Category: ព័ត៌មានសង្គម

  • ឆេះតូបកាហ្វេមួយកន្លែង បណ្តាលឱ្យខូចខាតសម្ភារៈអស់ទាំងស្រុង

    ឆេះតូបកាហ្វេមួយកន្លែង បណ្តាលឱ្យខូចខាតសម្ភារៈអស់ទាំងស្រុង

    ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆ្លងចរន្តអគ្គិសនីឆាប់ឆេះតូបកាហ្វេមួយកន្លែង បណ្តាលឱ្យម៉ាស៊ីនឆុងកាហ្វេ និងម៉ាស៊ីនផ្សេងៗទៀត ព្រមទាំងសម្ភារៈមួយចំនួន ក្នុងតូបខូចខាតអស់ទាំងស្រុង។ ករណីគ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ B ផ្ទះលេខ៣១ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យយដឹងថា ម្ចាស់ហាងកាហ្វេមានឈ្មោះ អោក សីហា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ របាយការណ៍ដដែលបានបន្តថា សំណង់ដែលត្រូវអត់បានអគ្គិភ័យឆាបឆេះនេះ មានទំហំ ៤ គុណនឹង ១៦ម៉ែត្រ ធ្វើអំពីថ្មបេតុង។ ចំពោះសម្ភារៈដែលខូចខាត រួមមាន៖ ម៉ាស៊ីនឆុងកាហ្វេ ម៉ាស៊ីនវេចខ្ចប់កាហ្វេ ម៉ាស៊ីនកិនគ្រាប់កាហ្វេ ម៉ាស៊ីនក្រឡុកកាហ្វេ ធុងទឹកកក និងសម្ភារៈមួយចំនួនទៀតផងដែរ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ បណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ និងមិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងដែរ។ ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួនមួយឡាន ស្មើនឹង ៤ម៉ែត្រគូប ដោយប្រើរយះពេល១៥នាទី…

  • ក្រសួងប្រៃសណីយ៍ ចាប់វិធានការលើក្រុមហ៊ុនទូរសព្ទចល័តចំនួន២ ដែលលក់ និងចែកចាយស៊ីមកាត ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណ របស់អ្នកប្រើប្រាស់

    ក្រសួងប្រៃសណីយ៍ ចាប់វិធានការលើក្រុមហ៊ុនទូរសព្ទចល័តចំនួន២ ដែលលក់ និងចែកចាយស៊ីមកាត ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណ របស់អ្នកប្រើប្រាស់

    យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលចេញផ្សាយនៅថ្ងៃទី១១សីហាបានឲ្យដឹងថា ថ្មីៗនេះ ក្រសួងបានរកឃើញជាក់ស្ដែងជាបន្តបន្ទាប់ថា ក្រុមហ៊ុនវៀតធេល(ខេមបូឌា) និងក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើសកម្មភាពលក់ និងចែកចាយស៊ីមកាតនៅតាមទីតាំងមួយចំនួន ដោយពុំតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ បសួងបានបន្តថា សកម្មភាពនោះ បានបង្ហាញឲ្យឃើញពីការបន្តអនុវត្តផ្ទុយនឹងសារាចរអន្តរក្រសួង និងសេចក្ដីណែនាំរបស់ក្រសួងប្រៃសណីយ៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា។ ក្រសួងប្រៃសណីយ៍ បានបន្តថា ដើម្បីពង្រឹងសណ្ដាប់ធ្នាប់លើវិស័យទូរគមនាគមន៍ និងសន្តិសុខជាតិតាមរយៈការទប់ស្កាត់ការប្រើប្រាស់ស៊ីមកាតដែលមិនមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ ក្រសួងចាត់វិធានាករលើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តទាំងពីរ ដោយតម្រូវឲ្យបញ្ឈប់ជាបន្ទាន់នូវលការលក់ និងចែកចាយស៊ីមកាតដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណអ្នកប្រើប្រាស់ រាមគ្រប់រូបភាព ឬមម្យោបាយ ចាប់ពីថ្ងៃជូនដំណឹងតទៅ។ ជាមួយគ្នានោះ ក្រសួងបានព្រមានថា ក្នុងករណីជនទុច្ចរិតទិញស៊ីមកាតមិនមានឯកសារសម្គាល់អត្តសញ្ញាណពីក្រុមហ៊ុន ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ទោះបីក្រុមហ៊ុនមិនបានប្រព្រឹត្តក៏ដោយ នោះមានន័យថាក្រុមហ៊ុនបានចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬឃុបឃិតជាមួយជនទុច្ចរិតដោយប្រយោល។ ក្រសួងប្រៃសណីយ៍ បានព្រមានទៀតថា ប្រសិនបើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តនៅតែមិនអនុវត្តតាមចំណាត់ការខាងលើនោះទេស ក្រសួងនឹង ព្យួរឬលុបអាជ្ញាបណ្ណប្រតិបត្តិការផ្ដល់សេវាទូរសព្ទចល័ត, បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករ, ចាត់វិធានការផ្សេងៗស្របតាមមាត្រា២៨នៃច្បាប់ស្ដីពីទូរគមនាគមន៍ និងរាល់បុគ្គលពាក់ពន្ធ័នឹងករណីខាងលើនោះ នឹងត្រូវប្រឈមចំពោះមុខច្បាប់ព្រហ្មទណ្ឌ។ សូមជម្រាបថា កន្លងមក ការប្រើស៊ីមកាតគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ បាននាំឲ្យជនខិលខូចអាចប្រើប្រាស់ប្រពន្ធ័ទូរសព្ទ័ដើម្បីបោកប្រាស់, ចាប់ជំរិត និងអំពើទុច្ចរិតមួយចំនួនផងដែរ។

  • ជនសង្ស័យ ២នាក់ ត្រូវនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនពីបទប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ)

    ជនសង្ស័យ ២នាក់ ត្រូវនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនពីបទប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ)

    ភ្នំពេញ ៖ កម្លាំងផ្នែកអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទប៉ុនប៉ងលួច (ទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង០០:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ ត្រង់ចំណុចកែងផ្លូវបុរីសូនី បត់ចូលទៅផ្លូវលូប្រាំ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍នគរបាល ស្ទឹងមានជ័យទី៣ បានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទីឈ្មោះ ជា រ៉ានុត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ។ និងទី២ ឈ្មោះ យុន ឆេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ។ លោកនាយប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងទៀតថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលេីគឺ…

  • អាល់កុលក្លែងក្លាយជិត ១០០តោន ត្រូវបានរកឃើញ និងរឹបអូសក្នុងរយៈពេល ៧ខែដើម ឆ្នាំ២០២១

    អាល់កុលក្លែងក្លាយជិត ១០០តោន ត្រូវបានរកឃើញ និងរឹបអូសក្នុងរយៈពេល ៧ខែដើម ឆ្នាំ២០២១

    យោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF នៅថ្ងៃទី១១សីហានេះ បានឲ្យដឹងថា ក្នុងរយៈពេល ៧ដើមឆ្នាំ២០២១ អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការអង្កេត ស្រាវជ្រាវ និងបង្ក្រាបបានអាល់កុលក្លែងក្លាយ (មេតាណុល) បានជាង៩៦តោន ដែលឈ្មួញបានដាក់ឱ្យចរាចរក្នុងទីផ្សារ។ អគ្គនាយកដ្ឋាន ក.ប.ប. បញ្ជាក់ថា ការដាក់លក់អាល់កុលក្លែងក្លាយ (មេតាណុល) ជូនប្រជានពលរដ្ឋសម្រាប់បាញ់សម្លាប់មេរោគ គឺជាការបំពានទាំងស្រុងទៅលើច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងជាពិសេសធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ ទង្វើនោះក៏បានរាំងស្ទះដល់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ ព្រោះអាល់កុលមេតាណុលពុំមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគឡើយ។ មិនតែប៉ុណ្ណោះ អាល់កុលក្លែងក្លាយទាំងនោះ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ថែមទៀតផង។ អគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវឲ្យ អាជីវករទាំងអស់ ប្រកបអាជីវកម្មរបស់ខ្លួនដោយតម្លាភាព និងសមធម៌ ព្រមទាំងឈរលើស្មារតីសុចរិតភាពនិងការទទួលខុសត្រូវ ដើម្បីប្រទេសកម្ពុជាអាចរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏ខ្លីខាងមុខ។

  • ទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅសាងសង់រួចរាល់

    ទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅសាងសង់រួចរាល់

    ភ្នំពេញ៖ ទោះបីប្រទេសជាតិជួប នូវបញ្ហាជំងឺកូវីដ-១៩ កំពុងតែរំខានដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងសេដ្ឋកិច្ចជាតិក៍ដោយ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ននានា នៅតែដំណើរការដោយរលូនទៅផែនការ ដែលបានគ្រោងទុក ។ ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ៍ ទី១០ ខែសីហា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌ និងជាអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះពិនិត្យសកម្មភាពការងារសម្អាតអាគារថ្មីនិងចាក់បេតុងនៅក្នុងបរិវេណទីស្នាក់ការគណបក្សខណ្ឌ ។ នេះជាសមិទ្ធិផលថ្មីមួយទៀតរបស់គណបក្សប្រជាជនកម្ពុជាខណ្ឌ ច្បារអំពៅសម្រាប់បំរើសេចក្តីត្រូវការនិងសេវ៉ាផ្សេងៗដល់សមាជិក សមាជិការ របស់គណបក្ស ។អាគារគណបក្សថ្មីកើតក្នុងសម័យកូវីដ-១៩នេះ មានទំហ៊ំ ២០ម៉ែត្រ គុណនិង១០ម៉ែត្រ ចាប់ផ្តើមសាងសង់នៅក្នុងខែមីនា ឆ្នាំ២០២០ ដែលប្រភពថវិការក្នុងការសាងសង់បានមកពីសប្បុរសជនជួយជាសម្ភារៈនិងថវិកា មកដល់ពេលនេះមានរយៈពេលជាង១ឆ្នាំហើយទើបសាងសង់រួចរាល់ជាស្ថាពរ នៅសល់តែ កិច្ចការ បំពាក់សម្ភារៈ បរិក្ខា ការិយាល័យ តែប៉ុណ្ណោះ ។ នេះជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីនៅក្នុងមូលដ្ឋានខណ្ឌ ក្នុងការ សាងសង់អគារថ្មី និងជួសជុលអគារចាស់ ភ្ជាប់ជាមួយអគារថ្មីដែលមានស្រាប់និងរៀបចំទីធ្លាបរិវេណចាក់បេតុងដើម្បីកែលំអសោភ័ណភាពក៏ដូចជាលើកកម្ពស់សោភ័ណភាពគណបក្ស ៕សណ្តោស-ប៊ុនធី

