Category: ព័ត៌មានសង្គម

  • អគ្គិភ័យឆាបឆេះហាងនំប៉័ង សូរសូគីរីវង់ ក្បែរផ្លូវជាតិលេខ២ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ពន្លត់

    អគ្គិភ័យឆាបឆេះហាងនំប៉័ង សូរសូគីរីវង់ ក្បែរផ្លូវជាតិលេខ២ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ពន្លត់

    ភ្នំពេញ ៖ ហាងនំប៉័ង យីហោ សូរសូគីរីវង់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កនិងការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នឹងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល កាលពីវេលាម៉ោង២និង ១៥នាទីរសៀលថ្ងៃទី២ ខែសីហាឆ្នាំ ២០២១ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ហាងនំប៉័ងខាងលើមានឈ្មោះ ចែ លក្ខិណា ភេទស្រី អាយុ៤០ ឆ្នាំស្នាក់នៅកន្លែងកើតហេតុ ។ បេីតាមប្រភពព័ត៌មានពីកម្មករការធ្វើការនៅហាងនំប៉័ងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេពួកឮស្នូរសំឡេងផ្ទុះចេញពីឡដុតនំប៉័ងខាងក្រោយពេលនោះក៏មានផ្សែងហុយចេញឡេីងត្រឡោម ហេីយស្រាប់តែមានអណ្ដាតភ្លេីងឆាបឆេះចេញមក ពួកគេក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ជាបឋមអស់ជាច្រើនបំពង់តែមិនរលត់ដោយសារតែស្ថានភាពអណ្ដាតភ្លើងនិងផ្សែងហុយខ្លាំងពេកក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីជួយអន្តរាគមន៍។ បន្ទាប់ពីទទួលបានព័ត៌មានថាមានអគ្គិភ័យឆាប់ឆេះហាងនំប៉័ងខាងលើ អាជ្ញាធរនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ក៏បានរាយការណ៍ទៅភ្ងាក់ងារបង្ការពន្លត់អគ្គីភ័យដែលប្រចាំការនៅសាលាខណ្ឌដង្កោបានចេញរថយន្តមកបាញ់ពន្លត់ទាន់ពេលវេលា ។ ដោយរថយន្តពន្លត់អគ្គីភ័យដែលចុះទៅជួយអន្តរាគមន៍ក្នុងករណីអគ្គិភ័យខាងលើសរុបទាំងអស់ចំនួន៨ គ្រឿងហើយបានប្រើប្រាស់អស់ទឹកចំនួន៣ គ្រឿង បាញ់រលត់ទាំងស្រុង នៅវេលាម៉ោង ២និង ៤០នាទីរសៀលថ្ងៃទី ២ ខែសីហាឆ្នាំ២០២១។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើមូលហេតុបណ្ដាលមកពី(ឆ្លងចរន្តអគ្គីសនី) ហើយនៅក្នុងករណីខាងលើនេះគឺមិនមានអ្នកណារងរបួសនោះទេ និងមិនរាលដាលឆាបឆេះដល់ផ្ទះអ្នកជិតខាងនោះដែរ ៕ ដោយ ៖ ជីម ភារ៉ា

  • អភិបាលខេត្តស្វាយរៀង៖ទោះជាស្ថានភាពជំងឺកូវីដ១៩ មិនទាន់មានភាពធូស្រាលនៅឡេីយ តែផែនការអភិវឌ្ឍរបស់ខេត្ត នៅតែបន្តបោះជំហានទៅមុខជានិច្ច

    អភិបាលខេត្តស្វាយរៀង៖ទោះជាស្ថានភាពជំងឺកូវីដ១៩ មិនទាន់មានភាពធូស្រាលនៅឡេីយ តែផែនការអភិវឌ្ឍរបស់ខេត្ត នៅតែបន្តបោះជំហានទៅមុខជានិច្ច

