Category: ព័ត៌មានសង្គម

  • ស្រូវវស្សាជាច្រើនហិកតា នៅស្រុកក្រឡាញ់ ខេត្ដសៀមរាប បានគ្រៀមស្វិត ហើយប្រឈមងាប់ដោយសារអត់ទឹកស្រោចស្រប់

    ស្រូវវស្សាជាច្រើនហិកតា នៅស្រុកក្រឡាញ់ ខេត្ដសៀមរាប បានគ្រៀមស្វិត ហើយប្រឈមងាប់ដោយសារអត់ទឹកស្រោចស្រប់

    សៀមរាប ៖ ស្រូវវស្សាជាច្រើនហិកតា នៅក្នុងស្រុកក្រឡាញ់ ខេត្ដសៀមរាប បានគ្រៀមស្វិត ប្រឈមនឹងងាប់ ខណៈខ្វះទឹកភ្លៀងស្រោចស្រព និងមិនមានប្រភពទឹកបញ្ចូលស្រែ ។ កសិករមួយរូបនៅភូមិគោកល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ លោក រា រិ បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហានេះថា ស្រូវវស្សារបស់លោកមានជាង ២ហិកតា ហើយបានគ្រៀមស្វិតរយៈពេលជាច្រើនថ្ងៃមកហើយ ដោយសារអត់ទឹកភ្លៀង ខណៈដែលនៅតំបន់នោះក៍គ្មានប្រភពទឹកប្រឡាយបញ្ចូលស្រែដើម្បីសង្គ្រោះជីវិតស្រូវនោះដែរ ។ លោកបានបន្ដថា ស្រូវដែលក្រៀមស្វិតនេះ អាចនឹងងាប់ក្នុងរយៈពេលខ្លីខាងមុខ បើសិនគ្មានភ្លៀងធ្លាក់ទេនោះ ។ ការបាត់បង់ស្រូវស្រែនេះ នឹងធ្វើឱ្យប្រជាកសិករជួបការលំបាក ខណៈដែលជំងឺកូវីដ១៩កំពុងយាយីសុខភាពប្រជាពលរដ្ឋផងដែរ ហើយកាន់តែធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នោះធ្វើចំណាកស្រុកបន្ថែមទៀត ។ លោកថាស្រូវវស្សាប្រជាកសិករ កាលពីឆ្នាំមុនមិនមានក្រៀមស្វិតដូចឆ្នាំនេះនោះទេ ដោយគ្រាន់តែរាំងស្ងួតរយៈពេលខ្លីប៉ុណ្ណោះ ដែលផ្ទុយពីឆ្នាំ២០២១នេះ មានគ្រោះរាំងស្ងួតរយៈពេល ២ខែមកហើយ ។ លោក ឡុក វួន មេឃុំស្រណាល ស្រុកក្រឡាញ់ មានប្រសាសន៍ថា ស្រូវវស្សាដែលកំពុងក្រៀមស្វិតនៅឃុំរបស់លោកមានប្រមាណពី ១៥០០ហិកតាទៅ២ពាន់ហិកតា ។លោកថា គ្រោះរាំងស្ងួតខ្លាំងដែលធ្វើអោយស្រូវស្វិតស្រពោននោះ ចាប់ពីចុងខែកក្កដាកន្លងមកនេះ ។ លោកបន្ថែមថា នៅតំបន់នោះប្រជាកសិករធ្វើស្រែរំពឹងលើទឹកភ្លៀងហើយបើគ្មានភ្លៀងធ្លាក់ទេគឺស្រូវនោះ…

  • ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រកាសពីសមិទ្ធផលនៃការបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំនៅកម្ពុជា

    ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រកាសពីសមិទ្ធផលនៃការបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំនៅកម្ពុជា

