-
ឯកឧត្តម ភុន សាពេជ្រ បានអញ្ជើញចុះសួរសុខទុក្ខយុវជន ដែលជាសមាជិកគណបក្សប្រជាជនកុំពង់មានទុក្ខជាទម្ងន់ ដោយសារកូនស្រីរបស់គាត់កំពុងមានជំងឺ

កំពត ៖ កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម និង លោក ជំទាវ បា ននាំយក អំណោយ របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ប្រគល់ជូនក្រុមគ្រូសារ សមាជិកយុវជនគណបក្ស ដែលកំពុងតែមានជំងឺ ស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ក្រុមកាងារយុវជនគណបក្ស បានរួមគ្នាជួយឧបត្ថម្ភថវិកាចំនួន ១៤៦០.០០០៛ ជួយសម្រួលដល់ការលំបាក មួយជំហានសិន ហើយចាំរាយការណ៍ជូនថ្នាក់លេី ដេីម្បីចុះជួយបន្តទៀត ។ លោក សួង សុថុន ប្រធាន យុវជនគណបក្សឃុំដំណាក់កន្ទួតខាងត្បូង សូមអរគុណដល់ ឯកឧត្តម ប្រធានយុវជនគណ បក្ស ដែលបានជួយឧបត្ថម្ភនូវថវិកា និងសម្ភារៈមួយចំនួន ដើម្បីព្យាបាលដល់កូនស្រីរបស់ខ្ញុំ នាពេលនេះ ៕ អត្ថបទ លោក អ៊ួង វ៉ឹង
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទិញផ្លែមៀន ចំនួន២១តោន ដើម្បីចែកចាយជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចទិញផ្លែមៀន ចំនួន២១តោន ដើម្បីចែកចាយជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។ ផ្លែមៀនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញចំនួន២១តោន នឹងចែកចាយជូនខាងក្រោម៖ ទី១៖ ក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ (TYDA) និងអ្នកជំងឺកូវីដ ចំនួន ៦តោនទី២៖ មន្ទីរពេទ្យរុស្ស៉ី (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោនទី៣៖ មន្ទីរពេទ្យជ័យជំនះ (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោនទី៤៖ ស្តាតអូឡាំពិក ទីកន្លែងព្យាបាលជំងឺកូវីដ១៩ (គ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩) ចំនួន៥តោន សូមជម្រាបថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន…
-
អភិបាលខេត្តកំពត ពង្រឹងគម្រោងផែនការ អភិវឌ្ឍន៍មូលដ្ឋាន

ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានជួបប្រជុំពិភាក្សាការងារជាមួយមន្ត្រីតំណាង គម្រោង “សម្ពន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម” ហៅកាត់ថា(CO-SAVED)ដោយបានពិភាក្សាលើការគាំទ្រ ក្នុងដំណើរការអនុវត្តគម្រោង ក្នុងឱកាសនៃពិធីចុះអនុស្សារណៈ(MOU) រវាងអង្គការដៃគូ(CO-SAVED)ជាមួយសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកំពតនាពេលខាងមុខ ដែលជួយដល់ប្រជាពលរដ្ឋ និងកុមារក្នុងសហគមន៍នៃតំបន់គោលដៅក្នុងខេត្តកំពត។ ឯកឧត្ដម ជាវ តាយ បានគាំទ្រនិងលើកទឹកចិត្ត ដល់អង្គការដៃគូរអភិវឌ្ឍន៍ ព្រមទាំង សមាគមក្រុមប្រឹក្សាក្រុង ស្រុកមឃុំ សង្កាត់នៃខេត្តកំពត ក្នុងគោលដៅរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ក៏ដូចជា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ដែលតែងបានដាក់ចេញនូវគោលនយោបាយ ការលើកកម្ពស់គុណភាព ជីវភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា គម្រោង(CO-SAVED) គឺដឹកនាំដោយអង្គការអេដ អេ អាចស្យុង (AIDE ET ACTION) អន្តរជាតិបង្កើតឡើងដោយ ច្បាប់នៅកម្ពុជាក្រោមកិច្ចឧបត្ថម្ភដោយសហគមន៍អឺរ៉ុប។ គម្រោងនេះអនុវត្តរយៈពេល៤ឆ្នាំ (២០២១-២០២៤) ទៅលើសកម្មភាពធានាបានការអប់រំប្រកបដោយគុណភាព សម្រាប់ ប្រជាជនងាយរងគ្រោះ និងបាត់បង់ឱកាស ជាពិសេសកុមារ ដើម្បីអាចអោយពួកគេទទួលបាន ការអភិវឌ្ឍខ្លួនឯង…
-
ឯកឧត្តម អ៊ុក រ៉ាប៊ុន ឧបត្ថម្ភអង្ករចំនួន១៨តោន ជូនរដ្ឋបាលស្រុកសាមគ្គីមានជ័យ

