Category: ព័ត៌មានសង្គម

  • សម្តេច ប៊ុន រ៉ានី ទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ដែលព្រះអង្គបានប្រោសព្រះរាជទាន សៀវភៅ ១ក្បាល និងកាក់ចំនួន ១ ដែលមានព្រះបរមរូប ព្រះមហាក្សត្រ

    សម្តេច ប៊ុន រ៉ានី ទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ដែលព្រះអង្គបានប្រោសព្រះរាជទាន សៀវភៅ ១ក្បាល និងកាក់ចំនួន ១ ដែលមានព្រះបរមរូប ព្រះមហាក្សត្រ

    ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម។ នៅក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ មានសេចក្តីរីករាយយ៉ាងក្រៃលែង ដោយបានទទួលព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្រាប់ខ្ញុំម្ចាស់ នូវសៀវភៅ ១ក្បាល ដែលមានចំណងជើងថា WITNESS TO HISTORY THE JOURNAL OF CAMBODIA’S QUEEN MOTHER និងកាក់ ១ មានព្រះបរមរូប ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ខ្ញុំម្ចាស់ ពិតជាមានកិត្តិយសធំធេងណាស់ ដែលបានទទួលសៀវភៅជាព្រះរាជនិពន្ធផ្ទាល់ព្រះហស្តសម្ដេចព្រះវររាជមាតាជាតិខ្មែរ និងជាសៀវភៅដែលមានគុណតម្លៃជាប្រវត្តិសាស្ត្រ…

  • មន្រ្តីអគ្គនាយកដ្ឋាន «ក.ប.ប.» ចុះស្រាវជ្រាវករណីពុលស្រាដែលបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់ នៅខេត្តកំពត

    មន្រ្តីអគ្គនាយកដ្ឋាន «ក.ប.ប.» ចុះស្រាវជ្រាវករណីពុលស្រាដែលបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់ នៅខេត្តកំពត

    សេចក្ដីរាយការណ៍បានឲ្យដឹងថា ករណីពុលស្រា នៅឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត បានបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់ចំនួន ៤នាក់ និង១០នាក់ទៀតរងការពុល។ នៅរសៀលថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពត សហការជាមួយស្ថាប័នពាក់ព័ន្ធចុះដល់ទីកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់មកវិភាគរកមូលហេតុដែលបណ្ដាលឱ្យពុល។ ការពិនិត្យនោះ ត្រូវបានធ្វើឡើងដោយមានការចូលរួមសម្របសម្រួលឡើងដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងមានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។ មន្រ្តីជំនាញ ក.ប.ប. បានដកយកសំណាកស្រាសចំនួន១២គំរូ និងស្រាថ្នាំចំនួន១០គំរូ សរុប២២គំរូ ដើម្បធ្វើការវិភាគនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ។ បើយោងតាមក្រសសួងសុខាភិបាលបានបញ្ជាក់ថា ចាប់តាំងពីខែឧសភា ដល់ដើមខែកក្កដា២០២១មក មានអ្នកស្លាប់ដោយសារពុលស្រាចំនួន៣១នាក់ហើយ ក្នុងនោះមានករណីស្លាប់១៤នាក់នៅស្រុកល្វាឯម ខេត្តកណ្ដាល , ១០នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត និង៧នាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ មូលហេតុនៃការពុលស្រា ត្រូវក្រសួងសុខាភិបាលរកឃើញថា ដោយារស្រាទាំងនោះ មានសារធាតុមេតាណុលក្នុងស្រាលើសកម្រិតខ្ពស់ចាប់ពី៤%ទៅ១៥% ដែលជាធម្មតាកម្រិតមេតាណុលក្នុងស្រា ត្រូវគេអនុញ្ញាតមិនត្រូវឲ្យលើសពី០,១%នោះឡើយ។

