-
ការស្តារប្រឡាយ បឹងទំពន់ បានបញ្ចប់ការងារ ១០០ភាគរយហើយ ជាមួយនឹងសំរាម និងស្មៅបណ្តែតទឹកជាង ២៥០០ឡាន

ភ្នំពេញ៖ ការស្តារប្រឡាយ បឹងទំពន់ ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥នៃរាជធានីភ្នំពេញ ពេលនេះបានឈានមកដល់ទីបញ្ចប់ ១០០ភាគរយហើយ ក្រោយពីក្រុមការងារបានធ្វើសកម្មភាពស្តារអស់រយៈ៤ខែរួចមក ដោយស្តារសំរាមនិងស្មៅបណ្តែតទឹកបានជាង២៥០០ឡានស្មើនិងជាង១ម៉ឺន២ពាន់ម៉ែត្រគូប។ លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ កក្កដានេះថា ៖ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពី ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយបឹងទំពន់ ញ្ចប់១០០ភាគរយហើយ ក្រោយពីបានធ្វើសកម្មភាពស្តារអស់រយៈពេល៤ខែដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។ លោកដួង ចាន់សារ៉ាត់ បានបន្តទៀតថា ៖ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១ ។ ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ មេសា ២០២១ ហើយបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ កក្កដា ដោយស្តារសំរាមនិងស្មៅបណ្តែតទឹកបាន២៥១០ឡានស្មើ១២០៥០ម៉ែត្រគូប។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែនជ័យ ខណ្ឌសែន សុខ ខណ្ឌទួលគោកនិង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។ លោកដួង ចាន់សារ៉ាត់ បានសូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាម…
-
កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសារ រងគ្រោះ ដោយសារកូនងោកធ្លាក់ចូលឆ្នាំងសម្លទឹកនំបញ្ចុក

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចាត់ក្រុមប្រតិបត្តិសាខានិងអនុសាខា ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារកូនងោកធ្លាក់ចូលឆ្នាំងសម្លទឹកនំបញ្ចុក ឈ្មោះ ហ៊ុន មុន្នី អាយុ១ឆ្នាំ និងម្តាយឈ្មោះ ឡាច វុទ្ធី អាយុ ៣១ឆ្នាំ រស់នៅភូមិវាល សង្កាត់គោចក ក្រុងសៀមរាប ដែលរងរបួសរលាកដៃ ដោយសារលូកយកកូនពីក្នុងឆ្នាំង ដែលបច្ចុប្បន្នជនរងគ្រោះទាំង២នាក់ម្ដាយនិងកូន កំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យព្រះបាទជ័យវរ្ម័នទី៧ ។ មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ លោកមានប្រសាសន៍បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានកម្រិតក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយដំណែក ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា…
-
ឯកឧត្តម សោម ពិសិដ្ឋ ចុះសួរសុខទុក្ខដើម្បីនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារ រងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១៦គ្រួសារ

ខេត្តកែប ៖ ព្រឹកថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមអមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាស្រុក បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារ រងគ្រោះដោយសារខ្យល់កន្រ្តាក់16គ្រួសារស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរខេត្តកែប ។ នាឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រួយបារម្ភ និងចូលរួមសោកស្ដាយពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងយកចិត្តទុកដាក់ពីសុខុមាលភាព របស់ប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ជាពិសេសបងប្អូនដែលកំពុងរងគ្រោះដោយគ្រោះធម្មជាតិ និងបានផ្ដាំផ្ញើសូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន ឱ្យចៀសផុតពីជំងឺកូវីដ-១៩ បំលែងថ្មី ត្រូវអនុវត្តឱ្យបានខ្ចាប់ខ្ចួនតាមការណែនាំរបស់ក្រសួងសុខាភិបាល វិធានការ ៣កុំ ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន…
-
កម្ពុជាដុតបំផ្លាញគ្រឿងញៀនប្រមាណជាង ១៣៤គីឡូក្រាម ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្តចំនួន៨