    ឯកឧត្តមវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងនៅព្រឹកថ្ងៃសុក្រខែស្រាពណ៏ឆ្នាំឆ្លូវត្រីស័កពស២៥៦៥ត្រូវនឹងថ្ងៃទី២០ខែសីហាឆ្នាំ២០២១នេះថា៖ស្ថានភាពការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាក្នុងឆ្នាំ២០២១នេះមានសភាពលឿនជាងឆ្នាំមុនដោយសម្រេចបាន២លាន៦សែន៥ម៉ឺន៨ពាន់៧៥៦ហ.តស្មើនឹង១០១,៩០ភាគរយនៃផែនការដាំដុះឆ្នាំ២០២១ដែលឆ្នាំមុនសម្រេចបានតែ៩៤,៧៤ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នា។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា៖លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន២លាន៧សែន១ពាន់១៨៩ហ.តក្នុងនោះភ្ជួររាស់ដោយគោក្របីបានចំនួន១ម៉ឺន៦ពាន់២៦១ហ.តស្មើនឹង០,៦០%និងដោយគ្រឿងយន្តបានចំនួន២លាន៦សែន៨ម៉ឺន៤ពាន់៩២៨ហ.តស្មើនឹង៩៩,៤០%លើសឆ្នាំមុន១សែន២ម៉ឺន៩ពាន់៤៤៩ហ.ត។ឯកឧត្តមរដ្ឋមន្ត្រីវេងសាខុនបានបន្តថា៖លទ្ធផលស្ទូងនិងព្រោះសម្រេចបានចំនួន២លាន៦សែន៥ម៉ឺន៨ពាន់៧៥៦ហ.តស្មើនឹង១០១,៩០%នៃផែនការ២លាន៦សែន៩ពាន់៦៥ហ.តលើសឆ្នាំមុន២សែន៦ពាន់៨៧០ហ.តនិងស្រូវតាមប្រភេទរួមមាន៖ស្រូវស្រាលចំនួន៨សែន៩ម៉ឺន៦៤៥ហ.តលើសឆ្នាំមុន១សែន៧ម៉ឺន៩ពាន់៦០០ហ.ត,ស្រូវកណ្ដាលចំនួន១លាន២សែន៨ម៉ឺន៩ពាន់៧៦២ហ.តលើសឆ្នាំមុន២ម៉ឺន៧ពាន់៧៦ហ.ត,-ស្រូវធ្ងន់ចំនួន៤សែន៣ម៉ឺន៦ពាន់៩១ហ.តលើសឆ្នាំមុន៩ពាន់៨៦៥ហ.ត,ស្រូវចម្ការចំនួន១ម៉ឺន៩ពាន់៦១២ហ.តលើសឆ្នាំមុន១ពាន់១១៦ហ.ត,ស្រូវទ្បើងទឹកចំនួន២ម៉ឺន២ពាន់៦៤៦ហ.តតិចជាងឆ្នាំមុន១ម៉ឺន៧៨៧ហ.ត។ ឯកឧត្តមបានបន្តទៀតថា៖ដោយឡែកការងារប្រមូលផលស្រូវស្រាលដើមរដូវសម្រេចបានចំនួន៣សែន២ពាន់៣៣៧ហ.តលើផ្ទៃដីអនុវត្តស្រូវស្រាលសរុបចំនួន៨សែន៩ម៉ឺន៦៤៥ហ.តដោយទទួលបានបរិមាណផលសរុបចំនួន១លាន២សែន៦ម៉ឺន៧ពាន់៧៩១តោនលើសឆ្នាំមុន៧សែន៨ម៉ឺន៩ពាន់១៥១តោន។ទិន្នផលគិតជាមធ្យម៤,១៩៣តោន/ហ.ត។ ក្រៅពីស្រូវវិញចំពោះការងារបង្កបង្កើនផលដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្មរដូវវស្សាឆ្នាំ២០២១ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា៖ផ្ទៃដីដំណាំសាកវប្បកម្មមានដូចជាពោតសដំឡូងជ្វាបន្លែគ្រប់មុខម្ទេសឪឡឹកអនុវត្ដបានចំនួន៥ម៉ឺន១ពាន់៥៣៧ហ.តស្មើនឹង៩៥,៦៦ភាគរយនៃផែនការ៥ម៉ឺន៣ពាន់៦៨៦ហ.តតិចជាងឆ្នាំមុន១៦៥ហ.ត។សម្រាប់ផ្ទៃដីដំណាំឧស្សាហកម្មដែលរួមមានពោតក្រហមដំឡូងមីសណ្តែកបាយសណ្តែកដីសណ្តែកសៀងល្ងអំពៅក្រចៅឈូកជាដើមអនុវត្ដបានចំនួន៧សែន៦ម៉ឺន៦ពាន់៣៧៥ហ.តស្មើនឹង៩៣,៤៦ភាគរយនៃផែនការ៨សែន១ម៉ឺន៩បាន់៩៨៩ហ.តលើសឆ្នាំមុន៧ពាន់៩៤៤ហ.ត។ បើគិតត្រឹមថ្ងៃទី១៨ខែសីហាឆ្នាំ២០២១ដំណាំស្រូវនៅខេត្តចំនួន៤ដូចជាខេត្តបន្ទាយមានជ័យកណ្តាលពោធិ៍សាត់និងខេត្តសៀមរាបបានបន្តរងផលប៉ះពាល់និងខូចខាតដោយគ្រោះរាំងស្ងួត។ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបចំនួន៦ម៉ឺន៧ពាន់៩៤២ហ.តស្មើនឹង២,៥៦ភាគរយនៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស។តាមការវាយតម្លៃខេត្តបន្ទាយមានជ័យកណ្តាលពោធិ៍សាត់និងខេត្តសៀមរាបផ្ទៃដីដំណាំស្រូវខូចខាតសរុបចំនួន១ម៉ឺន៥៥៣ហ.តនិងស្តារឡើងវិញបានចំនួន២ពាន់៣៧៦ហ.ត៕ដោយវ៉េងលឹមហួត