  • ក្រុមហ៊ុន សែលកាត ប្រគល់រង្វាន់លុយសុទ្ធ ១០ម៉ឺនដុល្លារ ដល់ផ្ទះអតិថិជនមហាសំណាងពីកម្មវិធី “ឈ្នះលុយសុទ្ធ $១០,០០០ ដុល្លាររៀងរាល់ថ្ងៃ”

    ក្រុមហ៊ុន សែលកាត ប្រគល់រង្វាន់លុយសុទ្ធ ១០ម៉ឺនដុល្លារ ដល់ផ្ទះអតិថិជនមហាសំណាងពីកម្មវិធី “ឈ្នះលុយសុទ្ធ $១០,០០០ ដុល្លាររៀងរាល់ថ្ងៃ”

    ភ្នំពេញ ៖ អតិថិជនសែលកាតមហាសំណាងម្នាក់មានឈ្មោះថា លោក សំ ចាន់រ៉ាឌី ពិតជាអតិថិជនមហាសំណាងមែន ដោយគ្រាន់តែ ចាប់កាន់ទូរស័ព្ទផ្សងសំណាងចូលរួមលេងក្នុងកម្មវិធីឈ្នះ «ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ» ពី សែលកាត សោះក៏បានឈ្នះរង្វាន់លុយសុទ្ធ 10ម៉ឺនដុល្លារ តែម្តង។ សែលកាត សូមអបអរសាទរដល់អតិថិជនរូបនេះដែលបានឈ្នះរង្វាន់លុយសុទ្ធ 10ម៉ឺនដុល្លារ ទាំងនេះកាលពីថ្ងៃទី17 ខែឧសភា ឆ្នាំ2021 កន្លងទៅនេះ។ បងប្រុសមានមុខរបរជា អាជីវករបោះដុំ មានអាស័យដ្ឋាននៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សំណាងពិតជាមើលមិនឃើញមែន! ដោយលោក សំ ចាន់រ៉ាឌី គ្រាន់តែតេទៅលេខ 8888 ក៏ធ្វើឲ្យវាសនារបស់លោកបានផ្លាស់ប្តូរក្លាយជាសេដ្ឋីតែម្តង។ សូមចូលរួមលេងកម្សាន្តជាមួយ សែលកាត ដើម្បីមានសំណាងឈ្នះរង្វាន់លុយសុទ្ធដ៏សន្ធឹកសន្ធាប់នេះដូច លោក សំ ចាន់រ៉ាឌី ដែរ។ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖ លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះកម្មវិធីឈ្នះលុយសុទ្ធ 10,000…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណសម្ដេចម៉ែ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណសម្ដេចម៉ែ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណសម្ដេចម៉ែ ដែលប្រោសព្រះរាជទានសៀវភៅ ១ក្បាល និងកាក់១ មានព្រះបរមរូបព្រះមហាក្សត្រ ៕

  • សិក្ខាសាលាមន្ត្រីអនុវត្តច្បាប់ “ ស្តីពីការកត់សម្គាល់អត្តសញ្ញាណផលិតផលពិត និងក្លែងក្លាយ “

    សិក្ខាសាលាមន្ត្រីអនុវត្តច្បាប់ “ ស្តីពីការកត់សម្គាល់អត្តសញ្ញាណផលិតផលពិត និងក្លែងក្លាយ “

    នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាស្តីពីការកត់សម្គាល់អត្តសញ្ញាណផលិតផលពិត និងក្លែងក្លាយ “ តាយៈប្រពន្ធ័ អេទ្បេចត្រូនិច (Zoom ) ដែលសហការរៀបចំរវាង គ.ប.ផ.ក . ជាមួយនិងក្រុមហ៊ុន S&O Intellectual Property។ ក្នុងកម្មវិធីនេះដែរ ក៏មានវាគ្មិនជាតិ-អន្តរជាតិ តំណាងឲ្យក្រុមហ៊ុននីមួយៗ ធ្វេីបទបង្ហាញពាក់ព័ន្ធផលិតផលម៉ាកល្បីៗ របស់ខ្លួនដូចជា៖ Lacoste, Levi’s , P&G, Under Armour, Victorinox, Longcham, Coty, Superdry ជាដេីម។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ក៏បានលេីកទ្បេីងពីការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គឺជាបរិបទក្តៅមួយដែលពិភពលោក និងប្រទេសកម្ពុជាផ្ទាល់បានកំពុងជួបប្រទះ ព្រោះផលប៉ះពាល់ទាំងអស់នោះធ្វើអោយមានការខាតបង់ប្រយោជន៍ជាច្រើនចំពោះបណ្តាស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជនស្របច្បាប់…

  • បញ្ជូនមេខ្សល់ ២នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់

    បញ្ជូនមេខ្សល់ ២នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់

    ខេត្តបន្ទាយមានជ័យ ៖ មេខ្សល់ ២នាក់ដែលលួចនាំមនុស្សឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលជំ នាញប្រឆាំងការជួញដូរមនុស្សនិងការពរអនីតិជនចាប់ឃាត់ខ្លួនក្នុងនោះបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។ លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា មេខ្យល់ទាំង២នាក់ មានឈ្មោះ ១. ឡូញ លេម ភេទប្រុសអាយុ ២០ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២. ឈ្មោះ សែន សំនាង ហៅ កែ ភេទប្រុសអាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មេខ្យល់ទាំង២នាក់នេះត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួនពីបទនាំមនុស្សឆ្លងដែនដោយមិនស្របច្បាប់ នៅចំណុចមាត់អូរព្រំដែនម្តុំកាស៊ីណូ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រួចប្រគល់ឲ្យនគរបាលជំនាញនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត តាមច្បាប់ ។ មេខ្យល់ទាំង២នាក់បានសារភាពថា ពេលចាប់ខ្លួន ពួកគេទាំង២នាក់ មានឈ្មោះ…

  • សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦លានរៀល ទៅប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ទោ ហយ ហាយ

    សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦លានរៀល ទៅប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ទោ ហយ ហាយ

    បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស ជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន តំណាងឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកវរសេនីយ៍ឯក យី ប៊ុនរឿង នាយការិយាល័យ បុគ្គលិក និងលោក វរសេនីយ៍ទោ សំ ប្រសិដ្ឋ អធិការរង នគរបាលក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បាននាំយកថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦លានរៀល ទៅប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ទោ ហយ ហាយ ។ លោកអនុសេនីយ៍ទោ ហយ ហាយ បានទទួលមរណភាពនៅវេលាម៉ោង០៦ល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មនាយុ ៥៥ឆ្នាំ សពត្រូវបានប្រារព្ធធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕ ដោយ ៖ ឃិន គន្ធា

  • ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៊ី

    ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៊ី

    ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន

  • ទីលានកប់សំរាមក្រុងកំពត មានផ្ទៃដីជាង ១០ហិកតាគ្រោងនឹងបញ្ចប់ការសាងសង់ នៅមុនខែកក្កដា ឆ្នាំ២០២២

    ទីលានកប់សំរាមក្រុងកំពត មានផ្ទៃដីជាង ១០ហិកតាគ្រោងនឹងបញ្ចប់ការសាងសង់ នៅមុនខែកក្កដា ឆ្នាំ២០២២

    នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរ បានចុះទៅដល់ពិនិត្យទីតាំងការដ្ឋានសាងសង់កប់សំរាម (ពីរថត) ដែលស្ថិតនៅឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា ខេត្តកំពតជាគោលដៅទេសចរណ៍មួយ មានភាពទាក់ទាញ និងមានការអភិវឌ្ឍន៍លើវិស័យទេសចរយ៉ាងឆាប់រហ័ស។ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍នៅមុនពេលផ្ទុះជំងឺកូវីដ១៩នៅកម្ពុជា ភ្ញៀវមកទស្សនាកម្សាន្តខេត្តកំពតមានចំនួនជិត ពីរលាននាក់ក្នុងមួយឆ្នាំ។ វត្តមានរបស់ភ្ញៀវទេសចរក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពត តែងបានបន្សល់ទុកនូវកាកសំណល់ និងសំរាមយ៉ាងច្រើនដែលត្រូវបានគេ ប្រមូលយកទៅចាក់គរចោលនៅទីចោលសំរាមពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងជាលំដាប់។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន តែងតែបានណែនាំជម្រុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិឲ្យបង្កើនការយកចិត្តទុកដាក់ លើកកំពស់ ថែរក្សាសុខមាលភាពសាធារណៈ និងប្រជាជនតាមរយៈការថែរក្សាបរិស្ថាន បៃតង អនាម័យស្អាត បរិយាកាសល្អ និងជួយបង្កើនដល់សោភ័ណ្ឌភាពក្រុង ខេត្ត ត្រូវតែមានទីលានកប់សំរាមជាការចាំបាច់ ទើបរដ្ឋបាលខេត្តកំពត បានស្នើសុំដល់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ជួយដោះស្រាយ រហូតទទួលបានគម្រោងនេះមក។ ឯកឧត្តមបានជំរុញដល់ជំនាញពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិងក្រុមហ៊ុនម៉ៅការសាងសង់ សូមសហការសាងសង់ឲ្យបានឆាប់រហ័ស។ តំណាងក្រុមហ៊ុនម៉ៅការសាងសង់ ហេង សម្បិត្ត បានឲ្យដឹងដែរថា ទីលានកប់សំរាមមានពីរថត មានស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម ចំនួន២…

  • អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះកើបកាយប្រមូលសំរាមចេញពីប្រឡាយរំដោះទឹក

    អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះកើបកាយប្រមូលសំរាមចេញពីប្រឡាយរំដោះទឹក

    ភ្នំពេញ ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ និងសម្រួលដល់ចរន្តទឹកហូរកុំអោយជនលិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះកើបកាយប្រមូលសម្រាម ចេញពីប្រឡាយដើម្បីរំដោះទឹក និងមួយផ្នែកទៀតដើម្បីសណ្តាប់ធ្នាប់ល្អ បរិស្ថាន អនាម័យល្អ ។ សកម្មភាពចុះរៀបចំប្រមូលសម្រាម ចេញពីប្រឡាយនេះដែរ លោកអភិបាលខណ្ឌបានណែនាំអោយមន្ត្រីក្រុមការ ងារ ជំនាញពាក់ព័ន្ធខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់និងពង្រឹងបន្ថែមទៀត លើការងារចុះពិនិត្យប្រព័ន្ធលូ ប្រឡាយរំដោះទឹក ដើម្បីសម្រួលដល់ចរន្តទឹកហូរព្រោះរដូវវស្សាចូលមកដល់ហើយឥញ្ចឹងយើងត្រូវបង្កាទុកជាមុនកុំអោយជនលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួនក្នុងមូលដ្ឋានខណ្ឌ ។ មួយផ្នែកទៀតយើងបានចូលរួមរៀចំ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ជាប់ដើម្បីទីក្រុងស្អាត បរិស្ថានអនាម័យល្អ ។ លើសពីនេះទៀតត្រូវចលនាអោយបានទូលំទូលាយ ប្រាប់ដល់ បងប្អូន ប្រជាពលរដ្ឋ ចូល រួម សហការ ទុក ដាក់ និង វេចខ្ចប់សំរាម ឱ្យបាន ត្រឹម ត្រូវ កុំយកមក បោះចោលតាមមាត់លូរ តាមប្រឡាយរំដោះទឹកឥញ្ចឹង គឺធ្វើអោយស្ទះដល់ចរន្តទឹកហូរ ប៉ះពាល់បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ…