-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញបូជាសពឯកឧត្តម សុខ យាត

-
ស្ត្រីពលករខ្មែរចាញ់បោកមេខ្យល់ហើយរត់គេចពីកម្លាំងនិងចម្ការមីននៅព្រំដែនថៃ បានធូរស្រាលរបួសហើយ តែកូវីដ មិនទាន់ធូរ

បន្ទាយមានជ័យ៖ បើតាមកម្លាំងនគរបាលនិងកងទ័ពការពារព្រំដែននៅភូមិសាស្ត្រ ប្រាប់កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២១ថា៖ ស្ត្រីពលករខ្មែរជាម្តាយនិងកូន បានចាញ់បោកមេខ្យល់គេនាំពីថៃមក ខ្មែរ ដោយយកមកបំបរបង់ចោលក្នុងចំម្ការម៉ីនខាងព្រំដែនថៃក្នុងភូមិសាស្ត្រទ័ពស្តេចស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទល់មុខនៅចំណុចប៉ុស្ដិ៍នគរបាលប្រាសាទត្បែងភូមិប្រាសាទត្បែងឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ បានធូរស្រាលរបួស តែកូវីដ មិនទាន់ធូរនៅឡើយទេ។កម្លាំងការពារព្រំដែនបានបន្តថា ៖ ស្ត្រីនោះមានឈ្មោះប៉ុក ណាលីន អាយុ២៦ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យនិងមានកូនស្រីអាយុ៧ឆ្នាំ ។ ស្ត្រីនិងកូនបានធ្វើការស៊ុឈ្នួលនៅខេត្តប៉ាធូមថានី ។ ប្រភពបានបន្ថែមថា ដោយស្ត្រីជាម្ដាយនោះភ័យខ្លាចខ្លួនឯងនឹងគ្រោះថ្នាក់នៅក្នុងចម្ការមីននិងខ្លាចនឹងទាហានថៃចាប់ នាងបានរត់ធ្លាក់ប្រឡាយស្ងួតមួយ បណ្ដាលឲ្យបាក់ កជើងខាងស្ដាំ។ សូមរំលឹកថា កាលពីថ្ងៃទី០២ ខែសីហា កងកម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨០៧និងយោធាខេត្ត បានសហការនឹងគ្រូពេទ្យនៃមណ្ឌលសុខភាពបឹងត្រកួននិងមន្ទីរពេទ្យបង្អែកថ្មពួក បានទៅសង្គ្រោះ ។ក្រោយពីធ្វើតេស្តរហ័ស ស្ត្រីម្ដាយវិជ្ជមានកូវីដ-១៩។ប៉ុន្តែកូនស្រីអវិជ្ជមាន ។ក្រុមគ្រូពេទ្យជួរមុខនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មពួកនិងកងកម្លាំងជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកថ្មពួក រួចបន្តទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ។ មកទល់ថ្ងៃទី៤ខែសីហា ស្ថានភាពរបួសបាក់ កជើងរបស់ស្ត្រីនោះហាក់ធូរស្រាលខ្លះ ។ ប៉ុន្តែជម្ងឺកូវីដ១៩ របស់នាង មិនទានវាយតម្លៃបាននៅឡើយ។ក្នុងនោះ បានបញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍ជាតិ ដើម្បីរកវិរុសបម្លែងថ្មី(ដែលតាៈ Delta )ផងដែរ ៕ដោយ៖ ឃិន គន្ធា
-
សារលិខិតជូនពរ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងបរិស្ថាន សូមគោរពជូនពរសម្តេចតេជោ ក្នុងឱកាសនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល ៧០ ឆ្នាំ

