Category: ព័ត៌មានសង្គម

  • ពលករខ្មែរ ១៣០គ្រួសារ ដែលកំពុងមានការលំបាកជីវភាព នៅប្រទេសថៃ បានទទួលអំណោយពីស្ថានទូតខ្មែរ

    ពលករខ្មែរ ១៣០គ្រួសារ ដែលកំពុងមានការលំបាកជីវភាព នៅប្រទេសថៃ បានទទួលអំណោយពីស្ថានទូតខ្មែរ

    នៅព្រឹកថ្ងៃទី២២ កក្កដានេះ ស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ប្រទេសថៃ បាននាំយកអំណោយដែលមានគ្រឿងឧបភោគបរិភោគចុះចែកដល់ពលករខ្មែរចំនួន១៣០គ្រួសារ ទោះបីជាប្រទេសថៃបានចេញវិធានការរឹតបន្តឹងថ្មីដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ–១៩ ជាពិសេសការធ្វើដំណើរឆ្លងតំបន់ និងខេត្តក៏ដោយ។ ពលករដែលទទួលបានអំណោយនោះ ស្ថិតនៅទីតាំងចំនួន២កន្លែងគឺ ទី១ នៅការដ្ឋានសំណង់មួយស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក មានបងប្អូនពលករខ្មែរចំនួន៩០គ្រួសារ។ ទីតាំងទី២ ស្ថិតនៅការដ្ឋានសំណង់ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន មានពលករខ្មែរចំនួន ៤០គ្រួសារ។ ការចុះចែកអំណោយនោះ គឺបានការចូលរួមសហការ និងជួយសម្រួលពីអាជ្ញាធរពាក់ព័ន្ធថៃ រួមមានតំណាងខាងសុខាភិបាលថៃ និងក្រសួងការងារថៃ ដោយអនុវត្តតាមវិធានការរបស់សុខាភិបាលក្នុងការការពារ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន។

  • អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល និងទទួលថវិកា និងសម្ភារៈពីសប្បុរសជននានា ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌

    អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល និងទទួលថវិកា និងសម្ភារៈពីសប្បុរសជននានា ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌

    ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកា និងសម្ភារៈពីសប្បុរសជននានា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ សប្បុរសជននានាដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។ ឯកឧត្តម បន្តថា ថវិកា និងសម្ភារៈដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ៕ដោយ-រ៉ាវុធ

  • ក្រសួងប្រៃសណីយ៍ប្រកាសចាត់វិធានការក្រុមហ៊ុន ស្មាត ដែលបានអនុវត្តខុសនឹងនិតិវិធី ក្នុងការបើកលេខទូរស័ព្ទឱ្យអតិថិជន

    ក្រសួងប្រៃសណីយ៍ប្រកាសចាត់វិធានការក្រុមហ៊ុន ស្មាត ដែលបានអនុវត្តខុសនឹងនិតិវិធី ក្នុងការបើកលេខទូរស័ព្ទឱ្យអតិថិជន

    រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសពីការចាត់វិធានការចំពោះ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បន្ទាប់ពីក្រសួងបានរកឃើញថាក្រុមហ៊ុនមួយនេះ បានអនុវត្តខុសនឹងនិតិវិធី ក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន។ក្នុងសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២១នេះបានបញ្ជាក់ថានាថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី (Smart Axiata Co., Ltd.)បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ក្រសួងបានបន្តថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីការចាត់វិធានការលើក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី ដូចខាងក្រោម៖ ១. ក្រុមហ៊ុន ស្មាត អាស្សាតា ខូអិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួននិងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត។២. ក្រុមហ៊ុន ស្មាត អាស្សាតា ខូអិលធីឌី ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្ត ខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទពីអតិថិជនដែលកំពុងប្រើប្រាស់។៣.ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរសព្ទនោះមកប្រើប្រាស់វិញ។៤. រាល់បុគ្គលពាក់ព័ន្ធនឹងករណ៏ខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍…

  • ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន៦ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

    ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន៦ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកអំពិល និងឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលតំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល និងសហការី បានហែរទៀន ព្រះវស្សា និងទេយ្យទាន រួមមាន ទៀន ៦គូរ អង្ករ ១២បាវ សាដក ៥១ ទឹកក្រូច ៣០កេស ទឹកបរិសុទ្ធ ៣០កេស មី ៣០កេស និងបច្ច័យ ៦លានរៀល វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រែកអំពិល វត្តឃ្លាំងមឿងជើង វត្តព្រែកក្របៅ វត្តទួលអណ្តូង វត្តកន្ទីរយ៉ារ៉ាម និងវត្តព្រែកលួង ក្នុងរដូវកាលចូលព្រះវស្សា ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃដែលត្រូវគង់នៅតែក្នុងវត្ត រៀនសូត្រធម៌វិន័យផ្សេងៗក្នុងរយៈពេល ៣ខែនៃការចូលកាន់ព្រះវស្សានេះ ។ ក្នុងពិធីនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលមានប្រសាសន៍ថា វិស័យសាសនា ត្រូវបានលើកតម្កើង…

  • ការស្តារប្រឡាយលូ៥ ដោយស្តារយកភក់ចេញពីបាតប្រឡាយ បានបញ្ចប់ ១០០ភាគរយហើយ

    ការស្តារប្រឡាយលូ៥ ដោយស្តារយកភក់ចេញពីបាតប្រឡាយ បានបញ្ចប់ ១០០ភាគរយហើយ

    ភ្នំពេញ៖ ប្រឡាយលូ៥ ដែលគេទទួលស្គាល់ថាជាប្រឡាយដ៏សំខាន់មួយ ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែន ជ័យ ,ខណ្ឌសែន សុខ និងខណ្ឌមានជ័យ ទំលាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការស្តារប្រឡាយនេះត្រូវបានបញ្ចប់១០០ភាគរយហើយ ដោយក្រុមការងារស្តារយកភក់ចេញពីបាតប្រឡាយបានប្រមាណជាង២ម៉ឺនម៉ែត្រគូប, សំរាមនិងស្មៅជាង២០០០ម៉ែត្រគូបផងដែរ ដែលបានធ្វើអោយចរន្តទឹកហូរយ៉ាងលឿនគ្មានការរំខាន ដែលអាចបញ្ជៀសបាននូវការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។ លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២២កក្កដានេះថា ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយលូ៥ យ៉ាងសកម្ម ហើយបើគិតមកដល់ត្រឹមល្ងាចថ្ងៃទី២១ កក្កដា ម្សិលម៉ិញ ការស្តារប្រឡាយលូ៥ នេះបានបញ្ចប់១០០ភាគរយហើយ ដែលធ្វើឱ្យចរន្តទឹកហូរយ៉ាងលឿនគ្មានការរំខាន ហើយនៅព្រឹកថ្ងៃទី២២ កក្កដា នេះ ក្រុមការងារបានចល័តកម្លាំងនិងគ្រឿងចក្រ ពីការស្តារប្រឡាយលូ៥នេះ បន្តមកបង្ហើយ ការស្តារប្រឡាយបឹងទំពន់ថែមទៀត។ លោកដួង ចាន់សារ៉ាត់ បានបញ្ជាក់ថា ៖ការស្តារប្រឡាយបឹងទំពន់ដែលនៅសេសសល់ប្រវែងប្រមាណ១០០ម៉ែត្រទៀតនោះ ក្រុមការងារនឹងសម្រុកអោយបានរួចរាល់ក្នុងរយៈពេល១សប្តាហ៍ទៀតនេះ។លោកដួង ចាន់សារ៉ាត់ បានបញ្ជាក់ឱ្យដឹងថា ប្រឡាយលូ៥ មានប្រវែងជាង១០០០ម៉ែត្រ ទទឹងមានទំហំពី១៥ទៅ…