  • អភិបាលខេត្តប៉ៃលិន ទិញផ្លែមៀនជាង ១០តោន ពីប្រជាកសិករ លើកស្ទួយការទិញផល្លានុផលក្នុងស្រុក និងគាំទ្រដំណាំខ្មែរ

    អភិបាលខេត្តប៉ៃលិន ទិញផ្លែមៀនជាង ១០តោន ពីប្រជាកសិករ លើកស្ទួយការទិញផល្លានុផលក្នុងស្រុក និងគាំទ្រដំណាំខ្មែរ

    ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន តំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានបញ្ជាទិញផ្លែមៀនប៉ៃលិន ជាង១០តោន ពីប្រជាកសិករ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩ ដើម្បីចូលរួមលើកស្ទួយការទិញផល្លានុផលក្នុងស្រុក និងគាំទ្រដំណាំខ្មែរ ក្រោមស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់ការទិញផ្លែមៀននេះ ក្រុមហ៊ុនសម្រស់ធម្មជាតិ បានចូលរួមជួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន៤០លានរៀលផងដែរ នៅក្នុងរដ្ឋបាលខេត្តប៉ៃលិន។ ប្រជាកសិករបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោ ហ៊ុន សែន ចំពោះការយកចិត្តទុកដាក់ជួយពួកគាត់ ជាពិសេសនៅក្នុងគ្រាដ៏លំបាកនេះ។ សូមបញ្ជាក់ថា ស្របពេលដែលប្រជាកសិករ ដល់រដូវប្រមូលផលផ្លែមៀន និងតាង៉ែន នាតំបន់ក្បែរព្រំដែនកម្ពុជា-ថៃ មិនអាចនាំផលិតផលចេញទៅប្រទេសជិតខាងបាន ដោយសារតែវិបត្តិកូវីដ១៩ រាតត្បាតខ្លាំង នឹងកំពុងជួបការលំបាក ក្នុងការរកទីផ្សារលក់ចេញ ដែលយោងតាមការប៉ានប្រមាណផ្លែមៀន ប្រជាកសិករដែលកំពុងជាប់គាំង មានប្រមាណជា ៥ម៉ឺនតោននោះ កំពុងត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ប្រមូលទិញ ក្នុងតម្លៃមួយសមរម្យផងដែរ។ ប៉ុន្តែការប្រមូលទិញនេះ គឺសំដៅដល់កសិករក្រីក្រ…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹង ពីការរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube”

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹង ពីការរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube”