អង្ករចំនួន ១៨ តោន របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុករ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំង ត្រូវបានឯកឧត្តម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាំយកទៅផ្តល់ជូនរដ្ឋបាលស្រុកសាមគ្គីមានជ័យនៅព្រឹកថ្ងៃទី១៧ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ស៊ុនសុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា ថ្ងៃនេះរដ្ឋបាលស្រុកបានទទួលអង្ករចំនួន១៨តោនជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ដែលត្រូវផ្ដល់ជូនររដ្ឋបាលឃុំក្នុងមួយឃុំ២តោនដើម្បីត្រៀមទុកឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រកំពុងធ្វើចត្តាឡីស័កនិងប្រជាពលរដ្ឋរងគ្រោដោយគ្រោះថ្នាក់ផ្សេងៗ នៅតាមមូលដ្ឋាន ។ សូមបញ្ជាក់ថា ស្រុកសាមគ្គីមានជ័យមាន៩ឃុំ និងមានភូមិចំនួន ៩០ ភូមិ។ ក្នុងពេលនេះ ស្រុកមានមណ្ឌលចត្តាឡីស័កចំនួន៤កន្លែង និងបច្ចុប្បន្នកំពុងត្រៀមបន្ទប់ចំនួន ២៩បន្ទប់បន្ថែមទៀតនៅក្នុងសាលារៀន ដើម្បីទុកដាក់ប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័កដោយ ឡែក។ មកដល់ថ្ងៃនេះស្រុកមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៥៣នាក់ និងបានស្លាប់ចំនួន៧ នាក់៕សុខ គឹមសៀន
-
អភិបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងផ្ដល់អំណោយកាកក្របាទក្រហមខេត្តជូនគ្រួសារភ្លើងឆេះផ្ទះ ដែលបានបាត់បង់ជីវិតកុមារពីរនាក់

កំពង់ឆ្នាំង ឯកឧត្តម ស៊ុនសុវណ្ណរិទ្ធិអភិបាល នៃគណៈអភិបាលខេត្តកំ ពង់ឆ្នាំង អមដំណើរដោយឯកឧត្តមអមសុភា អភិបាលរងខេត្ត និងជាប្រ ធានគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខនិងផ្ដល់អំណោយរបស់សាខាកាកបាទក្រហមខេត្តជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយការទុស្សេខ្សែភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៦ ខែសីហា ដែលបណ្ដាលឲ្យកុមារតូចៗពីរនាក់បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងរន្ធត់នៅ ក្នុងភូមិពោធិឬទ្ធីក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។ នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុនសុវណ្ណរិទ្ធិ បានពាំនាំនូវការផ្ដាំផ្ញើសួរ សុខទុក្ខពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតែងតែ គិតគូរទេទុកលំបាករបស់ប្រជាពលរដ្ឋ ដែលរង គ្រោះដោយគ្រោះថ្នាក់នានា នៅគ្រប់មូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។ គណៈកម្មាធិការសាខាកាកបា ទក្រហមខេត្តកំពង់ឆ្នាំងក៏បាននាំយកអំណោយរបស់កាកក្របាទក្រហមកម្ពុជា ផ្ដល់ជូនក្រុមគ្រួសារសពដែលកំពុងធ្វើបុណ្យសពរួម មានៈ អង្ករ ៤២៥ គីឡូក្រាម , មី ១០ កេស , ត្រីខ ៥ យូរ , ទឹកសុទ្ធ ៥ កេស…
-
ខណៈអគ្គិភ័យឆាបឆេះស្នាក់ការជនជាតិចិន មួយកន្លែងជាប់ផ្លូវ៦០ម៉ែត្រ