  • ទុស្សេខ្សែកាបដាច់ធ្លាក់ បណ្តាលឱ្យឆក់យុវជនម្នាក់ស្លាប់ភ្លាមៗ

    ទុស្សេខ្សែកាបដាច់ធ្លាក់ បណ្តាលឱ្យឆក់យុវជនម្នាក់ស្លាប់ភ្លាមៗ

    ភ្នំពេញ ៖ យុវជនម្នាក់ ជាកម្មករដឹកអីវ៉ាន់ ត្រូវបានទុស្សេខ្សែកាបដាច់ធ្លាក់ បណ្ដាលឱ្យឆក់ស្លាប់ភាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៥៥នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខដេប៉ូលក់ចាប់ហួយ(យីហោប៊ុន សោភា) ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ឡន រីន អាយុ ១៧ឆ្នាំស្នាក់នៅបន្ទប់ជួល សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។ ចំណែកឯ ម្ដាយសពមានឈ្មោះ ហេង សុណាត អាយុ ៣៨ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើត នៅភូមិចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បើតាមប្រភពព័ត៌មានពីម្ចាស់ដេប៉ូខាងលើ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយនឹងកម្មករបីនាក់ទៀត និងកូនប្រុសរបស់ម្ចាស់ដេប៉ូម្នាក់ បាននាំគ្នាជញ្ជូនឥវ៉ាន់ដាក់លើរ៉ឺម៉ក ដើម្បីដឹកទៅដាក់ឱ្យម៉ូយ ពេលដែលកំពុងតែរៀបចំសុខៗ ក៏ស្រាប់តែទុស្សេខ្សែកាបធ្លាក់ចុះមកលើផ្លូវហើយក៏ឆេះ ខណៈពេលនោះ ជនរងគ្រោះបានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែជាអកុសលត្រូវបានខ្សែភ្លើងគ្រវីគ្រវាត់រត់មករកចំជនរងគ្រោះ បណ្ដាលឱ្យឆក់ខ្លោចខ្លួនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម រួចខ្សែកាប់ក៏នៅតែបន្តឆេះនៅលើផ្លូវរហូតដល់ខាងមន្ត្រីអគ្គិសនីមកធ្វើការកាត់ផ្ដាច់ខ្សែភ្លើង…

  • អាជ្ញាធរថៃ ស្រុកតាប្រាយ៉ា ខេត្តសាកែវ៖ មានពលករខ្មែរប្រមាណ ២០នាក់ត្រូវបានចាញ់បោក មេខ្យល់ដឹកមកទម្លាក់ចោល

    អាជ្ញាធរថៃ ស្រុកតាប្រាយ៉ា ខេត្តសាកែវ៖ មានពលករខ្មែរប្រមាណ ២០នាក់ត្រូវបានចាញ់បោក មេខ្យល់ដឹកមកទម្លាក់ចោល

    កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២១ ម៉ោងប្រមាណ ០៨:៣០ នាទីយប់ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានទទួលព័ត៌មានពីអាជ្ញាធរថៃ ស្រុកតាប្រាយ៉ា ខេត្តសាកែវ ថា មានពលករខ្មែរប្រមាណ២០នាក់ត្រូវបានចាញ់បោកមេខ្យល់ដឹកមកទម្លាក់ចោលនៅពីរកន្លែងផ្សេងគ្នា។ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលបានចុះទៅសហការជាមួយអាជ្ញាធរពាក់ព័ន្ឋថៃ និងកម្ពុជា ដើម្បីសម្របសម្រួលនិងបញ្ជូនពលករខ្មែរទាំង២០នាក់ (ប្រុស០៧នាក់-ស្រី១៣នាក់ និងកូនក្មេង០៣នាក់) យកទៅដាក់នៅទីតាំងមាត់ច្រកព្រំដែនស្រុកតាប្រាយ៉ា (ខេត្តសាកែវ)-បឹងត្រកួន (ខេត្តបន្ទាយមានជ័យ) ដើម្បីងាយស្រួលដល់អាជ្ញាធរថៃ-កម្ពុជាក្នុងការគ្រប់គ្រង និង ផ្តល់ទីជម្រកសុវត្ថិភាពជូនពួកគាត់។ ជាមួយគ្នានេះ ក្រុមការងារបាននាំយកស្បៀងអាហារ មានដូចជា មីកញ្ចប់ ទឹកសុទ្ឋ និងម៉ាស ផ្តល់ជូនពួកគាត់ទាំងអស់ខាងលើសំរាប់ប្រើប្រាស់ និងទទួលទាន និងស្នាក់នៅ បណ្តោះអាសន្នរង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ។សួង ពិសិដ្ឋ

  • កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឆក់កាបូប ៣នាក់

    កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឆក់កាបូប ៣នាក់

    ភ្នំពេញ៖ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ នគរបាលខណ្ឌឬស្សីកែវ បានបើកការស្រាវជ្រាវតាមជំនាញឈាងទៅដល់ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចមានស្ថានទំងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបប្រាក់) នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៤០នាទី នៅចំណុចបណ្តោយផ្លូវលេខ៥ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ១-ឈ្មោះ អាន សុខទិត្យធិរាម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ (គ្មានសារធាតុញៀន)។ ២-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ (គ្មានសារធាតុញៀន) ។ ៣-ឈ្មោះ ម៉ោញ ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ…

  • ក្រសួងធនធានទឹក បង្ហាញការព្យាករណ៍អាកាសធាតុកម្ពុជា ក្នុងរយៈពេល ១សប្ដាហ៍ទៅមុខ

    ក្រសួងធនធានទឹក បង្ហាញការព្យាករណ៍អាកាសធាតុកម្ពុជា ក្នុងរយៈពេល ១សប្ដាហ៍ទៅមុខ

    យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១០សីហាឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសកម្ពុជាទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ។ ក្នុងនោះនៅថ្ងៃទី១១និង១២សីហា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបពីប្រទេសចិន និងចន្លោះពីថ្ងៃទី១៣ដល់ថ្ងៃទី១៦សីហាកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រពន្ធ័សម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ឡាវ និងវៀតណាម។ ក្រសួងធនធានទឹកបញ្ជាក់ថា ស្ថានភាពបែបនោះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះក៏អាចនឹងមានផ្នែកខ្លះនៃបណ្ដាខេត្តភាគកណ្ដាល និងភាគខាងត្បូងអាចនឹងមានភ្លៀងធ្លាក់ច្រើន។ ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ រីឯនៅតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរផងដែរ។

  • ប្រជាពលរដ្ឋនឹងទទួលបានការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទច្បាស់ដល់ឃុំ-ស្រុកទូទាំងប្រទេសនៅមុនឆ្នាំ២០២៧

    ប្រជាពលរដ្ឋនឹងទទួលបានការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទច្បាស់ដល់ឃុំ-ស្រុកទូទាំងប្រទេសនៅមុនឆ្នាំ២០២៧

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជំរុញឲ្យការដាក់ពង្រាយអង់តែនទូរស័ព្ទ ដើម្បីប្រជាពលរដ្ឋអាចប្រើប្រាស់បានល្អ នៅតាមមូលដ្ឋានឃុំ-ស្រុកទូទាំងប្រទេសឲ្យបានរយៈពេលប្រាំឆ្នាំខាងមុខ។ នេះជាការលើកឡើង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ជាមួយប្រធានអង្គភាពព័ត៌មាន នាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថាសព្វថ្ងៃនេះប្រព័ន្ធសេវា នៅតំបន់មួយចំនួន ពិសេសនៅទីជនបទដាច់ស្រយាល មិនទាន់មានគ្រប់គ្រាន់នៅឡើយ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវទិសដៅអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលធានាបាននូវប្រព័ន្ធសេវាទូរស័ព្ទគ្របដណ្តប់ នៅទូទាំងផ្ទៃប្រទេស ឲ្យបានមុនឆ្នាំ២០២៧ខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងខិតខំដោះស្រាយបញ្ហាអត់សេវាទូរស័ព្ទតាមបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញ ឲ្យបានឆាប់ផងដែរ តាមរយៈការដាក់ប្រព័ន្ធត្រួតពិនិត្យសេវាទូរស័ព្ទ និងជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទទាំងនោះធ្វើការដោះស្រាយផ្តល់សេវាជូនអតិថិជនរបស់ខ្លួនបានល្អប្រសើរ។ ការជំរុញបែបនេះនឹងផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋបានប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៊ិនធឺណេត បានល្អប្រសើរនៅតាមមូលដ្ឋានជនបទ និងនៅតាមបុរីនានានៅក្នងទីក្រុង។ សូមបញ្ជាក់ថា ក្រសួងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើត “ក្រុមការងារលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” តំបន់ប្រតិបត្តិចំនួន ៥ ដើម្បីចុះត្រួតពិនិត្យ វាស់ស្ទង់ ប្រមូលព័ត៌មាន ទិន្នន័យពាក់ព័ន្ធនឹងសេវា ជាអាទិ៍ទីតាំងស្ថានីយ និងបង្គោលអង់តែនទូរគមនាគមន៍…