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៧កក្កដាឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀនប្រមាណជាង១៣៤គីឡូក្រាម នៅមុខសាលាខេត្តត្បូងឃ្មុំ។ ក្នុងពិធីនោះ មានការពីអភិបាលខេត្តត្បូងឃ្មុំលោក ជៀម ច័ន្ទសោភ័ណ , លោកហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ព្រមទាំងមាស្ថាប័នតុលាការ និងប្រធាន-តំណាងលេខាធិការដ្ឋានគណ:គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំង៨។ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងត្បូងឃ្មុំ បានឲ្យដឹងថា គ្រឿងញៀនប្រមាណជាងដែលត្រូវដុតបំផ្លាញនោះមានទម្ងន់១៣៤គីឡូក្រាម១៣៩ក្រាម៥៤មីលីក្រាម និងគ្រឿងញៀនប្រភេទគ្រាប់WYចំនួន៥៨គ្រាប់។ លោកថា គ្រឿងញៀនទាំងនោះ បានមកពីការបង្រ្កាប កាលពីឆ្នាំ២០២០នៅក្នុងខេត្ត ចំនួន៨ រួមមានខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារ។ លោកឡុង ហុកម៉េង បានបញ្ជាក់ថា ការដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាសារឆ្លើយតប និងជាសកម្មភាពដែលបង្ហាញឲ្យសារធារណជនទូទៅបានឃើញ ថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឲ្យមានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា មកប្រារព្ធនៅថ្ងៃទី២៧ ខែកក្កដា នេះដោយសារបញ្ហាជំងឺកូវីដ-១៩ ។ សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ…
-
ឯកឧត្តម អ៊ុន ចាន់ដា ទទួលអំណោយ បរិក្ខារពេទ្យពីធនាគារ វឌ្ឍនៈ សាខាខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អមដោយអភិបាលរងខេត្ត អញ្ជើញទទួលអំណោយឧបត្ថម្ភជាបរិក្ខារពេទ្យ ពីធនាគារវឌ្ឍនៈ សាខាខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគ្គនាយកធនាគារវឌ្ឍនៈ ដែលបានឧប្ថម្ភឧបករណ៍តេស្តរហ័ស កូវីដ-១៩ ចំនួន ១២៥០ ឈុត និងថ្នាំពេទ្យ ចំនួន ៨០០ប្រអប់ ជូនដល់គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ក្នុងក្របខណ្ឌខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងបន្តថា អំណោយមនុស្សធម៌របស់ធនាគារវឌ្ឍនៈសាខាខេត្តកំពង់ចាម នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលែលជំងឺដ៏កាចសាហាវមួយនេះកំពុងគម្រាមកំហែងដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា និងពិភពលោកទាំងមូលផងដែរ ៕
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូននាយករដ្ឋមន្រ្តីចិន លី ខឺឈាង

-
ក្រសួងប្រៃសណីយ៍ បញ្ជាឲ្យក្រុមហ៊ុនសេវាទូរស័ព្ទលុបបំបាត់ការហៅចូលមកលេខទូរសព្ទរបស់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មបន្ថែម

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៦កក្កដានេះ បានឲ្យដឹងថា កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា បានរកឃើញថា ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តមួយចំនួនបានប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាជាច្រើន ហៅចូលទៅកាន់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពី សេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិនបានចុះឈ្មោះប្រើប្រាស់ជាមុន ដែលសកម្មភាពនោះបាន រំខានដល់ជីវភាពប្រចាំថ្ងៃនិងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់។ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីណែនាំ ដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ១.បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់តាមការហៅចូលលេខទូរសព្ទចល័តជាបន្ទាប់ ព្រោះសេវាហៅ ចូលនេះពុំមានការចុះឈ្មោះប្រើប្រាស់ជាមុនដោយអ្នកប្រើប្រាស់ឡើយ។ ២. បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់លេខកូដទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាតពី និយ័តករទូរគមនាគមន៍កម្ពុជា។ ក្រសួងបានព្រមានថា ក្នុងករណីប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តពុំអនុវត្តតាមការណែនាំខាងលើនេះទេ ក្រសួងប្រៃសណីយ៍ នឹងចាត់វិធានការ ម៉ឺងម៉ាត់ ដោយណែនាំឱ្យ និយ័តករទូរគមនាគមន៍កម្ពុជា បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករទាំងនោះ ព្រមទាំងចាត់វិធានការ ស្របតាមមាត្រា៦៩ និងមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍។
-
អាជ្ញាធររាជធានី បើកការដ្ឋានស្ថាបនាផ្លូវ ១ខ្សែប្រវែងជាង ១គីឡូម៉ែត្រ ពីផ្លូវ២១៧ ដល់ផ្លូវ២៧១