  • ក្រសួងសាធារណការទាត់ចោលការទាមទាររបស់មនុស្សមួយចំនួនដើម្បីទទួលបានការដឹកលើសទម្ងន់កំណត់

    ក្រសួងសាធារណការទាត់ចោលការទាមទាររបស់មនុស្សមួយចំនួនដើម្បីទទួលបានការដឹកលើសទម្ងន់កំណត់

    ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន នៅថ្ងៃទី២០កក្កដាឆ្នាំ២០២១ ត្រូវគេឃើញបានប្រមូលផ្ដុំគ្នាយករថយន្តមកបិទផ្លូវ និងតវ៉ា នៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី២ ក្នុងភូមិសាស្ត្រព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ពួកគេបានទាមទារ៣ចំណុចមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនគឺ ទី១ ស្នើសុំដំឡើងទម្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ចន្លោះចាប់ពី៩ទៅ១៥តោន តាមប្រភេទរថយន្តធុនធ្ងន់បន្ថែមពីលើច្បាប់ដែលបានកំណត់ ទី២ ស្នើសុំត្រឹមផាកពិន័យ ដោយមិនចាំបាច់ឃាត់ទុករថយន្ត១ឆ្នាំ ក្នុងករណីផ្ទុកលើសទម្ងន់លើសពី២០%ឡើងទៅ និងទី៣ ស្នើសុំផ្ដល់រថយន្តដែលបានឃាត់ទុកកន្លងមកឲ្យទៅម្ចាស់ក្រុមហ៊ុន ឬម្ចាស់រថយន្តវិញ ដោយគ្រាន់តែធ្វើការផាកពិន័យ និងមិនចាំបាច់ឃាត់ទុករថយន្តបន្តទផៀត។ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២១កក្កដានេះ បានបញ្ជាក់ថា សំណើសុំទាំង៣ចំណុចនោះ មិនអាចដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្ដីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រសួងបានបន្តថា ម្យ៉ាងទៀតម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តយន្តធុនធ្ងន់ គួរតែចូលរួមសហការអនុវត្តវិធានការច្បាប់ទាំងអស់គ្នា ដើម្បីធានាការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវ ឲ្យស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ស្របតាមកម្រិតស្ដង់ដារនៃការសាងសង់ ហើយក៏អាចចូលរួមចំណែកកាត់បន្ថយការចំណាយថវិកាជាតិលើការជួសជុលថែទាំហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ដែលខូចខាតដោយសារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ក្រសួងសាធារណការបានបញ្ជាក់ថា កន្លងមក គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងទុកពេលវេលាសមស្របមុនឹនឹងដាក់ចេញនូវវិធានការតឹងរឹងតាមបទប្បញ្ញត្តិច្បាប់ជាធរមានផងដែរ។ គួរបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍…

  • ក្រសួងពាណិជ្ជកម្ម ថា មតិដែលលើកឡើងពាក់ព័ន្ធបញ្ហាថ្លៃសាច់ជ្រូក មិនបានឆ្លុះបញ្ចាំងពីតួនាទី និងភារកិច្ចរបស់ក្រសួង ដែលកំណត់ដោយរដ្ឋធម្មនុញ្ញនោះទេ

    ក្រសួងពាណិជ្ជកម្ម ថា មតិដែលលើកឡើងពាក់ព័ន្ធបញ្ហាថ្លៃសាច់ជ្រូក មិនបានឆ្លុះបញ្ចាំងពីតួនាទី និងភារកិច្ចរបស់ក្រសួង ដែលកំណត់ដោយរដ្ឋធម្មនុញ្ញនោះទេ

