Category: ព័ត៌មានសង្គម

  • បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តបុក ម៉ូតូបណ្ដាលឲ្យស្លាប់ និងរងរបួសប្រុសស្រី ៣នាក់

    បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តបុក ម៉ូតូបណ្ដាលឲ្យស្លាប់ និងរងរបួសប្រុសស្រី ៣នាក់

    ភ្នំពេញ ៖ យុវតីម្នាក់បានស្លាប់គួរឲ្យអណោចអធម័ និង រងរបួសប្រុសស្រី២នាក់ធ្ងន់ក្រោយមកបានស្លាប់ប្រុសម្នាក់ទៀតពេលទៅដល់មន្ទីពេទ្យ បន្ទាប់ពីមានរថយន្តកូឡាមួយគ្រឿងបានបើកបុក ម៉ូតូហុងដាប៊ិត ពេញទំហឹង កាលវេលា ម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខកន្លែងលក់សាច់ក្រក ក្នុងសង្កាត់ កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ស្រី ឆយ ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅហាងកញ្ចុះ ស្នាក់នៅជិតភ្នំបាសិដ្ឋ មានស្រុកកំណើត នៅខេត្តបាត់ដំបង និងអ្នករងរបួស២នាក់ទៀត ទី១មានឈ្មោះ ស្រី នីត ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅដូចគ្នា មានស្រុកកំណើតនៅខេត្តបាត់ដំបងនិងម្នាក់ទៀត មានឈ្មោះ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ធ្វើការជាមួយគ្នា មានស្រុកកំណើត នៅខេត្តបាត់ដំបង ដោយជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខកណ្តាល1AL.9661ជិះឌុបគ្នា៣នាក់។ ចំណែករថយន្តបង្កម៉ាក តូយូតា កូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2A.4705អ្នកបើកមានឈ្មោះ ធី…

  • រថយន្តហាយឡែនឌ័រ បុកម៉ូតូឌ្រីសង់ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់មួយរំពេច

    រថយន្តហាយឡែនឌ័រ បុកម៉ូតូឌ្រីសង់ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់មួយរំពេច

    ភ្នំពេញ ៖ បុរសម្នាក់បាក់ក ស្លាប់គួរឲ្យអណោចអធម័ បន្ទាប់ពីមានរថយន្តហាយឡែនឌ័រមួយគ្រឿងបានបុកម៉ូតូឌ្រីមពេញទំហឹង ហើយរថយន្តបើករត់ទៅចតចោល នៅសង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ កាលវេលាម៉ោង៨យប់ថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចមុខសាលាបឋមសិក្សាអូដឹម ក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ម៉ន ផានុត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតខាងសំណង់ ស្នាក់នៅជិតសាលាកូរ៉េទំនប់កប់ស្រូវ មានស្រុកកំណើតភូមិស្រែគុយ ឃុំពោធិ៏ចំរើន ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ ដោយជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BC.5007ជិះតែម្នាក់ឯង។ ចំណែករថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AG.6122 ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៤ ទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែញជ្រុលទៅបុកម៉ូតូឌ្រីមសង់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើត បញ្រ្ចាស់ទិសគ្នា ពេញទំហឹងបណ្ដាលឲ្យបុរស ម្នាក់បាក់ ក ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបន្ថែមល្បឿនបើករត់គេច រហូតដល់សង្កាត់គោករការខណ្ឌព្រែកព្នៅទុក រថយន្តចោលគេចខ្លួនបាត់។បើកតាមសម្តីមិតភ័ក្ខ្ររបស់ជនរងគ្រោះរបាន…

  • ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ អន្តរាគមន៍ទៅនគរបាល អន្តោប្រវេសន៍ខេត្តសាកែវ និងអាជ្ញាធរពាក់ព័ន្ឋកម្ពុជា សម្របសម្រួល និងបញ្ជូនពលករខ្មែរ

    ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ អន្តរាគមន៍ទៅនគរបាល អន្តោប្រវេសន៍ខេត្តសាកែវ និងអាជ្ញាធរពាក់ព័ន្ឋកម្ពុជា សម្របសម្រួល និងបញ្ជូនពលករខ្មែរ

    ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២១ ម៉ោងប្រមាណ ១៥:៣0 នាទី ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានអន្តរាគមន៍ទៅនគរបាលអន្តោប្រវេសន៍ខេត្តសាកែវ និងអាជ្ញាធរពាក់ព័ន្ឋកម្ពុជា សម្របសម្រួលនិងបញ្ជូនពលករខ្មែរដែលមេខ្យល់ដឹកមកពីតាមបណ្តាខេត្ត-ក្រុងនៃប្រទេសថៃ យកមកទម្លាក់ចោលនៅកន្លែងផ្សេងៗក្បែរស្ថានអគ្គកុងស៊ុល ចំនួន១៤នាក់ ស្រី០៦នាក់ និងកូនក្មេង០៣នាក់ ឲ្យវិលត្រឡប់ទៅកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។