ភ្នំពេញ ៖ ទីស្នាក់ការរបស់ជនជាតិចិនមួយកន្លែងជាប់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ជាច្រើនគ្រឿងមកបាញពន្លត់ កាលវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២១ ។ តាមប្រភពពីកម្មករដែលស្នាក់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្ដាតភ្លើងឆាបឆេះចេញពីកន្លែង អូហ្វីស ស្នាក់ការរបស់ជនជាតិចិន ។ ឃើញដូច្នេះគាត់និងកម្មករដែលធ្វើការជាមួយគ្នាបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់អស់ជាច្រេីនបំពង់ដែរតែមិនរលត់ អណ្ដាតភ្លេីងបានឆេះកាន់តែខ្លាំងឡើងៗ លាយលំជាមួយនិងផ្សែងខ្មួលខ្មាញ់ ហេីយភ្លាមនោះដែរ ពួកគាត់បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគម៍ និងហៅរថយន្តរពន្លត់អគ្គីភ័យមកបាញ់អស់ចំនួន៥គ្រឿង អគ្គីភ័យក៏បានរលត់ទៅវិញជាស្ថាពរនៅ វេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃដដែល ។ សមត្ថកិច្ចបានឲ្យដឹងដែរថា គ្រោះអគ្គីភ័យខាងលេីនេះផ្ដើមចេញ មកពីឆ្លងចរន្តអគ្គីសនី ។ ហេីយក្នុងហេតុការណ៍នេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈកន្លែងអូហ្វីស មួយចំនួនធំ ៕ ដោយ ៖ ជីម ភារ៉ា
-
នគរបាលប៉ុស្ដិ៍ច្បារអពៅ២ ឃាត់ខ្លួនស្ត្រីជាជនត្រូវចោទម្នាក់ តាមដីការតុលាការ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ នៃអធិការខណ្ឌច្បារអំពៅ នៅវេលាម៉ោង ១១ និង ៣០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានធ្វេីការឃាត់ខ្លួនជនត្រូវចោទចំនួន ០១នាក់ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លោកវរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាល ច្បារអំពៅ២ បានបញ្ចាក់ថា ការឃាត់ខ្លួនស្ត្រីជាជនត្រូវចោទខាងលេីនេះគឺតាមដីការចាប់ខ្លួន លេខ ០០៥ អ.យ.ត ចុះថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២១ ចេញដោយលោក សឿ ឡងឌី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ : ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ជនត្រូវចោទរូបនេះមានឈ្មោះ លាស់ រិន ហៅ តាំ ភេទ ស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ…
-
លោក សាយ កឹមឡម ត្រូវបានប្រកាសចូលកាន់តំណែងអភិបាលស្រុកស្ទោងថ្មីជំនួស លោក ណែត សារី

ខេត្តកំពង់ធំ ៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស លោក សាយ គឹមឡម អតីតអភិបាលរង ចូលកាន់តំណែងជាអភិបាលស្រុកស្ទោង ជំនួស លោក ណែត សារី អតីតអភិបាលស្រុក មកបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ធំ ។ ពិធីប្រកាសចូលកាន់តំណែងនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១ នៅសាលាស្រុកស្ទោង ក្រោមវិធានការ ការពារយ៉ាងម៉ឺងម៉ាត់ ក្នុងការរក្សាគន្លាតសុវត្តិភាព ពាក់ម៉ាស់បាញ់អាល់កុលសម្លាប់មេរោគ ចំពោះអ្នកដែលអញ្ជើញចូលរួមកម្មវិធី។ បន្ទាប់ពីសេខក្តីរាយការណ៍របស់ លោក ណែត សារី អតីតអភិបាលស្រុក រួចមក លោក សាយ គឹមឡម អភិបាលស្រុកថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំបង្រួបបង្រួមសាមគ្គីភាព ឯកភភាពផ្ទៃក្នុង អភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក ឲ្យល្អប្រសើរ គោរពនូវច្បាប់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយតម្លាភាព…
-
សម្ដេច ស ខេង បណ្ដេញលោក អ៊ុន សំអាត នាយរងផ្នែកនគរបាលយុត្តិធម៌ក្រុងតាខ្មៅ ចេញពីក្របខ័ណ្ឌ ក្រោយល្មើសវិន័យកម្លាំងនគរបាលជាតិ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដកហូតមុខតំណែង ឋានន្ដរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក អ៊ុន សំអាត នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោមមូលហេតុ ល្មើសវិន័យរបស់កម្លាំងនគរបាលជាតិ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ។ដោយ-រ៉ាវុធ
-
អំណោយកាកបាទក្រហមកម្ពុជា ត្រូវបាននាំចែកជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ ៤៧គ្រួសារទៀត នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាលើកទី៧ ត្រូវបាននាំយកមកផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ៤៧គ្រួសារទៀត នៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ជីវភាព ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងរីករាលដាលក្នុងប្រទេស។ ពិធីចែកអំណោយនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមានលោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ លោក លោកស្រីជាអភិបាលរងខណ្ឌ ចៅសង្កាត់ រួមនិងក្រុមការងារអនុសាខាជាច្រើននាក់ នៅបរិវេណវត្តពូនភ្នំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ លោក ហែម ដារិទ្ធិ បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ហើយទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។ លោកក៏សូមអំពាវនាវដល់គ្រួសារទាំងអស់ បន្តការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ «៣ការពារ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់…