    ភ្នំពេញ៖ បន្ទាប់ពីមហាជនមួយចំនួន រិះគន់ចំពោះតម្លៃសាច់ជ្រូក នៅទីផ្សារក្នុងស្រុក ខុសគ្នានឹងទីផ្សារក្រៅប្រទេស នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម ដែលមានឯកឧត្តម ប៉ាន សូរស័ក្តិ ជារដ្ឋមន្ត្រី បានអះអាងថា ការនាំចូលសាច់ជ្រូក និងជ្រូករស់មកចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជា គឺមិនស្ថិតក្រោមក្រសួងពាណិជ្ជកម្មនោះទេ តែជាដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មនេះ បន្ទាប់ពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា មិនបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនណា នាំចូលជ្រូកពីប្រទេសថៃនោះទេ ។ នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ៖ ការនាំចូលសាច់ជ្រូក និងជ្រូករស់ គឺត្រូវស្ថិតក្រោមការធ្វើនិយ័តកម្ម ស្របតាមច្បាប់ និងអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ដែលតម្រូវឱ្យសុំអាជ្ញាប័ណ្ណអនុញ្ញាតការនាំចូលជ្រូកពីអង្គភាពជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចការនេះ មិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មឡើយ ។ ការធ្វើតុល្យភាព នៃសេចក្តីត្រូវការក្នុងស្រុកជាមួយនឹងផលិត កម្មក្នុងស្រុក ព្រមទាំងការអនុញ្ញាតឱ្យនាំចូលក្នុងបរិមាណណាមួយ…

  • ប្រឡាយស្ទឹងមានជ័យ ស្ថាបនាទៅជាប្រឡាយបេតុងដោយបុកសុីផាយបេតុងជញ្ជាំងប្រឡាយ ជិតឈានដល់ ទីបញ្ចប់ហើយ

    ប្រឡាយស្ទឹងមានជ័យ ស្ថាបនាទៅជាប្រឡាយបេតុងដោយបុកសុីផាយបេតុងជញ្ជាំងប្រឡាយ ជិតឈានដល់ ទីបញ្ចប់ហើយ

    ភ្នំពេញ៖ ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ទៅជាប្រឡាយបេតុងដោយការបុកសុីផាយបេតុងជញ្ជាំងប្រឡាយចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើមស្លែងមកដល់ពេលនេះការដ្ឋានទាំងមូលជិតឈានដល់ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ១២០ម៉ែត្រទៀតប៉ុណ្ណោះក្នុងប្រវែង១៥០០ម៉ែត្រ ដោយសារតែ រាំងស្ទះជាមួយនឹងផលប៉ះពាល់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីករណីនេះទាំងក្រុមការងារនិងអាជ្ញាធរបាននិងកំពុងដោះស្រាយបណ្តើរ ធ្វើបណ្តើរហើយ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ កក្កដានេះថា ៖ការស្ថាបនា ប្រឡាយស្ទឹងមានជ័យ ជាបេតុង ចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើមស្លែង ការដ្ឋានជិតឈានដល់ ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ១២០ម៉ែត្រទៀតប៉ុណ្ណោះក្នុងប្រវែងសរុប១៥០០ម៉ែត្រ ដោយសារតែ រាំងស្ទះដោយផលប៉ះពាល់និងម្យ៉ាងទៀតដោយសារ ការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ករណីនេះ អាជ្ញាធរនិងក្រុមការងារបាននឹងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ កាយភក់ សំរាម ជាមួយនិងបុកសុីផាយបេតុងជញ្ជាំងប្រឡាយ។ លោកសាំ ពិសិដ្ឋ បន្តទៀតថា ប្រឡាយស្ទឹងមានជ័យ ដែលបាននឹងកំពុងស្ថាបនាដោយការបុកសុីផាយបេតុងជញ្ជាំងប្រឡាយនេះ មានប្រវែងជាង១៥០០ម៉ែត្រ តែមកដល់ពេលនេះ នៅសល់តែប្រវែង១២០ម៉ែត្រទៀតប៉ុណ្ណោះនឹងរួចរាល់។ ប៉ុន្តែទោះបីជាមិនទាន់រួចរាល់យ៉ាងណាក្តី តែប្រឡាយនេះ អាចបង្ហូរទឹកហូរបានយ៉ាងល្អ មិនមានបញ្ហាអ្វីឡើយ ពោលគឺអាចបញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងបានយ៉ាងល្អ។ ក្រោយពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច…