  • ពលករខ្មែរឈ្មោះ ប៉ិ ពឿន អាយុ៤១ឆ្នាំ បានចូលមកធ្វើការនៅលើ ទូកនេសាទដោយខុសច្បាប់

    ពលករខ្មែរឈ្មោះ ប៉ិ ពឿន អាយុ៤១ឆ្នាំ បានចូលមកធ្វើការនៅលើ ទូកនេសាទដោយខុសច្បាប់

    ពលករខ្មែរឈ្មោះ ប៉ិ ពឿន អាយុ៤១ឆ្នាំ មកពីភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង បាន  ចូលមកធ្វើការនៅលើទូកនេសាទដោយខុសច្បាប់នៅតំបន់ Panchor រដ្ឋ Perak តាមរយៈ មេខ្យល់ កាល ពីដើមឆ្នាំ២០២០។ ពលករបរទេសផ្សេងទៀតដែលធ្វើការលើ ទូកនេសាទជាមួយគ្នាមានបំណងធ្វើបាបខ្លួន ពលកររូបនេះបានសម្រេចចិត្តលោតពីលើទូកដោយ បណ្តែត  ខ្លួ ន  ជាមួយពោងរយៈពេល៤ថ្ងៃ ទើបត្រូវប៉ូលីសជើងទឹកប្រចាំតំបន់Lumut រដ្ឋPerak ជួយ សង្រ្គោះ នៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។  ស្ថានទូតបានសហការជាមួយមន្រ្តីប៉ូលីសជើងទឹកប្រចាំតំបន់ បានឱ្យ ភ្នាក់ងារស្ម័គ្រចិត្ត នៅ រដ្ឋ Perak ទៅទទួលពលកររងគ្រោះពីការិយាល័យប៉ូលីសជើងទឹក និងផ្តល់ការហូបចុក កន្លែង ស្នាក់ នៅ ជា បណ្តោះ អាសន្ននៅរដ្ឋ Penang (ព្រំប្រទល់ជាប់រដ្ឋ Perak)។ ពលករមិនមានព័ត៌មានអ្វីទាំងអស់ ពាក់ ព័ន្ធ នឹងថៅកែទូក ហើយស្នើសុំ ស្ថានទូត…

  • នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរ បាលខេត្តកំពត សហការ ជាមួយនគរ បាលក្រសួងមហាផ្ទៃ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន 5 នាក់ពាក់ព័ន្ធលួចលុយតាមវីង

    នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរ បាលខេត្តកំពត សហការ ជាមួយនគរ បាលក្រសួងមហាផ្ទៃ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន 5 នាក់ពាក់ព័ន្ធលួចលុយតាមវីង

    កំពត: ថ្ងៃទី១៣ ខែសីហា  ឆ្នាំ២០២១  ម៉ោង៩  កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត  សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ  ក្រសួងមហាផ្ទៃ  អនុវត្តន៍តាមការ អនុញ្ញាតិឱ្យបើកការស៊េីបអង្កេតបឋមលេខ១០  របស់ព្រះរាជអាជ្ញារង  ខា  ដែន ណា  ចុះថ្ងៃទី៦  ខែសីហា  ឆ្នាំ២០២១  ពាក់ព័ន្ធករណី  លួចមានស្ថាន ទម្ងន់ទោស(លួចតាមទីតាំងផ្ទេរប្រាក់វីង)  នៅភូមិតាអង្គ  សង្កាត់ត្រើយកោះ  ក្រុងកំពត  ខេត្តកំពត  កាលពីថ្ងៃទី០៣  ខែសីហា  ឆ្នាំ២០២១  ក្នុងការ អនុវត្តន៍នេះយេីងបានឃាត់ខ្លួនជនស ង្ស័យបានចំនួន៥នាក់(ស្រីម្នាក់):១/. ឈ្មោះ ផាន់ រ័ត្ន  ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិរស្មីកណ្តាល ឃុំប្រធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។ ២/.ឈ្មោះ សេង សំអាត ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិមល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៣/.ឈ្មោះ ជុំ ស្រី ភេទស្រី អាយុ៦០ឆ្នាំនៅភូមិខ្សាន…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់តំណាងចុះសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់តំណាងចុះសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ឲ្យ លោកជំទាវ ម៉ែន សំអ៊ីន ទីប្រឹក្សាក្រសួង និងក្រុមការងារចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១។ ថ្លែងក្នុង ឱកាសនោះ លោកជំទាវ ក៏នាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយក្តីនឹករលឹក និងក្តីស្រឡាញ់ជូនដល់ក្មួយៗ និងលោកគ្រូ អ្នកគ្រូទាំងអស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង ។ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សា អនាម័យក្នុងការរស់នៅ ដូចជា រស់នៅស្អាត ហូបស្អាត ត្រូវចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវប្រឹងប្រែងខិតខំរៀនសូត្រ ។ ចំណែកលោកគ្រូ អ្នកគ្រូវិញត្រូវបន្ថែមការយកចិត្តិទុកដាក់ក្នុងការថែទាំ និង ធ្វើការអប់រំកុមារដែលបានរស់នៅក្នុងមណ្ឌលស្វាយរៀងនេះឱ្យដូចជាកូនបង្កើតរបស់ខ្លួន។ អំណោយដែបានឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា…

  • ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញចុះជួបសំណេះសំណាល និងឧបត្ថម្ភសម្ភារ: ថវិកា ដល់អតីតយុទ្ធជន និងសមាគមមនុស្សចាស់ចំនួន ៥៣គ្រួសារ

    ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញចុះជួបសំណេះសំណាល និងឧបត្ថម្ភសម្ភារ: ថវិកា ដល់អតីតយុទ្ធជន និងសមាគមមនុស្សចាស់ចំនួន ៥៣គ្រួសារ

    ខេត្តកែប ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត កែប បានអញ្ជើញចុះជួបសំណេះសំណាល និងឧបត្ថម្ភសម្ភារ: ថវិកា ដល់ បងប្អូនអតីតយុទ្ធជន និងសមាគមមនុស្សចាស់ចំនួន ៥៣គ្រួសារ នៅក្នុងបរិវេណវត្តចរិយាវង្ស ស្ថិតនៅសង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប ដែលរៀបចំឡេីងដោយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប ។ លោក ចាន់ សាម៉េង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកែប បានលេីកឡេីងថា ស្ថិតិអតីតយុទ្ធជនក្នុងខេត្តកែប សរុប ៣៣៥នាក់ ក្នុងនោះជនពិការ មានចំនួន ៧៣នាក់, និវត្តជន ចំនួន ១៣៥នាក់, ជនបាត់បង់ចំនួន ០៩នាក់, គ្រួសារជនពលី ចំនួន ៧៧គ្រួសារ, គ្រួសារជនមរណៈចំនួន ៤១គ្រួសារ ដោយបានចំណាយបើកប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៨៣,៩៩៩,២២៦រៀល ក្នុងនោះជនពិការ…

  • លោកអភិបាលបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលដីព្រៃលិចទឹកក្នុងស្រុកបរិបូណ៌ ដែលរងការបំផ្លាញពីជនខិលខូចដើម្បីត្រៀមដាំកូនឈើឡើងវិញ

    លោកអភិបាលបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលដីព្រៃលិចទឹកក្នុងស្រុកបរិបូណ៌ ដែលរងការបំផ្លាញពីជនខិលខូចដើម្បីត្រៀមដាំកូនឈើឡើងវិញ

    កំពង់ឆ្នាំង ៖ លោក អម សុភា អភិបាលបាលរងខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ២០២១ បានដឹកនាំមន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរស្រុកបរិបូណ៌ចុះពិនិត្យមើលទីតាំងតំបន់ដីព្រៃលិចទឹកនៅចំណុចត្រពាំងត្រស់ ស្ថិតនៅក្នុងភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ដើម្បីត្រៀមដាំកូនឈើឡើងវិញបន្ទាប់ពីបានរងការបំផ្លាញពីជនខិលខូចកន្លងមក ។ លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបានចូលរួមក្នុងការងារនេះបានបញ្ជាក់ឲ្យដឹងថា តំបន់ដីព្រៃលិចទឹកត្រពាំងត្រស់នេះ ត្រូវបានជនខិលខូចលួចឈូសឆាយបំផ្លាញអស់ប្រមាណ ២៥ហិកតាក្នុងពេលថ្មីៗនេះ ។ ក្នុងករណីនេះដែរសមត្ថកិច្ចជំនាញបានចុះមកស្រាវជ្រាវរកឃើញជនសង្ស័យចំនួន ៤នាក់ជាអ្នកឈូសឆាយបំផ្លាញយកជាកម្មសិទ្ធិ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនិតិវិធី ។ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ដើម្បីកុំឲ្យជនខិលខូចចូលកាន់កាប់ដីដែលបានឈូសឆាយខាងលើនេះ មន្ត្រីជំនាញត្រូវរកកូនឈើព្រៃលិចទឹកមកដាំដុះក្នុងតំបន់នេះឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីរួមគ្នាបង្កើននិងរក្សាការពារដីព្រៃលិចទឹក ដែលជាជម្រកត្រីពងកូនឲ្យបានគង់វង្ស ។ ទាក់ទងនឹងករណីនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា តាមរបាយការណ៍របស់ជំនាញ ចាប់តាំងពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបទល្មើសឈូសឆាយដីព្រៃលិចទឹកជាង ៨០ករណីហើយនៅក្នុងខេត្តកំពង់ឆ្នាំងបញ្ជូនទៅតុលាការ ។…

  • ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ មាន សំអាន អញ្ជើញសាកសួរសុខទុក្ខ និង នាំយកអំណោយចែកដល់កុមារ នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ មាន សំអាន អញ្ជើញសាកសួរសុខទុក្ខ និង នាំយកអំណោយចែកដល់កុមារ នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ មាន សំអាន ប្រធានគណកម្មាធិការទី៨ នៃព្រឹទ្ធសភា និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខ កុមារកំព្រា កំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ។ លោកស្រី ឈិត សុធា នាយិកាមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កុមារកំព្រាសរុប ៣០នាក់ ស្រី ១៦នាក់ ក្នុងនោះពិការចំនួន ៣នាក់ ស្រី ១នាក់ កុមារកំព្រាគ្មានឪពុកម្តាយចំនួន ៩នាក់ ស្រី ៣នាក់ និងកុមារកំព្រាត្រូវឪពុកម្តាយបោះបង់ចោល ២១នាក់ ស្រី ១៣នាក់ ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ មាន សំអាន លើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខកុមារកំព្រាគ្រប់កន្លែង ដើម្បីអោយក្មួយបានសិក្សារៀនសូត្រដូចកុមារដទៃទៀតដែរ ។ ឯកឧត្តម…

  • អភិបាលខេត្តបន្ទាយមានជ័យ ស្នើឲ្យខេត្តស្រះកែវរបស់ថៃ ជួយសម្របសម្រួលដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលត្រឡប់មកទឹកដីកម្ពុជាវិញ

    អភិបាលខេត្តបន្ទាយមានជ័យ ស្នើឲ្យខេត្តស្រះកែវរបស់ថៃ ជួយសម្របសម្រួលដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលត្រឡប់មកទឹកដីកម្ពុជាវិញ

    អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អមដំណើរដោយថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃទី១៣សីហាឆ្នាំ២០២១ បានជួបពិភាក្សាជាមួយ អភិបាលខេត្តស្រះកែវ របស់ថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក។ ក្នុងជំនួបពិភាក្សាលោកអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា ដោយសារស្ថានភាពនៃការដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំលែងថ្មីDelta និងមានការបិទព្រំដែនមិនឲ្យពលរដ្ឋចូលមកទឹកដីកម្ពុជា រយៈពេល១៤ថ្ងៃ ដូច្នេះខាងខេត្តបន្ទាយមានជ័យ ស្នើសុំខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយសម្របសម្រួលដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាពពួកគាត់ និងស្នើសុំកុំឲ្យមានការបញ្ជូនពលរដ្ឋទាំងនោះមកដោយគំហុកពេក។ លោកអ៊ុ រាត្រី បានស្នើទៀតថា បើភាគីថៃ មានបញ្ហាអ្វី អាចផ្តល់ព័ត៌មានបន្ទាន់មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលពលរដ្ឋទាំងនោះ តាមវិធានសុខាភិបាល។ ក្នុងជំនួបនោះផងដែរ ភាគីទាំងពីរ ក៏បានឯកភាពជាថ្មីនឹងអនុញ្ញាត្តជាគោលការណ៍រៀបចំការចាក់វ៉ាក់សាំងលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជូនអាជីវករលក់ដូរក្នុងផ្សាររុងក្លឿប្រមាណ១ម៉ឺននាក់ ពេលវេលាថ្ងៃណានឹងជូនដំណឹងបន្ថែម ។ ជាមួយគ្នានោះ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ រួមគ្នាបន្តកិច្ចសហប្រតិបត្តិការល្អក្នុងការសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ តាមបន្ទាត់ព្រំដែននៃប្រទេសទាំង២ ពិសេសការគ្រប់គ្រងពលករ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគថ្មីDelta ។