សារលិខិតជូនពរ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងបរិស្ថាន សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មង្គលសួស្តីប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល ៧០ ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។
-
មេប៉ុស្ដិ៍ច្បារអពៅ២ ដឹកនាំកម្លាំងតាមចាប់ជនសង្ស័យម្នាក់ តាមបង្គាប់តុលាការ ពីបទលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញ និងបញ្ចាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ លោក វរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាល ច្បារអំពៅ២ បានដឹកនាំកម្លាំងចុះចាប់ខ្លួនជនជាប់ចោទឈ្មោះ ស៊ូ ម៉ាប់ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ លំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៥៦២ ចុះថ្ងៃទី ២១-០៧-២០២១ ចេញដោយលោក ទិត ដាលីន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពីបទ ៖ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ លំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៤-០៤-២០២១ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត។ លោកនាយប៉ុស្ដិ៍ច្បារអំពៅ២ បានបញ្ចាក់ថា ជនត្រូវចោទឈ្មោះ…
-
បុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿង ឈប់ក្បែរចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងច្រងាង បណ្តាលឱ្យរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តកុងតឺន័រមួយគ្រឿង ឈប់ក្បែរចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងច្រងាង បណ្តាលឱ្យរថយន្តរងការខូចខាត តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ នៅភូមិកប់ស្រូវ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ បើតាមប្រភពព័ត៌មានពីតៃកុងរថយន្តកុងតឺន័រ បានប្រាប់ឱ្យយដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានបើកបររថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6141 ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកើត ក្នុងល្បឿនល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានឈប់លើចិញ្ចើមផ្លូវក្បែរប្រឡាយទឹក រួចរូបគាត់ ក៏បានចុះទៅនោម ក៏ស្រាប់តែរថយន្តកុងទីន័រក្រឡាច់ជើងមួយចំហៀងខាងស្ដាំក្រឡាប់ផ្ងារជើងជ្រុលទៅប៉ះបង្គោលភ្លើងមួយដើម បណ្ដាលឱ្យខូចខាតប្រអប់ភ្លើងអស់មួយប្រអប់ ចំណែកឯ រថយន្តកុងទីន័រវិញរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ក៏ឱ្យតៃកុងរថយន្តកុងតឺន័រជួសជុលសង់ប្រអប់ភ្លើងវិញ រួចឱ្យម្ចាស់រថយន្ដធ្វើការទំនាក់ទំនងទៅខាងរថយន្តស្ទូចឱ្យចុះមកស្ទូចយករថយន្តកុងទីន័រចេញទៅវិញពីកន្លែងកើតហេតុតែម្ដង៕ ដោយ/ ឆៃហួត
-
សម្តេច ហេង សំរិន ផ្ញើលិខិតជូនពរ សម្តចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសចម្រើនអាយុវឌ្ឍនា ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ

-
រថយន្តកុងតឺន័រមួយគ្រឿង ក្រឡាប់ផ្ងារជើងច្រងាង នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ នៅមុននេះបន្តិច នាវេលាម៉ោង២:២៩នាទី រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ មានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3E-6141 ក្រឡាប់ផ្ងារជើងច្រងាង តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ នៅក្នុងភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ សម្រាប់ព័ត៌មានលម្អិត ក្រុមការងារនឹងធ្វើការផ្សាយជាបន្តបន្ទាប់ទៀត។ ដោយ/ ឆៃហួត
-
ក្រសួងការងារ ជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភដល់កម្មករចំនួនជិត ១៥០០នាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ លើកទី៦៥

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ១៤៩៧នាក់ នៃរោងចក្រ សហគ្រាសទាំង២៤ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបាន ការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។សេចក្តីជូនដំណឹងនៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២១នេះបានបញ្ជាក់ដែរថា ធនាគារ វីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាម រយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។ សម្រាប់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ ៦០ ៧៥០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ១២១ ៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។ សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលរកិច្ចសន្យាការងាររយៈពេល ២ខែ ប្រាក់ឧបត្ថម្ភនឹងត្រូវបើកជា ២លើក ដោយលើកទី២ នឹងបើកនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។…
-
ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៩នាក់ និងស្លាប់ ៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប១៥នាក់, ស្រុកអង្គរជុំម្នាក់, ស្រុកសូទ្រនិគម១៥នាក់, ស្រុកពួកម្នាក់, ស្រុកជីក្រែង៣នាក់,មកពីខេត្តកំពង់ធំម្នាក់ និងឆ្លងលើពលករមកពីប្រទេសថៃ៦៣នាក់។ ចំណែកអ្នកស្លាប់ទាំង៤នោះ ទី១ជាស្ត្រីអាយុអាយុ៨២ឆ្នាំ នៅស្រុកអង្គរជុំ, ទី២ ស្ត្រីអាយុ៥៨ឆ្នាំ នៅស្រុកពួក, ទី៣ បុរសអាយុ៧៣ឆ្នាំនៅក្រុងសៀមរាប ខេត្តសៀមរាប និងទី៤ ស្ត្រីអាយុ៤២ឆ្នាំ នៅស្រុកស្ទោង ខេត្តកំពង់ធំ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៧៤៩នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៤៥៤នាក់និងស្លាប់៥៣នាក់។
-
លោក ស៊ិន សុវណ្ណ ប្រធានមន្ទីរសម្រាកព្យាបាលខេមមុនី ហសភីថល ឯ.ក នាំយកថវិកា ២០លានរៀល ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាចំនួន ២០លានរៀល ពីលោក ស៊ិន សុវណ្ណ ប្រធានមន្ទីរសម្រាកព្យាបាលខេមមុនី ហសភីថល ឯ.ក ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។ ឯកឧត្តមអភិបាលខេត្តកណ្ដាល សន្យានាំយកថវិកាទាំងអស់នេះ ជួយដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត និងជួបនូវគ្រោះមហន្តរាយផ្សេងៗ ពិសេសអ្នកដែលរងផលប៉ះពាល់ ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ៕