ដែលដាក់លបបានក្រពើ ប្រាប់ថា ពេលយប់ខ្លះបានឮសន្ឋឹកក្នុងបឹងនោះដូចត្រីត្របាក់នុយ លុះដល់ឃើញមានកូនក្រពើបែបនេះ គាត់សង្ស័យថា មិនមែនត្រីចាប់នុយទេ គឺមេក្រពើតែម្តង ព្រោះឃើញមានកូនក្នុងបឹងបែបនេះ…
-
ការជីកស្តារប្រឡាយម័ល សម្រេចបាន ៨០ភាគរយហើយគ្រោងរួចរាល់ក្នុងខែសីហា បើទោះបីជួបការលំបាកច្រើនក្តី

ភ្នំពេញ៖ ការជីកស្តារប្រឡាយម័លនៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានប្រវែងជិត៣គីឡូម៉ែត្រ មកដល់ពេលនេះ សម្រេចបានប្រមាណ៨០ភាគរយហើយ គ្រោងរួចរាល់នៅខែសីហា បើទោះបីជួបការលំបាកមួយចំនួន ពិសេសមិនមានផ្លូវសងខាងសម្រាប់ដាក់គ្រឿងចក្រចូលជីក ស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើននិងអាជ្ញាធរខណ្ឌដង្កោមិនជួយសហការ ។ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ កក្កដា នេះថា ៖ក្រោមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័ល ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១ មានប្រវែង២៨១៥ម៉ែត្រ និងទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ហើយបើគិតមកដល់ថ្ងៃទី១៩ កក្កដា នេះ ការងារស្តារប្រឡាយម័លសម្រេចបាន ៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១ខាងមុខនេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ខានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។ លោក ម៉ៅ ប៊ុនធឿន បានបន្តថា៖ ការជីកស្តារប្រឡាយម័លនៅពេលនេះ គឺពិតជាមានការលំបាកខ្លាំង ដោយសារតែ មិនមានផ្លូវសងខាង សម្រាប់ដាក់គ្រឿងចក្រចូលជីក ស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើន និងអាជ្ញាធរខណ្ឌដង្កោមិនជួយសហការជាមួយក្រុមការងារ។ លោកស្នើសុំឱ្យអាជ្ញាធរខណ្ឌដង្កោជួយសហការក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យការងារនេះបានរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក។ លោក ម៉ៅ ប៊ុនធឿន…
-
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញគ្រឿងញៀនជិត៨តោន ដែលបង្ក្រាបបាននាពេលកន្លងទៅ

ភ្នំពេញ ៖ ក្នុងឱកាសរៀបចំទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមានគ្រឿងញៀនសរុបជិត៨តោន ដែលបង្ក្រាបបាននាពេលកន្លងទៅ ត្រូវបានរៀបចំដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាតំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរ ព្រមទាំងមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ ពិធីដុតបំផ្លាញចោលគ្រឿងញៀននេះ ធ្វើឡើងនៅដីឡូដិ៍១កន្លែង នៅផ្លូវ៦០ម៉ែត្រ នារាជធានីភ្នំពេញ។ សូមជម្រាបជូនថា, បើតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនោះរួមមាន៖ ហេរ៉ូអ៉ីន ២៩១គីឡូក្រាម, អឹមដេអឹមអា (ថ្នាំគ្រវី) ៥គីឡូក្រាម, កញ្ឆា ៨គីឡូក្រាម, កាទីណូន ១០គីឡូក្រាម, មេតំហ្វេតាមីន ៦២៦គីឡូក្រាម, កេតាមីន ៤១គីឡូក្រាម, នីមេតាហ្សេប៉ាម ១៣គីឡូក្រាម, សារធាតុគីមីផ្សំ ២.៥គីឡូក្រាម, សារធាតុគីមី ៨១២គីឡូក្រាម សរុបគ្រឿងញៀនដែលសម្រេចឲ្យបំផ្លាញចំនួន៧តោន៥៥១គីឡូក្រាម។ សូមបងប្អូនជនរួមជាតិ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។ គ្រឿងញៀនបំផ្លាញសុខភាព អាយុជីវិត និងជាបទល្មើសឧក្រិដ្ឋ ហើយបច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តវិធានការជំរុញឲ្យសមត្ថកិច្ចនិងអាជ្ញាធរបង្ក្រាបបានជាបន្តបន្ទាប់…
-
អភិបាលខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំសន្លុង ចំនួន ៩គ្រួសារ

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខា និងអជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៣:៣០នាទីរសៀល ដែលបានធ្វើឱ្យមានការខូចខាតផ្ទះសម្បែង ប្រជាពលរដ្ឋ រស់នៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ចំនួន០៩ខ្នងផ្ទះ ស្មើនឹង០៩គ្រួសារ ដោយក្នុងនោះផ្ទះរងការខូចខាតទាំងស្រុងមានចំនួន ២ ខ្នង ធ្ងន់ធ្ងរ ២ខ្នង និងខូចខាត់ដោយអន្លើចំនួន ៥ខ្នង។ ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងបានសម្តែងការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងដែលបង្ករដោយគ្រោះធម្មជាតិនាពេលនេះ។ ទន្ទឹមនេះ ឯកឧត្តមក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ត្រូវរកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលអាចងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ…