-
ឯកឧត្តម ម៉ែន សុផុន នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ របស់លោកជំទាវ ម៉ែន សំអន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា វត្តលើភ្នំសន្ទុក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ឲ្យ ឯកឧត្តម ម៉ែន ស៊ីផុន នាំយកទៀនព្រះវស្សា ទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាវត្តលើភ្នំសន្ទុក ហៅវត្តចោមចុងគិរី ស្ថិតនៅក្នុងភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ ទេយ្យវត្ថុដែលវេរប្រគេននាថ្ងៃនេះរួមមាន ៖ ទឹកក្រូច ទឹកសុទ្ធ ស្ករស មី ទឹកត្រី ទឹកស៊ីអ៉ីវ អង្ករ ទៀន ធូប ម៉ាស់ ថ្នាំបុរាណចិន និងប្បច្ច័យមួយចំនួន៕
-
អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខកងកម្លាំងទាំង៣ និងពិនិត្យសំណង់វេទិកាទិវាវប្បធម៌រួមគ្នា រវាងកម្ពុជា-ឡាវ នៅតំបន់ព្រំដែនផ្លូវទឹក ស្ថិតនៅក្នុងស្រុកឆែប

ខេត្តព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធទាំង៣ នៅតំបន់ព្រំដែនផ្លូវទឹក និងអញ្ជើញពិនិត្យសំណង់វេទិកាទិវាវប្បធម៌រួមគ្នា រវាងមិត្តភាពកម្ពុជា-ឡាវ ការសាងសង់អាស្រម ដើម្បីបែរបន់សុំសេចក្តីសុខពីម្ចាស់ថែរក្សាទឹកដី កាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈសុខាភិបាលមួយចំនួន ទៅឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងឈរជើងនៅតំបន់ព្រំដែនកំពង់ស្រឡៅ ស្រុកឆែបនោះ រួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ភេសជ្ជៈ ទឹកបរិសុទ្ធ ម៉ាស់ ទឹកអាល់កុល និងសម្ភារៈការពារជំងឺកូវីដ-១៩ មួយចំនួន ថែមទៀត ។ ក្នុងឱកាសនោះ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានណែនាំ ដល់មន្ត្រីជំនាញទទួលបន្ទុក សាងសង់វេទិកា សម្រាប់ប្រារព្ធពិធីបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែ ដែលវេទិកានេះ បានចាត់ទុកជាវេទិកាទិវាវប្បធម៌រួមគ្នាមួយ រវាងមិត្តភាពកម្ពុជា-ឡាវ…
-
គ្រឿងញៀនជាង ៥០គីឡូក្រាម និងជនសង្ស័យ ២នាក់ត្រូវសម្ថកិច្ចបង្ក្រាបបាន នៅរាជធានីភ្នំពេញ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២០កក្កដាឆ្នាំ២០២១ បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់។ ការបង្ក្រាប ទី១នៅចំណុច ផ្លូវលំ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ, ទី២ នៅចំណុច អតីតរោងចក្រទឹកដោះគោ លើផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ, ទី៣នៅចំណុចផ្ទះជួលលេខ១៣២៩ ផ្លូវ១០៣ ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងទី៤ ផ្ទះដេ២ ផ្លូវបេតុង ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ទី១ ឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ ឆ្នាំ…
-
តំណាងឯកឧត្តម ងួន ញ៉ិល នាំទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២វត្ត ក្នុងខេត្តកំពង់ធំ

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានចាត់តំណាង នាំយកនូវទៀនព្រះវស្សា ទេយ្យទាន ប្រគេនដល់ព្រះសង្ឃចំនួន១២វត្ត ក្នុងខេត្តកំពង់ធំ នៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សាដែលនិងឈានមកដល់ក្នុងពេលឆាប់ៗនេះ។ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទីឹ២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន សុជាតិ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងលោកជំទាវ អមដំណើរដោយឯកឧត្តម ហុក ប៊ុនលី នាយករងខុទ្ទកាល័យ ឯកឧត្តមនីតិកោសលបណ្ឌិតអនុប្រធានទី១ រដ្ឋសភា បានអញ្ជើញប្រគេនទេយ្យទាន និងទៀនព្រះវស្សា ជាតំណាងដល់វត្តចំនួន ១២ នៅក្នុងខេត្តកំពង់ធំ បានប្រារព្ធធ្វើនៅក្នុងវត្តឥន្រ្តីយ៍សំវរ:(ហៅវត្តកំពង់ធំ)។ ឯកឧត្តម ងួន សុជាតិ បានមានប្រសាសន៍លើកឡើងថាជារៀងរាល់ឆ្នាំក្នុងនាមជាពុទ្ធបរិស័ទ ប្រកាន់ខ្ជាប់នូវការគោរពប្រតិបត្តិតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ឯកឧត្តមនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា តែងតែនាំយកនូវទៀនព្រះវស្សា ទេយ្យទានដែលរួមមានជាបច្ច័យ គ្រឿងឧបភោគ…
-
កាកបាទក្រហមកម្ពុជា ប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២១ សម្រាប់ឆមាសទី២ ជាមូលប្បទានបត្រចំនួន ១៥លានរៀល ដល់អង្គការអាហ្វេស៊ីបកម្ពុជា