    ស្វាយរៀង៖ឯកឧត្តមម៉ែន វិបុលអភិបាលខេត្តស្វាយរៀងបានថ្លែងថាទោះជាស្ថានភាពជំងឺកូវីដ១៩ នៃព្រឹត្តិការសហគមន៍២០កុម្ភៈមិនទាន់មានភាពធូស្រាលនៅឡេីយ តែផែនការអភិវឌ្ឍរបស់ខេត្ត នៅតែបន្តបោះជំហានទៅមុខជានិច្ច ដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើន។ ការថ្លែងរបស់អភិបាលខេត្តស្វាយរៀងយ៉ាងដូច្នេះនៅគ្រាដែលឯកឧត្តមដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រាងទន្លេវ៉ៃគោផ្នែកខាងលិចប្រវែង៨១៥ម៉ែត្រ ស្ថិតក្នុងក្រុងស្វាយរៀងដើម្បីរៀបចំក្រាលការ៉ូឡា សួនច្បារ កន្លែងបំពាក់សម្ភារៈហាត់ប្រាណទីសាធារណៈ ទីតាំងវេទិការអ៊ុទូក និងការរៀបចំភ្លើងបំភ្លឺលម្អរនាពេលរាត្រីនាព្រឹកថ្ងៃទី២ខែសីហាឆ្នាំ២០២១។ ឯកឧត្តមម៉ែន វិបុលបានបន្តថាសព្វថ្ងៃនេះខេត្តមានសមិទ្ធផលធំៗជាច្រើន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បនេះ។ ឯកឧត្តមបានបន្ថែមថាជាក់ស្តែងច្រាំទន្លេវ៉ៃគោ បាននិងកំពុងបោះជំហានស្ថាបនាទៅមុខពេលនេះ គឺបានចូលរួមយ៉ាងសំខាន់ លើការលើកកម្ពស់សោភ័ណ្ឌភាពក្នុងខេត្តឲ្យកាន់តែមានភាពស្រស់បំព្រង មិនត្រឹមតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ សុខមាលភាពសង្គម ដូចជាផ្ដល់នូវទីតាំងសមស្របសម្រាប់ ការទស្សនាការប្រណាំងទូក ជាទីកម្សាន្តលំហែអារម្មណ៍ និងហាត់កីឡារបស់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី អញ្ជើញមកកម្សាន្តនៅទីនេះផងដែរ។ សូមបញ្ជាក់ថាឯកឧត្តមអភិបាលខេត្ត ក៏បានចុះពិនិត្យការជួសជុលពង្រីកផ្លូវលេខ៣១៤ មានប្រវែង៣,៥៨០ម៉ែត្រ ទទឹង១១ ម៉ែត្រ ចាប់ពីខាងលិចស្ពានតាហោ រហូតដល់ចំណុចសួនច្បារច្រមុះជ្រូក ផ្លូវជាតិលេខ១ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីឱ្យមានភាពធំទូលាយ សម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ៕

  • សារលិខិតជូនពររបស់សម្តេច ប្រធានព្រឹទ្ធសភា ជូនសម្តេចតេជោ ក្នុងឱកាសចម្រើនជន្មាយុ​ ឈានចូល ៧១ឆ្នាំ

    សារលិខិតជូនពររបស់សម្តេច ប្រធានព្រឹទ្ធសភា ជូនសម្តេចតេជោ ក្នុងឱកាសចម្រើនជន្មាយុ​ ឈានចូល ៧១ឆ្នាំ

    សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។

  • ក្រុមការងារស្ថានទូតកម្ពុជា នៅប្រទេសថៃបានបន្តចុះចែកអំណោយជូនដល់បងប្អូនខ្មែរ ដែលជួបការលំបាកខ្លាំងនៅតាមបណ្តាខេត្តនានានៅថៃ

    ក្រុមការងារស្ថានទូតកម្ពុជា នៅប្រទេសថៃបានបន្តចុះចែកអំណោយជូនដល់បងប្អូនខ្មែរ ដែលជួបការលំបាកខ្លាំងនៅតាមបណ្តាខេត្តនានានៅថៃ

    ក្រុមការងារស្ថានទូតកម្ពុជា នៅប្រទេសថៃបាន និងកំពុងបន្តសហការជាមួយក្រុមការងារទឹកចិត្តពលករនៅថៃរៀបចំ kits ចំនួន ៥០០០ កញ្ចប់ (អង្ករ មី ត្រីខកំប៉ុង ថ្នាំពេទ្យ) ដើម្បីបន្តចុះចែកជូនដល់បងប្អូនខ្មែរ ដែលជួបការលំបាកខ្លាំងនៅតាមបណ្តាខេត្តនានានៅថៃ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តការអន្តរជាតិ។ សួង ពិសិដ្ឋ

  • រសួងការបរទេសខ្មែរ ប្រគល់ម៉ូតូ BMW ៣០គ្រឿង ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ

    រសួងការបរទេសខ្មែរ ប្រគល់ម៉ូតូ BMW ៣០គ្រឿង ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រគល់ម៉ូតូ ម៉ាក BMW ១២៥០សេសេ ចំនួន ៣០គ្រឿង ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទុកប្រើប្រាស់ក្នុងសកម្មភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនឥស្សរជនជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំធំៗរបស់កម្ពុជា។ ពិធីប្រគល់-ទទួល ម៉ូតូចំនួន ៣០គ្រឿង ខាងលើ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ នៃអនុគណៈកម្មការហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣, ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣, ឯកឧត្តម សន ច័ន្ទរិទ្ធី សមាជិកអនុគណៈកម្មការហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ តំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច…

  • ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង ផ្តល់អំណោយជូនដល់សាលាស្រុកកំពង់ត្របែក

    ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង ផ្តល់អំណោយជូនដល់សាលាស្រុកកំពង់ត្របែក

    ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារស្រុកកំពង់ត្របែក នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានចាត់តំណាងនាំយកសម្ភារៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ទៅប្រគល់ជូនសាលាស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ក៏ដូចជា ប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័ក នៅតាមបណ្តាមូលដ្ឋានផងដែរ។ លោក យិន សានិន អភិបាលស្រុកកំពង់ត្របែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង ដែលបានឧបត្ថម្ភអំណោយ ទាំងអស់នេះ ជូនដល់រដ្ឋបាលស្រុក ដើម្បីបានដោះស្រាយជីវភាព និងចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងខ្វះខាតក្នុងអន្តរកាលនៃការឆ្លងមេរោគកូវីដ-១៩នៅទូទាំងមូលដ្ឋានស្រុកកំពង់ត្របែក។ សម្ភារៈ និងគ្រឿងឧបភោគ បរិភោគមួយ ដែល ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង បានប្រគល់ជូនសាលាស្រុកកំពង់ ត្របែក នាពេលនោះ រួមមាន៖ អង្ករ១តោន មី២កេសធំ ត្រីខ២កេសធំ អាល់កុល៦០លីត្រ ម៉ាស់២កេសធំ ទឹកស៊ីអ៊ីវ ១០យួរ…

  • អភិបាលខេត្តកណ្ដាល អញ្ជើញចែកអំណោយជូនអាជីវករផ្សារតាខ្មៅចាស់ ដែលរងគ្រោះដោយភ្លើងឆេះតូប ចំនួន ២២តូប

    អភិបាលខេត្តកណ្ដាល អញ្ជើញចែកអំណោយជូនអាជីវករផ្សារតាខ្មៅចាស់ ដែលរងគ្រោះដោយភ្លើងឆេះតូប ចំនួន ២២តូប

    ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការអំពាវនាវដល់បណ្តាអាជីវករផ្សេងៗទៀតដែលកំពុងប្រកបមុខរបក្នុងផ្សារតាខ្មៅទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុនចាកចេញពីតូបរបស់ខ្លួន ត្រូវបិទកុងតាក់ផ្តាច់ចរន្តអគ្គីសនី ត្រួតពិនិត្យមើលភ្លើ នៅចង្ក្រានបាយ ភ្លើងធូបទៀនពេលសែនព្រេងផ្សេងៗ ត្រូវពន្លត់ឲ្យបានត្រឹមត្រូវ ដើម្បីបង្ការកុំឲ្យរងគ្រោះ និងខូចខាតទ្រព្យសម្បត្តិ ដូចករណីភ្លើងឆេះនេះទៀត។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដូច្នេះនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្តម ព្រមទាំងអជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ បាននាំយកអំណោយរបស់រដ្ឋបាលខេត្ត និងបានជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយអាជីវករផ្សារតាខ្មៅចាស់ចំនួន ២២គ្រួសារ ស្នើនឹង២២តូប ដែលរងគ្រោះដោយភ្លើងឆេះតូប ដែលហេតុការណ៍ឆេះតូបនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានថ្លែងនូវការចូលរួមសោកស្តាយជាមួយក្រុមគ្រួសារអាជីវករដែលបានរងគ្រោះដោយសារករណីភ្លើងឆេះនេះ និងបានណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារទាំងអស់ថា ស្ថិតក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ យើងទាំងអស់គ្នា ត្រូវរក្សាអនាម័យក្នុងការរស់នៅឲ្យបានល្អប្រសើ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសគឺអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា គឺ ៣កុំ និង…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា សង្គមមួយ អាចរីកចម្រើន ឬធ្លាក់ចុះ តាមរយៈការចេញផ្សាយ ព័ត៌មាន

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា សង្គមមួយ អាចរីកចម្រើន ឬធ្លាក់ចុះ តាមរយៈការចេញផ្សាយ ព័ត៌មាន

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា សង្គមមួយ អាចរីកចម្រើន ឬធ្លាក់ចុះ តាមរយៈការចេញផ្សាយ ព័ត៌មាន ដូច្នេះសារព័ត៌មាន ពិតជាសំខាន់ណាស់ ៕

  • ប្រជាកសិករក្នុងឃុំកោះសូទិន និងឃុំកោះមិត្ត មមាញឹកក្នុងការប្រមូលផលពោតក្រហម ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាម បានហក់ឡើងខ្ពស់ជាង ១០ម៉ែត្រ