ភ្នំពេញ៖ កំណាត់ផ្លូវមួយខ្សែដែលមានប្រវែងជាង១គីឡូម៉ែត្រ ចាប់ពីផ្លូវ២១៧ដល់ផ្លូវ២៧១ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាហើយ ក្រោយពីដោះស្រាយផលប៉ះពាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ បានរួចរាល់ កាលពី២សប្តាហ៍មុននេះ។ការដ្ឋាននេះបានបើកឱ្យដំណើរនាព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ ២០២១ ក្រោមវត្តមាន លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដីនិងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញផងដែរ។នេះជាការបើកការដ្ឋានស្ថាបនាផ្លូវជាលើកទី១ហើយនិងមានវត្តមានអភិបាលរាជធានីភ្នំពេញចូលរួមតាំងក្រោយរីករាលដាលដោយកូវីដ១៩មក។ មន្ត្រីរដ្ឋបាលខណ្ឌមានជ័យបានឲ្យដឹងថា កំណាត់ផ្លូវនេះ ជាផ្លូវឲ្យមានលក្ខណៈតូចចង្អៀត ។ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទើបអាជ្ញាធររាជធានីភ្នំពេញ មានគម្រោងបើកផ្លួវនេះឲ្យបានធំ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងម្យ៉ាងទៀត ដើម្បីឲ្យរាជធានីភ្នំពេញ មានសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ។ក្នុងនោះយើងសូមកោតសរសើរផងដែរដែលបងប្អូនរស់នៅអមសងខាងផ្លូវនេះសុខចិត្តកាត់ផ្ទះឬរបងថ្មរបងផ្ទះនិងតួផ្ទះរបស់ខ្លួនចេញក៏មានដើម្បីឱ្យអាជ្ញាធរពង្រីកផ្លូវឱ្យបានធំទូលាយ។ កំណាត់ផ្លូវនេះមានប្រវែងជាង១៣៧០ម៉ែត្រ មានទទឹង ១២ម៉ែត្រ , ៩ម៉ែត្រ និងកន្លែងខ្លះ៨ម៉ែត្រ ដោយភ្ជាប់ពីផ្លូវ២១៧ មុខផ្សារស្ទឹងមានជ័យចាស់ រហូតទៅដល់ ផ្លូវលេខ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី ឆ្លងកាត់សង្កាត់ចំនួន២ គឺសង្កាត់ស្ទឹងមានជ័យទី២និងសង្កាត់បឹងទំពុនទី១ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ ។កំណាត់ផ្លូវនេះត្រូវស្ថាបនាឡើងដោយការចាក់បេតុង ឆ្អឹងដែកកំរាស់២តឹក ជាមួយនឹងការដាក់លូទំហំ៦តឹក ក្នុងសាច់ផ្លូវនេះផងដែរ ។ មន្ត្រីដដែលបានបញ្ជាក់ផងដែរថា ៖ប្រជាពលរដ្ឋដែលប៉ះពាល់ក្នុងគម្រោងពង្រឹកផ្លូវនេះមានចំនួន២០៦ក្បាលដីស្មើនឹងជាង២៥០គ្រួសារ ដោយពួកគាត់សុខចិត្ត សហការជាមួយអាជ្ញាធរ ក្នុងការរុះរើចេញ កាលពីថ្ងៃទី១២កក្កដា ឆ្នាំ២០២១កន្លងមកនេះ។ក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យក្រុមហ៊ុនដែលទទួលម៉ៅការស្ថាបនាកំណាត់ផ្លូវនេះ ត្រូវអនុវត្តការងារឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស…
-
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ប្រាប់ពលរដ្ឋកុំឱ្យចាញ់បោក ហ្វេសប៊ុកឈ្មោះ ពូឈីវ យកឈ្មោះស្ថានទូតទៅរៃអង្គាសប្រាក់