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាប ជូនដំណឹងដល់សាធារណជន ជាពិសេស អ្នកផលិតមាតិកា YouTube ឬអ្នកដែលមានបំណងចង់ក្លាយជាអ្នកផលិតមាតិកា YouTube មេត្តាជ្រាបថា ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Google និង YouTube ក្រសួង នឹងរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញ ផលិតមាតិកា YouTube (Be Professional YouTubers)” តាមរយៈប្រព័ន្ធវីដេអូ (Google Meet) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Jean Jacque Sahel អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកកិច្ចការរដ្ឋាភិបាល និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុង និងក្រៅប្រទេសផងដែរ ។ សិក្ខាសាលានេះ…

  • អាជ្ញាធរស្រុកសេសាន ចុះជួសជុលផ្លូវ ដាក់លូ និងសង់ស្ពានឈើ ១ខ្សែ ដោយសារទឹកភ្លៀងហូរកាត់ផ្តាច់ប្រវែងជាង ១០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ

    អាជ្ញាធរស្រុកសេសាន ចុះជួសជុលផ្លូវ ដាក់លូ និងសង់ស្ពានឈើ ១ខ្សែ ដោយសារទឹកភ្លៀងហូរកាត់ផ្តាច់ប្រវែងជាង ១០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ

    ខេត្តស្ទឹងត្រែង ៖ អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំមន្ត្រីជំនាញ ចុះជួសជុលផ្លូវ លូ និងការសង់ស្ពានឈើ ១កន្លែង ជាបណ្តោះអាសន្ន ក្រោយភ្លៀងមួយមេធំ បានជន់លិច និងវាយកាត់ផ្តាច់កំណាត់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្រែចំបាំង ចន្លោះពីភូមិកំភុន ទៅភូមិកាតូត ឃុំភ្លុក ស្រុកសេសាន ។ អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ បានឲ្យដឹងថា ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលតភ្ជាប់ពីភូមិកំភុន ទៅភូមិកាតូត និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៨អា ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន បានរងការខូចខាត និងកាត់ផ្តាច់ដោយលំហូរទឹកភ្លៀង ដែលហូរកាត់តាមប្រឡាយ ១ខ្សែ បុកទម្លុះច្រោះផ្លូវ មានប្រវែង ១០ម៉ែត្រ នៅចំណុច ស្រែចំបាំង នៃភូមិសាស្ត្រខាងលើ ។ លោកអភិបាលស្រុក បានបញ្ជាក់ថា នៅចំណុចស្រែចំបាំងនេះ ទឹកបានហូរកាត់ផ្តាច់ផ្លូវ…

  • ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង ៤០គ្រួសារ ក្នុងស្រុកមង្គលបូរី បានទទួលស្បៀងអាហារជំនួយឧបត្ថម្ភ ពីអង្គការ និងសមាគម សប្បុរសធម៌

    ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង ៤០គ្រួសារ ក្នុងស្រុកមង្គលបូរី បានទទួលស្បៀងអាហារជំនួយឧបត្ថម្ភ ពីអង្គការ និងសមាគម សប្បុរសធម៌

    បន្ទាយមានជ័យ ៖ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរាគ្មានទីពឹង ៤០គ្រួសារ នៅ៣ឃុំ មានឃុំ១,ឃុំចំណោម ឃុំភ្នំតូច និងស្រះរាំង ក្នុងស្រុកមង្គលបូរី ទទួលអំណោយជាស្បៀងអាហារជំនួយឧបត្ថម្ភពីអង្គការ អេដ អេ អាក់ស្យុង និងពីសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលមានលោក ជាម សុខ ប្រធាន កាលពីថ្ងៃពុធទី១៨ ខែសីហា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី លោក ឆឹង ណាវុន ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី ។ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានថ្លែងអំណរគុណចំពោះ អង្គការ អេដ អេ អាក់ស្យុង និងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ ដែលមាន លោក ជាម សុខ ប្រធាន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាស្រុកមង្គលបូរី ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជម្ងឺកូវីដ-១៩ ។លោក ជាម សុខ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ បញ្ជាក់ថា អំណោយទាំងនេះបានមកពីគម្រោងខ្នាតតូចដែលលើកឡើងដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិសាត់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត…