ក្នុងឱកាសប្រគល់ថវិកានាថ្ងៃសុក្រ ទី ២៣ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតស្រឡាញ់ចំពោះ កុមារី យុវនារី និងបុគ្គលិកទាំងអស់ ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ បណ្តុះបណ្តាលនៅក្នុងអង្គការ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដែលបានផ្តល់ភាពកក់ក្តៅទាំងផ្លូវកាយ-ចិត្ត ដល់កុមារី-យុវនារីទាំងអស់ និងសូមផ្តាំផ្ញើ ថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ អនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។ លោកស្រី ម៉ម សុម៉ាលី ស្ថាបនិកអង្គការអាហ្វេស៊ីបកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ ជានិច្ចកាល សម្តេច តែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ក្មួយៗ ចៅៗទាំងអស់នៃអង្គការអាហ្វេស៊ីបកម្ពុជា ឱ្យរស់រានក្នុងភាពថ្លៃថ្នូរ…
-
ឱកាសបង្កើនចំណូលសហគមន៍ មូលដ្ឋានពីការចិញ្ចឹមគោ

លោកម៉ាត់ មីន ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលាង ឃុំជាប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមចិញ្ចឹមគោចំនួន ២ក្បាល នៅឆ្នាំ ២០១១ តែបច្ចុប្បន្នគាត់មានគោសរុបចំនួន ៤២ក្បាល។ លោក ម៉ាត់ មីន បានឲ្យដឹងថាតាមរយៈការចិញ្ចឹមគោ គាត់អាចមានឱកាសច្រើនក្នុងរកចំណូលបន្ថែមសម្រាប់គ្រួសាររបស់គាត់។ កំណើនតម្រូវការទីផ្សារក្នុងស្រុក និងប្រទេសវៀតណាម ជាចលករមួយជំរុញលោក ម៉ាត់ មីន ក៏ដូចជាសមាជិកសហគមន៍ផ្សេងទៀតនៅក្នុងតំបន់ បង្កើនការចិញ្ចឹមគោ។ គ្រួសាររបស់លោក ម៉ាត់ មីន បានពឹងពាក់ពីការជួលតូបសម្រាប់បម្រើសេវាទេសចរណ៍ធម្មជាតិ។ ប៉ុន្តប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រួសារគាត់បាននិងកំពុងរំពឹងចំណូលធំមកពីការចិញ្ចឹមគោ។ ប្រសិនយើងធ្វើការគណនា តាមចំនួនគោដែលគាត់មាននាពេលបច្ចុប្បន្ន គាត់អាចមានសាច់ប្រាក់ប្រមាណ ១០៥លានរៀល។ ជាក់ស្តែងក្នុងដំណាក់កាលនៃការបង្កើនចំនួនគោ គាត់លក់គោត្រឹមតែ ២-៣ក្បាល ក្នុងមួយឆ្នាំ អាចទទួលបានប្រាក់ ៨-១០ រៀលក្នុងមួយឆ្នាំ។ ក្រសួងបរិស្ថានលើកទឹកចិត្តប្រជាសហគមន៍ ឱ្យចិញ្ចឹមគោបានច្រើន ដើម្បីបង្កើនចំណូលគ្រួសារ។ គោជាសត្វទំពារអៀង មិនប្រជែងអាហារជាមួយមនុស្ស ហើយមានលទ្ធភាពស៊ីអាហារសសៃ ដូចជាចំបើង ស្មៅ ស្លឹកដំឡូង ។ល។ បំប្លែងជាសាច់ មានតម្លៃខ្ពស់ ជាអាហារដែលកំពុងពេញនិយមសម្រាប់មនុស្ស៕
-
វត្តចំនួន ១០ក្នុងខេត្តកំពត ទទួលអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

នៅថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោកជំទាវ លាង ហៃ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំយកនូវអំណោយសប្បុរសរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈកាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះគ្រូមេគណខេត្ត ទាំងពីរគណៈ រួមនឹងព្រះគ្រូអនុគណដែលនិមន្តមកពីវត្តចំនួន ១០ក្នុងខេត្តកំពត ដែលពិធីប្រគេននេះធ្វើឡើងនៅវត្តវាលពួច ក្នុងក្រុងកំពត និងវត្តជុំគ្រៀល ឃុំជុំគ្រៀល ក្នុងស្រុកទឹកឈូ ។ ឯកឧត្តម ជាវ តាយ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរជ្រោងខ្ពស់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានកសាងនូវសមិទ្ធិផលនានា លើវិស័យពុទ្ធចក្រ ដោយបានគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនបំផុតមិនដែលអាក់ខានឡើយ ។ អំណោយជាទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃដែលជាព្រះមេគណ ខេត្ត និងអនុគណក្រុង ស្រុកដែលនិមន្តមកពី ១០វត្ត ក្នុងមួយវត្តៗទទួលបានទៀនវស្សា ១គូរ…
-
លោក សុខ តុញ បាននាំយកសម្ភារៈមួយចំនួនប្រគល់ជូនរដ្ឋបាលស្រុកអង្គរធំ

សៀមរាប ៖ លោកសុខតុញ ស្ថាបនិកក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន បាននាំយកទឹកបរិសុទ្ធចំនួន ៥០០យួរ អាកុលចំនួន ២កាន ថវិកាចំនួន ៦០ម៉ឺនរៀល ប្រគល់ជូនដល់ក្រុមការងាររដ្ឋបាលស្រុកអង្គរធំ ដែលប្រចាំការក្នុងទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងវិទ្យាល័យ តេជោ ហ៊ុន សែនអង្គរធំ ក្នុងឃុំជប់តាត្រាវ ។ ការផ្ដល់អំណោយនេះធ្វើឡើងនារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោមវត្តមានរបស់លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ ។ លោក សុខ តុញ ស្ថាបនិកក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន បានមានប្រសាសន៍ថា យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋ បាននឹងកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប…
-
អភិបាលខេត្តតាកែវ អញ្ជើញផ្ដល់វិទ្យុទាក់ទងចំនួន ២៥គ្រឿង ដល់ប្រជាការពារភូមិ ក្នុងឃុំគោកពោធិ៍ ស្រុកបូរីជលសារ

តាកែវ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរ សុខាភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញសំណេះសំណាល និងនាំយកវិទ្យុទាក់ទង ចំនួន ២៥គ្រឿង និងផ្ដល់ជូនថវិកាមួយចំនួនដល់ រដ្ឋបាលឃុំ។ មានមតិសំណេះសំណាល ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំក្រេីនរំលឹកដល់បងប្អូនប្រជាការពារទាំងអស់ ទោះបីជាបងប្អូនមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ក្ដី ប៉ុន្តែបងប្អូនជាដៃគូសហការដែលមិនអាចខ្វះបានជាមួយ កំលាំងទាំងបី អាជ្ញាធរក្រុង-ស្រុក និងអាជ្ញាធរ មូលដ្ឋាន រួមទាំងត្រូវអនុវត្តតួនាទី ភារកិច្ច ការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមភូមិ ឃុំ ដែលបងប្អូនរស់នៅ ដើម្បីភូមិឃុំយើងមានសុវត្តិភាព និងសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តារក្សាអនាម័យឲ្យបានជាប្រចាំ ដើម្បីការពារការឆ្លងពីជំងឺកូវីដ-១៩៕ដោយ-រ៉ាវុធ
-
អភិបាលខណ្ឌច្បារអំពៅ ចុះចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ នៅព្រែកប្រា

ភ្នំពេញ៖ ជាថ្មីម្តងទៀតលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ប្រាប់ប្រជាពលរដ្ឋថា ” យ័ន្តការពារសុខភាពអាយុជីវិតបងប្អូនដ៍ស័ក្តសិទ្ធបំផុត គឺត្រូវអនុវត្តន៍តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ ៣កុំ ៣ការពារ បងប្អូនទាំងអស់គ្នា និងជៀសផុតពីជំងឺកូវីដ-១៩ ” ។ ការថ្លែងជាថ្មីក្នុងន័យក្រើនរំលឹកអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នដោយខ្លួនឯងនេះបានលើកឡើងនៅគ្រាដែលលោកអភិបាលខណ្ឌ អញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយ ដល់ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៦០គ្រួសារ កាលពី ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងវត្តកំសាន្ត មកពីភូមិព្រះពន្លាចំនួន ៣០គ្រួសារ និងភូមិជ្រោយបាសាក់១ ចំនួន ៣០គ្រួសារ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានសំណេះសំណាលនិងផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ ។ ជំងឺកូវីដ-១៩នេះជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ។ បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំកូវីដ-១៩ គ្មានសាច់ញាតិ បងប្អូន ណាអាចទៅចូលរួមចំអាសទឹកឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់ប្រគល់អោយក្រុមគ្រួសារ គ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ ។ លោកអភិបាលខណ្ឌបានបន្តថាដូច្នេះដើម្បីជៀសផុតពីជំងឺកាចសាហាវនេះបានសូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានអនាម័យ អនុវត្តអោយខ្ជាប់ខ្ជួន…