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានប្រកាសបដិសេធទាំងស្រុង ចំពោះការអំពាវនាវរបស់ម្ចាស់គណនីហ្វេក ប៊ុកឈ្មោះ ពូឈីវ ដែលបានប្រកាសរ៉ៃអង្គាសលុយជូនពលករ ដែលកំពុងជួបការលំបាករាប់សែននាក់ នៅប្រទេសថៃ ដោយបានបញ្ជាក់ថា ជាល្បិចបោកប្រាស់ ហើយការអង្គាសលុយខាងលើនេះ មិនពាក់ព័ន្ធ នឹងស្ថានទូតឡើយ។ ការចេញបដិសេធរបស់ស្ថានទូត បន្ទាប់ពីការបង្ហោះខ្លឹមសាររបស់គណនីឈ្មោះ ពូឈីវ កាលពីថ្ងៃទី ២៣ ខែកក្កដាថា ដោយមើលឃើញការលំបាករបស់ពលករខ្មែររាប់សែននាក់នៅប្រទេសថៃ ដែលជួបរលកទី៣ នៃការរាតត្បាតកូវីដ១៩ ខ្ញុំសុំសទ្ធាបងប្អូនម្នាក់ ២០០០រៀល ស្មើនឹង ០.៥$ ដើម្បីរួមចំណែកនូវការលំបាកនេះ ជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ”។ ស្ថានទូតបញ្ជាក់ថា ការអំពាវនាវរបស់ម្ចាស់គណនីហ្វេកប៊ុកខាងលើមិនពាក់ព័ន្ធ នឹងស្ថានទូតឡើយ ហើយកន្លងមកស្ថាន ទូត ក៏ពុំមានគោលការណ៍នៃអង្គាសថវិកានោះដែរ។ ដូច្នេះសូមសាធារណជនកុំចាញ់បោកការអំពាវនាវនេះ និងកុំផ្ទេរប្រាក់ទៅគណនីធនាគារខាងលើជាដាច់ខាត ដើម្បីជៀសវាងការខាតបង់ប្រាក់ កាស។ ជាមួយគ្នានោះ ស្ថានទូតស្នើសុំឲ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ពូឈីវ លុបសារនេះចេញពីទំព័រហ្វេសប៊ុក ហើយវេរប្រាក់ ដែលទទួលបានកន្លងមកត្រឡប់ជូនទៅម្ចាស់ដើមវិញ និងបញ្ឈប់ទង្វើនានាដែលនាំឱ្យសា ធារណជនមានការ ភ័ន្តច្រឡំបែបនេះ៕សួង ពិសិដ្ឋ
-
សម្តេច ក្រឡាហោម ស ខេង អញ្ជើញជាអធិបតីនៅក្នុងពិធីបិទកម្មវិធី «វោហារឆ្នើម» នៅខេត្តបាត់ដំបង

កាលពីព្រឹកថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធី«វោហារឆ្នើម»ខេត្តបាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ តាមប្រព័ន្ធវីដេអូសន្និសីទZoom។ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង កម្មវិធី«វោហារឆ្នើម»ខេត្តបាត់ដំបង មានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ស សុខា សហស្ថាបនិកកម្មវិធី «វោហារឆ្នើម» ព្រមទាំងឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង អភិបាលខេត្តបាត់ដំបង ព្រៃវែង បន្ទាយមានជ័យ អគ្គនាយក ប្រធានបណ្ឌិត្យសភានគរបាលជាតិ សាកលវិទ្យាធិការ ប្រធាន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត និងអង្គពិធីមួយចំនួនទៀត។ លោកបណ្ឌិត អាំង…