  • កាកបាទក្រហមកម្ពុជាខេត្តកែប នាំយកអំណោយផ្តល់ជូនអាជីវករលក់ដូរនៅផ្សារសេះសរ ចំនួន ១៥០គ្រួសារ ដែលបានរងគ្រោះដោយអគ្គិភ័យឆេះផ្សារ

    កាកបាទក្រហមកម្ពុជាខេត្តកែប នាំយកអំណោយផ្តល់ជូនអាជីវករលក់ដូរនៅផ្សារសេះសរ ចំនួន ១៥០គ្រួសារ ដែលបានរងគ្រោះដោយអគ្គិភ័យឆេះផ្សារ

    នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកែប, ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅផ្សារសេះសរ ដែលត្រូវអគ្គីភ័យឆេះអស់ទាំងស្រុងចំនួន ១៥០គ្រួសារ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករលឹក និងសោកស្តាយជាទីបំផុតចំពោះគ្រោះអគ្គិភ័យ ដែលកើតមានឡើងនាពេលនេះ ។ ជាមួយគ្នានេះឯកឧត្តមក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់អោយប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងឡើងវិញកុំអស់សង្ឃឹម ។ ក្រៅពីនេះក៏ត្រូវរួមគ្នាអនុវត្តវិធានការ ៣កុំ…

  • ពិធីប្រកាសទទួលស្គាល់ប្រធាន និងអនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពក្រុងកំពង់ឆ្នាំង

    ពិធីប្រកាសទទួលស្គាល់ប្រធាន និងអនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពក្រុងកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសចុះណែនាំប្រធាន និងអនុប្រធាន សម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ក្រុងកំពង់ឆ្នាំង ជូនដល់អាជ្ញាធរក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី20 ខែកក្កដា ឆ្នាំ2021 លោកជំទាវ គ្រី សារ៉ន អនុប្រធានសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាព និងជាប្រធានសាខាសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ស្ថិតក្នុងកាលៈទេសៈ កូវីដកំពុងតែរាតត្បាត យើងមិនបានធ្វើពិធីប្រកាសទទួលស្គាល់ប្រធាននិងអនុប្រធានសម្ព័ន្ធប្រជាជន ដើម្បី សន្តិភាពក្រុងកំពង់ឆ្នាំងនោះទេ។ ប៉ុន្តែថ្ងៃនេះយើងបានត្រឹមតែណែនាំប្រធាននិងអនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពក្រុងកំពង់ឆ្នាំង ជូនដល់អាជ្ញាធរក្រុង ដើម្បីជាសេនាធិការក្នុងការបំពេញភារកិច្ចនិងបម្រើប្រជាពលរដ្ឋ ។ ឆ្លៀតក្នុងឱកាសនេះដែរលោក ជំទាវសូមនាំយកនូវអំណោយ រួម មានទឹកសុទ្ធសារុង ក្រមា និងថវិកាមួយចំនួនជូនដល់រដ្ឋបាលសាលាក្រុងដើម្បីប្រើប្រាស់តាមតម្រូវការ ។ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បាន ថ្លែង អំណរគុណលោកជំទាវ និងសមាជិកសមាជិការ សម្ព័ន្ធប្រជាជនដើម្បី សន្តិភាព ដែលបាននាំអំណោយមកដល់ជូនរដ្ឋបាលសាលាក្រុងថ្ងៃនេះនិងក៏សូមអបអរសាទរ លោក អឿ ម៉េងចុង ដែលត្រូវបានប្រកាសជាប្រធាន និងលោក ញ៉ែម សុភក្តិ ជាអនុប្រធាន សម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ក្រុងកំពង់ឆ្នាំង ។…