  • ប្រជាពលរដ្ឋ ២៣៨ គ្រួសារ នៅភូមិគិរីអភិវឌ្ឍន៍ ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ មិនទាន់មានអគ្គិសនី និងទឹកប្រើប្រាស់គ្រប់គ្រាន់ទេ សូមអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយដោះស្រាយផង

    ប្រជាពលរដ្ឋ ២៣៨ គ្រួសារ នៅភូមិគិរីអភិវឌ្ឍន៍ ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ មិនទាន់មានអគ្គិសនី និងទឹកប្រើប្រាស់គ្រប់គ្រាន់ទេ សូមអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយដោះស្រាយផង

    កំពង់ឆ្នាំង៖ ភូមិគិរីអភិវឌ្ឍន៍ ស្ថិតនៅក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ គឺជាភូមិបង្កើតថ្មីបាន៦ឆ្នាំហើយ ដែលអាជ្ញាធរស្រុក និងខេត្តបានជ្រើសរើសប្រជាពលរដ្ឋក្រីក្រកំរិត១ ជាង ២០០គ្រួសារនៅក្នុងឃុំឈានឡើង មកចាប់ឆ្នោត ចែកដីសម្បទានសង្គមកិច្ច សង់លំនៅឋាន ចែកដីស្រែចំការឲ្យពួកគាត់រស់នៅបង្កើតជាភូមិថ្មីមួយនេះ ។ លោក ស៊ុ សុវណ្ណ មេភូមិគិរីអភិវឌ្ឍន៍ បានឲ្យដឹងនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះថា ភូមិគីរីអភិវឌ្ឍន៍ គឺជាភូមិថ្មីមួយដែលបានកើតឡើងនៅក្នុងឆ្នាំ២០១៥ មានប្រជាពលរដ្ឋសរុបចំនួន ២៣៨គ្រួសារ ស្មើនឹង១.១៤១ នាក់, មុខរបរភាគច្រើនគឺធ្វើស្រែ និងចម្ការ ។ សមិទ្ធិផលដែលបានកសាងឡើងនៅក្នុងភូមិមកដល់ពេលនេះរួមមាន សាលាបឋមសិក្សាគីរីអភិវឌ្ឍន៍ ១ខ្នង មាន ៥បន្ទប់ មានសិស្សានុសិស្សប្រមាណ ៨០នាក់ គ្រូបង្រៀន ៥នាក់ ,មានប៉ុស្តិ៍សុខភាព ១ខ្នង មានទីស្នាក់ការភូមិ ១ខ្នង និងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវលំខ្វាតខ្វែងនៅក្នុងភូមិមួយចំនួនផងដែរ ។ដោយឡែកនៅអំឡុងឆ្នាំ២០១៣អង្គការជំនួយព្រះវិហារនៃប្រទេសហ្វាំងទ្បង់បានជួយកសាងទំនប់ទឹកនិងទ្វារទឹកមួយកន្លែង និងនៅក្នុងឆ្នាំ២០២០ អង្គការឡាសិត បានជួយកសាងទំនប់ស្ទាក់ទឹកភ្លៀងមួយកន្លែងជូនសហគមន៍ភូមិគិរីអភិវឌ្ឍន៍ ដែលមានប្រវែង ១៦២ម៉ែត្រ និងសំណង់សិល្បការ ៣កន្លែងគាំទ្រថវិកាដោយរាជរដ្ឋាភិបាល និងធនាគារពិភពលោក ។ ប៉ុន្តែដោយសារការបម្រែបម្រួលអាកាសធាតុ…

  • មានករណីបង្កការភ្ញាក់ផ្អើលឈានដល់ការផ្ទុះអាវុធចំនួន ៧គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់

    មានករណីបង្កការភ្ញាក់ផ្អើលឈានដល់ការផ្ទុះអាវុធចំនួន ៧គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់

    ភ្នំពេញ ៖ នៅមុននេះបន្តិច នាវេលាម៉ោង២:២៥នាទី រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មានករណីបង្កឱ្យមានការភ្ញាក់ផ្អើល ដោយកម្លាំងមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន(ក៧) នៃអគ្គស្នងការ នគរបាលជាតិ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន រហូតឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។ ដោយ/ ឆៃហួត

  • សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបឈើខុសច្បាប់ និង រឹបអូសឈើជ្រុងបានជាង ១៣០កំណាត់ រីឯជនប្រព្រឹត្តបទល្មើស បានរត់គេចខ្លួនដោយសុវត្ថិភាព !

    សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបឈើខុសច្បាប់ និង រឹបអូសឈើជ្រុងបានជាង ១៣០កំណាត់ រីឯជនប្រព្រឹត្តបទល្មើស បានរត់គេចខ្លួនដោយសុវត្ថិភាព !

    ខេត្តព្រះវិហារ ៖ សកម្មភាពកាប់ និងដឹកជញ្ជូនឈើធ្វើជំនួញល្មើសច្បាប់ ពីឈ្មួញមួយក្រុមតូច ដែលគេសង្ស័យថា មានខ្នងបង្អែកធំៗនៅពីក្រោយនោះ កំពុងតែបន្តយ៉ាងគឃ្លើន នៅលើដែនដីស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលមានផ្ទៃដីព្រៃឈើ លាតសន្ធឹងល្វឹងល្វើយ ជាប់នឹងដែនអភិរក្សភ្នំត្នោត-ភ្នំពក ដែលជាដែនជម្រកសត្វព្រៃ និងជីវចម្រុះ ការពារដោយកម្លាំងឧទ្យានុរក្ស និងការពារដោយជនបរទេស ។ ក្រោយទទួលបានការរាយការណ៍ អំពីសកម្មភាពកាប់ និងដឹកជញ្ជូនឈើយកមកស្តុកទុក ដើម្បីដឹកបន្តយកទៅធ្វើជំនួញ ពីឈ្មួញមួយក្រុតូចនោះ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប និងរឹបអូសឈើជ្រុងប្រភេទលេខ១ គឺឈើឈ្លីក បានជាង ១៣០កំណាត់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិតាសែងកណ្តាល ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ រីឯជនល្មើសបានរត់គេចខ្លួនបាត់ នៅមុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងបង្ក្រាប ។ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានឲ្យដឹងនៅថ្ងៃ១៩ សីហានេះថា ក្នុងប្រតិបត្តិការចុះឆ្មក់ចាប់ការសន្និធិផល – អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើនាពេលនោះ សមត្ថកិច្ចចម្រុះដឹកនាំសម្របសម្រួលដោយ…

  • សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ JDS ចំនួន២៦រូប ជួបសម្ដែងការគួរសម

    សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ JDS ចំនួន២៦រូប ជួបសម្ដែងការគួរសម

    នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិសិ្សតទទួលជ័យលាភីអាហារូបករណ៍ ក្នុងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (JDS) ចំនួន២៦រូប ដែលមកពីក្រសួង-ស្ថាប័ន ចំនួន១៥ ជួបសម្ដែងការគួរសម និងគោរពស្នើសុំផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច មុនការចាកចេញទៅសិក្សានៅប្រទេសជប៉ុន។ ក្នុងជំនួបជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ JDS នេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ, អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួនទៀតផងដែរ។ តំណាងក្រុមនិស្សិតអាហារូបករណ៍ JDS បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមនិស្សិត តាមរយៈប្រព័ន្ធវីដេអូ Zoom និងទទួលបានអនុសាសន៍ណែនាំដ៏មានតម្លៃ មុននឹងចេញដំណើរទៅសិក្សានៅជប៉ុន។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអបអរសាទរ និងកោតសសើរចំពោះក្រុមនិស្សិតអាហារូបករណ៍ JDS ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅជប៉ុន ហើយសម្ដេចក្រឡាហោម ក៏បានផ្ដល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក៏ដូចជាជូនពរដល់និស្សិតជ័យលាភីទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សាទាំងអស់គ្នា៕ដោយ-រ៉ាវុធ