    ប្រជាកសិករក្នុងឃុំកោះសូទិន និងឃុំកោះមិត្ត មមាញឹកក្នុងការប្រមូលផលពោតក្រហម ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាម បានហក់ឡើងខ្ពស់ជាង ១០ម៉ែត្រ

    ប្រជាកសិករមួយចំនួនក្នុងឃុំកោះសូទិន ស្រុកកោះសូទិន និងឃុំកោះមិត្ត ស្រុកកំពង់សៀម កំពុងមមាញឹកក្នុងការប្រមូលផលដំណាំពោតក្រហមរបស់ខ្លួន ខណៈដែលទឹកទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ឡើងកំពស់ជាង ១០ម៉ែត្រ។ បន្ទាប់ពីទឹកទន្លេមេគង្គខេត្តកំពង់ចាមបានឡើងយ៉ាង ក្នុងរយៈពេល៣ថ្ងៃកន្លងទៅ សម្រាប់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១នេះ ស្ថានភាពកំពស់ទឹក ទន្លេបានស្រកបន្តិច ។ បើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថា កំពស់ទឹកនៅថ្ងៃនេះគឺមានកំពស់ ១០,១៧ម៉ែត្រ បើធៀបទៅនឹងថ្ងៃ ម្សិលមិញទឹក ស្រក ០,០១ម៉ែត្រ ហើយកំពស់ទឹកនាពេលនេះបើធៀបទៅឆ្នាំកន្លងទៅមានកំពស់ត្រឹម ៤,៣១ម៉ែត្រប៉ុណ្ណោះ ។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ចាម តែងតែមានផែនការជួយសង្គ្រោះទៅដល់បងប្អូនប្រជាពលរដ្ឋតាមរូបភាពផ្សេងៗដូចជាជួយរុះរើផ្ទះដែលទទួលរងដោយការ បាក់ច្រាំងទន្លេ ជម្លៀស ប្រជាពលរដ្ឋ និងសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព និងណែនាំ ដល់ប្រជាពលរដ្ឋត្រូវថែទាំសុខភាព ពោលគឺទទួលទានទឹកដាំពុំ និងរស់នៅស្អាតជាពិសេស ការពារក្មេងតូចៗ កុំឲ្យលង់ទឹក ស្លាប់ដោយឪពុកម្តាយមិនដឹង រួមទាំងវិធានការផ្សេងៗទៀត ៕

  • អភិបាលខេត្តតាកែវ អញ្ជើញដាំកូនឈើ ប្រភេទ ដើមក្ងោក ពូជផ្កាពណ៌លឿង ចាប់ពីរង្វង់មូលអូរចំបក ដល់វិមានឯករាជ្យ ក្នុងក្រុងដូនកែវ

    អភិបាលខេត្តតាកែវ អញ្ជើញដាំកូនឈើ ប្រភេទ ដើមក្ងោក ពូជផ្កាពណ៌លឿង ចាប់ពីរង្វង់មូលអូរចំបក ដល់វិមានឯករាជ្យ ក្នុងក្រុងដូនកែវ

    តាកែវ៖ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈខេត្តតាកែវ រួមជាមួយ លោក ស៊ឹម ឡាបុ័ង នាយកខណ្ឌរដ្ឋបាលព្រៃឈើតាកែវ និងអាជ្ញាធរក្រុង អញ្ចើញចូលរួមដាំ ដើមកក្ងោក ពូជផ្កាលឿង ចំនួន ៣០០ដើម ស្របតាមចិញ្ចើមផ្លូវជាតិ២ ចាប់ពីរង្វង់មូលអូរចំបក់ ដល់វិមានឯករាជ្យ ដើម្បីលម្អរសោភ័ណ្ឌភាពទីក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវ ឱ្យកាន់តែមាន ភាពស្រស់បំព្រង។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានឱ្យដឹងថា ធ្វើការដាំកូនឈើជាប្រភេទដើមផ្កាក្ងោកនេះ វាធ្វើឱ្យនៅ អមសងខាងតាមដងផ្លូវនេះ គឺដើម្បីសោភណភាពនៃគម្របពណ៌បៃតង ព្រោះដើមក្ងោកនេះវានឹង ធ្វើឱ្យតំបន់នេះមានសោភណ្ឌភាពខៀវ ស្រស់បំព្រងក្នុងរដូវវស្សា និងភាគច្រើននៅរដូវប្រាំង តែងចេញផ្កាផ្តល់សោភណភាពក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តកាន់តែច្រើន និងបានចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋយើងតាមការលក់ដូរជូនដល់ភ្ញៀវទេសចរផងដែរ៕ដោយ-រ៉ាវុធ